ភាគ ៦

2K 129 0
                                    

#Sugar_Daddy
ជុងហ្គុក x ជីមីន
#Part 6.

« នេស ញុំាទៅ! » ជុងហ្គុកហុចចានអាហារមួយអោយទៅជីមីន មុននឹងដាក់ខ្លួនអង្គុយពីមុខរាងតូចដែលអង្គុយស្ងៀមៗនោះ។

« លោកមិនញុំាទេហ៎? » រាងតូចនិយាយឡើងដោយងើបសម្លឹងមុខសង្ហារៗរបស់អ្នកម្ខាងទៀត ដែលកំពុងភ្លឹកសម្លឹងមកកាន់គេ។

« ញុំាមុនទៅ! » ជុងហ្គុកញញឹមឡើងមុននឹងដួសអាហារបញ្ចុកជីមីនកុំអោយអាល្អិតម្នាក់នេះនិយាយច្រើនពេក។

« ញុាំដែរទៅ! » ជីមីនទាញស្លាបព្រាមកដួសបញ្ចុកជុងហ្គុកវិញធ្វើអោយរាងក្រាស់ខាងនោះត្រូវញញឹមឡើងដោយមិនអាចហាមឃាត់បាន បើដឹងថាចរិត cute cute បែបនេះគេចាប់ជម្រិតមកយូរហើយ។

« ហេតុអីខ្ញុំធ្វើបែបនេះ? ឆ្កួតខ្លាំងណាស់! » ជីមីនគិតក្នុងចិត្តទាំងខ្មាស់អៀនបន្ទាប់ពីដឹងថាគេបានបញ្ចុករាងក្រាស់អម្បាញ់មិញនេះ គេមិនមានចេតនានិងធ្វើវាទេ ពុទ្ធោរហាយ។

« គាំងស្ញេញហើយ? នែ ខ្លួនជាប្រុសកុំពូកែអៀនពេក! មើលចុះមុខក្រហមអស់ហើយ! » ជុងហ្គុកទះថ្ងាសរាងតូចបន្តិចមុននិងលើកចានចេញទៅ ទុកអោយអាល្អិតម្នាក់នេះនៅអង្គុយគាំងម្នាក់ឯងទៅ។

« ខ្ញុំទៅគេងហើយ! » រាងតូចថាហើយគេក៏រត់ចេញទៅបាត់ នៅមិនបានទេ អៀនជ្រែកភពមិនខាន។

« ចំមែនហើយក្មេងឆ្កួត! » ជុងហ្គុកសើចឡើងតិចៗមុននិងរហ័សរៀបចំផ្ទះបាយអោយស្អាតអាលនិងបានទៅរកសំណព្វចិត្តរបស់គេ...
___________________________________________

« នែ! មិនគិតចង់បម្រើ Daddy ខ្លះទេ? សន្យាហើយមិនឃើញធ្វើសោះ » រាងក្រាស់បើកទ្វារចូលមកភ្លាមគេក៏និយាយភ្លែត គិតទៅខំចុះកិច្ចសន្យាអីអស់ហើយមើលលោកប្រុសតូចម្នាក់នេះធ្វើចរិកចុះ!

« ខ្ញុំម៉េចនិងចេះទៅ! លោកចង់អោយខ្ញុំបម្រើបែបណា? » ជីមីនស្រាប់តែងើបអង្គុយសម្លក់គេតែម្តង នេះគេនិយាយត្រង់ៗបែបនេះមិនចេះអៀនមាត់ខ្លះទេ?

« អើយយយ គ្មានបទពិសោធន៍ពិតមែន! បើមិនចេះក៏មើលវីដេអូខ្លះទៅ! ឬក៏ចង់អោយយើងបម្រើវិញ? » ជុងហ្គុកនិយាយឡើងដោយស្នាមញញឹមព្រានៗ កាន់តែមើលកាន់តែភ័យញ័រព្រោះនៅជាមួយគេនេះបណ្តោយខ្លួនមិនបានទេ!

« ឈប់ចិញ្ចឹមអីឡូវហើយ! បម្រើបានកាន់តែល្អ baby កាន់តែបាន money ចាយច្រើន! » ជុងហ្គុកញាក់ចិញ្ចើមតិចៗ នេះគេប្រែ 360° តែម្តងហើយ អម្បាញ់នេះត្រឹមត្រូវណាស់ អីឡូវម៉េចក៏ព្រានយ៉ាងនេះ?

« ហូយយ កុំទាន់អីណា baby ម្នាក់នេះមិនទាន់ត្រៀមខ្លួនហើយទេ! » ជីមីននិយាយបែបនេះជុងហ្គុកក៏សើចឡើងតែម្តង គិតទៅអាក្មេងមុខស.ម្នាក់នេះ cute ដែរតើស។

« ឯងធ្វើខ្លួនគួរអោយស្រលាញ់បែបនេះតែពីរបីដងទៀតដឹងតែសន្លប់ហើយ! » ជុងហ្គុកទាញថ្ពាល់រាងតូចបន្តិចមុននិងដាក់ខ្លួនគេងវិញ ថ្ងៃនេះគេខ្ចិលធ្វើបាបក្មេង តែថ្ងៃស្អែកមិនប្រាកដទេ!

To be continued...

Sugar DaddyWhere stories live. Discover now