ភាគទី ១០ 💕

1.7K 123 6
                                    

+ Hospital 🏥

« អ្នកម៉ាក់ ! អ្នកម៉ាក់យ៉ាងមិចហើយ ហេតុអ្វីបានម៉ាក់ដួលសន្លប់បែបនេះ » JK គ្រាន់តែមកដល់សេអ៊ូលភ្លាមក៏ស្ទុះរត់ចូលមកកាន់បន្ទប់អ្នកស្រី Jeon ចំណែក Tae ក៏បីកូនតូចមកពីក្រោយដូចគ្នា

« អៅ! Jung ម៉ាក់លេងអីហើយ តែថាអ្នកណាប្រាប់កូនថាម៉ាក់ចូលមន្ទីរពេទ្យ អីយ៉ា ! ចំមែនម៉ាក់ធ្វើឲ្យដំណើរកម្សាន្តគ្រួសារកូនត្រូវអាក់ខានហើយ » Mrs. Jeon ធ្វើទឹកមុខស្រពោនតែក្នុងចិត្តកំពុងតែសមបំណងនឹងល្បិចរបស់ខ្លួន

« មិនអីទេម៉ាក់ ! រឿងដើរលេងចាំពេលក្រោយទៅអ្វីដែលសំខាន់គឺសុខភាពម៉ាក់ ថ្ងៃក្រោយកូននឹងមើលថែម៉ាក់ឲ្យបានដិតដល់ជាងនេះ សុំទោសដែលមួយរយៈនេះកូនមិនបាននៅក្បែរម៉ាក់ » JK ឡើងទៅអោបលោកស្រី Jeon

« មិនអីទេៗ ឃើញទេឡូវក៏ម៉ាក់លេងអីហើយតើ » Mrs. Jeon ញញឹមបង្ហាញកាយវិការរឹងមាំឲ្យ JK ឃើញ

« ឯងយើងមានរឿងចង់និយាយ » Mrr. Jeon ដែលអង្គុយមើលការសន្ទនារយ:ពេលយូរក៏ងើបហៅ Tae ទៅនិយាយជាមួយនៅខាងក្រៅ

« លោកប្រុសហៅខ្ញុំមានការអ្វីដែរ » Tae ពរ Juhyo ទាំងភ្នែកមិនហ៊ានសម្លឹងលោក Jeon ចំទេ

« ឯងក៏ដឹងថាយើងមិនចូលចិត្តឯងលោកស្រី Jeon ក៏មិនចូលចិត្ត ឯងដឹងទេថាលោកស្រី Jeon ចូលពេទ្យលើកនេះដោយសារតែអ្នកណា យើងបានដាស់តឿនឯងហើយបើចង់ឃើញគ្រួសារ JK នឹង JK មានក្តីសុខឯងគួរតែដោះលែងកូនប្រុសយើងទៅទុកអនាគតឲ្យកូនប្រុសយើងផង..ចំណែកកូនបើគ្មានលទ្ធភាពយើងនឹងទទួលចិញ្ចឹមគេហើយយើងនឹងមិននិយាយថាវាមានឪពុកជាខ្ទើយទេ..ឯងយកសំដីយើងទៅគិតទៅ » Mrr. Jeon បញ្ចប់ប្រយោគហើយក៏ដើរទៅក្នុងបន្ទប់លោកស្រី Jeon បាត់ទុកឲ្យ Tae សួរគាំងលែងកម្រើកនៅក្រៅជាមួយកូនតូចម្នាក់ឯង

« ង៉ា ង៉ា ប៉ា ង៉ា » Juhyo ស្រាប់តែស្រែកយំភ្លាមព្រោះដល់ម៉ោងគេឃ្លានទើប Tae ពររលាក់គេតិចៗហើយក៏ហៅតាក់សុីជិះទៅផ្ទះដោយផ្ញើសារប្រាប់ JK ថាប្រញាប់ព្រោះ នឹកម៉ាក់

« នេះអ្នកណាផ្ញើអីមកនឹង Jung » Mrs. Jeon សួរព្រោះឃើញ JK សម្លឹងទូរស័ព្ទទាំងមុខក្រញូវរបៀបអន់ចិត្ត

🔐ប៉ាម៉ាក់វ័យក្មេង❣️Where stories live. Discover now