ភាគទី ១១💕

1.7K 131 1
                                    

+ Home TK

« នេះឯងធ្វើអីមិចមិនពិភាក្សានឹង JK សិនធ្វើ បែបនេះបើគេដឹងតើឯងគិតយ៉ាងមិច » Jimin ក្រោយពីបានស្តាប់ការរៀបរាប់របស់ Tae ហើយធ្វើឲ្យគេមានអារម្មណ៍ថាមិត្តគេកំពុងតែពិបាកចិត្តណាស់ហើយនេះដល់ថ្នាក់លាក់រឿងនេះចំពោះ JK បានន័យថាទំនាក់ទំនងពួកគេកំពុងសោះកក្រោះហើយឬ ។

« គាត់មិនដឹងទេបើយើងនឹងឯងនឹងបង J-hope មិននិយាយគាត់មិនដឹងទេយើងគ្មានចិត្តចង់ធ្វើបែបនេះទេតែយើងគ្រាន់តែមិនចង់ឲ្យគាត់ពិបាកដែលត្រូវរត់ទៅរត់មកបែបនេះ » Tae

« មើលសភាពឯងទៅដូចសាកសពទៅហើយមិនចង់ឲ្យ JK ពិបាកតែខ្លួនឯងសុខចិត្តទ្រាំរែសម្ពាយនេះម្នាក់ឯង..មើលចុះឯងបានដេកខ្លះទេ » Jimin ចាប់បង្វិលមុខ Tae ឆ្វេងស្តាំព្រោះទឹកមុខ Tae ពេលនេះភ្នែកខ្មៅមុខបាក់មិនស្រស់ថ្លាដូចមុនៗឡើយ

« ដេកបានពេល Juhyo គេងនៅពេទ្យបន្តិចប៉ុណ្ណឹងឯង..ត្រូវហើយយើងពឹងពួកឯងជួយទៅទិញខោទឹកនោមឲ្យ Juhyo បន្តិចមកព្រោះអីវាអស់ហើយ » Tae ញញឹមស្ងួតដាក់ពួកគេ

« បងទិញមកហើយ » JK ក្រោយពីឈរស្តាប់ការសន្ទនាយ៉ាងយូររបស់ Tae ហើយគេក៏សម្រេចចិត្តដើរចូលមកទាំងភ្នែកក្រហមទំនងទើបយំហើយរួមទាំងខោទឹកនោមរបស់កូនប្រុសគេព្រោះព្រឹកមិញគេដើររក Tae នឹងកូនក៏ប្រទាក់ភ្នែកឃើញខោទឹកនោមកូនអស់ទើបទៅទិញទុកឲ្យហើយ

« Jung នេះបងមិនរៀនទេអី » Tae ចាំផ្តើមភ័យញ័រមាត់នេះគេខុសខ្លាំងណាស់គេធ្វើឲ្យ JK យំបែបនេះ

« Jimin J-hope ឯងជួយបី Juhyo យកទៅផ្ញើម៉ាក់ឲ្យពួកយើងផងពេលយើងដោះស្រាយហើយយើងនឹងទៅទទួលគេ » JK និយាយទាំងភ្នែកនៅសម្លឹង Tae នៅឡើយចំណែក Tae គេអោនមុខចុះគេកំពុងតែខ្លាចសភាព JK ពេលនេះណាស់

« អូខេ ! ដោះស្រាយគ្នាឲ្យល្អទៅ..ពួកយើងទៅសិនហើយ » J-hope ថាហើយក៏លើកបីកូន Tae នឹង JK ចាកចេញទៅជាមួយ Jimin បាត់

« អូនមានអ្វីចង់បកស្រាយឲ្យបងស្តាប់ទេ Tae » JK ដើរមកជិត Tae ដែលកំពុងឈរយំឡើងញ័រខ្លួនទទ្រើត

« អូន..ហឹុក..អូនគ្មានទេ » Tae ក្រវីក្បាលសុខចិត្តមិននិយាយវាប្រាប់ទៅ Jungkook ឡើយកុំឲ្យ JK មានអារម្មណ៍ថាខុសដែលមិនអាចមើលថែ Tae នឹងកូនបាន

🔐ប៉ាម៉ាក់វ័យក្មេង❣️Where stories live. Discover now