ភាគទី ៧ 💕

1.7K 109 3
                                    

រយ:ពេល 2 ម៉ោងកន្លះ JK នឹង Tae ក៏បានធ្វើដំណើរទៅដល់ Daegu ស្រុកកំណើតរបស់ Tae ។ JK បានរកសណ្ឋាគារ ក្បែរនេះដើម្បីសម្រាក១យប់ព្រោះចង់ឲ្យ Tae បានដើរលំហែនៅ Daegu បានយូរបន្តិចរួចចាំទៅ Busan ចំការរបស់ប៉ាម៉ាក់ខ្លួន..។

+ សណ្ឋាគារ Daegu

« អា Ju កូនប៉ា..យ៉ាងមិចហើយមើលចុះតាំងពីចេញដំណើរមកកូនគេងរហូត..សឺត » JK ចាប់លើកពរ Juhyo ដែលកំពុងដេកធាក់ដៃធាក់ជើងលើពូកនោះឡើង

« ប៉ា...អាប៉ា..ប៉ា..ហិហិ » Juhyo សើចក្អើកក្អាយលើដៃប៉ារបស់គេចំណែក Tae កំពុងរៀបចំផ្លាស់ប្តូរសម្លៀកបំពាក់

« Jung ហា..អូនទៅងូតទឹកសិនហើយបើអា Ju ឃ្លាតចាំយកទឹកដោះគោឲ្យកូនអឹមផងអូនទុកលើតុក្បែរគ្រែ » Tae ផ្តែផ្តាំប្តីហើយក៏ដើរចូលបន្ទប់ទឹកបាត់

+ បន្ទប់ទឹក

Tae ឈរសម្លឹងខ្លួនឯងនៅមុខកញ្ចក់ 4 ជ្រុងធំល្មមឈរសុខៗស្រាប់តែមានទឹកថ្លាកំពុងស្រក់ចេញពីវង្វង់ភ្នែករបស់គេ ។

« ខ្ញុំហត់នឿយនឹងបន្លំធ្វើជាមិនអីណាស់អ្នកម៉ាក់..តែកូននឹងស៊ូដើម្បីមនុស្សដែរកូនស្រលាញ់កូននឹងទន្ទេញពាក្យថាកូនអាចឆ្លងកាត់វាបាន..ហុឹក..តែកូនពិតជាឈឺផ្សារណាស់..ហុឹក..ហេតុអ្វីគ្រប់គ្នាមិនយល់ពីកូន..ហុឹក » Tae ពួនយំមិនលឺសម្លេងរៀបរាប់ពីក្តីឈឺចាប់របស់គេរួចសម្លឹងមើលស្នាមរបួសដែលលោកស្រី Jeon ផ្តល់ឲ្យ ។ ក្រោយពីយំអស់ចិត្តទើបគេទៅរៀបចំងូតទឹកសម្អាតខ្លួន

+ School

« ហុើយ!!! Tae សុំច្បាប់ដាច់ ១ អាទិត្យចឹងខ្ញុំប្រាកដជានឹកគេស្លាប់ហើយ » Jimin អង្គុយនិយាយតែឯងលើបង់ក្រោមដើមឈើ

« ចុះឯងមិននឹកយើងទេអី..» Yoongi មិនដឹងមកពីគន្លៀតណាមកអង្គុយជិត Jimin ថែមទាំងយកដៃប៉ះស្មា Jimin ទៀតផង

« នឹកបងធ្វើអី..ហើយបងមិនមានម៉ោងរៀនទេអីបានជាមានពេលមកនិយាយជាមួយខ្ញុំ » Jimin

« ម៉ោងមាន..តែចង់ចំណាយពេលជាមួយមនុស្សដែលយើងស្រលាញ់ច្រើនជាងជាពិសេសចង់នៅក្បែរឯងឲ្យច្រើនៗ..សឺត » Yoongi ញញឹមបន្តិចមុននឹងឆ្មក់ថើបថ្ពាល់ Jimin

🔐ប៉ាម៉ាក់វ័យក្មេង❣️Where stories live. Discover now