ភាគ ១៨.

1.5K 98 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ១៨.

« ដោះលែងហេស? យើងចំណាយដើមទុនច្រើនណាស់លើឯង! គិតថាយើងយកឯងមកហើយយើងនឹងដោះលែងងាយៗអញ្ចឹងឬ? គ្រួសារឯងធ្វើមកលើគ្រួសារយើងច្រើនណាស់! ម៉ាក់ឯងដេកនៅមន្ទីរពេទ្យយើងមិនគិតទេ! តែឯងជាអ្នកដែលនៅរស់ស្រួលជាងនរណាៗទាំងអស់ ដូច្នេះហើយឯងជាអ្នករ៉ាប់រងការសកសឹកពីយើងទាំងអស់! » ពាក្យសម្តីរបស់ជុងហ្គុកទាំងប៉ុន្មាននេះធ្វើអោយរាងតូចកាន់តែមិនយល់ មិនយល់សូម្បីតែបន្តិចថាគេចង់និយាយពីអី...

« ប៉ារបស់ឯងសម្លាប់ម៉ាក់ប៉ារបស់យើង ហើយនិងប្អូនស្រីយើង!!! ឯងស្តាប់ឮទេ? » មាត់តូចច្រមិចត្រូវរាងក្រាស់ចាប់ច្របាច់សង្កត់ចូលគ្នា ការប៉ះទង្គិចជាមួយធ្មេញ ធ្វើអោយក្រអូមមាត់ស្តើងៗត្រូវប្រេះរហែក បង្កភាពឈឺផ្សារដល់រាងតូចមួយកម្រិតទៀត...

« អ្ហឹក លែងខ្ញុំ! ខ្ញុំមិនដឹងរឿងអីទេ! ប៉ាខ្ញុំស្លាប់ទៅយូរហើយ លោកកុំអត់ហេតុផលបែបនេះពេកបានទេ? អាយយ » មិនទាន់ទាំងបកស្រាយប្រាប់គេរួចផង កាយតូចស្តើងក៏ត្រូវរាងក្រាស់ចាប់លើកបីដោយកម្លាំងធ្ងន់ៗ សូម្បីតែការចាប់ទាញក៏គេមិនធ្វើវាដោយថ្នមដៃផង...

« កុំប៉ះខ្ញុំ! លោកបោកប្រាស់ខ្ញុំ! »

« មិនមែនយើងបោកប្រាស់ឯងទេ ឯងជាអ្នកល្ងង់ដោយខ្លួនឯង! ឯងមានដែលគិតទេ? ឯងមានដែលវិភាគមើលថាយើងជាមនុស្សបែបណាមានការងារជាអីទេ? អ្វីដែលឯងឃើញរាល់ដងនេះគឺជាបុរសម្នាក់ដែលមានកាតខ្មៅច្រើនជាប់ដៃ អាចអោយឯងកាច់លេងបាន! ដល់ពេលដែលឯងត្រូវដើរតួជា Sugar Baby ប្រលែងខ្លួនអោយយើងបង្វិលលេងតាមសប្បាយហើយត្រូវទេ? ការសកសឹកលើកនេះវាសប្បាយជាងការគិតរបស់យើងទៅទៀត! ឯងអស់ផ្លូវដើរហើយជីមីន! » គេមិនបានគិតពីមនោសញ្ចេតនាឬក៏រឿងផ្អែមល្ហែមណាមួយដែលគេធ្លាប់បានសាងជាមួយជីមីនទេ! អ្វីដែលគេនឹកឃើញពេលនេះគឺគេត្រូវតែសងសឹកជីមីនជំនួស! មិនបានសងសឹកប៉ារបស់ជីមីន គេក៏ត្រូវតែសងសឹកជីមីននោះអី។

« អ្ហឹកៗ ជុងហ្គុក...កុំបែបនេះបានទេ? ខ្ញុំស្រលាញ់លោកពិតមែនណា » ភាពរើកញ្រ្ជោលមុននេះក៏ប្រែជាស្ងប់ជំនួសដោយការលើកដៃស្រឡូនទាណងគូមកអោបរាងក្រាស់វិញ... ជីមីនជ្រប់មុខយំខ្សឹកខ្សួលនឹងដើមទ្រូងរបស់រាងក្រាស់ដែលហាក់គ្មានអារម្មណ៍អាណិតអាសូរអីបន្តិចសោះ , សូម្បីតែការអោបតបដូចរាល់ដងក៏នាយមិនខ្ចីធ្វើផង។

« ស្រលាញ់យើងហេស? តែយើងមិនបានស្រលាញ់ឯងទេ! យើងចង់លេងជាមួយឯងច្រើនជាង! ឯងកាន់តែឈឺយើងកាន់តែសប្បាយ! ស្តាប់ទៅគួរអោយចាប់អារម្មណ៍ទេ Sugar Baby របស់បង! » ជុងហ្គុកច្រានរាងតូចចេញពីខ្លួនរបស់គេ ដោយជំនួសដោយការចាប់ក្រញិចចង្ការតូចច្រមិចនោះសឹងតែបាក់ឆ្អឹងចង្ការ ភាពសាហាវឃោរឃៅដែលលេចឡើងបន្តិចម្តងៗនេះធ្វើអោយជីមីនខាងនោះហាក់រៀងចាលនឹងរឿងនេះទៅហើយ មានអ្វីពិសេសទៀតទៅ?

« អោយខ្ញុំធ្វើអីក៏បានដែរ! ដោះលែងខ្ញុំទៅ! »

« អីឡូវយើងអោយសំណើរទៅកាន់ឯងវិញ! ចង់បានអីក៏បានអោយតែឯងនៅក្រោមការគាបសង្កត់របស់យើងរហូត! ល្អទេ? »

To be continued...

ចង់និយាយថាញុមលែងចង់បាន Sugar Daddy ហៃ😔🤺

Sugar DaddyWhere stories live. Discover now