ចង់ជួបជាលើកចុងក្រោយ!!

8.4K 528 3
                                    

Ep:19

នេះម៉ោង3ទាបភ្លឺទៅហើយនៅមិនទាន់មានអ្នកភ្ញាក់នោះទេព្រោះម៉ោងស្មាលនេះកំពុងមានអ្នកដេកនៅឡើយទេ។

<ហឹម..>សម្លេងជុងហ្គុកក្រហឹមនៅដើមករបន្យិចព្រោះតែនាយឈឺពេញខ្លួនវាពិបាកនឹងដេកលក់ស្រួលណាស់ហើយណាមួយក៏ចង់ចូលបន្ទប់ទឹកដែល។

រាងក្រាស់បើកភ្នែកសម្លឹងមើលអ្នកដែលដេកក្បែរខ្លួនមើលទៅកំពុងដេកលក់ស្រួលហើយទើបនាយមិនចង់ដាស់រំខានឡើយ។ជុងហ្គុកងើបឡើងយឺតៗព្រមទាំងទាន់ដៃរាងតូចដែលកាន់ដើមដៃខ្លួននោះចេញតិចៗដើម្បីកុំអោយគេភ្ញាក់។

នាយក្រោកចុះពីលើគ្រែទាំងនៅឈឺពេញខ្លួនជាពិសេសត្រង់ស្មាតែម្តងឈឺចុកខ្លាំងណាស់ធ្វើអីកំរើកប្រាកដជាឈឺហើយ នាយដើរកាន់ទប់ស្មាខ្លួនតិចៗដើរទៅបន្ទប់ទឹក។

ប្រាវ~~~

<ហឹម...ជុងហ្គុក>ដោយសារតែសម្លេងរំខានទើបរាងតូចត្រូវភ្ញាក់ឡើងទាំងងងុយតែក៏ត្រូវស្វាងភ្លាមៗបន្ទាប់ពីមិនឃើញរាងក្រាស់នៅលើគ្រែ។

ថេហ្យុងប្រញាប់ចុះពីលើគ្រែទៅរករាងក្រាស់នៅក្នុងបន្ទប់ទឹកព្រោះមិញនេះក៏ឮសម្លេងចេញពីបន្ទប់ទឹកដូចគ្នា។

<ជុងហ្គុក!!!>ថេហ្យុង ស្រែកឡើងពេលឃើញរាងកាយក្រាស់កំពុងដួលសន្លប់នៅក្នុងបន្ទប់ទឹក ទើបប្រញាប់ដើរទៅទ្ររាងក្រាស់ភ្លាម។

<ជុងហ្គុក..ហឹុកៗ..ជុងហ្គុកដឹងខ្លួនឡើង>រាងតូចលើកដៃមកទះថ្ពាល់អ្នកកំម្លោះតិចៗដើម្បីអោយនាយដឹងខ្លួនតែមើលចុះនាយមិនភ្ញាក់ឬកំម្រើកខ្លួនឡើយវាកាន់តែធ្វើអោយរាងតូចភ័យកាន់តែខ្លាំងមុននឹងចុះទៅរកហ្វីលដើម្បីអោយមកជួយ។

តុកៗ!!!

<ហឹុកៗ..ហ្វីលៗ..បើកទ្វា>

តុកៗ!!

<ហ្វីល..ហឹុក..បើកទ្វា>

ក្រាក~~

<អ្នកប្រុសមានរឿងអី..>ហ្វីល ដែលបើកទ្វាចេញមកឃើញរាងតូចសភាពបែបនេះទើបសួរទាំងភ័យ។

<ហ្វីល..ហឹុកៗ..ឆាប់ទៅជួយជុងហ្គុកផង..ហឹុកគេសន្លប់ក្នុងបន្ទប់ទឹក>ថេហ្យុង និយាយទាំងយំគេពិតជាភ័យមែនរកនិយាយអ្វីមិនត្រូវសោះ។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now