សោកស្តាយ!!!

5.1K 355 3
                                    

Ep:48

ក្រាក!!!

<យ៉ាងមិចហើយលោកគ្រូពេទ្យ>ទ្វាបន្ទប់ដែលគេរងចាំអស់ជាងមួយម៉ោងទៅហើយពេលនេះក៏មានគ្រូពេទ្យចេញមកហើយមិនដឹងថាទទួលបានដំណឹងល្អឬមួយអាក្រក់ទេ។

<អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ>

<ពិតជាល្អខ្លាំងណាស់>Jhope សប្បាយចិត្តមិនស្ទើលនោះទេដែលប្អូនប្រុសខ្លួនរួចផុតពីគ្រោះថ្នាក់បែបនេះ។

<តែពួកយើងនៅតែបន្តការមើលថែទៅលើអ្នកជំងឺកាន់តែដិតដល់ដដែលព្រោះនៅមិនទាន់ជាសះបាន100%ឡើយ>

<ចុះ..គេអាចដឹងខ្លួនឆាប់ទេ>

<រឿងនេះមិនអាចសម្រេចចិត្តនោះទេត្រូវនៅមើលស្ថានការណ៍អ្នកជំងឺសិន>

<ហឹម..យល់ហើយ>

<ចឹងពួកខ្ញុំលាសិនហើយនៅមានកិច្ចការដែលធ្វើបន្ត>ក្រុមគ្រូពេទ្យដើរចេញទៅទុកអោយជេហីបឈរសម្លេងទៅក្នយងបន្ទប់ជុងហ្គុកដែលកំពុងតែដេកនៅលើគ្រែមានបំពាក់អុកសីុសែនថែមទាំងរុំរបួសក្បាលទៀត។

<បងប្រុស. ជុងហ្គុកយ៉ាងមិចហើយ>ថេហ្យុង ដើរចេញមកដោយមានកាន់ដងសឺរ៉ូមមកជាមួយភ្លាក់ឡើងក៏ឃើញខ្លួនដេកនៅលើគ្រែអ្នកជំងឺថែមទាំងជាប់សឺរ៉ូមនៅនឹងដៃទៀត។

<មិចក៏ឯងចេញមកនៅមិនទាន់ស្រួលខ្លួនទេណា>ប្រញាប់ចូលទៅជួយគ្រាហ៍ខ្លាចថានឹងពិបាកដើរហើយម្យ៉ាងទៀតគេក៏មិនសូវជាមាំប៉ុន្នានដែលខ្លាចថាឈរៗនឹងដួលសន្លប់ទៀត។

<ជុងហ្គុកយ៉ាងមិចហើយ..ខ្ញុំចង់ដឹង>មិនបានខ្វល់អំពីសម្តីរាងក្រាស់ឡើយតែនៅតែសួរបកទៅនាយវិញ។

<ពេលនេះជុងហ្គុករួចផុតពីគ្រោះថ្នាក់ហើយរងចាំតែការមើលថែបន្តទៀតទេ>

<ពិតមែនហ្អេ>ឮបែបបេះហើយអាចអោយថេហ្យុងញញឹមចេញមកបានហើយវាជារឿងល្អខ្លាំងណាស់ដែលរាងក្រាស់មិនអី។

<តើ..ខ្ញុំអាចចូលទៅមើលគាត់បានទេ>ងាកមកសួរជេហូបព្រោះតែចង់ចូលទៅមើលអោយជិតចង់ទៅប៉ះនាយខ្លាំងណាស់។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now