ភាគ៩ (គ្រឿងញៀន?)

61 6 0
                                    

-ព្រូស-
(សំឡេងដបស្រាទង្គិចនឹងក្បាលរបស់ពួកមនុស្សអាក្រក់ម្នាក់នោះដែលជីមីនរើសបានហើយក៏វាយចំក្បាលរបស់គេមួយទំហឹងធ្វើឱ្យដបស្រាបែកហើយក្បាលរបស់គេម្នាក់នោះក៏ចាប់ផ្ដើមចេញឈាមមក ហើយជីមីនក៏បានយកអំបែងស្រាដែលបែកនោះទៅចាក់គេបន្ថែមទៀតចំទ្រូងខាងស្ដាំរួចគេក៏ដួលតែម្ដងមិនដឹងថាស្លាប់ឬក៏រស់ទេហើយជីមីនក៏និយាយទៅកាន់គ្នារបស់ពួកគេ)
ជីមីន{ពួកឯងឆាប់ចេញឱ្យឆ្ងាយពីយើងភ្លាមទៅបើមិនចង់ស្លាប់}គេក៏និយាយទាំងគួរឱ្យខ្លាចទៅកាន់ពួកគេដែលនៅសល់បូករួមនឹងទង្វើអម្បាញ់មិញរបស់ជីមីនផងនោះធ្វើឱ្យពួកវាខ្លាចយ៉ាងខ្លាំងក៏រត់អស់ទៅ។
ក្មេងប្រុស{អរគុណបងប្រុសណាស់ដែលបានជួយខ្ញុំ}ក្មេងប្រុសដែលត្រូវពួកនោះធ្វើបាបនោះក៏បានមកអរគុណជីមីនដែលធ្វើឱ្យពួកនោះរត់អស់។
ជីមីន{ខ្ញុំមិនបានជួយឯង}
ក្មេងប្រុស{ទោះយ៉ាងណាក៏ខ្ញុំត្រូវតែអរគុណបងដែរ}
ជីមីន{.........}ជីមីនឮហើយគេក៏មិននិយាយច្រើនជាមួយក្មេងនោះទៀតទេគេក៏ដើរទៅផ្ទះរបស់គេបន្តទៀត។
+បន្ទប់ជួលរបស់ជីមីន
(ជីមីនក៏បានដើរមកដល់មុខបន្ទប់ជួលរបស់គេប្រុងនឹងចូលហើយក៏ក្រឡេកឃើញក្មេងប្រុសម្នាក់នោះគេក៏លាន់មាត់ឡើង)
ជីមីន{ឯងមករកអី?}គេក៏សួរទៅទាំងឆ្ងល់បន្តិច។
ក្មេងប្រុស{ខ្ញុំមកតាមបង}
ជីមីន{តាមខ្ញុំធ្វើអី?}
ក្មេងប្រុស{ខ្ញុំចង់សុំបងនៅជាមួយផង}
ជីមីន{ចុះផ្ទះនិងឪពុកម្ដាយឯងនោះ?}
ក្មេងប្រុស{ខ្ញុំគ្មានផ្ទះទេហើយខ្ញុំក៏គ្មានឪពុកម្ដាយដែរ}
ជីមីន{ឯងគឺដូចជាខ្ញុំអញ្ចឹងតែថាឯងទៅវិញទៅ}
ក្មេងប្រុស{អត់ទេ បងប្រុសខ្ញុំសុំណា...ហ្ហឹក....ហ្ហឹក}ឮជីមីនដេញគេទៅវិញបែបនេះគេក៏លុតជង្គង់ចុះហើយយំអង្វរជីមីនតែម្ដង។
ជីមីន{ឯងមិនបាច់យំទេ ឆាប់ទៅវិញទៅ}គេប្រុងនឹងដើរចូលក្នុងបន្ទប់របស់គេទៅហើយតែក៏ត្រូវក្មេងប្រុសនោះចាប់ជើងជាប់។
ក្មេងប្រុស{អត់ទេ បងប្រុសអាណិតខ្ញុំផងបើបងមិនជួយខ្ញុំទេខ្ញុំច្បាស់ជាត្រូវគេធ្វើបាបនឹងអត់ឃ្លានស្លាប់មិនខានទេ....ហ្ហឹក......ហ្ហឹក}គេក៏ព្យាយាមយំរៀបរាប់ប្រាប់ទៅកាន់ជីមីនដើម្បីឱ្យគេអាណិត។
ជីមីន{ហ៉ើយ បានហើយក្រោកឡើងមក}ដោយធុញទ្រាន់នឹងក្មេងម្នាក់នេះពេកគេក៏សម្រេចចិត្តតែម្ដង។
ក្មេងប្រុស{នេះបងយល់ព្រមហើយមែនទេ?}ឮជីមីនឱ្យក្រោកឡើងបែបនេះគេក៏រាងសប្បាយចិត្តបន្តិចព្រោះគិតថាជីមីនយល់ព្រមហើយ។
ជីមីន{ហឹម...}គេក៏ងក់ក្បាលបញ្ជាក់ថាយល់ព្រម។
ក្មេងប្រុស{អរគុណបងប្រុសណាស់}គេសប្បាយចិត្តយ៉ាងខ្លាំងហើយក៏ចូលក្នុងបន្ទប់របស់ជីមីន។
ជីមីន{ឯងឈ្មោះអី?}
ក្មេងប្រុស{ខ្ញុំគ្មានឈ្មោះទេបងជួយដាក់ឱ្យខ្ញុំបន្តិចមក}
ជីមីន{ឯងពិតជាគួរឱ្យធុញណាស់}
ក្មេងប្រុស{បងឆាប់ដាក់ឈ្មោះឱ្យខ្ញុំមក}គេក៏ទន្រ្ទាំដៃរបស់ជីមីនដូចជាមិនខ្លាចគេសោះតែម្ដង។
ជីមីន{ឈ្មោះរបស់ឯងគឺជីសុង}
ក្មេងប្រុស{ឈ្មោះនេះពិរោះណាស់ខ្ញុំចូលចិត្ត ចុះឈ្មោះរបស់បងនោះ?}
ជីមីន{ជីមីន}ខ្លីៗកំបុតៗ។
ជីសុង{ចឹងខ្ញុំហៅបងថាបងមីនហើយតែថាបងនិយាយឱ្យច្រើនបន្តិចទៅមិនបានទេយ៉ាងម៉េចជ្រុះមាសមែនទេ?}ចុមឈ្លើយហ៊ានប្រដៅចាស់។
ជីមីន{ចង់ដេកខាងក្រៅក៏ខាងក្នុង?}
ជីសុង{ខ្ញុំនិយាយលេងទេបងមីនដ៏ចិត្តល្អ}គេក៏ធ្វើជាលួងលោមជីមិនវិញខ្លាចបានដេកនៅខាងក្រៅ។
ជីមីន{ឆាប់ទៅងូតទឹកទៅនឹងបានញុាំបាយ}
ជីសុង{បាទ តែបងមីនខ្ញុំគ្មានខោអាវទេ}
ជីមីន{យករបស់ខ្ញុំសិនទៅ}
ជីសុង{បាទ ទៅសិនហើយបងប្រុសសម្លាញ់}
ជីមីន{ក្មេងម្នាក់នេះមានបញ្ហាសតិទេដឹង?}គេហាក់ប្លែកក្នុងចិត្តមែនទែនព្រោះក្មេងម្នាក់នេះមានឬកពារចម្លែកៗជាមួយគេតាមគេហើយមកសុំនៅជាមួយគេថែមទៀតហើយនិយាយស្ដីដូចជាស្និទស្នាលជាមួយគេខ្លាំងណាស់អ៊ីចឹង។
+ផ្ទះឆេយ៉ុង
(កញ្ញាឆេយ៉ុងកំពុងតែអង្គុយធ្វើការនៅក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងធំរបស់នាងយ៉ាងស្វិតស្វាញ)
ឆេយ៉ុង{ប្រព័ន្ធការពារសន្តិសុខរបស់ផ្សារទំនើបឥឡូវនេះខ្សោយខ្លាំងណាស់}នាងបើកឯកសារមើលបណ្ដើរនិយាយទាំងព្រួយបារម្ភបណ្ដើរ ស្របពេលនោះមីនជេក៏បានដើរចូលមក។
មីនជេ{អ្នកនាងមានបញ្ហាអ្វីមែនទេ?មុខដូចជាមិនសូវរស់សោះ}អត់បានធ្វើឱ្យគេជេរមួយថ្ងៃប្រហែលនៅអត់សុខ😒។
ឆេយ៉ុង{លោកចង់ថាខ្ញុំមុខងាប់មែនទេ?}និយាយទាំងសម្លក់និងសង្គឺ្រតធ្មេញទៅកាន់មីនជេ។
មីនជេ{ខ្ញុំមិនបាននិយាយទេ អ្នកនាងជាអ្នកនិយាយដោយខ្លួនឯងនោះទេ}
ឆេយ៉ុង{បានហើយខ្ញុំគ្មានពេលឈ្លោះជាមួយលោកទេ លោកជួយរកបញ្ជីហាងទាំងអស់នឹងម្ចាស់ហាងមកឱ្យខ្ញុំផងកាន់តែលឿនកាន់តែល្អ}
មីនជេ{បាទអ្នកនាង តែថាហេតុអីបានជាសុខៗអ្នកនាងចង់បានបញ្ជីទាំងនេះ?}គេក៏យល់ព្រមធ្វើតាមអ្វីដែលឆេយ៉ុងបញ្ជារួចក៏សួរទៅនាងទាំងឆ្ងល់ម្ដេចក៏សុខៗនាងចង់បានឯកសារនឹង។
ឆេយ៉ុង{គឺខ្ញុំទទួលបានពាក្យបណ្ដឹងជិតម្ភៃករណីពីបទផ្សេងៗពីគ្នាក្នុងនឹងដែរក៏មានរឿងក្ដីគ្រឿងញៀនផងដែរ}និយាយបណ្ដើរព្រួយចិត្តបណ្ដើរព្រោះនាងគិតថារឿងនេះគឺវាធំខ្លាំងណាស់បើនាងមិនប្រយ័ត្នមុខជំនួយដែលគ្រួសារនាងឪពុកម្ដាយរបស់នាងខំប្រឹងប្រែងបង្កើតឡើងវាច្បាស់ជាត្រូវរលាយដោយសារនាងមិនខានទេ។
មីនជេ{ហាស៎ គ្រឿងញៀន?}គេភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឮពាក្យនេះភ្លាម គ្រឿងញៀននេះណាជារឿងធំណាស់បើដោះស្រាយមិនបានទេផ្សារទំនើបរបស់ឆេយ៉ុងច្បាស់ជាត្រូវបិទទ្វាជាមិនខាន។
ឆេយ៉ុង{លោកស្ដាប់មិនខុសទេ រឿងនេះគឺជារឿងធំលោកជួយណាត់ថ្នាក់ដឹងនាំផ្សេងៗក្នុងផ្សារទំនើបផងខ្ញុំនឹងបើកការប្រជុំនិយាយពីរឿងនេះនៅព្រឹកស្អែកម៉ោង៩}និយាយសាច់ការជាមួយមីនជេហើយនាងក៏ឡើងទៅក្នុងបន្ទប់របស់នាងបាត់ទៅដោយមានកង្វល់ក្នុងចិត្ត ចំណែកមីនជេគេក៏បានធ្វើតាមអ្វីដែលនាងនិយាយផងដែរដូចជាទំនាក់ទំនងទៅថ្នាក់ដឹងនាំដើម្បីណាត់ការប្រជុំ ប្រាប់បុគ្គលិកឱ្យរៀបចំទីកន្លែងសម្រាប់ការប្រជុំមុននឹងរៀបចំខ្លួនសម្រាកព្រោះការប្រជុំលើកនេះគឺជារឿងធំបើធ្វើមិនបានល្អនោះទេច្បាស់ជាមានរឿងធំជាក់ជាពុំខាននោះទេ។
សូមរង់ចាំភាគបន្ត🙏🏻

អង្គរក្សបេះដូងWhere stories live. Discover now