ភាគ ៤.

2.2K 134 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
Part ៤.

-រុីសត

ចំណាយពេលជិត 40 នាទី អ្នកទាំងពីរក៏បានមកដល់ទីនេះដោយឆាប់នុងសុវត្ថិភាពបំផុត ទីនេះស្ងាត់ណាស់ មិនមានសូម្បីតែមនុស្សម្នាក់!

« ចុះមក! ដើររួចទេ? » ជុងហ្គុកចុះមកគ្រាជីមីនចូលទៅរុីសតផ្ទាល់ខ្លួនដែលជាផ្ទះលំហែរបស់គេនោះ។

« អង្គុយទីនេះហើយ! » រាងក្រាស់ដាក់រាងតូចអង្គុយលើសាឡុងបន្តិចមុននិងរត់ទៅយកប្រអប់ថ្នាំមក ព្រោះមុខមាតើរបស់ជីមីនសឹងតែខ្ទេចខ្ទាំដោយសារស្នាមជាំទៅហើយ។

« អេ ធ្វើអីនិង » ជីមីនគេរៀងភ្ញាក់បន្តិចពេលដែលត្រូវរាងក្រាស់ទាញសំឡីមកផ្តិតមុខរបួសនៅត្រង់គែមមាត់របស់គេនោះ មុខពួកគេជិតខ្លាំងពេកទើបជីមីនរាងញាប់ញ័រចម្លែក បេះដូងក៏លោតហាក់ខុសពីធម្មតា...

« នៅស្ងៀមទៅ មុខជិតគ្នាពិនហ្នឹងសោះ! យើងមិនទាន់ថើបឯងពេលនេះទេ »

« តែឆាប់ៗនេះមែនទេ? »

« លោកធ្វើអី? »

« លាងរបួសអោយឯងហ្នឹងហើយ! នៅស្ងៀមមើល » ជុងហ្គុកកាន់ដៃរបស់រាងតូចជាប់កុំអោយគេលើកមកបាំងមុខរញ៉េរញ៉ៃទៀត កាយវិការគេបែបនេះមានដឹងថាអ្នកខ្លះកំពុងតែគិតច្រើនទេ?

...

« អរគុណហើយ! » បន្ទាប់ពីអង្គុយរឹងខ្លួនយូរគួរសមដែរហើយជីមីនក៏និយាយឡើងបន្ទាប់ពីដឹងថាគេចាត់ចែងរួចរាល់ហើយ មុននេះគេសេងតែមិនហ៊ានដកដង្ហើមផងមកនៅជិតគ្នាពេក។

« ឃ្លានឬអត់? មកនេះមក! » ជុងហ្គុកថាហើយគេក៏ងើបទាញដៃរបស់ជីមីនដើរចូលទៅផ្ទះបាយយ៉ាងស្និតស្នាល គេធ្វើបែបនេះគេចង់បានន័យថាម៉េច?

« ខ្ញុំមិនចេះចិតទេ » ឃើញថារាងក្រាស់អោយខ្លួនមកចិតខ្ទឹមបារាំងបែបនេះជីមីនក៏និយាយឡើងដោយក្រវីក្បាលតិចៗ សម្លឹងខ្ទឹមបារាំងដូចកូនក្មេងទើបតែឃើញអញ្ចឹង។

« គេធ្វើបែបនេះ! » ជុងហ្គុកទាញដៃជីមីនមកដាក់លើកាំបិទមុននិងដាក់ដៃរបស់គេពីលើដៃជីមីនហើយក៏ចិតខ្ទឹមនោះធ្វើដូចគ្មានរឿងអ្វីកើតឡើង រីឯជីមីនវិញនោះ គេក៏ត្រូវរឹងខ្លួនជាលើកទី 2 ទៀតហើយ។

« ក្រហាយភ្នែកណាស់ » ចិតយូរៗទៅកាន់តែក្រហាយភ្នែកបែបនេះមិនបានទេ ជីមីនបិទភ្នែកដោយភាពផ្សារក្រហាយពេញទំហឹង បើកភ្នែកសឹងមិនរួចផង។

« ចាំបន្តិច » ជុងហ្គុករត់ទៅយកកន្សែងសើមៗមួយមុននឹងត្រឡប់មកវិញ លើកកន្សែងជូតមុខជីមីនថ្នមៗកាន់តែធ្វើអោយអ្នកខាងនោះមិនយល់ពីគេម្នាក់នេះទៀតហើយ។

« លោកធ្វើរឿងទាំងអស់នេះធ្វើអី? » ជីមីនបើកភ្នែកឡើងសម្លឹងមុខជុងហ្គុកដោយមុខមិនយល់ការ គេកាន់តែមិនយល់ហើយ ហេតុអីជុងហ្គុកមើលថែនិងបារម្ភពីគេដល់ថ្នាក់នេះ? ផ្តល់ក្តីសង្ឃឹមអោយគេម្ល៉េះ? ដឹងថាគេគិតអ្វីផ្សេងទេ?

« យើងគ្រាន់តែមិនអាចហាមចិត្តខ្លួនឯងបាន...»

To be continued...

Sugar DaddyWhere stories live. Discover now