ភាគ ១០

1.7K 117 1
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ១០.

« អូយយ លែងខ្ញុំទៅ! អានមនុស្សរោគចិត្ត! » ហូស៊ុករើខ្លួនចេញពីរង្វង់ដៃរាងក្រាស់បន្តិច មុននឹងនាំខ្លួនចេញពីគេយ៉ាងរហ័ស ព្រោះមានអារម្មណ៍ថាប្រុសម្នាក់នេះគ្រោះថ្នាក់ណាស់!

« ហឹស យើងនឹងយកឯងអោយបាន! » រាងក្រាស់សើចគ្រហឹមក្នុងបំពង់ក សម្លឹងការចាកចេញរបស់រាងតូចខាងនោះមិនដាក់ភ្នែក។
...

« ចង់ទៅផ្សារទំនើបទេមីននី? នេស » ប្រយោគស្រទន់ៗបន្លឺឡើងស្របមកជាមួយនឹងការហុចរបស់មួយមកអោយរាងតូច , ជាហេតុធ្វើអោយអ្នកខាងនេះត្រូវបើកភ្នែកធំៗភ្ញាក់ផ្អើលហើយក៏មិនយល់ក្នុងពេលតែមួយ។

« អោយ...អោយអូនធ្វើអី? អត់យកទេ » ជីមីនសម្លឹងទៅកាតខ្មៅដែលរាងក្រាស់ហុចអោយខ្លួន ទាំងក្រវីក្បាលញាប់ៗ នេះកាតខ្មៅណា! វាច្រើនណាស់។

« បើអត់យក 1 យក 2 តែម្តងទៅចឹង » រាងក្រាស់និយាយតែពិននេះ គេក៏ដកកាតខ្មៅមួយទៀតចេញមក ហុចអោយជីមីនទាំងពីរតែម្តង។

« ឆ្កួត! » រាងតូចក្តាប់មាត់សម្លក់គេ នៅតែមិនព្រមទទួលកាតនោះដដែល... គេមិនយកទេ លុយច្រើនណាស់!

« ក្បាលរឹងណាស់! » ជុងហ្គុកញញឹមឡើង ឆ្មក់ថើបថ្ពាល់ទន់ៗរបស់ជីមីនបន្តិច មុននឹងងើបខ្លួនទាញដៃរាងស្តើងទៅតែម្តង។

-ផ្សារទំនើប

« មកនេះ! » កំពុងដើរញុំាការ៉េមសុខៗ កាយតូចស្តើងក៏ត្រូវរាងក្រាស់ចាប់ទាញអូសចូលទៅក្នុងហាងលក់គ្រឿងអលង្ការមួយ។

« ចូលមកនេះធ្វើអី? លោកចង់ទិញអីអោយសង្សាររបស់លោកមែនទេ? » ជីមីនសួរឡើងដោយមាត់ទំពារការ៉េមមិនឈប់ , បានឮសំណួររបស់រាងតូចហើយ ជុងហ្គុកក៏ញញឹមងក់ក្បាលតិចៗ ចង់បញ្ជាក់ថាជីមីននិយាយត្រូវហើយ។

« អូខេ ចាំខ្ញុំជួយរើស » ជីមីននិយាយឡើងជាថ្មី ធ្វើដូចគ្មានរឿងអីកើតឡើង , នេះគេមិនប្រច័ណ្ឌអីបន្តិចទេឬ?

« សុំម៉ូដនោះមួយ! » រាងក្រាស់ចង្អុលទៅចិញ្ចៀនមួយដែលមានពេជ្រតូចៗ រុំជុំវិញវាមើលទៅសាមញ្ញស្អាតណាស់។

« អឹម អាហ្នឹងស្អាត! » ជីមីនស្រដីឡើងដោយងក់ក្បាលតិចៗ យល់ស្របនឹងការជ្រើសរើសរបស់ជុងហ្គុកនោះ។

« យកមួយនេះហើយ! មិនបាច់ខ្ចប់ទេ ពាក់ភ្លាមៗតែម្តង » ជុងហ្គុកហុចកាតរបស់គេទៅអោយបុគ្គលិកនោះបន្តិច មុននឹងទាញចិញ្ចៀនមកកាន់ក្នុងដៃដោយស្នាមញញឹមជាប់មាត់។

« ខ្ចីដៃផ្ញើចិញ្ចៀនសិន! » ជុងហ្គុកទាញដៃរាងស្រឡូនៗរបស់ជីមីនចេញមក មុននឹងបំពាក់ចិញ្ចៀនតូចនេះចូលទៅម្រាមដៃនាងខាងឆ្វេងរបស់រាងតូច... បានឮថាគេផ្ញើបែបនេះ ជីមីនក៏មិននិយាយអ្វីច្រើនក្រៅពីនៅស្ងៀមអោយគេបំពាក់ចិញ្ចៀនតាមសម្រួល។

« ផ្ញើហើយអត់យកវិញទេ! ផ្ញើជារៀងរហូត! ហើយអូនត្រូវតែពាក់វាគ្រប់ពេលឮទេ? »

To be continued...

អួយ ញាប់ញ័រណាស់ចយអើយយយ😭

Sugar DaddyWhere stories live. Discover now