ពេលនេះត្រូវធ្វើតាមបញ្ចាគេសិន!!

13.9K 765 4
                                    

Ep:02

និយាយមិនទាន់ចប់ផងរាងខ្ពស់សង្ហារកំពុងដើរមកតម្រង់ពួកគេដោយមានកូនចៅអមពីខាងក្រោយពីរនាក់បន្ថែមទៀតមើលមកដំណើររបស់រាងក្រាស់នេះពិតជាស្វាហាប់នឹងមានអំណាចខ្លាំងពាស់គ្រាន់តែដំណើរមួយៗព្រមជាមួយទឹកមុខមាំបែបនេះក៏ធ្វើអោយអ្នកនៅម្តុំៗនេះមិនហ៊ានជាមួយដែល. តើអ្នកណាមិនស្គាល់ ចន ជុងហ្គុកទៅដែលជាម៉ាហ្វៀមានអំណាចបំផុតនោះទោះជាវ័យក្មេងក៏ដោយតែអោយតែមិនថ្វីដៃរឿងអ្វីដែល ចន ជុងហ្គុកធ្វើមិនបាន។

<ចាហ្វាយ/ចាហ្វាយ>មេការនឹងអ្នកម្ខាងទៀតអោនគោរពពេលឃើញថាម្ចាស់ខ្លួនកំពុងដើរមកខ្លួនហើយនោះ។តែចាហ្វាយខ្លួនដូចជាមិនអើពើនោះទេបានត្រឹមតែក្រហឹមនៅដើមករប៉ណ្ណោះ។

<ហឹម..>

<ចាហ្វាយមោគ្រាន់តែមកមើលថាមានបញ្ហាឬអត់នោះទេ>ហ្វីល ជំនឹតផ្ទាល់ខ្លួនដែលនៅឈរម្ខាងនោះក៏និយាយឡើងបន្ទាត់ពីស្ងាត់ ព្រោះគេដឹងថាចាហ្វាយខ្លួនមិនសូវចូលចិត្តនិយាយច្រើនទើបទុកជំនួសនេះអោយគេជាអ្នកនិយាយប្រាប់វិញ។

<ប៉ុន្តែចាហ្វាយ...>និយាយបន្តតែក៏ឈប់បន្តិចដើម្បីសម្លឹងមុខមេការ។ធ្វើអោយជុងហ្គុក ជ្រួញចិញ្ចើមចូលគ្នាហាកឆ្ងល់នឹងទឹកមុខកូនចៅម្នាក់នេះណាស់។

<មានរឿងអីហេស>ហ្វីល ប្រញាប់សួរភ្លាមព្រោះក៏ដឹងអំពើទឹកមុខចាហ្វាយថាចង់ដឹងថាមានរឿងអ្វី។

<មានគេយកក្មេងមកលក់ក្នុងក្លឹបយើងចាហ្វាយ>មេការ ដែលនៅប្រចាំនៅទីនេះនិយាយឡើងបន្ទាប់ពីឮហ្វីលសួរ។

<គេនៅកន្លែងណា>ជុងហ្គុក សួរឡើងបន្ទាប់ពីឮមេការនិយាយប្រាប់ពីមុនមកកន្លែងគេមិនដែលទិញក្មេងណាមកឡើយចុះហេតុអីក៏មេការត្រូវទិញក្នេងនោះ។

<នៅបន្ទប់ខាងលើចាហ្វាយ គេកំពុងតែដេក>

<នាំយើងទៅ>ជុងហ្គុក

<បាទៗ>គ្រាន់តែឮបញ្ជាភ្លាមគេក៏នាំចាហ្វាយទៅដោយមានហ្វីលទៅជាមួយដើរតាមពីក្រោយដូចគ្នា។

ក្រាក~~~

<គឺក្មេងម្នាក់នេះហើយចាហ្វាយ>បើកទ្វាចូលមករាងក្រាស់ក៏សម្លឹងមើលទៅថេហ្យុងដែលដេកលក់មិនដឹងអីនោះទាំងស្ងាត់ស្ងៀមមុននឹងញញឹមចុងមាត់តិចៗដូចជានឹកឃើញអ្វីឡើងមកចឹង។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now