ភាគ ២២.

1.6K 106 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ២២.

///

ក្រឺងៗ

សម្លេងកណ្តឹងឮឡើង រាងក្រាស់ក៏ងើបខ្លួនដើរទៅបើកទ្វារ ដោយមុខមាំមិនប្តូរ ក៏ព្រោះគេនៅខឹងនឹងរឿងព្រឹកមិញនេះមិនទាន់បាត់ឡើយ។

« ឯងជាអ្នកណា? » បើកទ្វារមកឃើញវត្តមានរាងតូចច្រលឹងនៅពីមុខផ្ទះនោះ ជុងហ្គុកក៏ទម្លាក់ទឹកមុខរៀងស្លូតបូតបន្តិច សម្លឹងទៅអ្នកខាងនោះ។

« ខ្ញុំជាមិត្តរបស់ជីមីន! ពួកយើងអាចទៅដើរលេងជាមួយគ្នាមួយភ្លែតបានទេ? » ហូស៊ុកស្រដីឡើងដោយប្រើសម្លេងស្រាលៗសមនឹងរាងកាយទន់ភ្លន់របស់គេ ដល់ថ្នាក់រាងក្រាស់ខាងនោះត្រូវញញឹមចុងមាត់សម្លឹងគេមិនដាក់ភ្នែក។

« អោយយើងជឿបានដោយរបៀបណាថាឯងជាមិត្តរបស់ជីមីន? ចុះបើឯងជាមនុស្សដែលគេជួលអោយមកចាប់ជីមីននោះគិតយ៉ាងម៉េច? »

« បើមិនជឿលោកសួរសាមីខ្លួនគេផ្ទាល់ក៏បាន! ខ្ញុំរៀនជាមួយមីននីតាំងពីវិទ្យាល័យមក! » បានឮបែបនេះរាងក្រាស់ក៏អាចទុកចិត្តបានខ្លះព្រោះសព្វនាម មីននី នេះមិនសូវមានអ្នកណាប្រើក្រៅពីគេទេ។

« ទៅបានតែ 1 ម៉ោងទេ! មួយម៉ោង! » និយាយតែពិននេះ រាងក្រាស់ក៏ទាញជីមីនចេញមក គេយល់ព្រមនេះគឺមិនមែនអាណិតជីមីនទេ តែគេព្រមក៏ដើម្បីហូស៊ុកហ្នឹងឯង! មិនបាច់ប្រាប់ក៏ដឹងថាគេចាប់អារម្មណ៍ហូស៊ុកដូចគ្នា!
...

« ឡើងឡានទៅ! ពួកយើងគ្មានថ្ងៃមកផ្ទះនេះទៀតទេ! » ហូស៊ុកនិយាយតិចៗពីក្រោយជីមីន មុននឹងរុញរាងតូចចូលបាំងឡានខាងក្រោយដែលចតចាំជាយូរនោះ។

« ថេយ៉ុង... » ចូលមកដល់ឡានភ្លាម គេក៏បានឃើញវត្តមានថេយ៉ុងអង្គុយចាំជាស្រេច នេះសម្រេចថាថេយ៉ុងគេរៀបផែនការជាមួយហូស៊ុកដើម្បីជួយជីមីននេះហេស?

« អោយទូរស័ព្ទមកយើងមក! » ឮរាងក្រាស់និយាយឡើងបែបនេះ ជីមីនក៏ដកទូរស័ព្ទឡើងទៅអោយគេផ្ទាល់ មិនចាំយូរ។

« អាចង្រៃនេះវាមិនដោះលែងឯងងាយៗទេ! វាដាក់ GPS ទៀតផងនៀក! » ថេយ៉ុងលូកដៃទាញប្រព័ន្ធចាប់ទីកន្លែងនោះចេញពីទូរស័ព្ទដែលប្រេះបែកនោះបន្តិច មុននឹងចោលទូរស័ព្ទទៅតាមក្រោយ។

« ឯងគិតថាគេចពីគេបាន? ឯងប្រុងនាំយើងទៅណា? » ឮជីមីននិយាយបែបនេះ ថេយ៉ុងក៏បានត្រឹមដកដង្ហើមធំ គេក៏គិតមិនចេញដូចគ្នា!

« ទៅនៅក្លឹបរបស់យើងបណ្តោះអាសន្នសិនទៅ! ហើយយើងនឹងនាំឯងទៅហូឡង់ដ៍! អោយហូស៊ុកមើលថែឯងនៅទីនោះ! »

« នែ! ខ្ញុំមិនអាចចេញពីកូរ៉េបានទេ! លោកប្រុងតាមចងកម្មពារខ្ញុំដល់ពេលណាទៀត? ខ្ញុំត្រូវធ្វើការណា! » បានឮថាគេនឹងទៅជាមួយជីមីននោះគេក៏ប្រតិកម្មឡើងតែម្តង និយាយអោយខ្លីទៅគេមិនចង់ជួបថេយ៉ុង មិនចង់ពាក់ព័ន្ធនឹងថេយ៉ុងសូម្បីបន្តិច! មកយកជីមីនមុននេះថេយ៉ុងគេបង្ខំហូស៊ុកខ្លាំងណាស់។

« ជួយយើងបន្តិចទៅ ជុង ហូស៊ុក! តែ 2 ខែទេ »

« អត់ទេ! ស្តាប់ណាខ្ញុំស្អប់លោក! ខ្ញុំមិនចង់នៅជាមួយលោកទេ ខ្ញុំមិនទៅ! »

« បើឯងព្រមនឹងសំណើរមួយនេះ យើងសន្យាថានឹងឈប់ពាក់ព័ន្ធជាមួយឯងរហូត! ឈប់រករឿងហើយក៏ឈប់រំខានឯងពេលដែលចប់រយៈពេល 2 ខែនេះ! ឯងស្អប់យើង យើងធ្វើតាមបំណងរបស់ឯងហើយ! »

To be continued...

អាណិតបងថេយ៍ណាស់😭😭

Sugar DaddyOnde histórias criam vida. Descubra agora