ភាគ ២១.

1.6K 107 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ២១.

////

ប៉ុន្មានម៉ោងក្រោយ យប់ក៏កាន់តែជ្រៅ ងាកមកបន្ទប់ដែលពោរពេញដោយភាពសោះកក្រោះនេះវិញក៏ឃើញថា ពួកគេទៅតែបញ្ចប់សង្រ្គាមលើគ្រែដ៏ក្តៅគគុកមួយដែលវាខុសពីរាល់ដងត្រង់លើកនេះគេធ្វើវាទាំងកំហឹងពេញទ្រូងតែម្តង។

« ឯងស្អាតហើយ! តែទាស់ត្រង់ឯងគ្មានសំណាងបាននៅក្រោមទ្រូងរបស់យើងដោយភាពស្រណុកសុខស្រួលរហូតទេ! ចង់ចេញពីយើងហេស? គិតថាអាចចេញបានអញ្ចឹងឬ? គ្មានអ្នកណាមកជួយឯងទេក្មេងតូច! កុំរឹងចចេសពេកអីបើមិនចង់ឈឺសាច់! » រាងក្រាស់បរិយាយឡើងដោយស្នាមញញឹមចុងមាត់ ដៃក៏លើកអង្អែលសក់ទន់រលោងរបស់រាងតូចដែលសន្លប់បាត់មាត់ឈឹងនោះ! គិតទៅថ្ងៃនេះគេត្រូវធ្ងន់ណាស់! ឈឺទាំងកាយឈឺទាំងចិត្ត យំសឹងតែអស់ទឹកភ្នែកពីខ្លួនហើយមកនៅសន្លប់ដោយសារប្រុសកំណាចម្នាក់នេះទៀត។

« អឹមមម គេងទៅ ស្អែករងកម្មបន្តទៀតណា » ជុងហ្គុកផ្តិតស្នាមថើបលើថ្ពាលដែលដាមសុទ្ធតែទឹកភ្នែកនោះបន្តិច មុននឹងបិទភ្នែកគេងដោយមានក្មេងតូចម្នាក់នេះនៅក្នុងដៃជាប់។
____________________________________

-ថ្ងៃថ្មី

ក្រឺងៗៗ

សម្លេងទូរស័ព្ទរោទ៍ឡើងហាក់ដូចជាការដាស់រាងតូចខាងនេះអោយងើបឡើង...ជីមីនងើបខ្លួនចេញពីគ្រែឈោងដៃយកទូរស័ព្ទដែលគេនៅតុក្បែរនោះ ទទួលហើយក៏បើកសម្លេងឮៗ ផ្កាប់មុខគេងវិញចាំស្តាប់សម្តីអ្នកដែលនៅក្នុងទូរស័ព្ទ។

( ទំនេរទេមីននី! ) សម្លេងមនុស្សប្រុសបន្លឺឡើង ធ្វើអោយអ្នកដែលទើបតែចេញពីបន្ទប់នោះជ្រឹមចិញ្ចើមឡើង រីឯជីមីនកាលបើគេបានឮសម្លេងមិត្តសំណព្វរបស់គេហើយ គេក៏ប្រាសខ្លួនងើបឆ្ងក់ស្វាងចេសតែម្តង។

« ថេយ៉ុង! » ជីមីនទាញទូរស័ព្ទមកជិតមាត់ និយាយឡើងដោយសម្លេងញ័រៗហាក់ដូចជារំភើបនឹងបានឮសម្លេងរបស់ថេយ៉ុងណាស់! ស្រាប់តែសម្លេងនេះក៏ដឹងថាគេនឹកថេយ៉ុងហើយក៏ត្រូវការជំនួយពីថេយ៉ុងបំផុតហើយ! ព្រោះគេគ្មាននរណាទេក្រៅពីថេយ័ហ្នឹងឯង។

ប្រាវ

មិនទាន់ទាំងបានបន្លឺប្រយោគបន្តបន្ទាប់ផង ទូរស័ព្ទក៏ត្រូវជ្រុះទៅលើដីដោយសារតែស្នាដៃអ្នកម្ខាងទៀតក្រវាសចោល...

« ទូរស័ព្ទខ្ញុំ!!! ហឹក » ជីមីនប្រុងងើបខ្លួនទៅរើសយកទូរស័ព្ទដែលកំពុងតែជាប់ខលនៅឡើយនោះពីដី តែមើលទៅអ្នកដែលបង្ករមុននេះមិនអនុញ្ញាតងាយៗទេ។

« ប្រុសទាក់ទងមកទាំងព្រឹកតែម្តងហើយ! វាស្អីឯងហ្នឹង? ឃ្លាននិយាយជាមួយប្រុសដល់ថ្នាក់នេះហេស? ឮយើងសួរទេ ផាក ជីមីន!!! » សម្រែកខ្លាំងៗលាន់ឮពេញបន្ទប់ដល់ថ្នាក់ជីមីនគេមិនដឹងត្រូវឆ្លើយដោយរបៀបណា បានត្រឹមស្ងាត់មាត់ដោយភាពភ័យខ្លាច រឹតតែមិនអាចធ្វើអ្វីគេបានក្រៅពីសម្រក់ទឹកភ្នែក។

(ជីមីន...) សម្លេងលាន់ចេញពីទូរស័ព្ទក៏បញ្ជាក់ថាការទាក់ទងគ្នានេះមិនទាន់ដាច់...ដោយការបើកសម្លេងឮៗរបស់ជីមីននេះវាមានភាគរយច្រើនណាស់ដែលថេយ៉ុងគេអាចឮសម្រែកស្រែកដោយភាពឃោរឃៅក្រេវក្រោធមុននេះ!

« វាជួយឯងមិនបានទេ! មិនបាច់ខំប្រឹងទេ! » ជុងហ្គុកស្រែកឡើងម្តងទៀតទាំងដឹងច្បាស់ណាស់ថាការស្រែករបស់គេនេះប្រាកដជាឮដល់ទូរស័ព្ទខាងនោះ តែមើលទៅគេមិនបានខ្វាយខ្វល់ទេ គេគិតតែពីធ្វើតាមអំពើចិត្តរបស់គេ។

(ចន ជុងហ្គុក! ឯងស្លាប់មិនខាន!!!)

To be continued...

សុំនៅ Team បងថេយ៍សិនហើយ😔👉👈

Sugar DaddyWhere stories live. Discover now