ភាគទី ១៤ 💞

4.5K 284 48
                                    

+ព្រឹកថ្ងៃថ្មី ⛅

Tae ក៏រៀបចំស្លៀកពាក់ទៅសាលារៀនដូចរាល់ដងតែខុសប្លែកត្រង់ថាទឹកមុខគេមិនសូវស្រស់បស់ឡើយ..។

« Tae!!! ខាងនេះ » Jimin លើកដៃក្រវីហៅមិត្តខ្លួនដែលដើរចូលសាលាទាំងគ្មានព្រលឹងជាប់នឹងខ្លួន

« Jungkook ខាងនេះ » Yoongi ដើរទៅកៀកករ JK ដែរទើបមកដំណាលនឹង Tae តែពួកគេមិនបាននិយាយឬផ្អែមល្ហែមដាក់គ្នាដូចមុនឡើយ JK បានត្រឹមតែលួចមើលដំណើរ Tae ចំណែកទឹកមុខគេក៏មិនខុសគ្នាប៉ុន្មានដែរជាហេតុធ្វើឲ្យមិត្តពួកគេឆ្ងល់ជាខ្លាំង

« Tae !! ឯងនឹង JK ឈ្លោះគ្នាមែនទេ » Jimin ដើរប្រកៀកនឹង Tae សួរគេតិចៗជៀសវាងអ្នកខាងក្រោយស្តាប់លឺ

« អើ!!! យើងឈ្លោះគ្នានៅជាមួយគ្នាមិនជឿជាក់មិនផ្តល់ទំនុកចិត្តជឿតែសម្តីតែម្ខាងនឹកឡើងគួរឲ្យខឹង » Tae ស្រាប់តែច្រឡោតខឹងតែម្តងនិយាយលឺៗរបៀបចង់ឲ្យអ្នកក្រោយបានលឺផង

« ត្រូវហើយ!!! យើងមិនចូលចិត្តមនុស្សដែលមិនផ្តល់តម្លៃឲ្យគ្រួសារយើងទេ..ឆើស » JK តបពីក្រោយព្រោះមុននឹង Yoongi ក៏សួរដែរតែគេមិនឆ្លើយដល់លឺសំដី Tae ហើយហាមមិនឆ្លើយគឺមិនបានបន្ទាប់មកពួកគេក៏បំបែកទៅថ្នាក់រៀងៗខ្លួន Tae បានចូលទៅសាលាទាំងមុខម៉ូវដែរជាហេតុធ្វើឲ្យអ្នកក្នុងថ្នាក់នោះចម្លែកចិត្តគ្រប់គ្នាសម្បី Jimin

« អុះ !!! បុកខ្ទើយហើយ...ហិហិ » Girl សើចចំអកបន្តិចរកដើរចេញតែគិតហេសថារួចខ្លួន Tae បានចាប់បោចសក់នាងមកក្រោយអូសនាងទៅបំបុកនឹងជញ្ជាំងធ្វើឲ្យនាងអួលស្ទើរតែសន្លប់ទៅហើយ

« ហឹស!!! យើងសុំផ្តាំពួកឯង ឯងៗ រួមទាំងឯង..ពីមុនយើងអាចទន់ជ្រាយតែពេលនេះមិនមែនទេ..តែថាប្រយ័ត្នឲ្យល្អផងប្រយ័ត្នខ្ទើយទះតិចថាខ្ទើយអាក្រក់..ហឹស » Tae សើចចុងមាត់ហើយដើរទៅអង្គុយនៅតុធ្វើធម្មតាឯ Jimin បានត្រឹមគាំងនឹងសកម្មភាព Tae មួយសន្ទុះ J-hope ក៏ដើរចូលមក

« J-hope hyung » Jimin ស្ទុះទៅចាប់ដៃ j-hope

« នេះមានរឿងអី » J-hope ចងចញ្ចើមបែបមិនយល់សាច់ការបន្ទាប់មក Jimin ក៏រៀបរាប់ដំណើរដើមរឿងប្រាប់ J-hope ទាំងអស់សម្បីតែរឿង Tae នឹង JK ឈ្លោះគ្នាមិនយូរប៉ុន្មានគ្រូក៏ដើរចូលមកទើបពួកគេបំបែកគ្នាទៅតុរៀងៗខ្លួន ។

You've reached the end of published parts.

⏰ Last updated: Mar 28, 2021 ⏰

Add this story to your Library to get notified about new parts!

🔐ប៉ាម៉ាក់វ័យក្មេង❣️Where stories live. Discover now