សំទោសប្រពន្ធសម្លាញ់!!

5.4K 408 7
                                    

Ep:41

រយះពេលមួយអាទិត្យទៅហើយប្តីប្រពន្ធដែលបានចុះអេតាសីុវិលថ្មីថ្មោងជាមួយគ្នានេះមានទំនាក់ទំនងកាន់តែស្អឹតរមួតពីមួយថ្ងៃទៅមួយថ្ងៃ នាយមិនដែលអោយថេហ្យុងធ្វើការអ្វីឡើយនៅតែផ្ទះសូម្បីទៅខាងក្រៅក៏គេហាមដែលតាំងពីកើតរឿងថ្ងៃមុននោះគេមិនបណ្តោយរាងតូចនោះទេ។

<សឺត*បងទៅធ្វើការហើយ មិនត្រូវទៅណាទេឮទេ>ជុងហ្គុក អោនមកថើបថ្ងាស់រាងតូចមួយខ្សឺតមុននឹងផ្តែផ្តាំទៅរាងតូចគេតែងតែបែបនេះផ្តែផ្តាំនេះនោះគ្រប់សព្វតែម្តងនេះមិនមែនជាប្តីទេដូចជាឪទៅវិញហើយ។

<ដឹងហើយ..បងយ៉ាងមិចហើយមិនធ្វើទុកទៀតទេហ្អេ>សួរបែបនេះដោយសារនៅមិនទាន់ដឹងថារាងក្រាស់មានអាការៈអ្វីឡើយគ្រាន់តែធំក្លិនអ្វីឆួលបន្តិចមិនបានទេរកតែវិលមុខជាពិសេសក្លិនស្អុយនាយក្អួតតែម្តងតែនាយនៅតែគិតថាជំងឺក្រពះហើយទើបមិនសូវជាខ្វាយខ្វល់ច្រើនគ្រាន់តែនៅអោយឆ្ងាយពីរបស់ស្អុយឆ្អាបគឺបានហើយ។

<មិនអីទេ ដល់ម៉ោងហើយបងទៅហើយ>នាយសម្លឹងនាឡិការដៃមកមើលទើបលារាងតូចទៅម្តងទៀតនៅតែសាសងគ្នាមិនដឹងពេលណាបាមទៅធ្វើការនោះទេ។

<ចាហ្វាយចុះមោហើយហេស..បាទ>ហ្វីល ដែលអង្គុយរងចាំនៅខាងក្រោមនោះប្រញាប់ក្រោកឈរញញឹមសួរទៅចាហ្វាយខ្លួន។

<មិនបើកភ្នែកមើល>

<ខ្លាចថានៅសាសងជាមួយអ្នកប្រុសតូចមិនបានចុះមកនឹងណាចាហ្វាយ>

<អាហ្វីល!!>

<បាទ>

<ខែនេះមិនបាច់បើកលុយទេ>និយាយចប់នាយកំម្លោះក៏ដើរចេញទៅតម្រង់ទៅឡាននិយាយជាមួយកូនចៅខ្លួនស្តាប់គ្នាមិនបានទេអាលូវកាតប្រាក់ខែម្តង។

<ចាហ្វាយ..អត់ទេណាខ្ញុំកំពុងសន្សំដណ្តឹងប្រពន្ធផង..មិនអាចធ្វើបែបនឹងទេអយុត្តិធម៌ណាស់>ហ្វីល រត់ទៅរកចាហ្វាយទាំងទឹកមុខកម្សត់មិនអាចកាត់បានទេនេះគេកំពុងមានកម្រងសន្សំលុយដណ្តឹងប្រពន្ធផង។

SKIP

ប្រាវ~~~

<ថាមិច!!!នេះយើងល្ងង់ខ្លួនឯងដែលគិតថាក្មេងរបស់វាងាប់ហ្អេ>ជូហាន គប់កែវស្រាទៅនឹងជញ្ចាំងយ៉ាងខឹងក្រោធនេះតាំងពីដើមមកវាមិនមែនជាការពិតខំគិតថាជុងហ្គុកនឹងសោកសៅគ្រាំគ្រាគេនឹងអាចផ្តួលរលំគេបានយ៉ាងស្រួលតែពេលនេះវាមិនដូចការគិតរបស់ខ្លួនគេនោះទេ គេកំពុងតែទុកពេលអោយពួកគេទាំងពីរមានសេចក្តីសុខយូរពេកហើយតែងតដែលគេកំពុងវេតនានឹងហ្អេ មិនអាចទេញេនឹងកម្ចាត់ពួកគេមិនអោយរស់នៅបានសុខស្រួលនោះទេ គ្រប់យ៉ាងទាំងអស់ត្រូវតែជារបស់គេតែម្នាក់។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now