ភាគ ៩.

1.8K 113 1
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ ៩.

« ជិតដល់ថ្ងៃខួបកំណើតអូនហើយ Daddy! » ជីមីនចុះមកដល់ខាងក្រោមភ្លាម គេក៏ស្រែកផ្តល់ដំណឹងទៅរាងក្រាស់ដែលនៅផ្ទះបាយនោះ។

« ចង់បានអី? » សំណួរមួយនេះសួរឡើងមក ជីមីនក៏ជ្រឹមចិញ្ចើមបន្តិចមុននឹងចូលខ្លួនទៅអោបរាងក្រាស់ពីក្រោយយ៉ាងណែនតាមទម្លាប់ស្និទស្នាលដែលតែងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ។

« ចង់បានអី? អីក៏បានដែរ » ជីមីនតបឡើងដោយផ្តេកក្បាលលើខ្នងរបស់រាងក្រាស់ ចម្លើយរបស់គេនេះធ្វើអោយជុងហ្គុកហួសចិត្តឡើងតែម្តង! អាចនិយាយបានថាជីមីនជាមនុស្សដំបូងហើយដែលមិនរើសច្រើនដូចស្រីផ្សេងៗដែលធ្លាប់នៅជាមួយគេ។

« អូនស្រលាញ់ឡានម៉ាកអី? » នេះបានគេហៅថា Sugar Daddy ពិតៗតែម្តងហើយ! ដាក់សំណើរមកសុទ្ធតែឡានបែបនេះ មិនគាំងបេះដូងស្លាប់ក៏អស្ចារ្យពេកហើយ។

« អេ អត់ទេ! ខ្ញុំអត់យកឡានទេ! ចាំបាច់សំខាន់អីដល់ឡាននោះ? » ជីមីនលូកចូលមកក្នុងរង្វង់ដៃគេ អោបគេពីមុខវិញម្តង គិតទៅក្មេងម្នាក់នេះត្រូវការក្តីស្រលាញ់និងភាពកក់ក្តៅរបស់គេជាងលុយរបស់គេទៅទៀត!

« តែបងចង់អោយ! បើអូនអត់យកឡាន អូនយកផ្ទះលំហែមួយទេ? សម្រាប់យើងពីរនាក់! » សំណើរលើកនេះគ្រាន់បើជាងលើកមុន ដោយសារតែគេលើកសព្វនាម 2 នាក់មកទើបជីមីនមិនសូវជាក្រែងចិត្តប៉ុន្មាន។

« អូខេ » បានឮពាក្យយល់ព្រមហើយហើយរាងក្រាស់ក៏ញញឹមឡើងយ៉ាងរីករាយតែម្តង! កាន់តែគិតក៏គេកាន់តែមានអារម្មណ៍ថា គេជ្រើសមនុស្សត្រូវហើយ!

« បងស្រលាញ់អូន! » ជុងហ្គុកបន្លឺពាក្យផ្អែមល្ហែម រួមជាមួយនឹងការអោបថើបមាត់តូចច្រមិចនោះជាច្រើនដង។

« អូនអត់ចង់បានអីទេ! ចង់បានតែ Daddy ម្នាក់គត់ » រាងតូចនិយាយហើយគេក៏សើចឡើង បង្កើនភាពគួរអោយស្រលាញ់មួយកម្រិតទៀត លេងសើចមិនបានទេមួយគូនេះ cute ណាស់។

~~~

« លោកត្រូវការស្រាប្រភេទអីដែរ? ខុកថេល ស្រាក្រហមឬក៏...

« ត្រូវការឯង! »

« ឆ្កួត! » បន្លឺតែមួយម៉ាត់នេះបុគ្គលិកម្នាក់នោះក៏ដើរចេញទៅបាត់ ដោយជ្រើសមិនទទួលភ្ញៀវម្នាក់នេះវិញ ព្រោះមើលសម្តីទៅដឹងហើយ! ព្រានលំដាប់តែម្តង។

« ចៅហ្វាយប្រុងដូររសជាតិ? » ជំនិតក្បែរដៃសួរឡើង រាងក្រាស់របស់យើងក៏បែរមកសម្លក់គេបន្តិច តែក៏ស្រាប់តែញញឹមចុងមាត់ឡើង កាលបើបាននឹកឃើញទឹកមុខខឹងសម្បារមុននេះហើយ។

« ឯងមិនឃើញគេស្អាតទេហេស? យើងអស់អារម្មណ៍ជាមួយស្រីៗទាំងនោះហើយ! សុើបពីក្មេងម្នាក់ហ្នឹងអោយយើង! » ថេយ៉ុងនិយាយតែពិននេះ គេក៏ងើបខ្លួនចេញទៅតាមក្មេងប្រុសមុននេះបាត់ ទុកអោយជំនិតរបស់គេនៅមិនយល់សេចក្តីម្នាក់ឯង...

« បងជួយទទួលតុលេខ 3 ផង! ខ្ញុំដល់ម៉ោងសម្រាកហើយ! ជួបគ្នាថ្ងៃស្អែកណា » ហូស៊ុកនិយាយទៅកាន់ជំនួយការក្នុងហាងបន្តិច មុននឹងដោះអៀឯកសណ្ឋានចេញ ហើយក៏ស្ពាយកាបូបចេញទៅតែម្តង! ថ្ងៃនេះគេហាក់គ្មានអារម្មណ៍ល្អទេ ទើបចេញទៅលឿនៗបែបនេះ។

« អូយយយ » ដើរបានដល់បរិវេនក្រោយហាងទៅហើយ គេបែរជាត្រូវនរណាក៏មិនដឹងទាញគេមកផ្អឹបនឹងជញ្ចាំង ប្រើដៃទាំងសងខាងឃាត់ឃាំងគេជាប់មិនអោយចេញតែម្តង។

« ទីនេះស្ងាត់ណាស់ ឯងគិតថាអាចនឹងមានរឿងអីកើតឡើងទេ? »

« លោក...

To be continued...

តួប្រុស Season 2 នេះព្រានតិចហៃ មែនសុភាពបុរសដូចបងហ្គុកទេ😭😭

Sugar DaddyWhere stories live. Discover now