Ep:04
ឡានស្ពតពណ៍ខ្មៅរលោងស្រឹបបានឈប់ចតនៅក្នុងចំណតឡាននៃក្រុមហ៊ុនដែលល្បីល្បាញរន្ទឺពេញទីក្រុងថាជំនួញម្នាក់ណាដែលមិនចង់ចូលជាដៃគូក្នុងការរកសីុនោះគឺគ្នានទេមានតែអ្នកចង់ចូលមកទីនេះចូលមករកសីុជាមួយដៃគូរដែលជោគជ័យខ្លាំងនៅទីនេះ។
<ដល់ហើយហេស>ថេហ្យុង សួរទៅហ្វីលដែលចុះពីលើឡានមកបើកទ្វាអោយខ្លួននោះ។
<បាទ ចឹងមកតាមខ្ញុំមោ>ហ្វីល និយាយចប់ក៏ដើរទៅមុនបន្តិចដូចជានាំផ្លូវរាងតូចអញ្ចឹង។ហ្វីលនាំរាងតូចដើរសំម្តៅទៅជណ្តើរយន្តមុននឹងចុចកនកលែងដើរទៅនាំរាងតូចជួយចាហ្វាយខ្លួន។
ទឺង~~
សម្លេងជណ្តើរយន្តលោតសញ្ញាលោតបន្ទាប់ពីដល់ជាន់ខាងលើនៃអគារក្រុមហ៊ុនមួយនេះ។បន្ទាប់ពីមកដល់ជាន់ខាងលើហើយហ្វីលក៏ដើរនាំផ្លូវថេហ្យុងទៅកាន់បន្ទប់ធ្វើការរបស់ចាហ្វាយ។
<នេះដល់ហើយអ្នកប្រុសចូលចុះ>ហ្វីល ឈប់នៅមុខបន្ទប់មុននឹងបញ្ចារាងតូចអោយចូលទៅដោយគេមិនបានចូលទៅជាមួយនោះទេ។
<ចុះ..បងហ្វីលមិនចូលដែលទេហេស>ថេហ្យុង ហៅហ្វីលបងព្រោះគាត់មើលទៅអាយុច្រើនជាងគេ។
<ខ្ញុំគ្នានអីត្រូវចូលទៅទេ អ្នកប្រុសចូលទៅ>តឿនរាងតូចអោយឆាប់ចូលព្រោះមើលទៅចាហ្វាយខ្លួនកំពុងអង្គុយចាំហើយ។
<អឺ..ហិហិចូលក៏ចូល>ថេហ្យុង សើចមិនសមមុននឹងរុញទ្វាចូលទៅខាងក្នុង។
ក្រាក~~~
គ្រាន់តែបើកទ្វាចូលភ្លាមថេហ្យុងក៏មិនហ៊ានដើរទៅបន្តទៀតដែលព្រោះកំពុងសម្លឹងមើលខ្នងអ្នកដែលដែលបានបញ្ចាខ្លួនមកនោះ។នេះមិនឮគេបើកទ្វាចូលមកទេហេសបានជាធ្វើដូចជាគ្នានអ្នកណាចូលមកចឹង។
<អឺ..លោក>ថេហ្យុង ចាប់ផ្តើមនិយាយឡើងតិចៗព្រោះមើលទៅបើគេមិននិយាយទេប្រុសសំម្អុយម្នាក់នេះប្រាកដជាមិនអើពើទេ។គ្រាន់តែឮរាងតូចហៅនាយក៏ប្រញាប់បង្វែកៅអីសម្លឹងមុខរាងតូចមិនព្រិច។
<ឈរដល់ណា ឆាប់មកនេះ>បញ្ចារាងតូចដោយទឹកមុខរាបស្មើរមិនញញឹមអីបន្តិចសោះ។
YOU ARE READING
អំណាចម៉ាហ្វៀល😈🔞[ចប់]
RomanceJEON JUNGKOOK X KIM TAEHYUNG JK:Top TAE:Btt Author:Tae Fiza