ភាគ៤ (ខ្ញុំជាអ្នកទទួលខុសត្រូវ)

105 8 0
                                    

+មន្ទីរពេទ្យ
(មីនជេបាននាំជីមីនមកមន្ទីរពេទ្យទាំងដែលជីមីនសន្លប់បាត់ស្មារតីឈឹងតែម្ដង ឃើញបែបនេះគ្រូពេទ្យក៏បានមកជួយនិងនាំគេទៅលាងរបួសនិងសម្រាកសិន)
មីនជេ{អ្នកគ្រូពេទ្យគេមិនអីទេមែនទេ}ឃើញអ្នកគ្រូពេទ្យម្នាក់ចេញមកពីបន្ទប់សម្រាករបស់ជីមីនភ្លាមគេក៏សួរភ្លាម។
អ្នកគ្រូពេទ្យ{គេមិនអីទេគ្រាន់តែរបួសក្បាលខ្ញុំបានលាងរបួសឱ្យគេរួចហើយលោកទុកចិត្តចុះ}និយាយប្រាប់សភាពរបស់ជីមីនហើយអ្នកគ្រូពេទ្យបម្រុងនឹងដើរចេញទៅហើយតែមីនជេក៏ឃាត់។
មីនជេ{ឈប់សិនអ្នកគ្រូពេទ្យ តើអ្នកគ្រូពេទ្យមានឈ្មោះអី?}ស្មានតែឃាត់សួរស្អី🙄។
អ្នកគ្រូពេទ្យ{ខ្ញុំឈ្មោះយូ ឆេនី}នាងនិយាយហើយក៏ដើរចេញទៅដើម្បីបំពេញកាងាររបស់នាងបន្តទៀត។
មីនជេ{មនុស្សស្រីស្អីក៏ស្អាតម្ល៉េះ}ពេលឆេនីដើរចេញទៅបាត់គេក៏ញញឹមឡើងក្រហមថ្ពាល់តែម្ដងស្របពេលនោះឆេយ៉ុងក៏មកដល់។
ឆេយ៉ុង{គេម្នាក់នោះយ៉ាងម៉េចហើយ?}មកដល់ភ្លាមនាងក៏សួរមីនជេពីសភាពរបស់ជីមីនភ្លាម។
ឆេយ៉ុង{មីនជេ...មីនជេឮទេ?}នាងសួរលើកទីមួយមិនឆ្លើយទើបហៅឈ្មោះគេតែម្ដងហើយឆ្លៀតធ្វើភាសាកាយវិការជាមួយគេទៀត។
-ផាច់-
ឆេយ៉ុង{ប្រុសចង្រៃម៉េចក៏ខ្ញុំសួរមិនឆ្លើយ}ដោយខឹងគេពេកក៏យកដៃទៅទះក្បាលគេតែម្ដងខំហៅផងកាយវិការផងនៅតែមិនឆ្លើយ កើតស្អីនឹង?
មីនជេ{អួយ! អ្នកនាងឈឺហេតុអីបានជាអ្នកវាយខ្ញុំអញ្ចឹង}គេក៏ភ្ញាក់ពីភ្លឹកតែម្ដងព្រោះត្រូវមួយដៃកណ្ដាលក្បាលតែម្ដង។
ឆេយ៉ុង{មកពីលោកភ្លឹងស្អីក៏ភ្លឹកម៉្លេះ ខ្ញុំសួរបីដងហើយណា៎!}
មីនជេ{អួយ! ពិតមែនអីអ្នកនាងខ្ញុំរវល់តែមើលអ្នកគ្រូពេទ្យស្អាត}ឮនាងនិយាយថាហៅគេបីដងគេភ្ញាក់ផ្អើលយ៉ាងខ្លាំងរវល់តែមើលស្រីស្អាតអត់ឮនាងហៅសូម្បីម្ដង។
ឆេយ៉ុង{គេម្នាក់នោះយ៉ាងម៉េចហើយ?}ឮបែបនេះនាងក៏អត់មានពាក្យអីនិយាយជាមួយគេទៀតដែរ ទើបសួរពីសភាពរបស់ជីមីនវិញ។
មីនជេ{គេមិនអីទេអ្នកនាង គ្រាន់តែបែកក្បាល}អើយអញ🤧 បែកក្បាលហើយអត់អីទៀត។
ឆេយ៉ុង{បែកក្បាលហើយនៅមិនអីទេ?}នាងហាក់ហួសចិត្តនឹងជំនួយការម្នាក់នេះមែនទែនតែម្ដងហើយម្សិលមិញដូចជាសុភាពខ្លាំងណាស់ប៉ុន្តែមើលថ្ងៃនេះចុះ។
មីនជេ{ត្រូវហើយអ្នកនាងគេមានទាន់ស្លាប់ឯងណា}
-ផាំង-
មីនជេ{អ្នកនាងខ្ញុំខុសអីទៀតហើយ}គេក៏យកដៃទប់ក្បាលរបស់ខ្លួនឯងហើយធ្វើទឹកយ៉ាងគួរឱ្យអាណិតព្រោះតែមួយភ្លែតទេគេត្រូវឆេយ៉ុងវាយពីរដងហើយ។
ឆេយ៉ុង{មកពីលោកគួរឱ្យស្រឡាញ់ពេក ឆាប់ចូលក្នុងមក}នាងក៏តបទៅគេទាំងសង្គឺ្រតធ្មេញដាក់គេតែម្ដងរួចក៏ដើរចូលក្នុងបន្ទប់ដែលជីមីនកំពុងសម្រាក។
មីនជេ{អ្នកនាងមើលចុះគេមានទៅកើតអី}ចូលមកដល់ក្នុងបន្ទប់ហើយគេក៏នៅតែនិយាយដដែលថាជីមីនមិនកើតអីទេ។
ឆេយ៉ុង{ហ៉ើយ!}ឮសម្ដីរបស់មីនជេហើយនាងក៏យកដៃរបស់នាងទៅទល់នឹងថ្ងាស់ហួសចិត្តយ៉ាងខ្លាំង គេនិយាយថាជីមីនមិនកើតអីទាំងដែលនាងឃើញក្បាលរបស់គេរុំបង់ឡើងសពេញក្បាលតែម្ដង។
មីនជេ{គេដឹងខ្លួនហើយអ្នកនាង}សុខៗមីនជេក៏ស្រែកឡើងតែម្ដងថាជីមីនគេដឹងខ្លួនហើយ។
ឆេយ៉ុង{លោកយ៉ាងម៉េចហើយ?}ឮថាជីមីនដឹងខ្លួននាងក៏ប្រញាប់ទៅមើលគេយ៉ាងលឿន។
ជីមីន{ខ្ញុំមិនអីទេ អួយ!}និយាយមិនទាន់រួចពីមាត់ផងក្បាលរបស់គេក៏ចាប់ផ្ដើមឈឺ។
ឆេយ៉ុង{ខ្ញុំសុំទោសផងដែលធ្វើឱ្យលោកក្លាយជាបែបនេះ}ឃើញសភាពគេបែបនេះឆេយ៉ុងមានអារម្មណ៍ថាខុសយ៉ាងខ្លាំងចំពោះគេ។
ជីមីន{មិនមែនជាកំហុសអ្នកនាងទេ}
ឆេយ៉ុង{មិនអីទេ ខ្ញុំនឹងទទួលខុសត្រូវថ្លៃព្យាបាលរបស់លោក}
ជីមីន{មិនអីទេអ្នកនាង ខ្ញុំត្រូវទៅហើយ}គេក៏បដិសេធមិនចង់បានការទទួលខុសត្រូវពីនាងនោះទេរួចក៏ចុះពីគ្រែពេទ្យប្រុងនឹងដើរទៅបើកទ្វាចេញ។
ឆេយ៉ុង{លោកចង់ទៅណា?}ឃើញគេចុះពីគ្រែបម្រុងនឹងទៅបើទ្វានាងក៏រត់មកឃាំងពីមុខទ្វាតែម្ដង។
ជីមីន{ខ្ញុំត្រូវធ្វើការ}
មីនជេ{អ្នកកំលោះពិជាឧស្សាហ៍មែន}មីនជេក៏បន្ទរពីក្រោយពេលឮសម្ដីរបស់ជីមីន។
ឆេយ៉ុង{នេះលោករបួសដល់ថ្នាក់នេះហើយនៅចង់ទៅធ្វើការទៀតមែនទេ?}ឮគេនិយាយបែបនេះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងរបួសយ៉ាងនេះហើយនៅចង់ទៅធ្វើការទៀត។
ជីមីន{បើខ្ញុំមិនធ្វើការ ខ្ញុំគ្មានលុយទិញអាហារទេ}ត្រូវហើយគេជាកូនកំព្រាដូច្នេះហើយបើគេមិនប្រឹងធ្វើការនោះច្បាស់ជាដាច់ពោះស្លាប់។
ឆេយ៉ុង{មិនអីទេ ទុកឱ្យខ្ញុំជាអ្នកដោះស្រាយលោកទៅសម្រាកទៅ}ឮសម្ដីគេបែបនេះនាងក៏មានចិត្តអាណិតគេដែរ។
ជីមីន{គឺ.....}ឮនាងនិយាយបែបនេះគេក៏រាងឆ្ងល់ដែរហេតុអីនាងនិយាយបែបនេះ ប្រុងនឹងនិយាយទៅហើយតែនាងក៏កាត់គេ។
ឆេយ៉ុង{ឆាប់ទៅភ្លាមទៅ}នាងក៏តម្លើងសំឡេងដាក់គេបន្តិចដើម្បីឱ្យគេទៅសម្រាក។
មីនជេ{អ្នកនាងឈប់ឃ្លានហើយមែនទេ?}មិនដឹងថាកើតអីសុខៗគេក៏នឹកឃើញសួរនាងថានាងឈប់ឃ្លានហើយឬ។
គ្រូក....គ្រូក
ឆេយ៉ុង{បើលោកមិនសួរប្រហែលជាមិនឃ្លានទេ}នៅពេលមីនជេសួរភ្លាមពោះរបស់នាងក៏ចាប់ផ្ដើមកូរភ្លាមតែម្ដងដូចស្ដាប់បាននូវភាសាដែលមីនជេនិយាយអញ្ចឹង។
មីនជេ{អូ! បាទអញ្ចឹងខ្ញុំសុំទោសផងអ្នកនាង}
ឆេយ៉ុង{បានហើយលោកឆាប់ទៅទិញអាហារមក ទិញឱ្យច្រើនមក}នាងក៏ខ្ជិលចាប់កំហុសគេទៀតក៏បញ្ជាគេឱ្យទៅទិញអាហារមកវិញ។
មីនជេ{អ្នកនាងញុាំច្រើនម្ល៉េះ}
ឆេយ៉ុង{រឿងខ្ញុំលោកកុំចេះ}ឮគេនិយាយបែបនេះនាងក៏សម្លក់គេថ្លែរតែម្ដង ឃើញបែបនេះមីនជេក៏ប្រញាប់ចេញទៅទិញទៅ។
ឆេយ៉ុង{លោកឈ្មោះអី?}ពេលមីនជេទៅបាត់នាងក៏សួរឈ្មោះរបស់ជីមីន។
ជីមីន{យុ-យុន ជីមីន}
ឆេយ៉ុង{លោកជាសាច់ញាតិរបស់ប្រុសឆ្គួតមីនជេម្នាក់នោះមែនទេ}ឮត្រកូលគេភ្លាមនាងក៏សួរបែបលេងសើចទៅកាន់គេព្រោះនាងដឹងច្បាស់ណាស់ថាមីនជេគ្មានសាច់ញាតិនៅទីក្រុងសេអ៊ូលនោះទេ។
ជីមីន{ខ្ញុំគ្មានសាច់ញាតិនោះទេ}
ឆេយ៉ុង{ចុះប៉ាម៉ាក់លោក}
ជីមីន{ខ្ញុំគ្មានប៉ាម៉ាក់ទេ}
ឆេយ៉ុង{សុំទោសផងបើវាធ្វើឱ្យលោកមានអារម្មណ៍មិនល្អ}ឮខម្លើយរបស់ជីមីនភ្លាមនាងក៏ប្រញាប់សុំទោសគេភ្លាមព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍របស់គេ។
ជីមីន{គ្មានបញ្ហាទេ}
(បន្ទាប់មកពួកគេទាំងពីរក៏មិននិយាយអ្វីទៀតនោះទេគឺអង្គុយចាំមីនជេគេត្រឡប់មកវិញ)
សូមរង់ចាំភាគបន្ត🙏🏻

អង្គរក្សបេះដូងWhere stories live. Discover now