ភាគទី ៦ 💕

1.8K 128 2
                                    

+ Morning ⛅

ថ្ងៃនេះ JK បានដាក់ច្បាប់ឈប់សម្រាកចង់នាំកូនតូចនឹង Tae ទៅដើរលំហែតាមខេត្ត 2 3 ថ្ងៃព្រោះមួយរយ:នេះពួកគេស្មុគស្មាញពេកហើយ....

« ពួកយើងត្រូវទៅ Busan or Daegu ទៅ Jung » Tae បី Juhyo ចុះមកសួរប្តីដែរកំពុងរៀបឥវ៉ាន់នៅលើឡាន

« បងថាទៅ Daegu ចុះទៅលេងស្រុកកំណើតអូនដើម្បីឲ្យអូនបានទៅលេងលោកតាលោកយាយផងហើយចាំឡើងមក Busan វិញព្រោះបងចង់នាំអូនទៅលេងចំការរបស់លោកប៉ាបង » JK ញញឹមចុះមកអង្អែលក្បាល Tae

« ពិបាកដល់បងទៀតហើយ..ត្រូវបើកឡានផ្លូវឆ្ងាយប្រាកដជាគ្មានពេលសម្រាកទេ » Tae

« ដើម្បីអូននឹងកូនយើងបងគ្មានពាក្យថានឿយហត់នៅក្នុងជីវិតទេ..តោះ!! ពួកយើងចេញដំណើរទៅ » JK

« ឈប់សិន Jung ចុះរឿងដែរនិយាយគ្នាជាមួយអូនយប់មិញនោះបងបានទៅសុំទោសគាត់រឺនៅ » Tae

« បងនឹងនាំអូននិងកូនទៅជួបគាត់ហើយនឹងដោះស្រាយជាមួយគាត់មុនពេលយើងទៅ Daegu... ចូលឡានទៅបងទៅចាក់សោរផ្ទះសិន » JK រក្សាផ្ទៃមុខញញឹមទាំងក្នុងចិត្តកំពុងខ្វល់ខ្វាយមិនស្ទើរទេ..។

+ ភូមិគ្រឹះ Jeon

« កូន Jung បានមកផ្ទះអត់មេដោះ » Mrs. Jeon ចុះមកសួរមេដោះ JK ទាំងទឹកមុខស្រពោនថ្ងៃនោះគាត់ក៏ខុសដែរ

« មិនទាន់ឃើញមកទេ...អរលោកស្រី..អ្នកប្រុសតូចមកហើយនាំទាំងលោកប្រុស Taehyung នឹងកូនមកដែរ » មេដោះ និយាយរៀបរាប់តាមការឃើញរបស់គាត់ដំបូងអ្នកស្រី Jeon សប្បាយចិត្តនៅពេលកូនគាត់ត្រឡប់មកផ្ទះវិញតែត្រូវទម្លាក់ទឹកមុខនៅពេលលឺឈ្មោះ Taehyung

« ចេញទៅទទួលពួកគេទៅ..តោះ !! » Mrs. Jeon ថាហើយក៏ងើបពីសួនក្រោយផ្ទះដើរទៅបន្ទប់ទទួលភ្ញៀវ

« ជម្រាបសួរ..អ្នក..អ្នកម៉ាក់ » JK កាលដែលឃើញវត្តមានលោកស្រី Jeon ហើយទោះមិនចង់ក៏ត្រូវតែធ្វើដែរព្រោះ Tae មកនេះដើម្បីផ្សះផ្សារទំនាក់ទំនងម៉ាក់កូនគេ ...

« ជម្រាបសួរ..លោកស្រី Jeon » Tae ឱនលើកដៃសំពះទៅអ្នកចាស់ជាងខ្លួន...

« លោកស្រីអីទៅ...ហៅម៉ាក់ថាម៉ាក់ដូច Jungkook ទៅ » Mrs. Jeon ញញឹមទ្រដៃ Tae ធ្វើឲ្យអ្នកទាំងពីរងើបមុខភ្ញាក់ផ្អើលឡើងព្រមគ្នានេះគេស្តាប់ច្រឡំមែនទេ

🔐ប៉ាម៉ាក់វ័យក្មេង❣️Where stories live. Discover now