ភាគទី ១ 💞

6.4K 289 2
                                    

Jeon Jungkook និង Kim Taehyung គឺជាសិស្សវិទ្យាល័យវ័យក្មេងដែលថេមានអាយុ 17 ឆ្នាំរៀនថ្នាក់ទី 11 រីឯជុងគុកមានអាយុ 18ឆ្នាំ រៀនថ្នាក់ទី 12 គ្រប់យ៉ាងគឺល្អឥតខ្ជោះសម្រាប់ពួកគេទោះមានឧបសគ្គជាមួយគ្រួសារខាងជុងគុកក៏ដោយ ។ Jungkook និង Taehyung បានធ្លោះធ្លោយជាមួយគ្នារហូតដល់មានកូនជាមួយគ្នា(ប្រុសអាចមានកូនបាន admin អត់បានបកស្រាយអីវែងឆ្ងាយទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីរឿងនេះបាន) Juhyo គឺជាកូនរបស់Taekook គេមានអាយុ 9 ខែប៉ុណ្ណោះតែគេគួរអោយស្រលាញ់ណាស់។ Juhyo មានម៉ាក់ប៉ាដែលស្រស់ស្អាតសង្ហាហើយពួកគេទាំងបីរស់នៅពរពេញទៅដោយក្តីស្រលាញ់ ( ពួកគេនៅផ្ទះរៀងខ្លួនដោយJK បានទៅដេកនៅភូមិគ្រឹះគេដែលមានលោក Jeon នឹងអ្នកស្រី Jeon ព្រោះតែវ័យក្មេងពេកទើបគេលាក់រឿងនេះមិនឲ្យអ្នកទាំងពីរដឹងតែចុងក្រោយនៅតែដឹងហើយប៉ាម៉ាក់ JK មិនដែលចូលចិត្ត Tae ឡើយព្រោះ Tae ជាអ្នកក្រមិនសាកសមនឹងឋាន:របស់កូនប្រុសគាត់ឡើយ...ទើបថ្ងៃខ្លះបាន Jungkook មកដេកជាមួយ Taehyung ទេ តែទំនាក់ទំនងពួកគេល្អណាស់ ) ថ្វីបើពួកគេជាប៉ាម៉ាក់វ័យក្មេងក៏ពិតមែនតែគេស្រលាញ់និងយកចិត្តទុកដាក់ចំពោះ Juhyo បានល្អណាស់មិនអោយខ្វះខាតអីទេ ។

« Mommy! » Juhyo លាន់មាត់ហើយលើកដៃបង្ហាញ Taehyung អោយមើលដៃគេកំពុងលាបពណ៌

« កូនសម្លាញ់ អីនឹង ? » Taehyung សួរហើយក៏លុតជង្គង់បន្តិចលើក Juhyo មកពរហើយនាំគេទៅបន្ទប់ទទួលភ្ញៀវ

ពេលមកដល់បន្ទប់ទទួលភ្ញៀវ Juhyo បន្លឺសម្លេងគ្មានន័យស្ដាប់មិនយល់ភាសារបៀបកូនង៉ែតទើបចេះនិយាយហើយលើកដៃចង្អុលទៅរូបផ្គុំរបស់គេដែលទុករ៉ាយប៉ាយគ្រប់ទីកន្លែងនៅតាមឥដ្ឋក៏មានស្ទើតែរកកន្លែងដើរនិងអង្គុយមិនបាន។ Taehyung ងក់ក្បាលយល់ពីអ្វីដែលគេចង់បានហើយក៏ទម្លាក់ Juhyo ពីដៃគេដើរទេតាស ទេតាសទៅរករបស់លេងគេ ។ Taehyung ឃើញហើយក៏ដើរមកអង្គុយជិត Johyo ដែលកំពុងលេងប្រដាប់ប្រដាក្មេងនោះ Juhyo ឃើញបែបនេះក៏ងើបមកអង្គុយលើភ្លៅរបស់ម្តាយវ័យក្មេងនេះ លេងរបស់គេយ៉ាងសប្បាយចិត្ត

ទ្វាផ្ទះបានបើកបង្ហាញអោយឃើញ Jungkook ជាមួយអាហារក្នុងដៃជាច្រើន Jungkook មិនឃើញ Taehyung and Juhyo ក៏គិតថានៅក្នុងបន្ទប់គេក៏កាន់អាហារទាំងនោះទៅទុកនៅផ្ទះបាយ

🔐ប៉ាម៉ាក់វ័យក្មេង❣️Where stories live. Discover now