ភាគ ២

2.5K 152 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ២.

« ឯងចង់រៀន free ទេ? » ឮគេសួរឡើងបែបនេះ អ្នកខាងនោះក៏រហ័សងើបមុខមកសម្លឹងគេតែម្តង គេចង់បានន័យថាម៉េច???

« ប្រាកដជាចង់ហើយ! » គេខ្វះខាតសឹងស្លាប់ទៅហើយបើមិនចង់រៀន free ទៀតវាចម្លែកពេក...

« យើងមានការងារអោយឯងធ្វើ! គ្រាន់តែវាអាចនិងធ្វើអោយឯងពិបាកសម្រេចចិត្តបន្តិច... ស្អែកពេលល្ងាចមកជួបយើង! » ជុងហ្គុកថាហើយគេក៏ញញឹមងើបចេញទៅយ៉ាងរំភើយ ថ្ងៃនេះគេមិនផឹកច្រើន ប្រហែលជាគេមានអារម្មណ៍ល្អហើយ...

« រៀន free បែបនេះដឹងតែមិនមែនការងារដែលស្រួលទៅបានហើយ... លក់ខ្លួនអោយគេទេដឹង? »

-ថ្ងៃថ្មី

« ខ្ញុំមកជួបលោកហើយ! ការងារអីក៏និយាយមក! » អ្នកកំលោះរូបរាងតួចស្តើង ឈរចំពោះមុខរាងក្រាស់ខាងនោះដោយគេបានមកដល់ភូមិគ្រឹះរបស់ជុងហ្គុកទាំងព្រលឹមដោយសារតែមានអ្នកទៅយកគេដល់ផ្ទះតែម្តង។

« ឯងយល់ព្រមសិនទើបយើងប្រាប់! » ឆ្លាតម្ល៉េះលោកអើយតែគេធ្វើបែបនេះហាក់មិនស្មើភាពសោះ ចុះបើសំណើររបស់គេគឺអោយគេទៅរត់ចូលឡានអីទៅមិនចប់ហើយទេ?

« វាមិនដែលទេ! បើលោកមិនប្រាប់ខ្ញុំម៉េចនិងអាចសម្រេចចិត្តបានទៅ » ជីមីនពេបមាត់សម្លក់ទៅកាន់គេ នេះជាទម្លាប់របស់ក្មេងដូចជាគេពេលដែលមិនពេញចិត្តរឿងអ្វីមួយតែស្រមៃទៅថាគួរអោយស្រលាញ់ប៉ុណ្ណា😭

« ធ្វើជា Sugar Baby របស់យើង! ឯងយល់ទេ? » ជុងហ្គុក ញញឹមចុងមាត់បក់ដៃអោយកូនចៅរបស់គេចេញទាំងអស់ មុននិងងើបដើរសម្តៅទៅរកជីមីន។

« អីគេ? sugar baby? ហាសហា លោកនិយាយលេងត្រូវទេ? » បើគេមិនស្តាប់ច្រលំក៏ជុងហ្គុកនិយាយលេងដែរ គេប្រុសគេគួរតែរកស្រីក្មេងៗមកចិញ្ចឹមទុកលេងតែនេះគេមករប្រុសក្មេងវិញបែបនេះគេលេងសើចពេកហើយ។

« បើឯងព្រម ថ្លៃព្យាបាល ថ្លៃបងសាលា ជីវភាពរស់នៅរបស់ម៉ាក់ឯងនិងកាន់តែប្រសើរជាងមុន! ញុាំគ្រប់គ្រាន់ រស់នៅដោយមានផាសុកភាពនៅផ្ទះល្អមួយ ឯងសម្រេចចិត្តទៅ យើងទុកពេលអោយមួយថ្ងៃ! » ជុងហ្គុកគេនិយាយទល់មុខជីមីនហើយគេក៏ដើរចេញតែម្តង មិនចង់នៅសម្លឹងមុខក្មេងម្នាក់នេះយូរទេ... កាន់តែសម្លឹងកាន់តែគ្រឺតខ្នាញ់!

Sugar DaddyWhere stories live. Discover now