ភាគ ១៦.

1.5K 99 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ១៦.

-ក្លឹប

ជីមីនបានធ្វើដំណើរមកក្លឹបមិត្តសំណព្វរបស់គេដែលនៅមិនឆ្ងាយពីខុនដូរប៉ុន្មានទេ , ជាពេលថ្ងៃបែបនេះប្រាកដណាស់ថាក្លឹបមិនទាន់មានមនុស្សឡើយ។

« អត់ទោស! ថេយ៉ុងនៅដែរទេ? » ជីមីនហើបមាត់ឡើងសួរទៅកាន់បុគ្គលិកតែម្នាក់ដែលហាក់ធ្វើការតែឯង ថ្វីត្បិតថាពេលនេះក្លឹបមិនទាន់បើក បុគ្គលិកដទៃទៀតមិនទាន់មកនៅឡើយទេ។

« ថេយ៉ុងណាទៅ? ម្ចាស់ក្លឹបនេះមែនទេ? គាត់មិនដែលមកទេ! យូរខ្លាំងណាស់ទើបគាត់មកម្តង! ហើយពេលដែលគាត់មកក៏ខ្ញុំមិនដែលឃើញដែរ! ដូច្នេះខ្ញុំមិនស្គាល់គាត់ទេ! ឯងជាមិត្តរបស់គាត់មែនទេ? អង្គុយសិន...

« ជីមីន! » បុគ្គលិកខាងនេះមិនទាន់និយាយចប់ផងសម្លេងគ្រលរធំដែលឮឡើងនៅខាងក្រោយនោះក៏នាំអោយពួកគេទាំងពីរបែរសម្លឹងទៅព្រមគ្នា , រាងសង្ហារឈរញញឹមយ៉ាងស្រស់មកកាន់ជីមីន តែថាវត្តមានរបស់គេមិនបាននាំភាពត្រេកអរដល់អ្នកម្ខាងទៀតទេ។

« លោកមកធ្វើអីស្មាលនេះ អាមនុស្សរោគចិត្ត! ចេញពីហាងភ្លាមទៅ! លោកជឿខ្ញុំលើកអំបោសនេះគប់ក្បាលលោកទេ? » ហូស៊ុកលើកអំបោសដែលគេកំពុងតែបោសនោះ លើកគម្រាមទៅរាងក្រាស់ខាងនោះធ្វើអោយជីមីនត្រូវលើកដៃខ្ទប់មាត់... នេះហូស៊ុកមិនដឹងទេឬថាថេយ៉ុងជាម្ចាស់ក្លឹបមួយនេះ? ស្លាប់មិនខាន!

« អេ ឈប់ៗៗ ទៅយកទឹកអោយខ្ញុំមួយកែវមកណាបងស្អាត! » ជីមីនចូលខ្លួនទៅឃតា់សកម្មភាពវាយតប់របស់ហូស៊ុកទៅកាន់ថេយ៉ុង , បានឮសំណើរបស់ជីមីនហើយ រាងតូចខាងនោះក៏ទម្លាក់អំបោសថើរចេញទៅដោយមិនភ្លេចងាកមកសម្លក់ បង្ហាញទឹកមុខកាចដូចខ្លាដាក់រាងក្រាស់ខាងនេះទេ។

« ឯងមិនដេញគាត់ចេញទេត្រូវទេ? នែយើងសុំ! កុំដេញគាត់ចេញអី មើលទៅគាត់ស្អាតហើយល្អទៀត! ឯងមិនប្រាប់គាត់ថាឯងជាម្ចាស់ក្លឹបទេឬ? អើ ឯងខុសតែខ្លួនឯងហ្នឹង » សម្រេចថាគេខុសទៀតហើយហេស?? នេះជីមីនមិនកាន់ជើងគ្នាឯងហើយនៅមកស្តីអោយថែមទៀត។

« ដេញចេញម៉េចនឹងបាន បើមិនទាន់យកបេះដូងបានផង! យើងពេញចិត្តក្មេងម្នាក់ហ្នឹង! គ្មានថ្ងៃដេញចេញទេ! ទោះជាត្រូវសុីអំបោសឬក៏សុីស្បែកជើងក៏មិនថ្វីដែរ! » បានឮថេយ៉ុងនិយាយបែបនេះ ជីមីនសើចឡើងតែម្តង! គួរតែសរសើរគេទេ? ស្មោះស្ម័គ្រសម្បើមណាស់គេម្នាក់នេះ។

« នេះទឹកណា »

« ឯណារបស់ខ្ញុំ? » ឃើញថាហូស៊ុកត្រឡប់មកវិញដោយមានត្រឹមតែកែវទឹកមួយ ថេយ៉ុងក៏ជ្រឹមចិញ្ចើមសម្លឹងមុខស្រស់ស្អាតមួយនោះ នេះមិននឹកស្មានថាហូស៊ុកស្អប់គេដល់ថ្នាក់សូម្បីតែទឹកមួយកែវក៏គេមិនខ្ចីអោយផង!

« មិនបាច់ផឹកទេ! ទៅទិញក្រៅផឹកទៅ! »
_____________________________________

-ល្ងាច

« ជិះអោយស្រួលបួលណាឯង » ពាក្យផ្តែផ្តាំរបស់រាងតូចក៏ធ្វើអោយអ្នកជាមិត្តខាងនោះញញឹមយ៉ាងស្រស់ , ថេយ៉ុងងក់ក្បាលតិចៗសម្លឹងការដើរចូលរបស់ជីមីនទាល់តែផុតកន្ទុយភ្នែកទើបគេបើកឡានចេញទៅ។

ក្រាក

« មកផ្ទះមុនខ្ញុំទៀត? » ដើរមកដល់មុខទ្វារបន្ទប់ក៏ឃើញថាមានកាបូបនិងអាវធំរបស់ជុងហ្គុក នេះក៏បញ្ជាក់ថាគេបានមកដល់ផ្ទះហើយ។

« Daddy! អូនមកវិញហ... » ដៃស្តើងបើកទ្វារចូលបន្ទប់គេង ព្រោះគិតថាជុងហ្គុកអាចនឹងធ្វើការនៅក្នុងបន្ទប់ តែហេតុការណ៍ដែលគេឃើញធ្វើអោយគេត្រូវឈប់ធ្មឹង សម្លឹងមិនដាក់ភ្នែកតែម្តង!

« អូនមកលឿនជាងការគិតរបស់បងទៀត! លើកនេះបងថ្លោះធ្លោយហើយមែនទេ? » ប្រយោគឌឺដងច្បាស់ក្រឡែតក៏រសាត់ពេញត្រចៀករាងតូចខាងនេះ... សភាពជុងហ្គុកអាក្រាតល្វែងលើ ក្នុងរង្វង់ដៃរបស់គេក៏មានស្រីម្នាក់កំពុងលង់លក់ហាក់ដូចជាហត់នឿយខ្លាំងណាស់ មិនបាច់គេប្រាប់ក៏អាចកាត់ន័យយល់ថាមានរឿងអ្វីកើតឡើងខ្លះដែរ!

« ប្រជុំហ៎? នេះឬការប្រជុំ? »

To be continued...

អាថូវឃាប់🤩🤩🤩

Sugar DaddyWhere stories live. Discover now