មនុស្សកំសាក!!

4.4K 375 9
                                    

Ep:44

បន្ទាប់ពីជិះដេញតាមឡានដែលចាប់ថេហ្យុងទៅដោយមិនធ្វើអោយអ្នកណាសង្ស័យឬដឹងថាគេកំពុងតាមពីក្រោយឡើយ។

Jhopeបន្តបើកទៅជារើយៗរហូតដល់ផ្លូវថ្នល់មួយស្រាប់តែមិនឃើញឡានដែលគេបើកតាមមិញនេះសោះ  ទើបប្រញាប់បើកតិចៗឃើញមានផ្លូវកាត់ជ្រុងម្ខាងទៀតមើលទៅខាងមុខសុទ្ធតែជាព្រៃនឹងស្មៅដោះសឹងតែហួសក្បាលរបស់គេទៅហើយ។

មិនបង្អង់យូនោះទេjhopeប្រញាប់អៀបឡានទៅកៀនថ្នល់មួយកន្លែងមុននឹងដើរចូលទៅក្នុងព្រៃនោះដោយមិនភ្លេចស៊កកាំភ្លើងទៅនឹងខោខាងក្រោយ។

ឃើញទេប្រាកដជាមានកន្លែងដែលយករាងតូចមកទីនេះហើយ!មើលចុះនៅក្នុងព្រៃនេះក៏មានអគារបាក់បែកមួយដែលប្រហែលជាទុកចោលយូហើយទើបមានកាន់ស្លែដុះពេញនឹង។

SKIP

Jungkookឯនេះវិញកំពុងតែអន្ទះសារជាខ្លាំងនាយអង្គុយនឹងកៅអីឡានមិនសុខនោះទេ!!អោយនៅសុខយ៉ាងមិចទៅបើពេលនេះថេហ្យុងរបស់គេកំពុងនៅក្នុងដៃពួកគេមិនដឹងថាធ្វើអីខ្លះដាក់ថេហ្យុងរបស់គេឡើយ តែបើសិនជាពួកគេហ៊ានធ្វើអីរាងតូចនោះគេប្រាកជាកំខ្ទិចសាកសពពួកគេដោយផ្ទាល់ដៃតែម្តង។

វីងៗ!!វីុង!!

សម្លេងទូរស័ព្ទដាស់អារម្មណ៍អោយនាយក្រាស់ប្រញាប់លើកទទួលភ្លាមដោយមិនចាប់អារម្មណ៍ថាជាលេខអ្នកណាបានទាក់ទងមកនោះទេ។

<ហាឡូ...>

«សួរស្តីបងប្រុស»

<ឯងជាអ្នកណា>ចិញ្ចើមមាំក្រាស់បែជាជ្រួញចូលគ្នាបន្ទាប់ពីឮសព្វនាមដែលគេហៅខ្លួនមិញនេះទាំងមិនដឹងថាគេជាអ្នកណា។

«អីយ៉ា..ចេះភ្លេចទៅកើតបងមិនចាំពិតមែនហ្អេ»

<យើងមិននិយាយសាំុញាំុ>

«ហាហា..អរបងមិនចូលចិត្តសាំុញាំុចឹងក្មេងប្រុសនេះបងមិនបាច់យកវិញទេ…»

<ក្មេងប្រុស?ឯងសម្តៅលើអ្នកណា>

«ក្មេងប្រុសគីម ថេហ្យុងនោះអី»

<អាចង្រៃយ៍ឯងជាអ្នកចាប់គេហ្អេស!‍!>

«អេអេ…កំពុងខឹងច្រឡោតហើយមែនទរ»

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now