ភាគទី ១២💕

1.8K 145 5
                                    

រសៀលបន្តិចគូរសង្សារមួយគូរដែលកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតនោះត្រូវភ្ញាក់ពីដំណេកដើម្បីទៅទទួលកូនប្រុសជាទីស្រឡាញ់របស់ខ្លួនក្រោយពីដោះស្រាយបញ្ហាផ្ទាល់ខ្លួនចប់។

+ ផ្ទះលោកស្រី Kim

« ហីយ៉ា ! ចៅយាយភ្ញាក់ហើយ..ជុក ៗ ឃ្លានអឹមទេម៉ាក់យាយទៅឆុងទឹកដោះគោឲ្យណា » Mrs. Kim ច្រត់ជង្គង់សម្លឹងមុខចៅប្រុសទាំងញញឹមរួចក៏ដើរហួសទៅឆុងទឹកដោះគោឲ្យចៅរបស់គាត់

« លោកម្ចាស់ ! លោកម្ចាស់មិនចូលទៅទេមែនទេ » Man បែរមកសួរលោក Kim  ដែលនៅក្នុងឡានសម្លឹងមើលផ្ទះចាស់ទ្រុតទ្រោមមួយនោះ

« មិនបាច់ទេយើងគ្រាន់តែចង់មកមើលសកម្មភាពរបស់ប្រពន្ធយើងថារស់នៅយ៉ាងមិចខ្លះតែប៉ុណ្ណោះមិនទាន់ដល់ពេលយើងជួបនាងទេ » Mrr. Kim និយាយប៉ុណ្ណឹងក៏អង្គុយសម្លឹងមើលទៅផ្ទះហ្នឹងសុខៗស្រាប់តែមានឡានសេរីទំនើបមួយបានបត់ចូលទៅក្នុងផ្ទះនោះធ្វើឲ្យអ្នកដែលអង្គុយមើលចាប់ផ្តើមចងចញ្ចើមឆ្ងល់តើជាអ្នកណា ។

« Jung បងចូលទៅក្នុងមុនទៅអូនទៅបិទទ្វាររបងសិន » Tae ញញឹមដាក់ JK ហើយក៏ចុះពីឡានដើរទៅបិទទ្វាររបងធ្វើឲ្យលោក Kim បានឃើញមុខកូនប្រុសពេញៗភ្នែក

« កូនប្រុសប៉ា ! ពិតជាកូនពិតមែនកូនរង់ចាំប៉ាបន្តិចទៅបន្តិចទៀតពួកយើងនឹងរស់នៅមានសុភមង្គលនឹងមានក្តីសុខហើយ Kim Taehyung » Mrr. Kim រលីងរលោងលើកដៃប៉ះកញ្ចក់ឡានគាត់ពិតជាចង់រត់ទៅអោបប្រពន្ធកូនគាត់ណាស់តែពេលវេលាវាមិនសាកសមសម្រាប់គាត់ឡើយ ..។

« អេស ! ឡានអ្នកឈប់ចតនៅត្រង់នោះទៅ..ដឹងទេថាគេហាមមិនឲ្យចតឡើយ » Tae អើតមើលចុះឡើងៗថារកដើរទៅប្រាប់តែក៏ត្រូវលោកស្រី Kim ដើរមកហៅ

« Tae កូនធ្វើអីយូរម្ល៉េះ..មោះ!! ម៉ាក់ជួយបិទ » Mrs. Kim ញញឹមសើចលែងជាមួយកូនសុខៗស្រាប់តែទាក់ភ្នែកឃើញលោក Kim ដែលកំពុងឈរមើលមកគាត់ធ្វើឲ្យគាំងលែងកម្រើក

« អ្នកម៉ាក់ ! អ្នកម៉ាក់ ! » Tae ស្រែកហៅម៉ាក់គេខ្លាំងធ្វើឲ្យម៉ាក់គេត្រូវភ្ញាក់ពីការភ្លឹកហើយបែរមកនិយាយជាមួយកូន

« ហៅម៉ាក់មានរឿងអីមែនទេ » Mrs. Kim

« អ្នកម៉ាក់មើលអ្វី ! ហេតុអ្វីដូចជាភ្លឹកម្ល៉េះ » Tae ប្រឹងសម្លឹងតាមខ្សែភ្នែកម៉ាក់របស់គេ

🔐ប៉ាម៉ាក់វ័យក្មេង❣️Where stories live. Discover now