ភាគ៧ (មនុស្សចម្លែក?)

65 7 0
                                    

មីនជេ{អ្នកនាងថាខ្ញុំឆ្គួតមែនទេ?}ឮនាងនិយាយបែបនេះគេក៏សួរដើម្បីឱ្យកាន់តែច្បាស់។
ឆេយ៉ុង{គិតខ្លួនឯងទៅ ខ្ញុំត្រូវទៅផ្ទះលោកនៅមើលគេនៅទីនេះចុះ}នាងក៏និយាយរួចក៏ប្រញាប់ទៅផ្ទះព្រោះជិតយប់ហើយ។
មីនជេ{អេ! អ្នកនាងឈប់សិនអ្នកនាង}គ្រាន់តែឮនាងឱ្យនៅមើលជីមីនភ្លាមគេក៏ប្រុងរត់ទៅហៅនាងត្រឡប់មកវិញតែនាងបានទៅបាត់ហើយ។
មីនជេ{មើលស្អី?}ពេលគេកំពុងពិបាកចិត្តរឿងចៅហ្វាយរត់ចោលជីមីនក៏បានសម្លឹងមុខរបស់គេយកតែម្ដង។
ជីមីន{....ទឹក}
មីនជេ{ចេះនិយាយតែមួយម៉ាត់ៗទេមើលទៅ}ឮថាគេចង់ផឹកទឹកក៏ឆ្លៀតរអ៊ូដាក់គេបន្តិចទៀតព្រោះគេនិយាយតែមួយម៉ាត់ៗមិនសូវនិយាយច្រើនតែយ៉ាងណាមីនជេក៏នៅតែយកទឹកទៅឱ្យជីមីនដដែល។
ជីមីន{អរគុណ..}នៅពេលបានទឹកផឹកហើយគេក៏បានហុចកែវទៅឱ្យមីនជេវិញរួចក៏បានអរគុណគេដែរ។
មីនជេ{ឯងឈ្មោះអី?}
ជីមីន{យុន ជីមីន}
មីនជេ{ឯងជាកូនប្រពន្ធចុងប៉ាយើងមែនទេបានជាត្រកូលរបស់ឯងដូចយើងបែបនេះ}ឮត្រកូលរបស់ជីមីនភ្លាមគេក៏ចាប់ផ្ដើមនិយាយលេងសើចជាមួយជីមីន។
ជីមីន{ត្រកូលនឹងប្រើបានតែគ្រួសារលោកទេឬ?}ចុកបេះដូងតិចៗ។
មីនជេ{មិននិយាយទេតែមួយម៉ាត់មកឆ្ងាញ់តែម្ដង}ឮពាក្យរបស់ជីមីនហើយគេក៏និយាយខ្សឹបៗម្នាក់ឯង។
ជីមីន{លោកនិយាយអី?}ឃើញគេធ្វើមាត់ម្ហបៗបែបនេះគេក៏សួរ។
មីនជេ{គ្មានទេ ឯងដេកទៅ}មិនចង់ឱ្យជីមីនសាំញុាំច្រើនតទៅទៀតគេក៏បង្វែររឿងតែម្ដង។
ជីមីន{អរ តែលោកគេងនៅទីណា?}រៀបនឹងគេងហើយតែគេក៏នឹកឃើញថាមីនជេត្រូវគេងមើលគេនៅទីនេះតាម១បញ្ជារបស់ចៅហ្វាយស្រីឆេយ៉ុងរបស់គេ។
មីនជេ{គេងនៅទីនេះឯង}
ជីមីន{តែថាវាជាកន្លែងរបស់ខ្ញុំទេ}
មីនជេ{មិនអីទេ ខ្ញុំគេងនៅខាងក្រោម}
ជីមីន{ចឹងលោកគេងចុះ}ឮហើយគេក៏ដណ្ដប់ភួយគេងទៅ។
មីនជេ{ស្មានតែចិត្តល្អហៅយើងទៅគេងជាមួយ}គេហួសចិត្តយ៉ាងខ្លាំងស្មានថាចិត្តល្អហៅគេឱ្យឡើងគេងជាមួយ រួចគេក៏សង្ងំគេងតែម្ដងទៅ។
(កណ្ដាលអាធ្រាតក្នុងមន្ទីរពេទ្យស្ងាត់ជ្រងំមនុស្សម្នាសម្រាកស្ងាត់អស់ព្រោះហត់នឿយនឹងការងារពេញមួយថ្ងៃ)
..ក្រាក..
(សម្លេងបើទ្វារបួករួមនឹងសម្លេងសំរឹបជើងដើរចូលមកយឺតៗមកកាន់គ្រែអ្នកជំងឺម្នាក់រួចហើយគេក៏បាន...)
ជីមីន{ហ្អឹក....ឯងជាអ្នកណា?}មនុស្សចម្លែកនោះក៏បានច្របាច់ករបស់ជីមីនយ៉ាងខ្លាំងធ្វើឱ្យគេក្អកយ៉ាងខ្លាំង។
ជីមីន{ហ្អឹក.....ហ្អឹក}
ព្រូស
មីនជេ{ឯងជាអ្នកណា?}មីនជេក៏បានភ្ញាក់ឡើងព្រោះឮសំឡេងរញ៉េរញ៉ៃរួចក៏បានឃើញមនុស្សចម្លែកកំពុងព្យាយាមសម្លាប់ជីមីន គេក៏បានក្រោកឡើងដាល់មនុស្សនោះមួយដៃធ្វើឱ្យគេដួលតែម្ដង។
ជីមីន{ហ្អឹក....ហ្ហឹក}
មីនជេ{ឯងយ៉ាងម៉េចហើយ?}គេក៏ឆ្លៀតងាកទៅសួរជីមីនបន្តិច។
ជីមីន{ខ្ញុំមិនអីទេ}
មីនជេ{អាចង្រៃ! ឯងមានបំណងអី}សួរជីមីនរួចគេក៏ស្ទុះទៅក្របួចកអាវមនុស្សចម្លែកនោះភ្លាមតែម្ដង។
(មនុស្សចម្លែកនោះមិនបាននិយាយទេតែគេក៏ចាប់ទាញកូនកាំបិតដែលបានលាក់ទុកនោះមករួចក៏ឆូតចំដៃរបស់មីនជេបន្តិចរួចគេក៏រត់ទៅបាត់ទៅ)
មីនជេ{កុំរត់}ទោះមានរបួសមែនតែគេនៅតែចង់តាមទៅចាប់មនុស្សចម្លែកនោះ។
ជីមីន{មិនបាច់តាមទេ}ជីមីនក៏បាននិ
យាយឃាត់មីនជេ។
មីនជេ{ត្រូវតែតាម វាអាចនឹងមកសម្លាប់ឯងម្ដងទៀត}
ជីមីន{លោកមិនបាច់ខ្វល់ទេ មិនទាក់ទងនឹងលោកទេ}
មីនជេ{នេះឯងមិនខ្លាចស្លាប់ទេយ៉ាងម៉េច}ឮបែបនេះគេក៏សួរទាំងឆ្ងល់ទៅកាន់ជីមីន។
ជីមីន{គ្មានអីដែលត្រូវខ្លាចទេ}គេនិយាយដោយធម្មតាដែលអាចបង្ហាញថាគេពិតជាមិនខ្លាចមែន។
មីនជេ{ឯងឆ្គួតក៏យ៉ាងម៉េច?}ឃើញមនុស្សមិនខ្លាចស្លាប់បែបនេះគេក៏សួរទៀត។
ជីមីន{ជីវិតរបស់ខ្ញុំវាតែងតែនៅមាត់ជ្រោះស្រាប់ហើយ}
មីនជេ{បាន ខ្ញុំមិនតាមទេឯងសម្រាកវិញចុះ}ឮសម្ដីមួយឃ្លានោះរបស់ជីមីនភ្លាមគេយល់ភ្លាមទើបគេមិនតបតទៀត។
*ព្រឹកឡើង
ឆេយ៉ុង{ប្រុសចង្រៃមីនជេ! ឆាប់ក្រោកឡើង}ឆេយ៉ុងនាងកំពុងឈរច្រត់ចង្កេះពាក់មុខយក្សទៅកាន់មីនជេដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់។
ឆេយ៉ុង{លោកឮទេ}នាងក៏ស្រែកតែម្ដងតែមីនជេនៅតែមិនក្រោកនាងក៏ទាញ់ដៃគេតែម្ដង។
ឆេយ៉ុង{ស្នាមកាំបិត? លោកកើតអី? ក្រោកមកប្រាប់ខ្ញុំភ្លាម! ខ្លួនរបស់គេក្ដៅណាស់គ្រូពេទ្យ}នាងក៏បានទាញដៃរបស់គេតែចៃដន្យក៏បានឃើញស្នាមកាំបិតនោះដែលមនុស្សចម្លែកកាលពីយប់នោះបង្កឡើង ហើយនាងក៏យកដៃស្ទាបថ្ងាសរបស់គេគឺឃើញថាក្ដៅខ្លាំងមែនទែន នាងក៏ស្រែកហៅគ្រូពេទ្យដើម្បីជួយមើលគេ។
(គ្រូពេទ្យក៏បានមកដល់រួចក៏ពិនិត្យមើលសភាពរបស់មីនជេ រួចរាល់ក៏បានឱ្យគេសម្រាកសិន)
ឆេយ៉ុង{គេកើតអីលោកគ្រូពេទ្យ?}
គ្រូពេទ្យ{អ្នកជំងឺត្រូវរបួសរួចមិនបានសម្អាតវាភ្លាមៗធ្វើឱ្យវាឆ្លងមេរោគ ឥឡូវនេះលែងអីហើយ}
ឆេយ៉ុង{អរគុណហើយគ្រូពេទ្យ}
គ្រូពេទ្យ{មិនអីទេអ្នកនាង}និយាយរួចគ្រូពេទ្យក៏បានចេញទៅវិញបាត់ទៅ។
ឆេយ៉ុង{មីនជេ ឆាប់ដឹងខ្លួនមកហើយប្រាប់ខ្ញុំថាមានរឿងអីហើយជីមីននៅឯណាឮទេ}នាងក៏និយាយតែម្នាក់ឯងព្រោះអីមីនជេមិនទាន់ដឹងខ្លួននោះទេ។
+ភោជនីយដ្ឋាន
ជីមីន{មានរឿងអីបានជាទីនេះត្រូវបិទ?}ជីមីនគេបនាចេញពីមន្ទីរពេទ្យរួចក៏មកភោជនីយដ្ឋានដែលគេធ្វើការក៏បានឃើញថាវាបិទបាត់ហើយ ទើបធ្វើឱ្យគេឆ្ងល់យ៉ាងខ្លាំង។
ជីមីន{ខ្ញុំប្រហែលត្រូវរកកាងារកន្លែងផ្សេងហើយ}ឃើញបែបនេះគេក៏បានដើរចេញពីទីនេះដើម្បីទៅរកកាងារកន្លែងផ្សេងបាត់ទៅរួចក៏ឃើញ។
ជីមីន{សួស្ដី អ្នកនាងខ្ញុំមកដាក់ពាក្យសុំធ្វើការ}គេក៏បានឃើញការប្រកាសរកបុគ្គលិករបស់ហាងការ៉េមមួយរួចគេក៏បានដើរចូលមកខាងក្នុង។
បុគ្គលិក{ចាស សុំចាំបន្តិចខ្ញុំទៅហៅថៅកែស្រីសិនលោក}និយាយរួចនាងក៏ដើរទៅរកថៅកែស្រីរបស់ខ្លួនបាត់ទៅ។
ថៅកែស្រី{លោកមករកកាងារមែនទេ?}នាងក៏ដើរមករកជីមីនរួចក៏សួរ។
ជីមីន{បាទ}
ថៅកែស្រី{មិនអីទេ លោកអាចធ្វើការនៅទីនេះបាន}
ជីមីន{អរគុណថៅកែស្រីណាស់}
ថៅកែស្រី{លោកអាចធ្វើការចាប់ពីថ្ងៃស្អែកបាន}
ជីមីន{បាទ}
សូមរង់ចាំភាគបន្ត🙏🏻


អង្គរក្សបេះដូងWhere stories live. Discover now