ភាគ១១ (សត្រូវតែម្នាក់)

52 5 0
                                    

ឆេយ៉ុង{នែ៎ ខ្ញុំមកជួយលោកណាម៉េចក៏លោកដេញខ្ញុំ}ឮជីមីនដេញឱ្យខ្លួនត្រឡប់ទៅវិញនាងអន់ចិត្តមែនទែនដែលខំមកជួយគេមិនចង់ឱ្យគេទៅពាក់ព័ន្ធនឹងមនុស្សអាក្រក់ហើយគេបែរជាដេញនាងទៅវិញ។
មីនជេ{អ្នកនាងយើងទៅវិញទៅព្រោះគេមិនពេញចិត្តដែលយើងនៅទីនេះទេ}ឆេយ៉ុងមិនទាន់បានចម្លើយសមស្របចេញពីមាត់របស់ជីមីនផងមីនជេក៏ទាញនាងចេញទៅបាត់ទៅ។
ឆុនសា{ឆេយ៉ុងនាងត្រៀមខ្លួនទៅ}នៅពេលមីនជេទាញឆេយ៉ុងចេញទៅបាត់ឆុនសាក៏សម្លឹងទៅកាន់ឆេយ៉ុងទាំងមានល្បិចហើយក៏សម្លឹងមើលជីមីនបន្តិចមុននឹងចេញទៅ។
ជុនហ្យុន{ការពារណាស់ន៎}គេក៏និយាយឌឺទៅកាន់ជីមីនពេលឃើញឬកពាររបស់ជីមីនបែបនេះ។
ជីមីន{ឯងចង់បានអីទើបឯងឈប់រំខានខ្ញុំ?}គេក៏និយាយទៅកាន់ជុនហ្យុនដែលសម្ដីនេះមើលទៅហាក់ដូចជាប្រុងនឹងយកអ្វីមកប្ដូរព្រោះគេមើលទៅក៏ធុញនឹងជុនហ្យុនមិនស្ទើរដែរ។
ជុនហ្យុន{គ្មានអ្វីច្រើនទេ លុតជង្គង់សុំទោសយើងទៅ}ឮជីមីនសួរបែបនេះគេក៏នឹកឃើញចង់ធ្វើឱ្យជីមីនខ្មាស់គេ។
ជីមីន{បានតែនៅមួយទៀត ឯងត្រូវតែចេញឱ្យឆ្ងាយពីយើងនឹងអ្នកនាងអម្បាញ់មិញ}គេក៏បានដាក់លក្ខខណ្ឌជាមួយជុនហ្យុន។
ជុនហ្យុន{គ្មានបញ្ហាទេ ឆាប់លុតជង្គង់ទៅ}
ជីមីន{សុំទោស}ជីមីនក៏បានលិតជង្គង់ចុះហើយនិយាយពាក្យសុំទោសទៅកាន់ជុនហ្យុនដែលធ្វើឱ្យជុនហ្យុនភ្ញាក់ផ្អើលមិនស្ទើរដែរព្រោះចរិកគេមិនមែនបែបនេះគេជាមនុស្សមានចរិកគួរឱ្យខ្លាចមិនងាយចុះចាញ់នឹងសុំទោសនរណាងាយៗទេ ហេតុអីបានជាសុខៗគេធ្វើបែបនេះ? ដោយសារតែស្រីម្នាក់នោះមែនទេ?
ជុនហ្យុន{ឯងចេញនិយាយពាក្យសុំទោសដែរមែនទេ?}
ជីមីន{យើងធ្វើរួចហើយ ចាំពាក្យសម្ដីរបស់ឯងផង}មិនឆ្លើយនឹងសំណួររបស់ជុនហ្យុនទេគេក៏បានផ្ដាំនូវពាក្យដែលជុនហ្យុននិយាយអម្បាញ់មិញដែលអាចថាជាកិច្ចសន្យាក៏បានដែររួចគេក៏ដើរទៅហាងដែលគេធ្វើការវិញទៅ។
ឆេយ៉ុង{លែង}នាងក៏ក្រវាសដៃរបស់មីនជេចេញ ដែគេបានទាញនាងចេញពីជីមីន។
មីនជេ{អ្នកនាង ហេតុអីក៏អ្នកនាងទៅរវល់ជាមួយអាម្នាក់នឹងទៀតអម្បាញ់មិញនេះវាបានដេញអ្នកនាងណា!}គេក៏ព្យាយាមនិយាយដាស់សតិរបស់ឆេយ៉ុងកុំឱ្យរវល់ជាមួយជីមីនទៀត។
ឆេយ៉ុង{លោកកុំខ្វល់}នាងក៏និយាយទៅកាន់មីនជេទាំងមុខក្រញូវរួចក៏ដើរទៅមុខ ដោយសាររវល់តែខឹងជាមួយមីនជេនាងក៏ទាក់ជើងខ្លួនឯងប្រុងនឹងដួលទៅហើយ។
មីនជេ{អ្នកនាងប្រយ័ត្ន!}
?{នាងមិនអីទេមែនទេ?}ស្របពេលឆេយ៉ុងប្រុងនឹងដូលនោអមីនជេក៏បានឃើញដែរគេប្រុងនឹងរត់មកជួយទប់នាងទៅហើយក៏មានបុរសម្នាក់មកជួយទ្រនាងមុន។
ឆេយ៉ុង{មិនអីទេ អរគុណ}នាងក៏ប្រញាប់ងើបចេញពីការទ្ររបស់បុរសម្នាក់នោះយ៉ាងលឿនហើយក៏និយាយទាំងសោះកក្រោះទៅកាន់គេហាក់ដូចជាមនុស្សធ្លាប់ស្គាល់គ្នាតែក៏បានបែកបាក់គ្នា។
?{នាងមិនចង់ដឹងទេមែនទេហេតុអីបានជាខ្ញុំមកកូរ៉េ}បុរសម្នាក់នោះក៏នៅតែព្យាយាមនិយាយទៅកាន់ឆេយ៉ុងទាំងដែលនាងមិនចង់និយាយរក។
ឆេយ៉ុង{អត់ តោះមីនជេ}នាងសម្លក់បុរសចម្លែកនោះបន្តិចក៏ទាញមីនជេដើម្បីចេញទៅតែគេក៏ចាប់ដៃឃាត់នាងជាប់។
?{ឈប់សិន នាងសុខសប្បាយទេ?)នៅសួរទៀត🌚
ឆេយ៉ុង{ខ្ញុំសុខសប្បាយខ្លាំងណាស់ព្រោះគ្មានប្រុសចង្រៃដូចជាលោកមករំខានខ្ញុំ....លែង...}នាងក៏និយាយទៅគេហើយក៏ក្រលាស់ដៃចេញពីគេរួចក៏ដើរចេញ។
មីនជេ{អ្នកនាងស្គាល់គេមែនទេ?ហើយគេនឹងអ្នកនាងមានរឿងអីជាមួយនឹងគ្នា?}ដោយឃើញអាកប្បកិរិយាចម្លែករបស់ចៅហ្វាយខ្លួនហើយគេក៏សួរទាំងការចង់ដឹង។
ឆេយ៉ុង{គ្មានអីទេ ឆាប់មកកុំនិយាយច្រើនពេក}នាងក៏ឆ្លើយតបជាមួយមីនជេទាំងឬកពារធុញទ្រាន់ហាក់ដូចជាមិនចង់និយាយទាក់ទងនឹងប្រុសម្នាក់មិញអ៊ីចឹង។
មីនជេ{គ្មានអីនឹងគ្នាផងដៀលគេឆ្ងាញ់យ៉ាងនេះហើយទម្រាំមានទៀត}គេក៏ឈប់ហើយនិយាយមើលទៅកាន់ឆេយ៉ុងដែលកំពុងដើរ។
ឆេយ៉ុង{ម៉េចក៏មិនដើរមក}ដើរសុខៗមិនឃើញមីនជេនាងក៏ងាកក្រោយមើលឃើញមីនជេឈរធ្មឹងរួចក៏ស្រែកដាក់មីនជេតែម្ដង។
មីនជេ{ទៅហើយអ្នកនាង}ឃើញចៅហ្វាយស្រីរបស់ខ្លួនស្រែកគេក៏ប្រញាប់រត់ទៅយ៉ាងលឿនព្រោះមិនចង់ខ្មាស់គេ។
*ល្ងាចឡើង
+ផ្ទះលោកយ៉ុងសុីក
យ៉ុងសុីក{ឯងធ្វើការយ៉ាងម៉េចបានជាឱ្យក្មេងនោះដឹង}លោកយ៉ុងសុីកកំពុងតែស្រែកដាក់ទូរស័ព្ទទាំងខឹង។
?{សុំទោសលោកម្ចាស់ ខ្ញុំគ្មានចេតនានោះទេលើកក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះ}ភាគីម្ខាងទៀតដែលកំពុងសន្ទនាជាមួយលោកយ៉ុងសុីកតាមទូរសព្ទក៏ព្យាយាមនិយាយលន់តួសុំទោសទៅកាន់លោកយ៉ុងសុីកយ៉ាងខ្លាំង។
យ៉ុងសុីក{ចាត់ទុកថានេះជាលើកទី១ យើងមិនប្រកាន់ឯងទេតែបើឯងធ្វេសប្រហែសទៀតយើងមិនធានាអាយុជីវិតរបស់ឯងទេ}គាត់បានលើកលែងទោសកំហុសឱ្យបុរសម្នាក់នោះហើយតែក៏ឆ្លៀតគម្រាមគេបន្តិចទៀតដែរ។
?{បាទលើកម្ចាស់សុំហ៊ានធានាថាគ្មានលើកក្រោយទៀតទេ}
យ៉ុងសុីក{ល្អហើយ ឯងទៅចាត់ការទំនិញដែលនៅសល់ទាំងអស់ឱ្យរៀបរយកុំឱ្យគេចាប់បាន បានសិនហើយ}និយាយបញ្ជាកូនចៅហើយលោកយ៉ាងស៊ីកក៏បានបិទទូរស័ព្ទហើយក៏បានទាក់ទងទៅកាន់ស្រីម្នាក់ទៀត។
យ៉ុងសុីក{អាឡូ ខ្ញុំមានរឿងចង់ឱ្យនាងចាត់ការ}និយាយទាំងក្នុងគំនិតពោរពេញដោយល្បិចនិងគំនិតអាក្រក់។
?{លោកមានរឿងអីឆាប់និយាយមក}
យ៉ុងសុីក{ខ្ញុំចង់ឱ្យនាងចាត់ការស្រីម្នាក់ខ្ញុំផ្ញើរូបទៅឱ្យនាងរួចហើយ}
?{ស្រីម្នាក់នឹងមែនទេ?}នាងក៏បានបើកមើលរូបដែលយ៉ុងសុីកផ្ញើមកក៏ឃើញរូបស្រីម្នាក់។
យ៉ុងសុីក{ត្រូវហើយ បើនាងធ្វើបានសម្រេចខ្ញុំនឹងមានរង្វាន់សម្រាប់នាងបានកាន់តែលឿនកាន់តែល្អ}
?{លោកពឹងត្រូវមនុស្ស ទោះបីជាលោកមិននិយាយក៏ខ្ញុំចាត់ការស្រីម្នាក់នឹងដែរ}
យ៉ុងសុីក{នេះនាងនិងខ្ញុំមានសត្រូវតែមួយទេចឹង}
?{ត្រូវហើយ}
យ៉ុងសុីក{បើបែបនេះមែនរឹតតែល្អ ខ្ញុំនឹងបានឃើញនាងបញ្ចេញស្នាដៃដែលមានទាំងអស់}
?{លោកចាំតែមើលទៅ}
-ទឺត-
(សម្លេងដាច់ទំនាក់ទំនងចេញពីទូរស័ព្ទក៏បានបន្លឺឡើងដែលវាបញ្ជាក់បានថាការសន្ទនាត្រូវបានចប់}
យ៉ុងសុីក{ក្មេងមិនទាន់ជ្រុះបាលីពីក្បាលដូចជានាងកុំចង់សាកជាមួយយើងឱ្យសោះ នាយិកាឆេយ៉ុង ហាហាហា}គេនិយាយហើយក៏សើចយ៉ាងពិសពុលតែម្ដង។
សូមរង់ចាំភាគបន្ត🙏🏻

អង្គរក្សបេះដូងWhere stories live. Discover now