ឆាប់ជាណា!!

5.6K 435 1
                                    

Ep:32

ហ្វីលដែលខំតាមឡានពណ៍ខ្មៅធំនោះស្ទើលតែវង្វេងព្រោះតែស្ទះផ្លូវខ្លាំងណាស់ពេលយប់បែបនេះប្រាកដជាមានមនុស្សជិះឆ្លងកាត់ហើយ។

ជុងហ្គុកដែលអង្គុយនៅខាងក្រោយឡានមិនសុខសោះដៃកាន់ទូរស័ព្ទបញ្ចាកូនចៅគ្រប់គ្នាអោយតាមរកកន្លែងផ្សេងខ្លាចថានាយមកផ្លូវខុសទើបចែកអោយកូនចៅទៅតាមផ្លូវផ្សេងទៀត។

បន្ទាប់ពីផ្លូវលែងស្ទះហ្វីលបន្តបើកទៅមុខទៀតយ៉ាងលឿនតាមឡានដែលបាត់ស្រមោលឆឹងនេះ  ហ្វីលចេះតាមរកមិនដឹងទិសដៅនោះ។

<ខាហ្វាយនោះឡានដែលយើងតាមមកនោះតើ>ហ្វីល អែបឡានទៅកៀនសម្លឹងទៅឡានខ្មៅធំដែលចតនៅខាងមុខក្លឹបមួយកន្លែង។

<ឯងចាំនៅកន្លែង ឃើញពួកវាចេញមកហាមអោយរត់ទៅណា>

<បាទចាហ្វាយ>ទទួលដឹងឮហើយ ជុងហ្គុកក៏បើកទ្វាចេញទៅដោយស៊កកាំភ្លើងខ្លីមួយដើមសៀតទៅក្រោយចង្កេះដើរចេញទៅចូលទៅក្នុងក្លឹបនោះ។

ចូលមកដល់ខាងក្នុងជុងហ្គុកដើរសម្តៅទៅរកជាន់ខាងលើដែលមានបន្ទប់ជាច្រើនមិនដឹងថារាងតូចនៅក្នុងបន្ទប់ណានោះទេ។

<លោកភ្ញៀវថ្មីហេស..>មេការស្រីដែលទើបនឹងចេញពីបន្ទប់ភ្ញៀវ(ទៅយកស្រីអោយភ្ញៀវហ៎)ឃើញរាងក្រាស់ដើរចូលមកក៏ចូលទៅរាក់ទាក់នាយភ្លាម។

<មានអ្នកណាយកមនុស្សប្រុសមកទីនេះទេ>ជុងហ្គុក និយាយដោយសម្លេងរាបស្មើរមិនបញ្ចេញកាយវិការឬទឹកមុខអ្វីផ្សេងទៅនាងមេការនេះទេ។

<អឺ..គ្មាន..គ្មានទេខាងយើងមានតែស្រីៗដែលយកមកនោះទេ>មេការនោះប្រញាប់ប្រកែកភ្លាមនាងកំពុងគិតថាប្រុសសង្ហារនេះកំពុងសួររកក្មេងប្រុសនោះមិនខាន។

<ខ្ញុំមិនចេះសាំុញាំុច្រើនទេ>ជុងហ្គុក ហូតកាំភ្លើងនៅក្រោយខ្នងចេញមកភ្ជុងកណ្តាលថ្ងាស់មេការស្រីនោះទាំងទឹកមុខត្រជាកស្រេបធ្វើអោយមេការនោះបែកញើសចុងសក់មកច្រូកៗតែម្តង។

<លោក..លោក..និយាយគ្នាសិនទៅ>នាងលើកដៃទាំងពីរឡើងលើព្រមនិយាយសម្រួលជាមួយរាងក្រាស់តែគិតថាគេនៅស្តាប់ពាក្យអត់ប្រយោជន៍នេះហេស។

អំណាចម៉ាហ្វៀល😈🔞[ចប់]जहाँ कहानियाँ रहती हैं। अभी खोजें