ភាគ១៧ (រត់គេច)

50 4 0
                                    

ឆេយ៉ុង{លោកចង់ទៅណា?}នាងសួរទៅកាន់គេទាំងឆ្ងល់ព្រោះជីមីនបានទាញដៃរបស់នាង។
ជីមីន{នាងចង់នៅទីនេះឱ្យគេសម្លាប់មែនទេ?}
ឆេយ៉ុង{លោកឆ្គួតទេអី! អ្នកណាចង់ស្លាប់}
ជីមីន{បើចឹងឆាប់មក}និយាយហើយក៏ទាញដៃរបស់ឆេយ៉ុងចេញពីក្នុងឡានរត់គេចខ្លួនចូលក្នុងព្រៃមួយមើលទៅគឺជ្រៅណាស់។
វូរ៉ាង{ពួកគេប្រហែលជារត់គេចខ្លួនទៅក្នុងព្រៃនោះហើយ ឆាប់តាមទៅ}ស្មានថាអ្នកណាគេតាមពិតជាវូរ៉ាងមនុស្សអាក្រក់សោះ។
👤{បាទ ចៅហ្វាយ}កូនចៅទាំងអស់ឮបញ្ជាហើយក៏បានចូលទៅតាមចាប់ជីមីននិងឆេយ៉ុងបន្តទៀត។
+មន្ទីរពេទ្យ
មីនជេ{ថ្មើរនេះហើយអ្នកនាងនៅមិនទាន់មកវិញទៀត?}គេអង្គុយចាំបណ្ដើររាងឆ្ងល់បណ្ដើរព្រោះរាងយប់ហើយតែឆេយ៉ុងបែរជាមិនទាន់មកដល់ទៀត។
ឆុនសា{ពួកគេប្រហែលជាទៅឆ្ងាយហើយ}
មីនជេ{និយាយចឹងអ្នកនាងពេលណាទើបចេញពីពេទ្យ?}ឮសំឡេងរបស់ឆុនសានិយាយភ្លាមីនជេក៏តបទៅភ្លាម។
ឆុនសា{លោកដេញខ្ញុំមែនទេ?}នាងនិយាយទាំងចង្អុលមកខ្លួនឯង។
ជីសុង{ខ្ញុំក៏គិតចឹងដែរបងស្រី}គេក៏ជួយបន្ថែមគ្រឿងឱ្យមីនជេ។
មីនជេ{អ្នកនាងគិតដោយខ្លួនឯងទេ}និយាយហើយក៏ងាកមុខចេញហើយទាញជីសុងចេញពីបន្ទប់ទៅក្រៅបាត់ទៅ។
ជីសុង{ទាញអីក៏ទាញម្ល៉េះពូនេះ}គេក៏ធ្វើមុខក្រមូវសម្លឹងទៅកាន់មីនជេ។
មីនជេ{ម៉េចក៏ឯងហៅយើងថាពូ យើងអាយុប្រហែលបងប្រុសឯងទេ}
ជីសុង{មកពីខ្ញុំឃើញមុខលោកពូចាស់ជាងបងប្រុសខ្ញុំពេក}និយាយហើយគេក៏ប្រញាប់ដាក់មេប្រូចតែម្ដង។
មីនជេ{ក្មេងឈ្លើយ}
+ក្នុងព្រៃ
ឆេយ៉ុង{អួយ!}ពេលកំពុងរត់គេចពីការតាមសម្លាប់ឆេយ៉ុងក៏បានដួលធ្វើឱ្យជើងរបស់នាងមានរបួស។
ជីមីន{យ៉ាងម៉េចហើយ?}ឃើញនាងមានរបួសបែបនេះគេក៏សួរ។
ឆេយ៉ុង{គឺឈឺនឹងហើយ}
ជីមីន{មក! ខ្ញុំអៀវនាង}និយាយហើយក៏អង្គុយបែរខ្នងដើម្បីឱ្យឆេយ៉ុងឡើងលើខ្នងរបស់គេ។
ឆេយ៉ុង{មិនអីទេខ្ញុំអាចដើរបាន}ឃើញបែបនេះនាងក៏ប្រកែក។
ជីមីន{ល្អ}ឮនាងបដិសេធបែបនេះគេមិនគិតច្រើននោះទេក៏បន្តដើរទៅមុខទៀតតែម្ដងដោយមិនខ្វល់ពីនាងទេ។
ឆេយ៉ុង{ប្រុសអត់ចិត្ត}នាងក៏ស្រែកជេរគេពីចម្ងាយ។
ជីមីន{ក្រែងថាដើរបានមែនទេ?}
ឆេយ៉ុង{និយាយយកគួរនឹងមិនដឹងទេឬ?មកអៀវខ្ញុំ}កាចបាត់។
ជីមីន{មកឡើងមក}និយាយរួចឆេយ៉ុងក៏បានឡើងលើខ្នងរបស់គេហើយគេរៀបនឹងដើរទៅហើយក៏បានឮសម្រឹបជើងនរណាម្នាក់ជាន់នឹងស្លឹកឈើ ឮបែបនេះគេក៏ប្រញាប់ដើរទៅរកកន្លែងដែលអាចលាក់ខ្លួនបានភ្លាម នៅពេលគេភ្លេចខ្លួនបែបនេះឆេយ៉ុងក៏បានយកកន្លាស់អាវរបស់នាងដែលមានរូបផ្កាកូលាបទៅដាក់ក្នុងហោប៉ាវរបស់គេ។
វូរ៉ាង{រកឃើញទេពួកឯង}
👤{នៅទេចៅហ្វាយ}
វូរ៉ាង{មិនបាច់រកទៀតទេឈប់ហើយណាមួយក្នុងព្រឌបែបនេះសម្បូរសត្វសាហាវណាស់ពួកគេមិនអាចរស់ទេ}និយាយរួចក៏ដើរចេញទៅវិញ។
រីងៗ!!!!!
?{យ៉ាងម៉េចហើយ?}
វូរ៉ាង{បាទ លោកម្ចាស់សម្រេចហើយ}
?{ល្អ! យើងនឹងផ្ដល់រង្វាន់ដល់ឯងឱ្យសមរម្យ}
វូរ៉ាង{អរគុណណាស់លោកម្ចាស់}
តឺត!
ទូរស័ព្ទក៏បានដាច់ហើយក្រុមរបស់វូរ៉ាងក៏បានចេញទៅវិញអស់។
ឆេយ៉ុង{យើងនៅទីនេះបានដែរមែនទេ?}
ជីមីន{អភិជនដូចជានាងច្បាស់ជាមិនធ្លាប់នៅបែបនេះទេមែនទេ?}
ឆេយ៉ុង{ត្រូវហើយ ប៉ានិងម៉ាក់របស់ខ្ញុំពួកគាត់ខ្លាចនិងបារម្ភពីខ្ញុំណាស់គាត់នឹងមិនឱ្យខ្ញុំមានគ្រោះថ្នាក់ទេ ចុះលោក}
ជីមីន{ខ្ញុំគ្មានទេ}ឮនិយាយពីរឿងប៉ាម៉ាក់បែបនេះជីមីនក៏រាងស្រពាប់ស្រពោនដែរ។
ឆេយ៉ុង{លោកអាចប្រាប់ខ្ញុំបាន ខ្ញុំនឹងស្ដាប់លោកនិយាយទោះតិចឬច្រើនក៏ដោយ}
ជីមីន{នាងកុហក}
ឆេយ៉ុង{ខ្ញុំមិនកុហកលោកទេ}
ជីមីន{ខ្ញុំអាចទុកចិត្តនាងបានយ៉ាងម៉េច?}
ឆេយ៉ុង{ក៏បានខ្ញុំប្រាប់អាថ៌របស់ខ្ញុំឱ្យលោកដឹងដែរចុះហើយក៏ជារឿងដែលខ្ញុំមិនចង់ឱ្យគេដឹងដែរ}
ឆេយ៉ុង{ខ្ញុំត្រូវគេក្បត់ បោកប្រាស់រយៈពេល៧ខែ ខ្ញុំមិនចង់ឱ្យគេដឹងនោះទេព្រោះគេនឹងគិតថាខ្ញុំជាមនុស្សល្ងង់}
ជីមីន{នាងមិនមែនជាអ្នកខុសទេ ខ្ញុំប្រាប់នាងចុះតាំងពីខ្ញុំកើតមកខ្ញុំមិនដែលមានជីវិតសុខស្រួលនោះទេឪពុកម្ដាយខ្ញុំបានបោះបង់ខ្ញុំចោល ត្រូវគេធ្វើបាប មើលងាយ រហូតដល់ឥឡូវនេះហើយពួកគេក៏ខ្លាចខ្ញុំដែរព្រោះពួកគេគិតថាខ្ញុំជាបិសាច តែនៅពេលខ្ញុំបានជួបនាង នាងបែរជាមិនខ្លាចខ្ញុំហើយថែមទាំងព្យាយមការពារខ្ញុំទៀតហើយ......អ៊ុប...}និយាយមិនទាន់ចប់ស្រួលបួលផងកញ្ញាក្លាហានឆេយ៉ុងរបស់យើងក៏បានងើយទៅថើបជីមីនតែម្ដង។
ឆេយ៉ុង{ហើយយ៉ាងម៉េចទៀត?}បន្ទាប់ពីឈប់ថើបគេហើយក៏បន្តសួរគេទៀតទាំងមុខក្រហមអៀនមិនស្ទើរដែរ។
ជីមីន{..........}គេក៏ស្ងាត់ឈប់និយាយតែម្ដងហើយមុខចាប់ផ្ដើមក្រហមរាងក្ដៅភាយៗជាអាការៈដែលមិនធ្លាប់មានមកលើយុន ជីមីនទាល់តែសោះ។
(ឃើញជីមីនស្ងាត់បែបនេះឆេយ៉ុងក៏ឈប់មាត់ទៀតដែរនាងក៏បានទម្លាក់ក្បាលគេងលើស្មារបស់ជីមីនតែម្ដងហើយជីមីនក៏បានអនុញ្ញាតិឱ្យនាងគេងលើស្មារបស់គេផងដែរ ហើយពួកគេទាំងពីរក៏បានស្នាក់នៅក្នុងព្រៃមួយយប់សិនព្រោះខ្លាចពួកសត្រូវចាំនៅខាងក្រៅ)
វូរ៉ាង{អាឡូ! លោកប្រុស}
?{យ៉ាងម៉េចហើយ?}
វូរ៉ាង{គឺ....គឺរកមិនឃើញទេលោកប្រុស}
?{រកមិនឃើញ?ឯងធ្វើការយ៉ាងម៉េច?}
វូរ៉ាង{តែលោកប្រុស! ពេលនេះគឺយប់ហើយវាមានគ្រោះថ្នាក់ណាស់}
?{យើងមិនខ្វល់ទេ សំខាន់ឯងត្រូវតែសម្លាប់នាងឱ្យបាន}
វូរ៉ាង{លោកប្រុស!.....}គេប្រុងនឹងនិយាយបន្តទៀតទៅហើយតែមនុស្សចម្លែកនោះក៏និយាយកាត់។
?{បើមិនធ្វើតាមយើងទេគ្រួសារឯងនឹងស្លាប់}និយាយទាំងសម្លេងគម្រាម។
វូរ៉ាង{បាន ខ្ញុំធ្វើតែកុំធ្វើបាបគ្រួសាររបស់ខ្ញុំ}
?{ល្អហើយ យើងរង់ចាំដំណឹងល្អ}និយាយហើយក៏បិទទូរសព្ទបាត់ទៅ។
វូរ៉ាង{អាឡូ!ពួកឯងឆាប់ចេញមកទៅសម្លាប់ស្រីនោះ}
👥{ចៅហ្វាយតែនេះយប់ហើយណា}
វូរ៉ាង{ពួកឯងចង់ស្លាប់មែនទេ?}
👥{បាទ ចៅហ្វាយពួកខ្ញុំទៅហើយ}
សូមរង់ចាំភាគបន្ត🙏🏻


អង្គរក្សបេះដូងWhere stories live. Discover now