រងចាំប្រាប់ដំណឹងល្អ!!

5.5K 381 4
                                    

Ep:51

@2ថ្ងៃក្រោយ...

កន្លងទៅអស់2ថ្ងៃហើយអាការះជុងហ្គុកប្រែជាដូចដើមវិញធម្មតាគ្រាន់តែជើងរបស់នាយត្រូវការប្រើពេលបន្ថែមដើម្បីអាចដើរវិញបានស្រួលបួលកំលុងពេលព្យាបាលជុងហ្គុកត្រូវប្រើរទេះរុញឬឈើច្រតសិន..នាយបានការមើលថែពីថេហ្យុងយ៉ាងយកចិត្តទុកដាក់បំផុត។

<សប្បាយចិត្តឬអត់ថ្ងៃនេះបានចេញពីមន្ទីពេទ្យ>ថេហ្យុង អោនសួរទៅរាងក្រាស់ដែលកំពុងអង្គុយនៅលើរទេះរុញនេះ។

<ហឹម..>

<បងចង់ស្រូបយកខ្យល់អាកាសបន្តិចទេ>

<ក៏ល្អដែរ>ឮបែបនេះហើយថេហ្យុងក៏បង្វែរទេះរុញទៅកន្លែងសួននៅខាងក្រោយមន្ទីពេទ្យដែលមានសួននឹងបង់សម្រាប់អង្គុយលេង..នៅទីនេះមានមនុស្សចាស់ចេញមកហាត់ប្រាណពេលព្រឹកជាប្រចាំទើបរាងអ៊ូអរបន្តិច។

<ហឹម..>ជុងហ្គុក បិទភ្នែកស្រូបយកខ្យល់អាកាសដែលត្រជាក់ស្រេបបានធ្វើបែបនេះមានអារម្មណ៍ថាធូស្បើយខ្លាំងណាស់អាចអោយនាយបំភ្លេចរឿងស្មុគស្មាញបានច្រើនទៀតផង ថេហ្យុងឃើញបែបនេះមិនចង់និយាយអីទុកអោយនាយស្ងប់ស្ងាត់បន្តិចគេនៅតែឈរនៅពីក្រោយនាយដដែល។

កំពុងតែបិទភ្នែកស្រូបយកខ្យល់អាកាសសុខៗស្រាប់តែមានកូនបាល់តូចរមៀលមកប៉ះជើងរបស់នាយក្រាស់ធ្វើអោយនាយភ្ញាក់បើកភ្នែកមកមើលភ្លាម។

<បងប្រុស..ខ្ញុំសូមបាល់វិញ>ក្មេងប្រុសល្អិតរត់មកយ៉ាងលឿនមុននឹងនិយាយសូមបាល់ពីរាងក្រាស់វិញពេលឃើញជុងហ្គុកកំពុងអោនមករើសកូនបាល់តូចនេះ។

<របស់ឯងហ្អេ..អាល្អិត>ជុងហ្គុក លើកកូនបាល់បង្ហាញទៅក្មេងប្រុសនោះ។

<បាទ>

<ហឺុយ...កូនមិចក៏នៅទីនេះម៉ាក់ខំតាមរក>ស្រ្តីដែលជាម្តាយរត់មកក្រសោបកូនប្រុសភ្លាមៗពេលឃើគថាឈរនៅទីនេះ។

<គឺកូនលេងបាល់ធ្វើអោយត្រូវបងប្រុសនេះ>

<ពិតមែនហ្អេ..អូ..លោកអោយខ្ញុំសូមទោសផង>គ្រាន់ឮបែបនេះនាងក៏បែមករករាងក្រាស់មុននឹងអោនសូមទោសជំនួសកូនប្រុសខ្លួនខ្លាចថាគេជាមនុស្សប្រកាន់ទើបប្រញាប់អោនសូមទោសភ្លាម។

អំណាចម៉ាហ្វៀល😈🔞[ចប់]Место, где живут истории. Откройте их для себя