ភាគ១០ (ការប្រជែងគ្នាក្នុងមុខជំនួញ)

56 6 0
                                    

ព្រឹកថ្ងៃថ្មី
+ផ្ទះឆេយ៉ុង
(ឆេយ៉ុងបានដើរចុះពីកាំជណ្ដើរយ៉ាងលឿនបូករួមនឹងទឹកមុខយ៉ាងមាំសម្ដៅទៅខាងមុខផ្ទះ)
ឆេយ៉ុង{មីនជេនៅឯណា?ជូនខ្ញុំទៅប្រជុំបន្តិច}នាងដើរមកដល់មុខផ្ទះក៏ស្រែកហៅមីនជេដើម្បីជូននាងទៅប្រជុំ។
មីនជេ{បាទ!អ្នកនាង}ឮសម្ដីរបស់ឆេយ៉ុងហើយក៏បានជូននាងទៅផ្សារទំនើបព្រោះការប្រជុំរៀបចំឡើងនៅផ្សារទំនើបដែលស្ថិតនៅជាន់ទី៧ដែលជាជាន់ចុងក្រោយបង្អស់នៃផ្សារទំនើប។
-ទឹង-
(សំឡេងរោទ៍របស់ជណ្តើរយន្តក៏បានបន្លឺឡើងរួចទ្វារក៏បានបើកបង្ហាញឱ្យយើងឃើញទិដ្ឋភាពទាំងអស់នៃជាន់ទី៧របស់ផ្សារទំនើបបៃលីគឺមានបុគ្គលិកជាច្រើនកំពុងធ្វើការយ៉ាងញាប់ដៃញាប់ជើងគ្រប់ផ្នែក)
បុគ្គលិក{សួស្តី! អ្នកនាង}បុគ្គលិកទាំងអស់ក៏បានស្វាគមន៍និងឱនគោរពឆេយ៉ុងព្រោះនាងជានាយកប្រតិបត្តិនៅទីនេះ។
ឆេយ៉ុង{សួស្ដីទាំងអស់គ្នា}នាងក៏តបទៅបុគ្គលិកវិញដោយស្នាមញញឹមមិនវាយឬកឆ្មើងឆ្មៃនោះទេរួចក៏ប្រញាប់ដើរទៅបន្ទប់ប្រជុំ។
ឆេយ៉ុង{មីនជេថ្ងៃនេះលោកមិនបាច់ចូលប្រជុំទេ លោកជួយទៅប្រមូលឯកសារដែលខ្ញុំត្រូវការឱ្យខ្ញុំមក}នាងក៏និយាយទៅកាន់មីនជេដែលរៀបនឹងឈានចូលបន្ទប់ប្រជុំឱ្យគេទៅរកឯកសារឱ្យនាង។
មីនជេ{បាទ អ្នកនាង}ថាហើយក៏ប្រញាប់ទៅរកឯកសារបាត់ទៅ ចំណែកឆេយ៉ុងក៏បានដើរចូលទៅក្នុងបន្ទប់ប្រជុំតែម្ដង។
👥{សួស្ដីនាយិការ}ពេលឆេយ៉ុងឈានជើងចូលក្នុងបន្ទប់ប្រជុំភ្លាមអ្នកដែលនៅក្នុងបន្ទប់ប្រជុំនោះក៏បានក្រោកឈរគោរពនាងភ្លាម។
ឆេយ៉ុង{អ្នកទាំងអស់គ្នា អាចអង្គុយចុះបាន}នាងក៏បង្ហាយការគោរពទៅកាន់គេគ្រប់គ្នាវិញ។
ឆេយ៉ុង{ខ្ញុំហៅអ្នកទាំងអស់គ្នាមកប្រជុំថ្ងៃនេះគឺខ្ញុំចង់និយាយពីករណីដ៏ធំមួយដែលខ្ញុំទទួលបានពីប៉ូលីសទាក់ទងនឹងគ្រឿងញៀន}
ដូហា{គ្រឿងញៀន?}លោកដូហាដែលជាម្ចាស់ភាគហ៊ុនដប់បីភាគរយនៃផ្សារទំនើបបៃលី។
ឆេយ៉ុង{លោកស្ដាប់មិនខុសទេ ខ្ញុំសង្ស័យថាមាននណាម្នាក់មានចេតនាយកផ្សារទំនើបរបស់ខ្ញុំជាកន្លែងជួញដូរគ្រឿងញៀន លោកគិតបែបនេះទេលោកយ៉ុងសុីក}នាងនិយាយហើយក៏ងាកទៅញញឹមរកលោកយ៉ុងសុីកដែលជាម្ចាស់ភាគហ៊ុនធំម្នាក់ដែរគឺគាត់មានភាគហ៊ុនសាមសិបភាគរយដែលគាត់ជាអ្នកដែលមានអំណាចបំផុតបន្ទាប់ពីនាយិការឆេយ៉ុង។
យ៉ុងសុីក{ត្រូវហើយ តើអ្នកណាគេមានគំនិតអាក្រក់បែបនេះ?}គាត់និយាយដូចជាឌឺដងទៅកាន់ឆេយ៉ុង។
ឆេយ៉ុង{ខ្ញុំគិតថាគ្មាននរណាឆ្ងាយក្រៅពីអ្នកនៅម្ដុំនេះប៉ុន្មានទេ}នាងក៏និយាយយ៉ាងចំទៅកាន់លោកយ៉ុងសុីកវិញ។
(ស្របពេលដែលអ្នកនៅក្នុងកិច្ចប្រជុំនេះកំពុងតែតឹងសរសៃកដាក់គ្នា ក៏បែរមករកមីនជេវិញដែលគេកំពុងតែលួចចូលទៅក្នុងបន្ទប់ដាក់ទិន្នន័យនិងឯកសារសំខាន់)
មីនជេ{តើឯកសារទាំងនោះគេទុកនៅកន្លែងណាចេស}គេក៏ខំប្រឹងរកមើលឯកសារនោះគ្រប់កន្លែងតែបែរជារកមិនឃើញតែស្របពេលនោះក៏មានបុគ្គលិកស្រីម្នាក់ដើរចូលមកទើបមីនជេក៏រកកន្លែងលាក់ខ្លួនសិន។
បុគ្គលិកស្រី{ហេតុអីក៏ឯកសាររញ៉េរញ៉ៃម្ល៉េះ?បានហើយខ្ជិលខ្វល់ណាស់}បុគ្គលិកស្រីម្នាក់នោះក៏បានយកឯកសារមួយចំនួនទៅទុកហើយនាងក៏ចេញទៅវិញព្រោះខ្ជិលខ្វល់ច្រើន។
មីនជេ{នៅទីនេះសោះ}ក្រោយពេលបុគ្គលិកស្រីម្នាក់នោះចេញទៅបាត់គេក៏ចេញពីកន្លែងពួនទៅមើលឯកសារដែលបុគ្គលិកស្រីអម្បាញ់មិញយកមកនោះក៏ឃើញថាគឺជាឯកសារដែលគេកំពុងតែតាមរក។
+ហាងការ៉េម
បុគ្គលិកស្រី{ជីមីនពួកយើងអស់គ្រឿងទេសសម្រាប់ធ្វើការ៉េមហើយលោកជួយទៅទិញវាបន្តិចមក}បុគ្គលិកស្រីម្នាក់ក៏បាននិយាយទៅជីមីនតាមអ្វីដែលនាងត្រូវការ។
ជីមីន{បាទ}មិននិយាយច្រើនគេក៏ប្រញាប់ចេញទៅហាងលក់គ្រឿងទេសដែលស្ថិតនៅក្នុងផ្សារទំនើបបៃលី នៅពេលដែលគេកំពុងទិញគ្រឿងទេសនោះគេក៏បានជួបជុនហ្យុន។
ជុនហ្យុន{នេះឯងមិនទាន់ស្លាប់ទេឬ?}គេក៏សួរឌឺដងទៅកាន់ជីមីន។
ជីមីន{..............}ធ្វើដូចមិនដឹងថាអាបុិនឹងមនុស្សល្មមៗមិននិយាយរកទេ។
ជុនហ្យុន{ឯងនៅដដែលទោះជាឯងបានធ្វើឱ្យយើងបាត់បង់ការងារទៅហើយក៏ឯងមើលទៅដូចជាគ្មានដឹងខុសបន្តិចសោះ}
ជីមីន{យើងមិនដឹង}
ជុនហ្យុន{ឯងមិនដឹងយ៉ាងម៉េចឯងជាអ្នកបំផ្លាញជីវិតយើងចាប់ពីពេលនោះមកគឺគ្មានអ្នកណាទទួលយកយើងឱ្យធ្វើការទៀតនោះទេឯងមានដឹងទេ}គេក៏និយាយខ្លាំងទៅឱ្យជីមីន។
មីនជេ{អេ!អ្នកនាងម្នាក់នោះដូចជាអាចង្រៃមួយដែលនៅហាងនោះ បើម្នាក់ទៀតដូចជាកូនចុងឪខ្ញុំ}មីនជេដែលបានដើរជាមួយឆេយ៉ុងមកព្រោះឆេយ៉ុងនាងបានបញ្ចប់ការប្រជុំហើយការបានចេញមកក៏ប្រទះឃើញជីមីននិងជុនហ្យុនគេក៏ប្រាប់ទៅកាន់ឆេយ៉ុង។
ឆេយ៉ុង{ហេតុអីអាម្នាក់នោះនៅជាមួយជីមីន ឆាប់មកតាមខ្ញុំមក}ក្រោយពីឃើញជុនហ្យុននៅជិតជីមីនហើយឆេយ៉ុងក៏ប្រញាប់ចូលទៅរកពួកគេ។
ឆុនសា{នោះនាងឆេយ៉ុងតើ}ឆុនសាដែលដើរកាត់ហាងនោះក៏បានឃើញឆេយ៉ុងនាងក៏ដើរតាមឆេយ៉ុងតែម្ដង។
ឆេយ៉ុង{ប្រុសចង្រៃជីមីន ហេតុអីក៏លោកចេញពីមន្ទីរពេទ្យមិនប្រាប់ខ្ញុំសូម្បីមួយម៉ាត់អញ្ចឹង}មកដល់ភ្លាមនាងក៏នឹកឃើញរឿងដែលជីមីនចេញទាំងមិនបានលានាងតែម្ដង។
ជីមីន{គឺ ខ្ញុំប្រញាប់សុំទោសផង}ឃើញឆេយ៉ុងបែបនេះជីមីនគេចាប់ផ្ដើមមានអារម្មណ៍ថាស្រណុកចិត្តដូចជាមានគ្រួសារនៅក្បែរអ៊ីចឹងតែគេមិនដឹងខ្លួនឡើយ។
ជុនហ្យុន{គឺនាង}ឃើញឆេយ៉ុងភ្លាមគេចាប់ផ្ដើមផ្ទុះកំហឹងចេញមកតែម្ដង ក៏ប្រុងនឹងចូលទៅធ្វើបាបនាងតែជីមីនក៏ឃាត់ជាប់។
ជីមីន{ឯងមិនអាចធ្វើអីនាងបានទេ}គេក៏និយាយទាំងត្រជាក់ទៅកាន់ជុនហ្យុន ធ្វើឱ្យជិនហើយមិនមានអារម្មណ៍ខ្លាចថ្វីត្បិតថាចរិកជីមីនបែបនឹងមែនប៉ុន្តែលើកនេះវាផ្សេងគឺគេសម្លឹងមើលទៅជុនហ្យុនទាំងត្រជាក់មែនតែពោរពេញទៅដោយការគុំគួននឹងខឹងសម្បារ។
ជុនហ្យុន{ឯងស្រឡាញ់នាងមែនទេ?}ដោយឃើញឬកពារគួរឱ្យខ្លាចរបស់ជីមីនបែបនេះហើយគេក៏នៅតែសួរទៀត។
ជីមីន{អត់ទេ}គេឆ្លើយទាំងមិនស្ទាក់ស្ទើរសម្ដីរបស់គេបញ្ជាក់ថាមិនស្រឡាញ់នាងតែទង្វើបែរជាផ្ទុយពីសម្ដីទៅវិញ។
ឆេយ៉ុង{ជីមីនឈប់នៅទីនេះទៅ នៅទីនេះមានឃាតករ}នាងក៏មានអារម្មណ៍អាក់អន់នៅពេលឮពាក្យអម្បាញ់មិញរបស់ជីមីនដែរតែនាងក៏ប្រញាប់ទាញដៃគេចេញព្រោះនាងមិនចង់ឱ្យគេនៅជិតជុនហ្យុន។
ជីមីន{អ្នកនាងទៅវិញទៅ អ្នកនាងឆេយ៉ុងខ្ញុំចេះចាត់ចែងហើយ}គេក៏ប្រលែងដៃពីនាងហើយក៏ឱ្យនាងទៅផ្ទះវិញ។
ឆុនសា{ឆេយ៉ុង នាងរកបានអ្នកថ្មីហើយមែនទេ?.....ហឹស}ឆុនសារដែលលបមើលនៅជិតនោះក៏និយាយឡើងទាំងទឹកមុខពិសពុលសម្បូរដោយល្បិច។
សូមរង់ចាំភាគបន្ត🙏🏻

អង្គរក្សបេះដូងWhere stories live. Discover now