ប្រុសកំណាន់ម៉ាហ្វៀរ

By E_Vil_kookie

180K 10.2K 576

នេះជារឿងរ៉ាវស្នេហារវាងមេធាវីតូចនិងកំលោះម៉ាហ្វៀរកូរ៉េកាត់ចិនម្នាក់នៅក្នុងទីក្រុងម៉ាកាវ ដើម្បីដោះបំណុលសងនូ... More

♠️ Episode 1 ♠️ | Intro |
♠️ Episode 2 ♠️
♠️ Episode 3 ♠️
♣️ Episode 4 ♣️
♣️ Episode 5 ♣️
♣️ Episode 6 ♣️ ការលះបង់ធំធេង
♣️ Episode 7 ♣️
♣️ Episode 8 ♣️
♣️ Episode 10 ♣️ មាត់ខុសពីចិត្ត
♣️ Episode 11 ♣️ ហៅឈ្មោះខ្ញុំ!
♣️ Episode 12 ♣️
♣️ Episode 13 ♣️
♣️ Episode 14 ♣️
♣️ Episode 15 ♣️
♣️ Episode 16 ♣️
♣️ Episode 17 ♣️
♣️ Episode 18 ♣️
♣️ Episode 19 ♣️ ច្របាច់កខ្ញុំមក សម្លាប់ខ្ញុំឲស្លាប់ទៅ Jungkook!
Attention!!
♣️ Episode 20 ♣️
♣️ Episode 21 ♣️ អារម្មណ៍ប្លែកៗ
♣️ Episode 22 ♣️ អាបងហេងស៊យ!
♣️ Episode 23 ♣មកធ្វើជាអ្នកពរពោះកូនរបស់ខ្ញុំទៅ ចាប់អារម្មណ៍ទេ~ ?
♣️ Episode 24 ♣️ ទង្វើសាំញុំា
♣️ Episode 25 ♣️ តាំងចិត្តស្អប់ តែស្អប់មិនបាន
♣️ Episode 26 ♣️ ការចៃដន្យ
♣️ Episode 27 ♣️ គេកើតឡើងដោយអចេតនា
♣️ Episode 28 ♣️ ខ្ញុំស្រលាញ់ឯង កូនសម្លាញ់
♣️ Episode 29 ♣️ ពាក្យបញ្ឈឺ
♣️ Episode 30 ♣️ សំណើរជាជំនួយ
♣️ Episode 31 ♣️ កូនបំណុល
♣️ Episode 32 ♣️
♣️ Episode 33 ♣️
♣️ Episode 34♣️ នាមជាអ្នកបម្រើ
♣️ Episode 35 ♣️ ក្តីសុខតិចៗ

♣️ Episode 9 ♣️

5.1K 253 3
By E_Vil_kookie

បន្ត៚

Yoongi ដើរមកឈរទល់មុខដារ៉ាតូច ទាំងក្នុងដៃកំពុងកាន់ទឹកត្រជាក់។ គេលើកវាមកអកមួយក្អឹក ដើម្បីផ្សើមបំពង់កមុននឹងប្រើកែវភ្នែកកំណាចសម្លក់រាងតូចមិនព្រិច។
« សម្លឹងអី? ថោកទាបណាស់! សូម្បីតែកន្លែងធ្វើការក៏លោកឯងហ៊ានធ្វើទៅរួចដែរ! » Jimin បន្លឺឡើងទាំងហួសចិត្ត។ មុននឹងនិយាយចូលសាច់ការណ៍ រាងតូចចាំបាច់ត្រូវតែថាឲគេមុនសិនទើបគេអស់ចិត្ត។
« ឯងក៏ថោកមិនចាញ់ខ្ញុំដែលមកលួចមើលគេធ្វើគ្នា...យ៉ាងមិច? នេះជាទម្លាប់ឯងមែនទេដែលចូលបន្ទប់អ្នកដទៃមិនគោះទ្វារ? » Yoongi សួរទាំងចងចិញ្ចើម។ នាយយកកន្សែងមកជូតញើសដែលបានមកពីធ្វើរឿងអម្បាញ់មិញ។
« ស្មោកគ្រោក!! » Jimin សម្លក់គេថ្មែរ។ បើការសម្លក់អាចសម្លាប់មនុស្សបាន Yoongi ច្បាស់ជាមិនសល់ឡើយសូម្បីតែរោម។
« ចង់សាកទេនាងតឿ? »
« សាកស្អី?? »
« សាកដេកជាមួយខ្ញុំលមើលដើម្បីឲដឹងថា វាស្មោកគ្រោកដូចដែលឯងនិយាយឬក៏-.... ភាច់*... » មួយដៃរបស់ដារ៉ាតូចធ្វើឲមុខ Yoongi ត្រូវងាកទៅម្ខាងទៀត រីឯសាច់ថ្ពាល់មានសភាពក្រហមង៉ាំងដោយស្នាមម្រាមដៃ។ Yoongi អង្អែលថ្ពាល់ទាំងអស់សំណើច។ ការអស់សំណើចរបស់នាយកំលោះនៅពេលនេះ បញ្ចាក់ឲឃើញថានឹងគ្មានរឿងល្អកើតឡើងឡើយ។ វាធ្វើឲអ្នកមើលសឹងតែស្លឈាមព្រោះតែស្នាមញញឹមដ៏គួរឲខ្លាចមួយនោះ។

Jimin ដកដង្ហើមញាប់ៗ ព្រោះតែកំហឹងដែលជ្រាលចេញមកពីក្នុងខ្លួនដោយសារសម្តីរបស់នាយម្ចាស់សណ្ឋាគារចាក់ទម្លុះដល់បេះដូងគេខ្លាំងមែនទែន។ ទោះគេជាដារ៉ាសំដែងនិងធ្លាប់ដើរបង្ហាញម៉ូតស្លៀកពាក់ខោអ៊ាវសុីចសុី លេចលើលេចក្រោម ក៏ប៉ុន្តែគេនៅតែមានកិត្តយសគ្រប់គ្រាន់ក្នុងនាមជាមនុស្សម្នាក់។ ប្រុសនេះមានសិទ្ធអីមកមើលងាយគេ ហាក់បីដូចជាប្រៀបធៀបគេជាមួយនឹងពួកស្រីប្រុសលក់ខ្លួនអស់ទាំងនោះដែលសុខចិត្តបង់ខ្លួនប្រាណដើម្បីតែប្រាក់....? កាលដែល Jimin ដាច់ចិត្តលើកដៃទះកំភ្លៀងគេដូចច្នោះ ក៏ព្រោះតែនាយកំលោះនិយាយស្តីមកកាន់គេជាមួយប្រយោគដដែលៗ ម្តងជាពីរដងទៅហើយ ទើបលើកនេះ Jimin ទ្រាំសង្កត់ចិត្តខ្លួនឯងលែងបាន។ គេក៏ជាមនុស្សមានបេះដូងដែរ មិនមែនចេះតែឲ Min Yoongi ប្រុសល្មោភតណ្ហាម្នាក់នេះជាន់ឈ្លីគេតាមអំពើចិត្តឯណា... ។

Yoongi អង្អែលថ្ពាល់ខ្លួនឯងទាំងសង្គ្រឺតថ្មេញសឹងតែពុកថ្គាម។ លើកនេះមិនមែនជះទឹកទេ គឺត្រូវមួយកំភ្លៀងយ៉ាងចាស់ដៃពី Park Jimin។ គេមិចនឹងអាចឲជនល្មើសរួចខ្លួនបានស្រួលៗទៅ? បើគេមិនពន្លាត់ស្បែកក្មេងដៃធ្ងន់ដូចជាដារ៉ាតូចកំពូលឆ្នាសម្នាក់នេះទេ ឈ្មោះថា Min Yoongi លែងសាកសមនឹងគេទៀតហើយ។
« ធ្លាប់មានអ្នកណាប្រាប់ទេថា ភ្លើងកំពុងឆេះកុំយកសាក់មកដុតបន្ថែម? ឯងនេះចំជាប្រហើនមែន Park Jimin! »
« អ្ហាយ៎*...ចង់ធ្វើអី ដាក់ខ្ញុំចុះភ្លាមអា៎ចម្កួត!! » Jimin ស្រែកទាំងរន្ធត់នៅពេលដែលត្រូវអ្នកកំលោះបីគេទៅទម្លាក់លើពូកមួយទំហឹង ធ្វើឲខ្លួនប្រាណរបស់គេលោតដូចកូនលបាល់។ Yoongi ដែលពោរពេញទៅដោយកំហឹង រហ័សឡើងសង្គ្រប់ពីលើរាងតូចហើយប្រើជង្គង់ទាំងពីរសង្កត់លើ.កដៃទាំងសងខាងរបស់ដារ៉ាតូចដោយមិនថ្នមដៃ។
« កុំស្មានថាឯងជាប្អូនរបស់អា Kook យើងមិនហ៊ានធ្វើអីឯងឲសោះ! » Yoongi ពោលទាំងមុខកំណាច។ Jimin ចាប់ផ្តើមមានការតក់ស្លុតជាខ្លាំង ព្រោះវាជាលើកដំបូងដែលគេឃើញ Yoongi ខឹងសម្បារអីដល់ថ្នាក់នេះ។
« ឯងចង់ធ្វើស្អីខ្ញុំ?? ឆាប់ស្រាយចំណងឲខ្ញុំភ្លាមអាមុខស្លេកដូចប្រលឹត!! » ដារ៉ាតូចចាប់ផ្តើមកន្រា្តក់ដៃជើងមិនឈម
« នែ! ឮខ្ញុំនិយាយទេ?? លោកឯងថ្លង់ឬយ៉ាងមិច មិនឮខ្ញុំប្រាប់ឲស្រាយចំណងទេហ្អេស៎? » ឮ Jimin បន្លឺឡើងដូចច្នោះ នាយកំលោះបែរជាអស់សំណើច។ Yoongi យកខ្សែក្រវាត់ដែលនៅជិតដៃ មកចង់ភ្ជាប់ដើមដៃទាំងគូររបស់ដារ៉ាតូចទាំងរឹតបន្តឹងវាយ៉ាងណែន។
« ដៃនឹងពូកែទះត្រូវតែចង ចំណែកមាត់នេះពូកែជេរត្រូវតែថើប » នាយកំលោះប្រើប្រអប់ដៃធំក្រាស់ច្របាច់ថ្ពាល់ Jimin ខ្លាំងៗ មុននឹងឱនទៅខាំបបូរមាត់ទន់ល្មើយពណ៌សុីជំពូមួយនោះ។ ទាំងបឺតជញ្ជក់ ទាំងខាំប្រលែងលេង រហូតនៅគែមស្បែកចាប់ផ្តើមចេញឈាមដោយសារស្នាមដាច់រលាត់។ jimin ប្រឹងប្រើដៃជាប់ចំណងរបស់ខ្លួនរុញទ្រូងហាប់ណែនឲចេញពីគេ តែទោះគេប្រឹងបម្រាស់យ៉ាងណាក៏នាយកំលោះមិនទាំងខ្ចីរង្គោះរង្គើអីបន្តិចផង។ គេនេះពិតជាល្ងង់មែន បើគេប្រឹងទប់កំហឹងខ្លួនឯងបន្តិចទៀត រឿងបែបនេះមិចនឹងអាចកើតឡើងបានទៅ? ឥឡូវនេះ តើឲគេធ្វើយ៉ាងមិច...ចង់ស្រែកឲគេជួយ? វាជាដំណោះស្រាយមួយដែលគ្មានប្រសិទ្ធភាព។

អស់ពីថើបញក់ញីលើបបូរមាត់ទន់ល្មើយរបស់កូនក្មេងពូកែជេរនេះរួចហើយ Yoongi ក៏បន្តអូសចុះមកក្រោមត្រង់ចន្លោះកញ្ចឹងកនឹងស្មា។ នាយកំលោះចំណាយពេលស្រង់ខ្លិនខ្លួនក្រអូបប្រហើររបស់ដារ៉ាតូចដែលចាប់ផ្តើមទាក់ទាញដង្ហើយហៅអារម្មណ៍គេ ព្រមទាំងរំញោចក្តីប្រាថ្នានឹងភ្លើងតណ្ហាឲកាន់តែរងើកឡើងទ្វេរដង
« បើលោកហ៊ានតែប៉ះខ្ញុំមួយសរសៃរសក់ ខ្ញុំនឹងស្លាប់ឲមើល! » Jimin បន្លឺឡើងទាំងសំឡេងរឹង ធ្វើឲនាយកំលោះចាំបាច់ត្រូវងើបមុខពីកញ្ចឹង.ករបស់គេ នៅពេលប្រយោគចុងក្រោយជ្រាបចូលពេញត្រចៀក។ Jimin ជាមនុស្សហ៊ាននិយាយហ៊ានធ្វើ។ បើសិនជានាយកំលោះហ៊ានតែបំពានលើគេលើសលប់ជាងនេះ គេនឹងបញ្ចប់ជីវិតភ្លាម។ ដឹងស្រាប់ហើយ Park Jimin ស្រលាញ់ខ្លួនប្រាណនិងយកកត្តិយសជាធំ។ បើគ្មានការអនុញាត្តិពីគេ គ្មានអ្នកណាអាចប៉ះពាល់ខ្លួនប្រាណរបស់គេបានទេ លើកលែងតែបងប្រុសនិងអ្នកម៉ាក់ហើយនិងលោកអ៊ុំគេតែប៉ុណ្ណោះ។

ចំណែក Yoongi សម្លឹងមុខរាងតូចដោយនេត្រាកំណាច។ នាយមិនយល់ទេ ហេតុអី Jimin ស្អប់ខ្ពើមគេដល់ថ្នាក់នេះ ទាំងដែលគេមិនដែលធ្វើស្អីឲលើសលប់ចំពោះដារ៉ាតូចពីមុនមកសោះ
« ទើបតែឃើញឲដៃអា Wang ថ្ងៃមុន ឥឡូវហួងហែងខ្លួនដល់ម្លឹង? » Yoongi បន្លឺឡើងទាំងអស់សំណើច ប៉ុន្តែក្នុងន័យជាការចម្អកលកលើយឲដារ៉ាតូចដែលកំពុងតែសម្លក់គេ។ ក្នុងរង្វង់ភ្នែកមូលក្រឡង់ ប្រែជាក្តៅភ៊ាយៗរហូតបង្កបង្កើតបានជាដំណក់ទឹកភ្នែកដែល Park Jimin ស្រក់ជាលើកដំបូងព្រោះតែសម្តីរបស់ Min Yoongi។
« ទោះខ្ញុំឲដៃអ្នកណាវាជារឿងរបស់ខ្ញុំ ហើយខ្ញុំហួងហែងខ្លួននេះចំពោះតែមនុស្សដូចលោកប៉ុណ្ណោះ!! លែងខ្ញុំភ្លាមទៅ!! » ម្តងនេះ Jimin ទប់ទឹកភ្នែកលែងចាប់ហើយ។ សម្តីម៉ាត់ៗរបស់រាងតូចបន្លឺឡើងលាយលំជាមួយនឹងដំណក់ទឹកភ្នែកដែលបានស្រក់ម្តងហើយម្តងទៀត។ Jimin ខឹងនឹងខ្លួនឯងណាស់ ហេតុអីសម្រក់ទឹកភ្នែកដ៏មានតម្លៃដោយសារពាក្យឥតប្រយោជន៍របស់នាយម្ចាស់សណ្ឋាគារទៅវិញ? ... Min Yoongi មិនសម្យនឹងបានឃើញទឹកភ្នែករបស់គេឡើយ។

ទីបំផុត Yoongi ក៏ព្រមស្រាយចំណងឲJimin ដូចអ្វីដែលដារ៉ាតូចត្រូវការ។ រាល់ដងពួកគេឈ្លោះប្រកែកគ្នាខ្លាំងខ្លាជាងនេះ ប៉ុន្តែមិនឃើញ Jimin យំអីដល់ថ្នាក់នេះទេ ឬពាក្យដែលគេនិយាយចេញទៅធ្វើឲប៉ះពាល់ដល់អារម្មណ៍រាងតូចរហូតគេទទួលយកមិនបាន? ...អ្នកកំលោះបោសវាសគំនិតដែលខ្លួនកំពុងគិតចោលឲអស់ រួចក្រោកចេញពី Jimin ដោះលែងគេមានសេរីភាព។
« ឯងមករកខ្ញុំមានការអី? »
« ...... » ស្ងាត់។ Jimin មិនតប ព្រោះកំពុងតែអង្អែលដើមដៃក្រហមជាំរបស់ខ្លួនដោយសារការកកិតនឹងខ្សែរក្រវ៉ាត់។ Jimin បើកទ្វារចេញទៅបាត់ សូម្បីតែដៀងមើលអ្នកកំលោះបន្តិចក៏គ្មានដែរ។ ចំណែក Yoongiក៏មិនបានទៅរត់ដេញតាមអ្វីទាំងអស់។ ដូចដែលគេធ្លាប់ប្រាប់ Park jimin មិនមែនជាម៉ែឬជាមនុស្សសំខាន់របស់គេទេ ចង់រាងតូចធ្វើអីក៏ស្រេចតែចិត្ត គេមិនខ្វល់នោះទេយ៉ាងណាកុំឲតែប៉ះពាល់ដល់គេទៅគឺបានហើយ។

        Jimin រត់ចុះមកខាងក្រោមវិញទាំងចិត្តខឹង។
« Min អាប្រុសល្មោភកាម!! » Jimin ជូតបបូរមាត់ខ្លួនឯងស្ទើរតែសឹករលាត់អស់ខ្លាំងជាងមុន។ ដារ៉ាតូចរត់ចូលក្នុងឡានទាំងបិទទ្វារគ្រាំង។ Jenping ដែលអង្គុយខាងមុខគ្រាន់តែសម្លឹងសាភាបរាងតូចតាមរយៈកូនកញ្ចក់ក៏ដឹងហើយថាមានរឿងអ្វីកើតឡើងចំពោះអ្នកប្រុសតូចគេ។
« អ្នកប្រុសតូច កើតឬអត់? » ping សួរទាំងទឹកមុខព្រួយបារម្មណ៍។ នេះជាលើកទីមួយសម្រាប់ Jenping ដែលនាងបានឃើញដារ៉ារូបឆោមរបស់នាងស្រក់ទឹកភ្នែកច្រើនយ៉ាងនេះ។ ...............

រងចាំភាគបន្ត 🙆‍♀️💜

Continue Reading

You'll Also Like

587K 36.8K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
316K 21.1K 36
Pᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language
37.8K 5.6K 37
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
947K 108K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK