ភាគទី ៥ 💕

1.9K 147 4
                                    

+ Home KT

JK បានបី Juhyo ទៅដាក់នៅលើគ្រែគេងរបស់គេរួចបានចុះមកបី Mommy Juhyo ទៅដាក់គេងនៅលើគ្រែរួមដំណេករបស់ពួកគេ

« ហេតុអ្វីអូនរឹងមាំយ៉ាងនេះ..អូនលាក់ទុក្ខអារម្មណ៍ឈឺផ្សារតែឯងបែបនេះយូរណាស់ហើយមែនទេ..ពេលបានបញ្ចេញវាម្តងមានអារម្មណ៍ធូរស្រាលទេ..បើពេលនោះបងមិនស្រវឹងដល់ថ្នាក់ជ្រុលជ្រោះជាមួយអូនអូនក៏មិនត្រូវគេប្រមាថបែបនេះដែរ..បងជាប្តីតែមិនអាចជួយសម្រាលបន្ទុកបានសម្បីតែមួយមុខរឿងកូនក៏អូនអ្នករ៉ាប់រង..រឿងបញ្ហាសង្គមក៏អូនជាអ្នកទទួល..រឿងបញ្ហាគ្រួសារក៏អូនជាអ្នករង..អូនហត់ហើយសម្រាកឲ្យបានច្រើនទៅចាប់ពីពេលនេះទៅទុកតួនាទីនេះឲ្យបងជាប្តីបានសម្រាលខ្លះ..សឺត » JK រលីងរលោងថើបថ្ងាស Tae មួយដង្ហើមមុននឹងអង្គុយសម្លឹងមុខភរិយាមិនទាន់ទាំងចូលរោងការឬចុះអេតាសុីវិលនោះទេព្រោះតែពួកគេនៅក្មេងពេក ...

+ 3 : 00 PM

« អា Ju ហាមាននឹកពូទេ..ហឹម » Jimin បីក្មួយរបស់គេរលាក់លេងតិចៗ

« ពូអា Ju ទុកឲ្យតែពូ J-hope នឹកបានហើយត្រូវទេក្មួយសម្លាញ់..សឺត..មុខមាត់គួរឲ្យស្អប់ដូចប៉ាគេចឹង » J-hope ដើរមកប្រលែងលេងជាមួយក្មួយពួកគេទាំងពីរបានមកដល់ផ្ទះ JK នឹង Tae កាលពីម៉ោង 2 ទើប JK ផ្ញើឲ្យមើលថែអា Ju ស្របពេល Tae មិនទាន់ភ្ញាក់ចំណែកខ្លួនទៅចាត់ការរឿងមួយចំនួនសិន ...មុននឹងត្រឡប់មកមើលប្រពន្ធកូនវិញ

« ពួកឯងទាំងពីរមកយ៉ាងមិចបាន..ចុះ JK នៅឯណាគេមិនទាន់ចេញមកពីសាលាទេមែនទេ » Tae  ដែលងើបពីដេកហើយនោះក៏ប្រញាប់ចុះមកក្រោមព្រោះគិតថា JK នឹងយកកូនមកលេងនៅខាងក្រោម គេមិនដឹងទេថាជុងហ្គុកនាក់នាំខ្លួនមកផ្ទះនោះ

« JK ថាគេមានការបន្ទាន់ប្រហែលរសៀលម៉ោង 4 5 គេមកវិញទើបគេផ្ញើឲ្យពួកយើងមើលស្របពេលឯងកំពុងតែសម្រាកហ្នឹង..តែថាឯងយ៉ាងមិចហើយនៅឈឺមុខរបួសទៀតទេ » Jimin សួរទាំងទឹកមុខបារម្ភ

« យើងលែងអីហើយ..ពួកឯងឃ្លានទេយើងធ្វើស៊ុបគឹមឈីឲ្យញាុំ » Tae ញញឹមតិចៗទៅមិត្តគេ

« មិនអីទេ..Jungkook កម្មង់អាហារពីក្រៅមកញាុំជុំគ្នាហើយព្រោះគេចង់ឲ្យឯងមានពេលសម្រាកឲ្យបានច្រើន » J-hope

🔐ប៉ាម៉ាក់វ័យក្មេង❣️Tempat cerita menjadi hidup. Temukan sekarang