ភាគទី១៣💕

1.8K 159 19
                                    

  អាហារពេលល្ងាចបានបញ្ចប់ពួកគេក៏សម្រេចចិត្តលាម៉ាក់របស់គេត្រឡប់ទៅផ្ទះវិញឯ JK គេមិនទាន់ចូលផ្ទះនោះទេគេឆ្លៀតទៅរកម៉ាក់គេនៅឯមន្ទីរពេទ្យតែពេទ្យប្រាប់ថាលោកស្រី Jeon ទៅផ្ទះហើយទើបគេក៏បកឡានត្រឡប់ទៅភូមិគ្រឹះវិញដោយមាន Tae នៅក្នុងហ្នឹងដែរ ។

« អូនថាបងជូនអូនទៅផ្ទះមុនល្អទេព្រោះអូនខ្លាចអា Ju ភ្ញាក់គេនឹងឃ្លានមឹបព្រោះអូនមិនបានចូលម្សៅនឹងដបទឹកដោះគោមកសាគួរទេ » Tae គេមានអារម្មណ៍ថាបើគេទៅដឹងតែមានពាក្យឌឺដងទើបលើកលេសនេះមកដើម្បីឲ្យ JK សម្របតាមខ្លួន

« បងចូលទៅរកម៉ាក់តែបន្តិចទេបន្តិចទៀតយើងក៏ទៅវិញហើយណាមួយកូនយើងក៏ទើបមឹបឆ្អែតដែរមិនចឹងអីឬមួយអូនមិនចង់ជួបម៉ាក់បងអ្នកម៉ាក់គាត់តែងតែសួររកអូនណាស់ទើបបងចង់នាំអូនទៅជួបគាត់ម្តង »JKញញឹមអង្អែលដៃ Tae

« មិនមែនបែបនោះទេ Jung ចេះចុះអូននឹងចាំបងក្នុងឡានល្អទេណាមួយអា Ju ដេកចឹងអូនខ្លាចភ្ញាក់កូន » Tae

« អូខេៗ បងតាមអូន ៗ អូនចង់នៅឬចូលបងតាមអូនគ្រប់យ៉ាងតែចាប់ពីស្អែកទៅបងឃ្វាលអូនហើយដឹងទេ ..សឺត » JK ក្រោយពីឈប់ចតឡាននៅភូមិគ្រឹះហើយក៏បែរមកថើបថ្ងាស Tae ហើយក៏ចុះចូលទៅក្នុងភូមិគ្រឹះបាត់ដោយបញ្ឆេះឡានទុកចោលព្រោះខ្លាចប្រពន្ធនឹងកូនក្តៅ

« អរ..អ្នកប្រុសតូចមករកលោកស្រីមែនទេ » មេដោះ កាលដែលឃើញ JK ដើរមកក៏ប្រញាប់ទៅទទួលភ្លាម

« បាទ ! តើអ្នកម៉ាក់នៅឯណាទៅមេដោះ » JK

« លោកស្រីនៅក្នុងបន្ទប់ទទួលភ្ញៀវ..តែលោកប្រុស ហុើយ!!! » មេដោះ និយាយមិនទាន់ចប់ផង JK ក៏ដើរទៅបាត់

« ចង្រៃយ៌!!! នេះម៉ែកូនវាហ៊ានប្រើកូនយើងថ្នាក់នេះផងហេស...បានវាស្គាល់អំណាចយើងតិចពេកហើយពួកឯងស្អែកនេះទៅស្វាគមន៍ផ្ទះម៉ែអាក្មេងលក់ខ្លួននោះតិចទៅហើយប្រាប់វាឲ្យដឹងពីឋាន:កូនប្រុសយើងផង » Mrs. Jeon ក្រោយពីទទួលបានដំណឹងពីអ្នកសុើបរបស់ខ្លួនធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងនេះហ៊ានប្រើកូនប្រុសគាត់ឲ្យធ្វើការងារធ្ងន់ផងហេសឆ្កួតណាស់គាត់ជាម្តាយមិនហ៊ាននឹងឲ្យកូនកាន់របស់ធ្ងន់ផងនេះគេជាអ្នកណាហ៊ានប្រើកូនប្រុសយើង

🔐ប៉ាម៉ាក់វ័យក្មេង❣️Where stories live. Discover now