ភាគ ១៧.

1.5K 96 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ១៧.

« ប្រជុំតើស! ប្រជុំបែបសប្បាយៗ ក្តៅសាច់ ញ័រទទ្រើកតែម្តង Baby » ប្រយោគឌឺដងនៅតែបន្តបន្លឺចេញពីមាត់របស់រាងក្រាស់ ធ្វើអោយអ្នកដែលឈរមើលឈរស្តាប់ខាងនេះ សឹងតែទន់ជង្គង់ដួលម្តងម្កាលទៅហើយ គេក៏លូចសួរខ្លួនឯងថា តើនេះជាការយល់សប្តិមែនទេ? មនុស្សប្រុសដែលធ្លាប់តែល្អបំផុតក្នុងកែវភ្នែករបស់គេ ប្រែទៅជាមនុស្សម្នាក់ផ្សេងត្រឹមពេលមួយពព្រិចភ្នែកបែបនេះហេស?

« អូនសម្លាញ់ងើបឡើង! ប្រពន្ធរបស់បងមកវិញហើយ » រាងក្រាស់និយាយដាស់ទៅកាន់មនុស្សស្រីដែលនៅក្បែរគេនោះអោយភ្ញាក់ឡើង នាងក៏ភ្ញាក់ពិតមែន... នាងងើបទាញកន្សែងមករុំខ្លួនមុននឹងដើរចេញទៅដោយមិនភ្លេចចោលស្នាមញញឹមចុងមាត់ចំអកឌឺដងទៅកាន់ជីមីន ហាក់ដូចជាបញ្ជាក់អោយកាន់តែច្បាស់ថាគេល្ងង់ពិតមែន។

« ពេលនេះយើងមានពេលតែពីរនាក់ហើយ! អូនចង់ធ្វើអីមុន? » រាងក្រាស់ងើបខ្លួនមករកជីមីន ដោយស្នាមញញឹមមិនរលុបបាត់ពីផ្ទៃមុខសោះ គេសប្បាយចិត្តណាស់ សប្បាយបំផុតហើយដែលគម្រោងការដ៏សែនថោកទាបរបស់គេជោគជ័យ...

« អ្ហឹក.. » ជីមីននៅតែឈរគាំងធ្មឹងមិនទាន់បាត់ គេឈរអោយជុងហ្គុកស្ទាបអង្អែលតាមចិត្ត គេឈឺស្ពឹកដល់ថ្នាក់កម្រើកខ្លួនមិនរួច បានត្រឹមតែប្រលែងទឹកភ្នែកអោយស្រក់ចុះមកដោយឯកឯង។

« បងសួរអូនមិនឮទេហេស? អូនចង់ធ្វើអីមុន??? » ពាក្យសម្តីធ្ងន់ៗភ្ជាប់មកជាមួយនឹងទឹកមុខស្មើធេង មិនបានញញឹមស្រស់បស់ដូចមុនឡើយ! ជុងហ្គុកបន្ថែមភាពឈឺចាប់ទៅកាន់រាងតូចដោយការចាប់ច្របាច់មាត់របស់ជីមីនខ្លាំងៗ មិនថ្នមដៃសូម្បីតែបន្តិច!

« ហឹក លែងខ្ញុំ! ខ្ញុំរអើមដៃមួយហ្នឹងណាស់! » ជីមីនក្រវាសដៃរបស់រាងក្រាស់ចេញមួយទំហឹង ប្រើប្រយោគគម្រោះកម្រើយ ទឹកភ្នែកក៏កាន់តែហូរចុះ បង្ហាញភាពឈឺចាប់នៅពីមុខជុងហ្គុកតែម្តង។

« រអើមរឿងអី? រអើមរឿងបងប្រើដៃមួយនេះ ស្ទាបអង្អែលស្រីផ្សេងហើយទើបប្រើមកស្ទាបអង្អែលអូនវិញម្តងនេះហេស? » កាន់តែឃើញទឹកភ្នែករបស់ជីមីនស្រក់គេក៏កាន់តែបន្លឺប្រយោគបញ្ឈឺរចាក់ស្រេះពេញក្រអៅទ្រូងរបស់រាងស្តើង គេមិនបានគិតពីកូនចិត្តដែលអ្នកម្ខាងទៀតមានចំពោះគេទេ! អ្វីដែលគេគិតនិងនឹកឃើញពេលនេះគឺមានតែការសងសឹក ប្រើភាពអាត្មានិយមរបស់គេធ្វើបាបចិត្តក្មេងមិនដឹងអីម្នាក់ដោយសារតែហេតុផលឆ្កួតឡប់របស់គេមួយ។

« ចេញទៅ អ្ហឹកៗ » ជីមីនព្យាយាមរើពីការអោបក្រសោបលូកលាន់របស់គេ តែវាហាក់គ្មានបានផលសោះ! ជម្រើសចុងក្រោយដែលគេអាចធ្វើបានគឺដួលទន់ជង្គង់ទៅលើដី មិនអាចរត់ទៅណារួចហ្នឹងឯង។

« កុំធ្វើដូចសត្វគួរអោយអាណិតពេកមើល! ចាំបាច់ដល់ថ្នាក់ននៀលដីយំដែរ? គ្រាន់តែពិនហ្នឹងសោះ! » រាងក្រាស់នាំខ្លួនមកអង្គុយលើគ្រែ អោបដៃសម្លឹងទៅសភាពជោគជាំរបស់រាងតូចខាងនោះដោយចិត្តដាច់បំផុត... បេះដូងរបស់គេមិនបានរង្គោះរង្គើសូម្បីតែបន្តិចពេលមកឃើញជីមីនធ្លាក់ដល់បាតបែបនេះ។

« ដោះលែងខ្ញុំទៅ! ខ្ញុំមិនចង់ឈឺជាងនេះទៀតទេ ជុងហ្គុក!!! »

To be continued...

Sugar DaddyWhere stories live. Discover now