ភាគ១៨ (ដង្កូវក្នុងឆ្អឹង)

115 10 0
                                    

<<តើអ្នកនាងជាម្ចាស់អ្វី?>> ជីមីនរងចាំស្ដាប់ចម្លើយរបស់នាងទាំងអន្ទះសារ!
<<ខ្ញុំជាម្ចាស់ហាងផ្កា! ត្រូវហើយខ្ញុំជាម្ចាស់ហាងផ្កាតូចតាចមួយទេ មិនសូវជាល្បីអ្វីណាស់ណាទេ>> នាងនិយាយហើយក៏សើចទាំងមិនសូវសម ។
<<អូ!បើអ្នកនាងជាម្ចាស់ហាងផ្កាអ៊ីចឹង គឺគ្មានបញ្ហាអ្វីសម្រាប់សុវត្តិភាពរបស់ជីមីននោះទេ! គេមិនមានគ្រោះថ្នាក់ទេ ដូច្នេះឱ្យមកនៅជាមួយខ្ញុំចុះ!>> ជុងវូនិយាយទាំងញញឹម ព្រោះកាលដែលគេនិយាយប្រកែកជាមួយឆេយ៉ុងយ៉ាងច្រើនបែបនេះគឺដោយសារតែគេមិនចង់ឱ្យជីមីនទៅនៅជាមួយឆេយ៉ុងនោះទេវាធ្វើឱ្យគេមិនសប្បាយចិត្ត ទើបគេសុខចិត្តឱ្យជីមីនមកនៅជាមួយគេវិញ ណាមួយគេក៏នៅម្នាក់ឯងផងដែរ ។
<<តែ!....>> នាងបម្រុងនឹងប្រកែកទៀតតែមីនជេក៏បានដើរមកខ្សឹបដាក់នាង ។
<<អ្នកនាង! បើអ្នកនាងឱ្យគេមកនៅជាមួយពួកយើងគេនឹងដឹងហើយថាអ្នកនាងមិនមែនជាម្ចាស់ហាងផ្កាតូចតាចនោះទេ!>> មីនជេខ្សឹបចប់ឆេយ៉ុងហាក់ភ្ញាក់តែម្ដង ព្រោះថានាងភ្លេចគិតទៅថាការរស់នៅ និងរបស់របរក្នុងផ្ទះនាង មិនសុីទៅនឹងសម្ដីដែលនាងប្រាប់ថានាងជាម្ចាស់ហាងផ្កាតូចតាចនោះទេ ដូច្នេះសុខចិត្តសម្របតាមគេតែម្ដងទៅ ។
<<យ៉ាងម៉េចដែរ! អ្នកនាងឆេយ៉ុង?>>
<<សម្រេចតាមចិត្តរបស់លោកចុះជុងវូ!>> និយាយយល់ព្រមទាំងទឹកមុខក្រៀមក្រំ តែជុងវូវិញមុខស្រស់ដូចផ្កាតែម្ដង ។
+++
<<ហឹស! ដូចអ្វីដែលយើងគិតទុកមែន?>> បុរសម្នាក់ឈរនៅក្បែរបង្អួច សម្លឹងមើលព័ត៌មានដែលបានចុះផ្សាយពីការកេងប្រវ័ញ្ចរបស់លោកយ៉ុងសុីក ។
<<លោកដូហា! មានមនុស្សមករក>> អ្នកបម្រើស្រីម្នាក់ក៏បានមកហៅម្ចាស់របស់នាងទើបយើងបានឮឈ្មោះថាដូហា! ដូហា? ដូចប្រហែលៗ
<<ឱ្យចូលមក!>> បានការអានុញ្ញាតិភ្លាមនារីម្នាក់នោះក៏បានដើរចូលមក អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺស្រីម្នាក់នោះគឺជាឆុនសា ។
<<ចេញទៅវិញទៅ!>> គ្រាន់តែឃើញឆុនសាមកដល់ភ្លាម លោកដូហាក៏បានដេញអ្នកបម្រើឱ្យចេញទៅក្រៅតែម្ដង ។
<<ហេតុអីលើកនេះ! នាងមករកខ្ញុំ?>> គាត់សួរទៅនាងទាំងញញឹមពព្រាយ ។
<<មកពីខ្ញុំនឹកលោក! ហើយគិតថាមិនល្អទេ! បើឱ្យលោកទៅជួបខ្ញុំនៅនូវែសេឡង់រហូតបែបនេះ!>> និយាយហើយនាងក៏ដើរទៅឱប-ក-ដូហា ហើយលោកដូហាវិញក៏បានឱបចង្កេះនាងថ្នមៗវិញផងដែរ នៅក្នុងសភាពដ៏ស្រស់ស្អាតក្រោមពន្លឺព្រះចន្ទ ។
<<គួរឱ្យស្រឡាញពិតមែន!>>
<<ចុះអម្បាញ់មិញ! តើលោកកំពុងតែមើលអ្វីបានជាមើលទៅសប្បាយចិត្តម្ល៉េះ? ឬមួយក៏លោកមើលស្រីផ្សេង?>> និយាយហើយនាងក៏សម្លឹងមុខដូហាទាំងទឹកមុខអាកអន់ស្រពន់ចិត្ត ធ្វើឱ្យដូហាក៏ចិត្តទន់ជាមួយនាងកាន់តែខ្លាំង ។
<<មានឯណា! ខ្ញុំកំពុងមើលព័ត៌មានររបស់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនបេលីនឹងឯង គឺវាជាប់គុកបាត់ហើយ វាជាឱកាសរបស់ខ្ញុំក្នុងការទិញភាគហ៊ុននោះដើម្បីពង្រីកសក្ដានុពលរបស់ខ្ញុំ!>> មហិច្ចតាធំមែនមិនគួរឱ្យជឿសោះ!
<<នេះហើយ! ជាចំណុចដែលខ្ញុំចូលចិត្តលោកដោយសារលោកមានមហិច្ចតាខ្ពស់!>> និយាយចប់ឆុនសាក៏បានថើបមាត់របស់ដូហាយ៉ាងរោលរាល ស្របពេលនៅក្នុងបន្ទប់ដ៏សែនត្រជាក់នោះផងដែរក៏បានដាស់អារម្មណ៍ស្នេហារបស់ពួកគេកាន់តែខ្លាំងឡើងៗ ។
++++
<<ហ៉ើយ! តើខ្ញុំត្រូវរកម្ចាស់ភាគហ៊ុនថ្មីនៅឯណាទៅ?>> ឆេយ៉ុងកំពុងអង្គុយគិតយ៉ាងខ្លាំង ទើបតែសប្បាយរឿងចាប់យ៉ុងសុីកដាក់ទោសបាន តែពេលនេះត្រូវមកឈឺក្បាលដើម្បីរកម្ចាស់ភាគហ៊ុនថ្មីបែបនេះ!
~រីងៗ~
<<អាឡូ! លោកប៉ាសម្លាញ់!>> ឆេយ៉ុងឃើញប៉ារបស់ខហលួនតេមកបែបនេះនាងក៏ប្រញាប់លើកទូរសព្ទទាំងសប្បាយចិត្ត ។
(អាឡូ! កូនស្រីយ៉ាងម៉េចហើយ?)
<<លោកប៉ាចង់សួរពីអ្វី?>> នាងហាក់មិនយល់ពីសំណួរប៉ារបស់នាងនោះទេ ដោយសារប៉ុន្មានថ្ងៃនេះគឺមានរឿងជាច្រើនបានកើតឡើង ។
(ប៉ានិងម៉ាក់បានដឹងថាសេហូបានស្លាប់ហើយ!)
<<អរ!កូនមិនអីទេលោកប៉ា សេហូគាត់ទៅបានសុខហើយ កូននឹងចងចាំគាត់រហូតទៅ បើមិនបានគាត់អ្នកដែលស្លាប់ច្បាស់ជាកូនហើយ!>>
(សេហូជាមនុស្សល្អណាស់! ហើយកូនក៏ចឹងដែរ ត្រូវចេះប្រយ័ត្នប្រយែង! លើកនេះចាប់ឃាតករបាន ថែខ្លួនកុំឱ្យមានលោកក្រោយឱ្យសោះ!)
<<ចាស! លោកប៉ា និយាយអ៊ីចឹង! លោកប៉ាតើលោកប៉ាស្គាល់...!>> និយាយបានពាក់កណ្ដាលនាងក៏ស្ទាក់ស្ទើរមិនចង់និយាយវិញ ។
(មានអ្វីមែនទេកូន?)
<<អរ! មិនអីទេលោកប៉ា ផ្ដាំប្រាប់អ្នកម៉ាក់ផងថាកូននឹក!>> និយាយត្រឹមនេះនាងក៏បិទទូរសព្ទមុនទៅ ដំបូងនាងចង់សួរពីប៉ានាងដើម្បីរកម្ចាស់ភាគហ៊ុនថ្មី តែបើគិតៗមើលទៅនាងគួរតែរកដោយខ្លួនឯងល្អជាង ដើម្បីបញ្ជាក់ពីសមត្ថភាពរបស់នាងដែលមាន និងច្បាស់ក្នុងចិត្តថាគេមិនមែនជាមនុស្សមានចរឹតដូចជាលោកយ៉ុងសុីក ។
~តុកៗ~
<<អ្នកនាងឆេយ៉ុង! ខ្ញុំគឺរ៉ានជូណា៎!>>
<<ឆាប់ចូលមក!>> នៅពេលទទួលបានការអានុញ្ញាតិរបស់ឆេយ៉ុងហើយរ៉ានជូក៏បានចូលមកជាមួយទឹកដោះគោស្រស់មួយកែវសម្រាប់ឆេយ៉ុង ។
<<អ្នកនាងផឹកទឹកដោះគោស្រស់បន្តិចទៅ! ហើយអ្នកនាងកុំសូវគិតច្រើនពេកអី>> រ៉ានជូចូលមកឃើញកំព្យូទ័រនិងក្រដាសឯកសារដ៏សែនរញ៉េរញ៉ៃរបស់នាងនៅលើតុធ្វើការរបស់នាង ។
<<អរគុណឯងហើយ!>> ឃើញមានអ្នកបារម្ភពីនាងបែបនេះ ឆេយ៉ុងហាក់សប្បាយចិត្តយ៉ាងខ្លាំង ក៏បានឱបរ៉ានជូយ៉ាងណែន ។
<<អ្នកនាងមានរឿងអ្វីនៅក្នុងចិត្តមែនទេ?>> ឮបែបនេះឆេយ៉ុងនាងគិតបន្តិចដែរ មួយសន្ទុះក្រោយមកនាងក៏បានងើបដើរទៅយកប្រអប់ប្រណិតមួយដែលតាំងនៅលើទូរយកមកក្បែររ៉ានជូ ។
<<ខ្ញុំសម្រេចចិត្តហើយ! ខ្ញុំនឹងបើកប្រអប់នេះមើលជាមួយឯង!>>
<<តើជាប្រអប់អ្វីទៅអ្នកនាង!>> រ៉ានជូសួរទាំងងឿងឆ្ងល់ចំពោះប្រអប់ចម្លែកដ៏ស្អាតនោះ ។
<<ជារបស់ដែលសង្សារចាស់របស់ខ្ញុំបានទុកឱ្យខ្ញុំ!>>
<<ហេតុអីក៏ចាំបាច់ត្រូវទុកបែបនេះ! អ្នកនាង?>> ឮហើយរ៉ានជូកាន់តែឆ្ងល់ទៀតហើយ ហើយបន្សល់ទុករបស់ឱ្យដូចជាគេនឹងមិនបានជួបឆេយ៉ុងវិញអ៊ីចឹង ។
<<ដោយសារគេបានទៅរស់នៅកន្លែងផ្សេងក្រៅពីទីនេះ ហើយក្នុងប្រអប់នេះអាចនឹងមានរឿងមួយចំនួនដែលគេចង់បកស្រាយប្រាប់ខ្ញុំ ព្រោះនៅពេលដែលគេតាមមកបកស្រាយរឿងគ្រប់យ៉ាងប្រាប់ខ្ញុំ ខ្ញុំតែងតែរត់គេចវេសមិនចង់ស្ដាប់!>>
<<បើអ៊ីចឹង! ខ្ញុំគិតថាអ្នកនាងគួរតែបើកវាមើលទៅ រឿងគ្រប់យ៉ាងនឹងជ្រះស្រឡះហើយ!>>

អង្គរក្សបេះដូងWhere stories live. Discover now