ភាគ១៦ (តាមសម្លាប់}

53 5 0
                                    

មីនជេ{អេ! លោកចង់ធ្វើបាបមនុស្សស្រីមែនទេ?}មីនជេក៏បានដលរចូលមកពីតាមពីក្រោយឆេយ៉ុងដើម្បីការពារនាងពីមនុស្សអាក្រក់ដូចជាលោកយ៉ុងសុីក។
យ៉ុងសុីក{ពួកឯងរួមគ្នាធ្វើបាបយើងមែនទេ?}ឃើញមីនជេធ្វើឱ្យលោកយ៉ុងសុីកកាន់តែខឹង។
ឆេយ៉ុង{លោកជាអ្នកបង្ករឡើងដោយខ្លួនឯងមិនចឹង?}
មីនជេ{មែនហើយ លោកជាអ្នកខាំពួកយើងមុនទើបពួកយើងយកដំបងវ៉ៃលោកវិញ}គេក៏តបទៅលោកយ៉ុងសុីកវិញយ៉ាងជឿជាក់តែម្ដង។
យ៉ុងសុីក{ឯងចង់បានន័យថាយ៉ាងម៉េច?}លោកយ៉ុងសុីកក្ដៅស្លឹកត្រចៀកកាន់តែខ្លាំងព្រោះព្រោះមីនជេនិយាយនេះគែប្រៀបដូចជាថាឱ្យលោកយ៉ុងសុីកជាឆ្កែអ៊ីចឹង។
ឆេយ៉ុង{គេចង់បានន័យថាលោកជាឆ្កែដែលមកខាំគេមុនទើបគេទាញដំបងវ៉ៃលោកវិញយល់ទេលោកឆ្កែ?}ពាក្យនិយាយពោរពេញទៅដោយសារជាតិឌឺដងទៅកាន់លោកយ៉ុងសុីកម្ដងទៀត។
យ៉ុងសុីក{ស្រីចង្រៃ! នាងចង់ស្លាប់មែនទេ?}ដោយខឹងពេកប្រុងប្រីអំពើហិង្សាទៅកាន់ឆេយ៉ុងទៅហើយតែមីនជេក៏យកដៃឃាត់ទាន់។
ឆេយ៉់ុង{ខ្ជិលនិយាយទៀតណាស់ លោកប៉ូលីសចូលមកចាប់គេមកព្រោះអីគេមើលទៅសប្បាយនឹងការជាប់គុកខ្លាំងណាស់}ដោយមិនចង់និយាយជាមួយយ៉ុងសុីកច្រើនទៀតនាងក៏ហៅប៉ូលីសចូលមកចាប់គេយកតែម្ដង។
ប៉ូលីស{លោកត្រូវបានចាប់ខ្លួនហើយពីបទជួញដូរគ្រឿងញៀននិងប៉ុនប៉ងប្រើអំពើហិង្សាដោយចេតនាលើនារីភេទ}ប៉ូលីសក៏បានមកហើយដាក់ខ្នោះដៃលោកយ៉ុងសុីកតែម្ដងហើយក៏ចាប់គេទៅប៉ុស្ដិ៍ប៉ូលីសរងចាំការកាត់ទោស។
យ៉ុងសុីក{ស្រីចង្រៃ នាងពិតជាចង្រៃណាស់}
ឆេយ៉ុង{លោកមិនឃើញទេមែនទេថាស្រីចង្រៃដូចខ្ញុំអាចចាប់លោកដាក់គុកបាន?}និយាយហើយក៏ឈរញាក់ចញ្ចើមដាក់គេទៀតរហូតដល់ប៉ូលីសចាប់លោកយ៉ុងសុីកទៅបាត់។
មីនជេ{អ្នកនាងចង់ទៅណាទៀតទេ}
ឆេយ៉ុង{ទៅមន្ទីរពេទ្យ}
មីនជេ{អ្នកនាងឈឺមែនទេ?}
ឆេយ៉ុង{អត់ទេ! ខ្ញុំចង់ទៅរកជីមីន}
មីនជេ{បានខ្ញុំជូនអ្នកនាងទៅ}និយាយរួចគេក៏ជូនឆេយ៉ុងទៅមន្ទីរពេទ្យ។
+មន្ទីរពេទ្យ
គ្រូពេទ្យ{អ្នកនាងអាចចេញពីពេទ្យបានហើយព្រោះរបួសអ្នកនាងបានជាសះស្បើយអស់ហើយ}គ្រូពេទ្យក៏បានចូលមកប្រាប់ពីសភាពរបស់ឆុនសាដល់នាង។
ឆុនសា{ចាស  អរគុណហើយលោកគ្រូពេទ្យ}នៅពេលនាងនិយាយចប់គ្រុពេទ្យក៏បានចេញទៅវិញ ជីមីននិងជីសុងក៏បានចូលមកម្ដង។
ជីសុង{បងស្រីតើបងស្រីយ៉ាងម៉េចហើយ?}មិនដឹងជាមានរឿងអីបានជាជីសុងសួរទៅកាន់នាងបែបនេះ។
ឆុនសា{បងមិនអីទេណា}
ជីសុង{មិនអីវាត្រូវហើយបើគ្មានកើតអីផង}គេក៏លួចគិតលួចជ្រេញឆុនសានៅក្នុងចិត្ត។
ជីមីន{តោះយើងរៀបចំឆាប់បានត្រឡប់ទៅវិញ}
តុកៗៗៗ!!!!
ជីមីន{ចូលមក!}ឮសំឡេងគោះទ្វាភ្លាមគេក៏បានផ្ដល់ដំណឹងឲ្យអ្នកខាងក្រៅចូលមក។
ឆុនសា{នាងមករកស្អី?នាងចង់មកសម្លាប់យើងទៀតហើយមែនទេ?}នាងក៏ធ្វើមុខនិងឬកពារជាភ័យខ្លាច។
ឆេយ៉ុង{បានហើយឈប់ទៅ ជំនាញសម្ដែងរបស់នាងអន់ណាស់}និយាយទាំងទឹកមុខគួរឱ្យធុញសម្លក់ទៅកាន់ឆុនសា។
ជីសុង{បងស្រីម្នាក់នេះមើលដឹងដែរ ចុះហេតុអីបងប្រុសមើលមិនដឹង?}គេក៏គិតក្នុងចិត្តបន្តទៀត។
ឆុនសា{នាងមានការអី?ឆាប់ទៅវិញទៅ...ហ្ហឹក...ហ្ហឹក}នាងក៏សម្ដែងធ្វើជាយំនិងខ្លាចទៅកាន់ឆេយ៉ុងដូចជាឆេយ៉ុងជាបិសាចអ៊ីចឹង។
ជីមីន{នាងទៅវិញសិនទៅ}ឃើញថៅកែស្រីរបស់ខ្លួនបែបនេះគេក៏ដេញឆេយ៉ុងឱ្យទៅវិញសិន។
ឆេយ៉ុង{ខ្ញុំទៅលុះត្រាតែលោកទៅជាមួយខ្ញុំ}
ជីមីន{ហេតុអី?}
ឆេយ៉ុង{មកតាមខ្ញុំមកលោកគង់តែដឹងទេ មីនជេនៅទីនេះហើយ}មុននឹងទាញជីមីនទៅនាងក៏បានផ្ដល់សញ្ញាទៅកាន់មីនជេបន្តិច។
ជីសុង{បងប្រុស!!}ឃើញឆេយ៉ុងទាញជីមីនទៅបាត់ជីសុងក៏ស្រែក។
មីនជេ{អេ! អាអូនឯងហៅអ្នកណាបងប្រុស?}គេក៏រាងឆ្ងល់បន្តិចទើបសួរតៅកាន់ជីសុង។
ជីសុង{ហៅពូទេដឹង?}ឌឺសន្លប់🌚
មីនជេ{ចូលសាច់ការវិញឯងជាប្អូនបង្កើតរបស់គេម្នាក់នោះមែនទេ?}គេក៏ចាប់ផ្ដើមសួរដេញដោយ។
ជីសុង{អត់ទេ!}
មីនជេ{ចឹងឯងជាប្អូនចិញ្ចឹមរបស់គេ?}
ជីសុង{ទេ!}
មីនជេ{ចឹងប្អូនជីដូនមួយ}
ជីសុង{ក៏អត់}
មីនជេ{ចឹងឯងត្រូវជាអីនឹងគេប្រាប់យើងទៅមើល}
ជីសុង{ខ្ញុំជាប្អូនប្រុសមិនជាប់សាច់ឈាមជាមួយគាត់}
មីនជេ{ហើយនឹងមិនប្អូនចិញ្ចឹម?}
ជីសុង{អត់ទេប្អូនចិញ្ចឹមបានន័យថាគេយកមកចិញ្ចឹមតែខ្ញុំវិញគឺរត់តាមគាត់}
មីនជេ{ឯងមុខក្រាស់មិនណយដែរ}
ជីសុង{មិនខុសពីពូប៉ុន្មានទេកុំសរសើរខ្ញុំពេកអី}គេក៏ធ្វើមុខអៀនៗហើយពួកគេទាំងមិនដឹងទេថាឆុនសាបានហៅទូរសព្ទទៅនរណាម្នាក់ហើយមិនដឹងនិយាយរឿងអ្វីនោះទេ។
+ក្នុងឡាន
ជីមីន{នាងមានរឿងអីជាមួយខ្ញុំ?}មកដល់ក្នុងឡានភ្លាមឃើញឆេយ៉ុងមិននិយាយអីទាំងអស់ធ្វើឱ្យជីមីនទ្រាំមិនបានក៏សួរទៅកាន់នាងមុនតែម្ដង។
ឆេយ៉ុង{មានច្រើនណាស់}នាងក៏តបទៅជីមីនវិញទាំងភ្នែកកំពុងតែមើលផ្លូវ។
ជីមីន{ចឹងឆាប់និយាយមក ខ្ញុំមិនទំនេរទេ}គេក៏តឿននាងឱ្យឆាប់និយាយព្រោះគេគ្មានពេល។
ឆេយ៉ុង{លោកនិយាយច្រើនជាងមុន}នាងក៏ថាគេនិយាយច្រើនជាងមុន។
ជីមីន{........}ឮបែបនេះគេក៏ឈប់តប។
ឆេយ៉ុង{ខ្ញុំគ្មានអ្វីច្រើនទេ គ្រាន់តែចង់ប្រាប់លោកថា.....}និយាយដល់ត្រឹមនេះនាងក៏ឈប់សិន។
ជីមីន{ហេតុអីក៏ស្ងាត់}ឃើញនាងមិននិយាយតបែបនេះគេក៏សួរ។
ឆេយ៉ុង{មានគេតាមយើង}និយាយហើយនាងក៏ចាប់ផ្ដើមបន្ថែមល្បឿនរថយន្តឱ្យលឿនជាងមុន។
ជីមីន{អ្នកណា?}ឮនាងនិយាយបែបនេះជីមីនក៏សម្លឹងមើលកញ្ចក់ឡានក៏ឃើញឡានពណ៌ខ្មៅមួយជិះតាម។
ឆេយ៉ុង{ពួកវាមានកាំភ្លើង!}នាងក៏រាងភ័យបន្តិចដែរព្រោះឃើញមនុស្សចម្លែកដែលតាមនាងមកនោះក៏បានកាន់កាំភ្លើងអើតចេញមកតាបង្អួចឡានហលយក៏បានភ្ជុងមករកនាង។
ផាំង!!!
ជីមីន{នាងមានកាំភ្លើងទេ?}
ឆេយ៉ុង{គ្មានទេ}និយាយបណ្ដើរប្រឹងបើកឡានគេចពីគ្រាប់កាំភ្លើងបណ្ដើររ ឆេយ៉ុងបើករហូតដល់ផ្លូវទាល់ដែលសុទ្ធតែព្រៃឈើព័ទ្ធជិត។
ជីមីន{មកតាមខ្ញុំមក}
សូមរង់ចាំភាគបន្ត🙏🏻

អង្គរក្សបេះដូងWhere stories live. Discover now