ភាគ១៣ (នាងចង់សម្លាប់ខ្ញុំ)

47 5 0
                                    

*ព្រឹកថ្ងៃថ្មី
មីនជេ{អ្នកនាងថ្ងៃនេះ អ្នកនាងចង់ទៅណា?}
ឆេយ៉ុង{ថ្ងៃនេះខ្ញុំទំនេរពីការងារខ្ញុំចង់ទៅញុាំការ៉េម}ឮមីនជេសួរនាងក៏ឆ្លើយតប។
មីនជេ{អ្នកនាងចង់ទៅហាងការ៉េមមួយណា?}ឮថានាងចង់ញុាំការ៉េមគេក៏សួរទៀតព្រោះថាហាងការ៉េមមានច្រើន។
ឆេយ៉ុង{ទៅញុាំការ៉េមក្នុងផ្សារទំនើបវិញក្រែងល៎បានការបញ្ចុះតម្លៃខ្លះ}នាងក៏សម្រេចចិត្តញុាំការ៉េមក្នុងផ្សារទំនើបរបស់ខ្លួនឯង។
មីនជេ{អ្នកនាងមានប៉ុន្នឹងហើយនៅរកបញ្ចុះតម្លៃទៀត}ឮនាងនិយាយបែបនេះគេក៏សួរនាងទាំងឆ្ងល់បន្តិច។
ឆេយ៉ុង{ចេះតែសន្សំខ្លះទៅព្រោះលុយមិនងាយរកទេ តោះឆាប់ទៅ}ឆ្លើយនឹងមីនជេហើយនាងនិងមីនជេក៏បានចេញដំណើរមកផ្សារទំនើបបៃលីរួចក៏បានឡើងមកជាន់ទី៣ដែលជាជាន់សម្បូរទៅដោយភោជនីយដ្ឋាននិងរបស់ញុាំជាច្រើន។
មីនជេ{អ្នកនាងគួរចូលហាងមួយណា?}ដើរមកដល់មីនជេក៏ឆ្លេឆ្លាពេញនឹងតែម្ដងព្រោះហាងច្រើនពេកមិនដឹងគួរចូលមួយណា។
ឆេយ៉ុង{មួយនោះល្អទេ}នាងក៏បានចង្អុលទៅហាងការ៉េមមួយដែលមានឈ្មោះថាសាឆាមានការតុបតែងគួរឱ្យចាប់អារម្មណ៍មែនទែន។
មីនជេ{ហាងនេះទំនងតើអ្នកនាង}ឃើញឆេយ៉ុងចង្អុលមីនជេក៏បានងាកមើលហើយគេក៏ចូលចិត្តហាងនេះដែរ។
ឆេយ៉ុង{ចូលទៅ}ពួកគេក៏ចូលទៅអង្គុយមួយសន្ទុះទើបមានបុគ្គលិកមកសួរ។
ជីមីន{អត់ទោសត្រូវការការ៉េមរសជាតិអ្វីដែរ?}
ឆេយ៉ុង{ខ្ញុំចង់បាន....អេ!ជីមីន ផេនដីនេះពិតជាមូលមែន}នាងបានអោនមុខមើលមឺនុយការ៉េមជាច្រើនប្រភេទដែលមានក្នុងហាងនេះរៀបនឹងកម្មង់ទៅហើយក៏បានដឹងថាជីមីនគេជាបុគ្គលិកនៅទីនេះ។
មីនជេ{កូនចុងឪខ្ញុំនៅទីនេះដែរមែនទេ?}ស្បត់🙏🏻
ឆេយ៉ុង{អេ!មីនជេប៉ាលោកមានប្រពន្ធចុងមែនទេ? ហើយជីមីនគេជាបងរបស់លោកមែនទេ?}ឮសម្ដីមីនជេនិយាយធ្វើឱ្យឆេយ៉ុងមានចម្ងល់ខ្លាំងមែនទែនទើបចាប់ផ្ដើមសួរគេទាំង២នាក់។
ជីមីន{អ្នកនាងយល់ច្រឡំហើយ ខ្ញុំគ្មានបងជាមនុស្សមុនធម្មតាដូចជាគេទេ}គេក៏ឆ្លើយតបទៅដោយត្រជាក់ស្រេបដូចទឹកកកអ៊ីចឹង។
មីនជេ{នែ៎!ឯងល្មមៗបានហើយនិយាយស្ដីឱ្យយើងតបវិញផងកុំចំពេក}អីយ៉ា!ទទួលស្គាល់ថាខ្លួនឯងឆ្គួតដែរតើ។
ឆេយ៉ុង{បានហើយឈប់ឈ្លោះគ្នាខ្ញុំចង់បានការ៉េមសូកូឡាចំណែកគេការ៉េមត្រាវព្រោះគេចូលចិត្តញុាំត្រាវ}ឃើញពីរនេះប្រុសៗនិយាយច្រើនពេកនាងក៏ឃាត់ដោយការហៅការ៉េមញុាំ។
ជីមីន{បន្តិចទៀតខ្ញុំយកមកឱ្យ}ឮការកម្មង់ហើយគេក៏ទៅធ្វើការ៉េមតែម្ដងដើម្បីកុំឱ្យដាច់មូយ ស្របពេលនោះក៏មានមនុស្សប្រុសម្នាក់ដើរចូលមក។
?{សួស្ដី! អ្នកនាងសុខសប្បាយទេ ឆេយ៉ុង}គេក៏បានដើរចូលមកក្នុងហាងរួចក៏ដើរទៅរាក់ទាក់ឆេយ៉ុងបន្តិច។
ឆេយ៉ុង{លោកសេហូតើលោកមានបំណងអី?}នាងក៏សួរទៅគេត្រង់ៗតែម្ដងថាគេមានបំណងអីព្រោះឃើញគេព្យាយាមនិយាយចូលមកជិតនាងខ្លាំងណាស់។
សេហូ{តើពួកយើងអាចដូចដើមវិញទេ}ឮនាងសួរបែបនេះគេក៏ប្រាប់តាមត្រង់។
មីនជេ{អ្នកនាងគេជាអ្នកណា?}ឮការឆ្លើយឆ្លងរបស់ឆេយ៉ុងនិងសេហូហើយគេឆ្ងល់យ៉ាងខ្លាំងទើបសួរទៅកាន់ឆេយ៉ុង។
ឆេយ៉ុង{គេជាប្រុសដែលខ្ញុំស្អប់}នាងមិនឆ្លើយតបជាមួយសេហូទេតែនាងបែរជាឆ្លើយតបជាមួយមីនជេទៅវិញហើយក៏បានបង្ហាញទឹកមុខស្អប់មិនចូលចិត្តទៅកាន់សេហូ។
ជីមីន{ការ៉េមមកដល់ហើយ}ស្របពេលគេកំពុងតែតឹងសរសៃកដាក់គ្នាជីមីនក៏បានយកការ៉េមដែលធ្វើរួចមក។
សេហូ{នាងស្អប់ខ្ញុំខ្លាំងណាស់មែនទេ?}
ឆេយ៉ុង{ត្រូវហើយ}នាងបម្រុងនឹងដើរចេញទៅហើយតែក៏នឹកឃើញរឿងមួយទើបសម្រេចចិត្តអង្គុយចុះវិញ។
មីនជេ{អ្នកនាងប្ដូរចិត្តវិញហើយមែនទេ}
ឆេយ៉ុង{ត្រូវហើយ}ស្រាប់តែពេលនោះក៏មានមនុស្សស្រីម្នាក់មកដល់។
?{ឆេយ៉ុងនាងនៅទីនេះដែរមែនទេ?}
ឆេយ៉ុង{ហ៉ើយ! ហេតុអីថ្ងៃនេះខ្ញុំជួបតែមនុស្សប្រភេទបែបនេះអញ្ចឹង}នាងក៏ដកដង្ហើមធំ។
ជីមីន{សួស្ដី! ថៅកែស្រី}ឃើញស្រីម្នាក់នោះភ្លាមជីមីនក៏គោរពតែម្ដង។
ឆេយ៉ុង{នាងជាម្ចាស់ហាង?}ឮបែបនេះនាងមានភាពភ្ញាក់ផ្អើលបន្តិច។
ឆុនសា{ត្រូវហើយ យ៉ាងម៉េច}
ឆេយ៉ុង{ខ្ញុំស្មានថាមនុស្សដូចនាងចេះតែដណ្ដើមរបស់គេតែមួយមុខទេ}នាងក៏និយាយឌឺដងទៅកាន់ឆុនសាហើយក៏សម្លឹងសេហូផងដែរ។
ឆុនសា{ហឹស! ជីមីនអាចទៅធ្វើការផ្សេងបាន}នាងក៏បានឱ្យជីមីនទៅធ្វើការអ្វីផ្សេង។
ជីមីន{បាទ}ជីមីនក៏បានទៅតាមបញ្ជា រួចហើយឆុនសាក៏បានដើរទៅកៀកដៃរបស់សេហូ។
សេហូ{នាងធ្វើស្អី?}ឃើញកាយវិការឆុនសាបែបនេះគេក៏សួរ។
ឆុនសា{ម៉េចក៏កំណាញ់ខ្លួនម៉្លេះ?ក្រែងពួកយើង....}នាងក៏និយាយអូសក្រឡាត្រឹមនឹងហើយក៏សម្លឹងទៅកាន់ឆេយ៉ុង។
ឆេយ៉ុង{ខ្ញុំអស់អារម្មណ៍នៅទីនេះហើយព្រោះនៅទីនេះកំពុងតែមានស្រីមកលក់ខ្លួនឱ្យប្រុសថោកទាបខ្ញុំឃើញហើយវាពិតជាគួរឱ្យរអើមណាស់ អែក៎}នាងក៏ធ្វើកាយវិការដូចជាចង់ក្អួត។
មីនជេ{តែអ្នកនាងការ៉េមមិនទាន់បានញុាំទេ?}ឃើញឆេយ៉ុងប្រុងនឹងចេញទៅហើយមីនជេក៏ឃាត់។
ឆេយ៉ុង{ត្រូវហើយ ខ្ញុំនៅមានផែនការមួយទៀត ខ្ញុំមិនទាន់អាចទៅបានទេ}ឮមីនជេឃាត់បែបនេះនាងក៏នឹកឃើញពីផែនការរបស់ខ្លួនមួយទើបមិនទាន់ចេញទៅ។
ឆុនសា{យ៉ាងម៉េចនាងមិនទៅទេហ៎?}ឃើញឆេយ៉ុងដើរត្រឡប់មកវិញនាងក៏បានដៃឌឺឆេយ៉ុងតែម្ដង។
ឆេយ៉ុង{ភ្លេចញុាំការ៉េម}នាងក៏ដើរមករៀបនឹងអង្គុយទៅហើយក៏នឹកឃើញ។
ឆេយ៉ុង{អរ! ខ្ញុំដូចជាភ្លេចអ្វីមួយនៅក្នុងបន្ទប់ទឹក}នាងក៏រត់ទៅយ៉ាងលឿន។
មីនជេ{អ្នកនាង!}ឃើញឆេយ៉ុងទៅបែបនេះគេក៏ទៅតាមដែរ។
សេហូ{អេ! ហេតុអីក៏ឯងទៅតាមឆេយ៉ុង}ឃើញមីនជេទៅតាមឆេយ៉ុងគេក៏រត់ទៅតាមដែរខ្លាចមីនជេគិតមិនល្អលើឆេយ៉ុង ដែលទុកឱ្យឆុនសានៅតែឯង។
ឆុនសា{ហឹស ឆេយ៉ុងនាងលេងជាមួយខុសមនុស្សហើយ}នាងក៏បានយកថ្នាំមួយប្រភេទដូចម្សៅមកឮចាក់ចូលក្នុងការ៉េមស្រាប់តែ......។
ឆេយ៉ុង{ស្រីចង្រៃ នាងឯងកាន់តែអាក្រក់ជាមុនទៅទៀត}ឆេយ៉ុងក៏ចេញមកទាន់ពេលតែម្ដងហើយក៏ស្រែកតែម្ដង។
ឆុនសា{ឆេយ៉ុង! នា-នាងមកត-តាំពីពេលណា?}ឃើញឆេយ៉បែបនេះនាងក៏ចាប់ផ្ដើមភ័យតែម្ដង។
ជីមីន{មានរឿងអី?}ដោយឮសំឡេងស្រែករបស់ឆេយ៉ុងជីមីនក៏បានមកមើល។
ឆេយ៉ុង{ស្រីម្នាក់នេះចង់សម្លាប់ខ្ញុំ}
សូមរង់ចាំភាគបន្ត🙏🏻

អង្គរក្សបេះដូងWhere stories live. Discover now