ភាគ ៣.

2.3K 149 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ ៣.

-ថ្ងៃថ្មី

« លោកប្រុស! មានអ្នកវៃជីមីន! » ពត៍មានបង្ហើរចូលត្រចៀកជុងហ្គុក រាងក្រាស់ឯនេះបានឮហើយក្តៅក្រហាយខ្លាំងណាស់ អ្នកណាក៏ព្រហើនម្ល៉េះ? មកនាំរឿងក្តៅក្រហាយអោយគេទាំងព្រឹកព្រលឹមតែម្តងហើយ។

« ចង្រៃយ៎អើយយ អ្នកណាហ៊ានប៉ះមនុស្សរបស់យើង? » ជុងហ្គុកគប់កែវស្រាចោលហើយគេក៏ងើបឡើងទាញអាវក្រៅដើរចេញទៅតែម្តង មានអារម្មណ៍ថាអោយតែជីមីនឈឺគឺគេប្រតិកម្មខ្លាំងណាស់ បើគេបារម្ភក្នុងន័យជាមនុស្សរបស់គេ ចុះកូនចៅគេដែលត្រូវរបួសពេលបាញ់គ្នានោះម៉េចគេមិនបារម្ភដែរទៅ?

-សាលា

« យ៉ាងម៉េច? លែងហ៊ានងើបមុខហើយ? កំសាកម្ល៉េះ? ឯងជាមនុស្សប្រុសឬស្រីនិង? ទន់ជ្រាយម្ល៉េះពុទ្ធោរអើយ » គ្នាពួកសិស្សពាលមួយក្រុមមកទាត់ធាក់អ្នកកំលោះដល់ថ្នាក់គេទ្រោមខ្លួនងើបលែងចង់រួចហើយ គេខុសអី? ម៉េចបានជាសម្បូរអ្នកធ្វើបាបគេម្ល៉េះ។

« អូយ » អ្នកដែលតិះដៀលជីមីនអម្បាញ់មិញនេះត្រូវដួលទៅលើដីបន្ទាប់ពីត្រូវអ្នកណាមកទាត់ធាក់ពីក្រោយ នាំអោយដួលទៅលើដីច្រងាប់ច្រងិលមិនបានព្រាងទុក។

« នែ! ដកប៉ុន្មាននាក់វាចេញពីសាលាទៅ » ជុងហ្គុកនិយាយទៅកាន់ជំនិតរបស់គេហើយ គេក៏គ្រាជីមីនឡើងឡានបាត់ មើលទៅបើត្រូវគេធ្វើបាបរហូតបែបនេះមិនបាច់រៀនទេ។

« ទៅណានិង? » ជីមីនហើបមាត់សួរតិចៗពេលដែលដឹងថារាងក្រាស់នាំបើកឡានចេញទៅទាំងនេះមិនទាន់ចប់ម៉ោងរៀនផង។

« មិនបាច់រៀនទៀតទេ យើងមិនអាចទ្រាំមើលឯងត្រូវគេវៃបែបនេះទេ ឈប់រៀនទៅ! ចាំយើងចិញ្ចឹម » ជុងហ្គុកបើកឡានបណ្តើរនិយាយទៅអ្នកដែលអង្គុយកៅអីក្បែរគេបណ្តើរ គេមិនបាននិយាយលេងទេ គេចង់អោយជីមីនឈប់រៀនពិតមែន។

« តែខ្ញុំត្រូវធ្វើការនៅថ្ងៃមុខទៀត » គេឈឺប៉ុណ្ណឹងហើយគេនៅតវ៉ា នៅគិតរឿងអនាគតបានទៀត...

« មកធ្វើការជាមួយយើងមក ក្រុមហ៊ុនយើងមាន ផ្សារទំនើបក៏មានចង់ធ្វើការផ្នែកអី? អ្នកបម្រើផ្ទាល់ខ្លួនក៏ okay ដែរ » និយាយដល់កន្លែងនេះជុងហ្គុកក៏សើចតិចៗ ព្រោះគេហួសចិត្តនិងខ្លួនឯងដែលមកចាប់អារម្មណ៍ក្មេងមុខស្អាតម្នាក់នេះ ទាំងដែលមិនមែនជា Type របស់គេសោះ។

« ស្រួលដល់ថ្នាក់នេះ? » គេមានខ្សែហើយតើសនៀក ចូលធ្វើការដោយមិនបាច់រៀន គិតទៅវាអាត្មានិយមបន្តិច តែអ្នកណាទៅភ្លើបោះបង់ឪកាសនេះចោលទៅ? មិនអាចទេ!

« ស្តាប់តាមយើងអោយតែល្អទៅមិនខ្វះលុយចាយទេ » គេមិនមែនចង់លេងជាមួយជីមីនទេ ពេលនេះគេមានអារម្មណ៍ថាចង់នៅជាមួយរាងតូចអោយយូរៗ ទាំងដែលពីដំបូងគេគ្រាន់តែចង់លេងមួយពេលៗ អីឡូវគេអស់គំនិតនេះហើយ។

To be continued...

Sugar DaddyWhere stories live. Discover now