ប្រុសកំណាន់ម៉ាហ្វៀរ

By E_Vil_kookie

180K 10.2K 576

នេះជារឿងរ៉ាវស្នេហារវាងមេធាវីតូចនិងកំលោះម៉ាហ្វៀរកូរ៉េកាត់ចិនម្នាក់នៅក្នុងទីក្រុងម៉ាកាវ ដើម្បីដោះបំណុលសងនូ... More

♠️ Episode 1 ♠️ | Intro |
♠️ Episode 2 ♠️
♠️ Episode 3 ♠️
♣️ Episode 4 ♣️
♣️ Episode 5 ♣️
♣️ Episode 6 ♣️ ការលះបង់ធំធេង
♣️ Episode 7 ♣️
♣️ Episode 8 ♣️
♣️ Episode 9 ♣️
♣️ Episode 10 ♣️ មាត់ខុសពីចិត្ត
♣️ Episode 11 ♣️ ហៅឈ្មោះខ្ញុំ!
♣️ Episode 12 ♣️
♣️ Episode 13 ♣️
♣️ Episode 14 ♣️
♣️ Episode 15 ♣️
♣️ Episode 17 ♣️
♣️ Episode 18 ♣️
♣️ Episode 19 ♣️ ច្របាច់កខ្ញុំមក សម្លាប់ខ្ញុំឲស្លាប់ទៅ Jungkook!
Attention!!
♣️ Episode 20 ♣️
♣️ Episode 21 ♣️ អារម្មណ៍ប្លែកៗ
♣️ Episode 22 ♣️ អាបងហេងស៊យ!
♣️ Episode 23 ♣មកធ្វើជាអ្នកពរពោះកូនរបស់ខ្ញុំទៅ ចាប់អារម្មណ៍ទេ~ ?
♣️ Episode 24 ♣️ ទង្វើសាំញុំា
♣️ Episode 25 ♣️ តាំងចិត្តស្អប់ តែស្អប់មិនបាន
♣️ Episode 26 ♣️ ការចៃដន្យ
♣️ Episode 27 ♣️ គេកើតឡើងដោយអចេតនា
♣️ Episode 28 ♣️ ខ្ញុំស្រលាញ់ឯង កូនសម្លាញ់
♣️ Episode 29 ♣️ ពាក្យបញ្ឈឺ
♣️ Episode 30 ♣️ សំណើរជាជំនួយ
♣️ Episode 31 ♣️ កូនបំណុល
♣️ Episode 32 ♣️
♣️ Episode 33 ♣️
♣️ Episode 34♣️ នាមជាអ្នកបម្រើ
♣️ Episode 35 ♣️ ក្តីសុខតិចៗ

♣️ Episode 16 ♣️

4.8K 274 14
By E_Vil_kookie


តុកៗ...តុកៗ!

Farn ព្រួសខ្យល់ដង្ហើមមួយឃូ ព្រោះតែធុញនឹងគោះទ្វារអ្នកប្រុសតូចរូបស្រស់របស់នាង មិនដឹងជាអស់ប៉ុន្មានដងទៅហើយទេ។ ទាំងគោះ ទាំងស្រែក ទាំងជំទាលស្ទើរតែរង្គើផែនដី ចុងក្រោយក៏នៅតែមិនបានផល។
« ហ៉ើយ~ ហត់ចិត្តណាស់នាង Ming អើយ៎! » Fan ហុចថាស់បាយឲទៅ Ming ជាអ្នកបម្រើម្នាក់ទៀត ដែលទើបតែមកដល់មិញនេះ។
« នែFarn! បើអ្នកប្រុសតូចមិនឆ្លើយតបហើយមិចក៏មិនបើកទ្វារចូលតែម្តងទៅ?... ឯងនេះកើតមកយកតែល្ងង់មកតាម!! » Ming ស្តីបន្ទោសឲមិត្តរួមការងារទាំងហួសចិត្ត។

ចុងក្រោយនាងតូចទាំងពីរ ក៏សម្រាច់ចិត្តបើកទ្វារចូលទៅក្នុងបន្ទប់អ្នកប្រុសរបស់ពួកគេ។ បើអូសបន្លាយពេលយូរជាងនេះខ្លាចថា Jimin ត្រូវខកខានការណាត់ជាមួុយដៃគូរការងារ.របស់គេ។
« អ្នកប្រុសតូច~ » Farn អង្រួនស្មាអ្នកប្រុសរបស់នាងថ្នមៗ ចំណែក Ming រវល់តែរៀបចំដាក់ថាសអាហារនៅលើតុ។
« ថ្ងៃរះហើយអ្នកប្រុសឆាប់ភ្ញាក់ឡើង ~ »
« អុឹម~...» បន្ទាប់ពីត្រូវ Farn ព្យាយាមដាស់ឲភ្ញាក់ហើយ ត្របកភ្នែករបស់ Jimin ក៏ចាប់ផ្តើមកម្រើក។ ដារ៉ាតូចបើកភ្នែកសន្សឹមៗ ទាំងខំប្រឹងអូសរាងកាយទន់ល្អូករបស់ខ្លួនឲឃ្លាតចេញពីសាច់ពូកទន់ល្មើយ
« ខ្ញុំ...ឈឺក្បាលណាស់! » Jimin ឈ្លីសៀតផ្កាខ្លួនឯងថ្នមៗ ព្រោះនៅវិលមុខដោយសារតែជាតិសុរាដែលបន្សល់ទុកកាល់ពីយប់ម្សិលមិនទាន់សាបអស់នៅឡើយ។
« អ្នកប្រុសញុំាបបរក្តៅៗសិនទៅ ដើម្បីឲបានស្រួលខ្លួន »
Farn ជួយគ្រាហ៍ Jimin ឲអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ មុននឹងទទួលយកបបរពីដៃរបស់ Ming មកបញ្ចុកអ្នកប្រុសតូចរបស់នាង។ ក្រសែរភ្នែកច្រឡឺមសែនកំហូចរបស់ Ming និង Farn មិនបានសម្លឹងមើលទៅណាឆ្ងាយក្រៅពីបរិវេណកញ្ចឹង.ក និងឆ្អឹងដងកាំបិទរបស់អ្នកប្រុសតូចពួកគេ ដែលកំពុងតែលាតត្រដាងឲឃើញនៅស្នាមបោះត្រាក្រហមឆ្អៅនោះឡើយ។ Jimin នៅមិនទាន់ចាប់អារម្មណ៍ទេថា គេមកដល់ផ្ទះដោយរបៀបណា ឬអ្នកណាជាអ្នកជូនមក។ ប៉ុន្តែ Ming ជាមួយនិង Farn ដែលដឹងរឿងច្បាស់ដូចថ្ងៃ កំពុងតែលួចញញឹមញញែមមិនបាត់ពីមាត់តែម្តង។ អស់ពីញុំាបានពីរបីម៉ាត់ហើយ Jimin ក៏ស្រាប់តែឈប់ ព្រោះសុខៗគេក៏មានអារម្មណ៍ថាឆ្អល់ក្នុងពោះ។

« អ្នកប្រុសតូច...មិនស្រួលខ្លួន-...ហ្អេស៎ » Ming សួរមិនទាន់អស់ផង រាងតូចរបស់ Jimin ក៏ស្ទុះទៅបន្ទប់ទឹកយ៉ាងលឿនដូចកាំរន្ទះ។ 

អ្ហួក*

« ស្លាប់ហើយ Ming!! តិចអ្នកប្រុសមាន-... » Farn ឈរខាំក្រចកផង ធ្វើឬកអ៊រផង រមួលខ្លួនផង ហើយក៏មិនគិតថានឹងទៅជួយអ្នកប្រុសគេដែរ។
« នាង Farn!! នេះនៀក៎...ភាច់*...!! » Ming ទះស្មា Farn មួយដៃ ដើម្បីឲនាងក្រមុំភ្ញាក់ពីការស្រមើស្រមៃ។
« អូយយ៎! ឈឺ...ហើយវាយយើងធ្វើស្អី?! »
« បើយើងមិនវាយឯងមិនបានពិតមែន! ឯងមើលរឿងភាគច្រើនពេកទេដឹង អ្នកប្រុស Yoongi និងអ្នកប្រុសតូចមិនបានធ្វើស្អីលើសលប់ទេ ហើយម្យ៉ាងទៀតអ្នកប្រុសយើងក៏ជាប្រុសទៅមានកូនមិចនឹងកើត? ចំមែន!! »
Ming ស្តីបន្ទោសទាំងសម្លក់ Fan ថ្មែរ។
« គ្រាន់តែលួចស្រមៃក៏មិនបាន... ឈ៉ើស! »
« បានហើយ យើងទៅមើលអ្នកប្រុសតូចសិន! » Ming ប្រញាប់រត់ចូលទៅខាងក្នុង ព្រោះប្លែកចិត្តកាលដែលលែងបានឮសំឡេងក្អួតចង្អោររបស់អ្នកប្រុសគេទៀត។

បើងាកមកមើលកំពូលដារ៉ាឆ្នាសយើងវិញ គេប្រែជាស្រឡាំងកាំង ចរន្តឈាមហាក់បង្អាក់ធ្វើចលនា ពេលដែលបានប្រទះឃើញស្នាមជាំក្រហមក្រម៉ៅនៅត្រង់ចន្លោះកញ្ចឹង.កនិងឆ្អឹងដងកាំបិទរបស់គេ តាមរយៈកញ្ចក់។ Jimin ប្រើចង្អុលដៃស្ទាបអង្អែលលើស្នាមជាំទាំងនោះ ដោយផ្ទៃមុខចាប់ផ្តើមប្រែប្រួល ចិញ្ចើមជ្រួញសឹងតែរួញចូលគ្នា។
« យប់មិញអ្នកណាជាអ្នកជូនខ្ញុំមកផ្ទះ?? » Jimin ងាកខ្វាប់ទៅសួរ Farn និង Ming ទាំងសម្ពាធឈាមសម្រឹតឡើងខ្ពស់ត្រដែត។ ចំណែក នាងទាំងពីរបានតែមើលមុខគ្នាទៅវិញទៅមកចិត្តមួយចង់ប្រាប់ថា មានអ្នកណាក្រៅពីកំលោះសង្ហារ Min Yoongi ប៉ុន្តែបើប្រាប់តាមត្រង់ដូចច្នោះ ពួកគេមិនហ៊ានធានាថាដារ៉ាតូច Park Jimin នឹងព្រមសំងំនៅស្ងៀមៗឡើយ។
« អឺ...អ្នកប្រុសសួរ Ming ទៅព្រោះគេនៅវេណយប់ » Farn រហ័សចង្អុលទៅ Ming។
« អត់ទេ! សួរ Farn ទៅអ្នកប្រុសព្រោះគេក៏នៅជាមួយខ្ញុំដែរ! » Ming រហ័សប្រកែក ហើយចង្អុលទៅ Farn វិញ។ អ្នកទាំងពីរក៏បន្តទម្លាក់កំហុសឲគ្នាទៅវិញទៅមក ធ្វើឲអ្នកឈរចាំស្តាប់ ស្ទើរតែផ្ទុះគ្រាប់បែកទៅហើយ។
« ឈប់ទៅ!! ខ្ញុំសួរតែមួយម៉ាត់ទេថាអ្នកណាជាអ្នកជូនខ្ញុំមក បើពួកបងឆ្លើយមិនបាន កុំមកនិយាយរកខ្ញុំ! » ឮអ្នកប្រុសតូចពួកគេបន្លឺឡើងដាច់អហង្ការបែបនេះ បើមិនឆ្លើយមានតែយករឿងដាក់ខ្លួនហើយ។
« គ-គឺយប់មិញ...អ្នកប្រុស Yoongi ជាអ្នកនាំអ្នកប្រុសមក ហើយលោកស្រីក៏អនុញ្ញាតឲគាត់-... » Ming បង្អាក់សម្តីហើយងាកទៅរកជំនួយពី Farn។
« បីអ្នកប្រុសឡើងមកដល់បន្ទប់...ហ្អឹក*...គួរឲស្រលាញ់ណាស់! » Farn បញ្ចប់ប្រយោគរបស់ Ming ដោយប្រើចង្អុលដៃទាំងសងខាងគូរសញ្ញារូបបេះដូង។ Ming ក្រឡេកឃើញទឹកមុខរបស់អ្នកប្រុសតូចគេប្រែជាមិនអំណោយផល ក៏ប្រញាប់កៀសស្មា Farn ដើម្បីជាការដាស់តឿនកុំឲនាងបន្តឲហួសជាងនេះទៀត។ Ming គិតថានឹងបានគេជួយពន្លត់ភ្លើង ផ្ទុយទៅវិញគេបែរជាយកសាំងមកចាក់បន្ថែម។

Jimin ដៀងមើលស្នាមជាំនៅលើខ្លួនរបស់គេម្តងទៀត មុននឹងដើរចេញពីបន្ទប់ទឹក សម្តៅទៅបន្ទប់ផ្លាស់ខោអ៊ាវទាំងក្តាប់ដៃយ៉ាងណែន មុខតូចច្រមិញៗដែលធ្លាប់តែញញឹមស្រស់ ប្រែរជាក្រម៉ូវគ្មានជាតិគ្មានជូវអ្វីបន្តិច។
« ឃើញទេនាងមេនាំស៊យ!! ប្រាប់ហើយថាបើមិនជួយកុំមកបន្ថែម យ៉ាប់ណាស់ឯងនេះ! » Ming ថាទាំងក្រវីក្បាល ហើយក៏ប្រញាប់ដើរចេញទៅឃាត់អ្នកប្រុសគេ ដោយមាន Farn តាមទៅជាមួយដែរ។ ...

While ~ ~

រាងខ្ពស់ស្រឡះរបស់ Jungkook កំពុងតែឈរត្រាំទ្រែងនៅនឹងមុខបន្ទប់ដែល Tae ស្នាក់នៅ។ ចិត្តមួយផ្នែករបស់នាយម៉ាហ្វារ ចង់ចូលទៅមើលដើម្បីឲដឹងពីសុខទុក្ខរបស់មេធាវីតូច ប៉ុន្តែចិត្តជារាជសីរមែងឲនាយរឹងពឹងមិនត្រូវចិត្តទន់ចំពោះគេឡើយ។ Jungkook លើកដៃបម្រុងនឹងមួលគន្លឹះទ្វារ ប៉ុន្តែទ្វារស្រាប់តែបើកមុនពេលដែលដៃរបស់គេបានប៉ះនឹងវាទៅទៀត។
« អ្នកប្រុស » អ្នកបម្រើរហ័សឱនគំនាបពេលដែលឃើញចៅហ្វាយប្រុសនៅចំពោះមុខ។
« គេដឹងខ្លួនឬនៅ? »
« ចាស៎ដឹងខ្លួនហើយ ខ្ញុំទើបតែយកថ្នាំបញ្ចុះកម្តៅទៅឲគេ ប៉ុន្តែគេមិនព្រមលេបសោះ » អ្នកបម្រើរាយការណ៍តាមតួនាទី។ Jungkook មិនតបគ្រាន់តែបក់ដៃ ធ្វើជាសញ្ញាឲនាងចេញទៅ។

គ្រាន់តែឮសម្រឹបទ្វារភ្លាម អ្នកដែលកំពុងគេងសម្លឹងមើលពិដានសស្គូស រហ័សលើកដៃជូតទឹកនេត្រាដែលមុននេះជោគជាំពេញផែនថ្ពាល់ ឲជ្រះស្រឡះមិនបន្សល់សូម្បីតែមួយតំណក់។ Tae ធ្លាប់បានសន្យានឹងខ្លួនឯងហើយថា ទោះបីជាត្រូវនាយម៉ាហ្វារធ្វើបាបយ៉ាងណា ក៏គេមិនព្រមអង្វរក ឬយំចំពោះមុខនាយឡើយ។ ប៉ុន្តែរាល់លើកដូចដែលបានឃើញ ទឹកភ្នែកដ៏ទន់ជ្រាយរបស់គេតែងតែក្បត់ម្ចាស់វាជានិច្ច។ Tae គេងបែរខ្នងដាក់ Jungkook នៅពេលដែលនាយកំលោះដាក់ខ្លួនអង្គុយក្បែរគេ។
« បាយមិននឹក ទឹកមិនស្រែក សូម្បីតែថ្នាំក៏មិនប៉ះ ឯងគិតថាធ្វើបែបនេះខ្ញុំនឹងអង្វរលួងលោមឯងមែនទេ? »
«......» Tae នៅតែបន្តគេងបែរខ្នងដោយរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែទឹកភ្នែកបែរជាហូរហារជោគពេញខ្នោយដូចជាទឹកជំនន់។ Tae ប្រឹងលួងលោមខ្លួនឯងថាគេមិនអីទេ គេត្រូវតែទ្រាំ ទ្រាំគ្រប់យ៉ាងដើម្បីមនុស្សជាទីស្រលាញ់របស់គេ មិនថាត្រូវខាំមាត់សង្កត់ចិត្តយ៉ាងណាក៏ដោយ ក៏គេត្រូវតែឆ្លងវាឲផុត។
« ផឹកថ្នាំទៅ...ឯងក៏ដឹងថាខ្ញុំមិនចូលចិត្តសុំាញុំាច្រើន »
Jungkook យកកញ្ចប់ថ្នាំមកបក ទាំងទឹកមុខស្ងប់ស្ងាត់ ប៉ុន្តែនៅតែមិនចោលក្រសែរភ្នែកខ្លាកំណាចរបស់គេដដែល។ Tae គួរតែដឹងមកខ្លះៗហើយថា Jungkook ជាម៉ាហ្វារឈាមរ៉ាវ ឆេវឆាវ មិនសូវចេះទប់អារម្មណ៍ និងមិនចូលចិត្តនិយាយពាក្យដដែរៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏មេធាវីតូចនៅតែមិនព្រមចុះញមនឹងគេ នេះហើយជាហេតុដែលធ្វើឲ Jungkook កាន់តែមានការខឹងស្អប់នឹងគេ។ ដោយមិនចង់អូសបន្លាយពេលយូរនាយម៉ហ្វារបោះថ្នាំពីរគ្រាប់ចូលក្នុងមាត់ មុននឹងចាប់ក្របួច.ក Tae ឲឡើង ហើយចាប់បឺតមាត់របស់គេ ដោយប្រើអណ្តាតបញ្ចូនថ្នាំល្វីងខះ ចូលទៅក្នុងមាត់។ មេធាវីតូច ក្តាប់ដៃរុញទ្រូងរឹងមាំរបស់នាយម៉ាហ្វារឲចេញពីគេ ព្រោះសារធាតុថ្នាំចាប់ផ្តើមផ្សព្វផ្សាយខ្លិននិងសារជាតិទៅគ្រប់ក្រពេញមាត់ ធ្វើឲគេពិបាកដកដង្ហើម។ ភាពវេទនានឹងទុក្ខទោសមួយនេះ ធ្វើឲ Tae បង្ខំចិត្តខាំមាត់នាយកំលោះដើម្បីឲខ្លួនមានសេរីភាព។
« អ្ហួក*...អ្ហឹកៗ... » ពេលដែល Jungkook ព្រមដោះលែងគេហើយ Tae ក៏ប្រញាប់ស្រវេរស្រវារយកទឹកមកផឹកដើម្បីផ្សើមបំពង់.កនឹងសារធាតុល្វីងរបស់ថ្នាំ ខណៈកែវភ្នែកថ្លាយ៉ង់សម្លឹងនាយម៉ាហ្វារមិនឈប់។ Jungkook ក៏សម្រេចចិត្តក្រោកចេញពីគ្រែ បន្ទាប់ពីត្រូវរបួសសើរស្បែកនៅគែមមាត់ដោយថ្វីដៃរបស់មេធាវីតូច។ នាយកំលោះដើរសំដៅមាត់ទ្វារ ហើយងាកមកមើល Tae ម្តងទៀត
« ខ្ញុំមិនចង់ឲមានមនុស្សដេកស្លាប់នៅក្នុងផ្ទះរបស់ខ្ញុំទេ សង្ឃឹមថាឯងនឹងយល់! » ថាហើយនាយម៉ាហ្វារឈាមត្រជាក់ ក៏ដើរចេញទៅបាត់។ ទីបំផុត ការចាកចេញរបស់ Jungkook ក្លាយជាឱកាសសម្រាប់ការបង្ហាញខ្លួនរបស់ដំណក់ទឹកក្តៅៗ ដែលស៊ូរទ្រាំកប់នៅក្នុងក្រអៅបេះដូងមេធាវីតូចអស់រយៈពេលយូរមកហើយ។

រងចាំភាគបន្ត...💜💜

Continue Reading

You'll Also Like

49.4K 2.7K 42
កាលពីកន្លងមកគេចាត់ទុកយើងត្រឹមតែជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ ជុងហ្គុក ចនអេនឡាក់ដែលជាកូនប្រុសទោលតែម្នាក់នៅក្នុងវង្សត្រកូលចន នាយសង្ហាម្នាក់នេះគ្មានចិត្តប្...
38.3K 5.7K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
489K 66.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
91.5K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]