លោកប្ដីរោគចិត្ត (ចប់)

By taeash17

289K 17.7K 624

ស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung More

'' ភាគទី1 : ផ្សំដំណេក ''
'' ភាគទី2 : ប្រវត្តិស្នេហា''
" ភាគទី4 : បិទសិទ្ធ ''
'' ភាគទី05 : បន្ទោស ''
'' ភាគទី6 : ចាំលើកក្រោយទៅ''
'' ភាគទី7 : អ្នកជំនួស ''
'' ភាគទី8 ''
'' ភាគទី9 ''
" ភាគទី10 ''
'' ភាគទី11 ''
'' ភាគទី12 ''
'' ភាគទី13 ''
'' ភាគទី14 ''
'' ភាគទី15 ''
" ភាគទី16 "
'' ភាគទី17 : បងកំពុងតែក្បត់អូនឬ? "
'' ភាគទី18 ''
'' ភាគទី19 ''
'' ភាគទី20 ''
" ភាគទី21 ''
'' ភាគទី22 ''
'' ភាគទី23 ''
'' ភាគទី24 ''
'' ភាគទី25 ''
'' ភាគទី26 ''
ភាគទី27
'' ភាគទី28 ''
'' ភាគទី29 ''
'' ភាគទី30 ''
" ភាគទី31 ''
'' ភាគទី32 '' Happy Ending
'' ភាគបញ្ចប់ ''
SPECIAL ENDING 💞

'' ភាគទី03 : ថើបទៅ ''

9.9K 602 10
By taeash17


   ព្រឹកថ្ងៃថ្មីបានចូលមកដល់រាងតូចTaehyungចាប់
បើកភ្នែកព្រឹមៗភ្ញាក់ឡើងនៅពេលដែលដឹងដល់
កម្ដៅព្រះអាទិត្យដែលចាំងមកប៉ះនៅលើផ្ទៃមុខរបស់
គេ ស្នាមញញឹមដ៏សែនស្រស់ស្អាតពោរពេញដោយក្ដីសុខក៏លេចឡើងភ្លាមៗ ពេលដែលគេងាកសម្លឹង
ឃើញJungKookកំពុងតែឱបគេយ៉ាងណែន។

    នេះជាលើកទីមួយហើយដែលគេភ្ញាក់ឡើងឃើញមុខនាយបែបនេះ គេងនៅលើដើមទ្រូងហាប់មាំរបស់នាយបែបនេះ ត្រូវនាយឱបត្រកងបែបនេះ
ហើយវាក៏នឹងបន្តបែបនេះជារៀងរហូតដែរ។

« កូនទន្សាយ....»Taehyungនិយាយឡើងស្រាលៗរួចក៏ងើបខ្លួនរួចដកដៃJungKookដែលឱបចង្កេះគេនោះចេញតិចៗព្រោះខ្លាចនាយភ្ញាក់
រួចគេក៏ឱនមុខទៅសម្លឹងមើលមុខរបស់លោកប្ដីដែលកំពុងគេងយ៉ាងស្កប់ស្កល់នោះ អីយ៉ា!មើលបែបនេះ
ទៅទើបដឹងថានាយមិនគួរឲ្យខ្លាចទេប្រៀបដូចជា
កូនទន្សាយមួយក្បាលយ៉ាងអញ្ចឹង។

   រាងតូចនៅស្ងៀមបន្តិចទើបញញឹមតិចៗយកដៃអង្អែលថ្ពាល់របស់រាងក្រាស់ រួចហើយគេក៏ឱនទៅ
ថើបថ្ពាល់JungKookស្រាលៗខ្លាចនាយភ្ញាក់ហើយ
ចាប់បានថាគេលួចថើបបែបនេះ ។

« Jung...» រាងតូចបើកភ្នែកធំៗហើយងើបចេញវិញពេលដែលគេដាក់មាត់ជិតដល់ថ្ពាល់របស់នាយទៅហើយJungKookក៏ស្រាប់តែបើកភ្នែកឡើងសម្លឹងមើលមុខគេ

« ម៉េចមិនថើបទៅ? អូនខ្លាចអី?»JungKook
ផ្ដួលTaehyungឲ្យគេងវិញរួចនាយក៏ងើបទៅដាក់
ខ្លួនគេងនៅលើគេ បាតដៃក្រាស់ក៏ទាញដៃរបស់
រាងតូចយកមកកាន់

« Jung...គឺអូន...» Taehyungសម្លឹងមើលមុខ
JungKookទាំងអៀន ខ្មាស់ក៏ខ្មាស់ទៀតហើយក៏
ព្រឺរោមម្ដងទៀតពេលដឹងដល់របស់មានជីវិតកំពុង
តែប៉ះនៅលើភាពទន់ជ្រាយរបស់គេដោយចៃដន្យ
ព្រោះម្នាក់ៗសុទ្ធតែគ្មានស្លៀកពាក់អ្វីនោះទេ ចុះបើJungKookចង់ធ្វើរឿងនោះម្ដងទៀតនោះ? គេខ្យល់ចាប់មិនខានទេ ~~

« ថើបទៅ ថ្ពាល់ប្ដីអូនតើ!»JungKookនិយាយរួច
ក៏ញញឹមចុងមាត់ហើយឱនមុខដាក់ថ្ពាល់ជិបបូរមាត់
Taehyungដើម្បីឲ្យគេថើបខ្លួន

« .... » រាងតូចឱនមុខចុះខាំបបូរមាត់ខ្លួនឯងបន្តិច
ទើបងើយមុខឡើងទៅថើបថ្ពាល់រាងក្រាស់មួយខ្សឺត
JungKookក៏ញញឹមឡើងរួចទម្លាក់បបូរមាត់ស្ដើងៗ
របស់នាយទៅថើបលើដៃស្រឡូនៗរបស់Tae

« លើកក្រោយបើអូនចង់ថើបក៏ថើបទៅ មិនបាច់
ក្រែងចិត្តបងទេ ព្រោះពួកយើងជាប្ដីប្រពន្ធនោះអី
គ្រប់កន្លែងនៅលើខ្លួនប្រាណរបស់បង ប្រៀបដូច
ជារបស់អូនអញ្ចឹងហើយអូនក៏ដូចគ្នា...» ឃើញទេ?
ពាក្យសម្ដីរបស់នាយធ្វើឲ្យគេអៀនឡើងក្រហម
មុខអស់ទៅហើយ  មិនយូរប៉ុន្មានសម្លេងថ្ងូរល្វើយៗ
ក៏ឮឡើងម្ដងទៀតទាំងព្រឹក។

    ក្រោយពីធ្វើរឿងនោះអស់ចិត្តហើយរាងក្រាស់ក៏លើកបីTaehyungទៅបន្ទប់ទឹកដើម្បីងូតទឹកជាមួយគ្នាព្រោះថ្មើរនេះម៉ោង11ព្រឹកទៅហើយ នៅពេលដែលញ៊ាំអីរួចគេនិងជូនTaehyung
ទៅផ្សារទំនើបដើម្បីទិញរបស់របរប្រើប្រាស់ និងសម្លៀកបំពាក់បន្ថែមបន្តិច ព្រោះគេជាម្ចាស់ក្លឹបនិងកាស៊ីណូហើយក៏មានលក់អាវុធដែរតែគ្មានអ្នកណា
ដឹងរឿងនេះទេមានតែភ្ញៀវនិងមនុស្សឋានៈធំៗ
ប៉ុណ្ណោះដែលដឹងពីជំនួញរបស់គេមួយនេះ ពេលថ្ងៃបែបនេះគេមិនសូវរវល់ទេ។

« ឈប់សិន! » JungKookហៅបង្អាក់ជំហានរាងតូចដែលបម្រុងនិងដើរចេញទៅក្រៅ រួចនាយក៏ដើរ
ទៅបន្ទប់ដាក់សម្លៀកបំពាក់វិញរួចដើរចេញមកវិញ
ដោយមានកន្សែងបង់.កកាន់នៅនិងដៃ

« អាវអូនវាល.កពេកហើយ» JungKookនិយាយទាំងសម្លេងបែបមិនពេញចិត្តព្រោះនាយមិនចង់ឲ្យអ្នកណាឃើញកាយតូចមួយនេះទេសូម្បីតែបន្តិច
រួចហើយនាយក៏យកកន្សែងនោះមកពាក់លើ.ករបស់Taehyungរួចកាន់ដៃគេចុះទៅខាងក្រោម ខណៈពេលដែលរាងតូចនៅស្លឺនិងកាយវិការនាយនៅឡើយ បើអាវយឺតវាចំហរបែបនេះ
ហើយប្រុងឲ្យដាក់ឡេវជិតឈឹងម៉េចនឹងបានទៅ?

    [SKIP]

   JungKookនិងTaehyungកំពុងតែដើរនៅក្នុង
ផ្សារទំនើបជាមួយគ្នាដោយរាងក្រាស់ជាអ្នកដើរ
កៀកចង្កេះរាងតូចជាប់រហូតក្រោមក្រសែភ្នែកគេ
តាមមើលជាច្រើនព្រោះឮថាJungKookមិនចូលចិត្ត
កន្លែងសម្បូរមនុស្ស ហើយក៏មិនចូលចិត្តshopping
អ្វីទេ តែនៅសុខៗបែរជាបង្ហាញមុខនៅទីនេះព្រម
ជាមួយក្មេងប្រុសម្នាក់ទៅវិញ។

« អូនចង់ទិញអ្វីទៀតទេ?» JungKookសួរទៅរាងតូចខណៈពេលដែលអង្គរក្សដែលមកជាមួយ2នាក់
នោះកាន់ឥវ៉ាន់ឡើងពេញដៃអស់ទៅហើយព្រោះ
នាយទិញៗៗៗរហូតហ្នឹង ឃើញកន្លែងណាទំនងក៏
ចូលទៅទិញ ទិញអាវមួយយកគ្រប់ពណ៍តែទាស់
ថាទាំងអាវនិងខោសុទ្ធតែបាំងជិតឈឹង មិនឲ្យអ្នក
ស្លៀកបញ្ចេញសាច់សូម្បីតែបន្តិច ខោអាវវិញ
JungKookទិញមិនឲ្យរឹបចេញរាងរបស់Taehyung
នោះទេ។

« អត់ទេ ប៉ុណ្ណឹងច្រើនពេកហើយ»Taehyung

« អញ្ចឹងយើងទៅវិញទៅ » JungKook

<< Ring....Ring...Ring >>
សម្លេងទូរស័ព្ទរបស់JungKookបន្លឺឡើង នាយលែងដៃរាងតូចរួចដើរមកនិយាយទូរស័ព្ទនៅម្ខាងសិន។

« ហាឡូម៉ាក់ » JungKook

[ ឯងទំនេរទេ? នាំប្រពន្ធឯងមកញ៊ាំបាយជាមួយម៉ាក់មក ម៉ាក់ចង់និយាយលេងជាមួយគេ]Mrs.Jeon

« បាទបាន ចាំបន្តិចទៀតខ្ញុំទៅដល់ហើយ »
ថាហើយJungKookក៏ដើរទៅរករាងតូចវិញ

« ម៉ាក់ប្រាប់ថាចង់ជួបអូន » JungKook

« ពិតមែនឬ?»Taehyung

« អឹមម » រាងក្រាស់ក្រហឹមបន្តិចជាការតបរួច
បណ្ដើរគ្នាចេញទៅវិញរួចធ្វើដំណើរទៅផ្ទះម៉ាក់
របស់គេ ព្រោះគេចង់នៅម្នាក់ឯងជាងទើបជ្រើស
រើសនៅបែកផ្ទះគ្នាបែបនេះ។

   [ ភូមិគ្រឹះJeon ]

   សមាជិកគ្រួសារJeonទាំងអស់កំពុងតែអង្គុយញ៊ាំ
បាយជុំគ្នារួចទាំងTaehyungផងដែរ

« កូនTaeញ៊ាំឲ្យច្រើនៗទៅណា» MrsJeon
ញញឹមរួចចាប់ម្ហូបដាក់ក្នុងចានរបស់រាងតូច

« បាទម៉ាក់ » Taehyung

« រស់នៅជាមួយJungKookយ៉ាងម៉េចដែរ? គេមានធ្វើបាបកូនឬអត់?» MrsJeonសួររួចងាកទៅសម្លឹងមើលមុខកូនប្រុសរបស់គាត់ដែលអង្គុយធ្មឹង មិនមាត់
សូម្បីតែមួយម៉ាត់តាំងពីមកដល់ផ្ទះគាត់នេះ

« អត់ទេម៉ាក់ គាត់មើលថែខ្ញុំល្អណាស់»Taehyung

« ល្អហើយអញ្ចឹង បើមានរឿងអីប្រាប់ម៉ាក់បានណា
ម៉ាក់និងចាត់ការអោយ»MrsJeonញញឹមដាក់Tae
រួចរាងតូចក៏ញញឹមតបវិញ 

« បងថ្លៃអាយុប៉ុន្មានហើយ?» JongKiដែលត្រូវជាប្អូនប្រុសរបស់JungKookបន្លឺឡើង

« 1...19ហើយ » Taehyung

« អៅ? បងប្រុសអាយុឡើង29ឯណោះ លើសគ្នា
ឡើង10ឆ្នាំ បងចេះតែយកគាត់ធ្វើប្ដីកើតដែរ!!
ស្អាតៗបែបនេះណាប្រុសក្មេងៗតាមស្រឡាញ់ច្រើន
មិនខានទេ»Jongki

« Jongki... » លោកJeonហៅឈ្មោះគេតិចៗ
របៀបតឿនកុំឲ្យគេនិយាយច្រើនពេក ព្រោះ
JungKookមិនមែនជាមនុស្សលេងសើចច្រើន
ជាមួយបានទេ

« ខ្ញុំនិយាយលេងតើប៉ា!! ហើយចុះបងថ្លៃរុំកន្សែងបង់.កធ្វើអី? មេឃក្ដៅសឹងស្លាប់ទៅហើយ»Jongki

« អឺ....គឺ......» Taehyungមិនដឹងថាត្រូវឆ្លើយបែបណាឲ្យសមនោះទេ

« អ៎ខ្ញុំយល់ហើយ បងប្រុសជាអ្នកឲ្យបងពាក់ឬ??
ហ៊ើយមើលទៅគាត់ហួងហែងបងពេកហើយ តែក៏ល្អដែរបានប្រពន្ធស្អាតៗបែបនេះត្រូវតែចេះលាក់បន្តិច
ហើយខ្លាចអ្នកផ្សេងឆក់បាត់ បើបងថ្លៃជាប្រពន្ធខ្ញុំ
វិញណា ខ្ញុំរុំឲ្យជិតជាងនេះមិនខាន ទៅណាក៏មិនអោយទៅដែរ ហិហិ» JongKiថាហើយក៏សើចតិចៗ
តែក៏សើចលែងសមពេលសម្លឹងមើលទៅប៉ះនិងក្រសែភ្នែកកំណាចរបស់បងប្រុសដែលកំពុងតែ
សម្លឹងមើលមកគេហាក់ចូលជាចង់ស៊ីសាច់គេយ៉ាង
អញ្ចឹង ( ហានិភ័យ )

« ហូយយប៉ាម៉ាក់ជួយកូនបង បងប្រុសចង់សម្លាប់
កូនហើយ...» JongKiពេបមាត់រួចឱនមុខចុះញ៊ាំបាយវិញ

« មាត់ទុកញ៊ាំបាយឲ្យឆ្ងាញ់ទៅល្អជាង»JungKook
ថាហើយគ្រប់គ្នាក៏ស្ងាត់ ប៉ាម៉ាក់គេក៏ស្ងាត់ព្រោះ
អាកូនប្រុសពៅនេះវាលេងច្រើនពិតមែន 

   ហើយមួយទៀតរឿងចំណងជើង លោកប្ដីរោគចិត្ត
នេះJungKookមិនមែនរោគចិត្តរបៀបឆ្កួត ឬសតិមិនគ្រប់អ្វីទេ តែវាមានន័យផ្សេងអានយូរៗទៅអ្នកទាំង
អស់គ្នានឹងយល់ហើយ។💓


TO BE CONTINUED

Continue Reading

You'll Also Like

35.4K 669 25
It's been 12 years since Evelyn and Landon were left inside a dark world without Lando. Evelyn would have to raise their son in his memory and remind...
2.9M 238K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
56.2K 974 9
ដោយសារតែបណ្ដាសាដែលខ្លួនឯងបានសាងនៅឋានលើធ្វើឪ្យព្រះនាងដ៏សែនឆ្នាស់នៅឋានលើត្រូវធ្លាក់មកចាប់ជាតិនិងលប់លាងកំហុសដែលខ្លួនបានសាងត្រូវចាប់ជាតិកើតមកជាមនុស្សប្រុ...
7.5K 183 35
Atlas didn't understand the true meaning of family until he lost his parents and found his own family in Beacon Hills. Family isn't about blood, fami...