អ្នកណា!!

9.8K 533 1
                                    

Ep:12

រសៀលទៅហើយនៅឡើយមិនទាន់ឃើញរាងតូចព្រមចុះមកខាងក្រោមសោះ ទើបអ្នកបម្រើម្នាក់ត្រូវឡើងទៅខាងលើដើម្បីអោយរាងតូចចុះមកខាងក្រោមព្រោះពួកគេបានរៀបចាំអាហារសម្រាប់ថ្ងៃត្រង់រួចហើយ។

តុកៗ~~

<អ្នកណា>រាងតូចដែលនៅសង្ងំនៅខាងក្នុងបន្ទប់នោះស្រែកសួរទៅអ្នកខាងក្រៅពេលនេះគេនៅមិនទាន់បាត់ខឹងនឹងនាយក្រាស់នៅឡើយទេមិចនឹងមានអារម្មណ៍ល្អនោះ។

<អ្នកប្រុសចុះមកទទួលទានអាហារថ្ងៃត្រង់ជាមួយចាហ្វាយមកគាត់ជិតមកដល់ហើយ>អ្នកបម្រើស្រីដែលនៅឈរខាងក្រៅនោះតបមកវិញទាំងមិនភ្លេចនិយាយទៅកាន់រាងតូចដូចជាម្ចាស់ខ្លួនអ៊ីចឹង។

<ខ្ញុំមិនឃ្លានទេ>

<តែចាហ្វាយប្រាប់ហើយគាត់មកដល់ត្រូវអោយអ្នកប្រុសនៅតុអាហារមុនគាត់>

<ទេ!បើគេមកអោយគេអង្គុយញាំុម្នាក់ឯងទៅ>ថេហ្យុង ហាក់មិនសម្របតាមអ្នកបម្រើស្រីសោះ។

<តែអ្នកប្រុស..>

<ខ្ញុំចង់គេង>និយាយតែប៉ុន្នឹងរាងតូចក៏ស្ងាត់មាត់ឈប់និយាយតទៀតឯអ្នកបម្រើស្រីក៏មិនដឹងធ្វើយ៉ាងមិចទៀតដែលមានតែចុះទៅខាងក្រោមវិញចាំចាហ្វាយខ្លួនមកវិញជាអ្នកនិយាយចុះ។

ខាងក្រោម...

<យ៉ាងមិចហើយ>អ៊ំជីងសួរទៅនាងបម្រើដែលទើបនឹងចុះមកមុននឹងឆ្លើយតបទៅវិញ។

<អត់ទេអ៊ំ ខ្ញុំខំនិយាយដែលតែអ្នកប្រុសនៅតែមិនព្រមចុះមក>

<អុះ..ចាហ្វាយ>អ៊ំជីង ងាកមកក៏ឃើញរាងក្រាស់ដើរចូលមកដោយមានហ្វីលដើរពីតាមក្រោយ។

<ចាហ្វាយ>

<ឯណាថេ?>ជុងហ្គុក

<គឺ..ខ្ញុំហៅយ៉ាងណាគាត់ក៏មិនព្រមចុះដែលគាត់ថាចង់គេង>

<ក្មេងនេះមិនស្តាប់បង្គាប់មែន>ជុងហ្គុក សង្រឺតធ្មេញក្រឺតៗនឹកខឹងដែលរាងតូចមិនស្តាប់តាមខ្លួន។រាងក្រាស់ដើរសម្តៅទៅខាងលើបន្ទប់របស់នាយមុននឹងគោះហៅរាងតូចម្តងទៀត។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now