ប្រុសកំណាន់ម៉ាហ្វៀរ

بواسطة E_Vil_kookie

180K 10.2K 576

នេះជារឿងរ៉ាវស្នេហារវាងមេធាវីតូចនិងកំលោះម៉ាហ្វៀរកូរ៉េកាត់ចិនម្នាក់នៅក្នុងទីក្រុងម៉ាកាវ ដើម្បីដោះបំណុលសងនូ... المزيد

♠️ Episode 1 ♠️ | Intro |
♠️ Episode 3 ♠️
♣️ Episode 4 ♣️
♣️ Episode 5 ♣️
♣️ Episode 6 ♣️ ការលះបង់ធំធេង
♣️ Episode 7 ♣️
♣️ Episode 8 ♣️
♣️ Episode 9 ♣️
♣️ Episode 10 ♣️ មាត់ខុសពីចិត្ត
♣️ Episode 11 ♣️ ហៅឈ្មោះខ្ញុំ!
♣️ Episode 12 ♣️
♣️ Episode 13 ♣️
♣️ Episode 14 ♣️
♣️ Episode 15 ♣️
♣️ Episode 16 ♣️
♣️ Episode 17 ♣️
♣️ Episode 18 ♣️
♣️ Episode 19 ♣️ ច្របាច់កខ្ញុំមក សម្លាប់ខ្ញុំឲស្លាប់ទៅ Jungkook!
Attention!!
♣️ Episode 20 ♣️
♣️ Episode 21 ♣️ អារម្មណ៍ប្លែកៗ
♣️ Episode 22 ♣️ អាបងហេងស៊យ!
♣️ Episode 23 ♣មកធ្វើជាអ្នកពរពោះកូនរបស់ខ្ញុំទៅ ចាប់អារម្មណ៍ទេ~ ?
♣️ Episode 24 ♣️ ទង្វើសាំញុំា
♣️ Episode 25 ♣️ តាំងចិត្តស្អប់ តែស្អប់មិនបាន
♣️ Episode 26 ♣️ ការចៃដន្យ
♣️ Episode 27 ♣️ គេកើតឡើងដោយអចេតនា
♣️ Episode 28 ♣️ ខ្ញុំស្រលាញ់ឯង កូនសម្លាញ់
♣️ Episode 29 ♣️ ពាក្យបញ្ឈឺ
♣️ Episode 30 ♣️ សំណើរជាជំនួយ
♣️ Episode 31 ♣️ កូនបំណុល
♣️ Episode 32 ♣️
♣️ Episode 33 ♣️
♣️ Episode 34♣️ នាមជាអ្នកបម្រើ
♣️ Episode 35 ♣️ ក្តីសុខតិចៗ

♠️ Episode 2 ♠️

7.7K 364 3
بواسطة E_Vil_kookie


ស្នូរសំរឹបជើងស្រាលៗបន្លឺឡើងនៅលើកម្រាលឈើក្រមៅ ជាដំណើរដ៏ស្ទាត់ជំនាញនៃមេធាវីតូចដែលគេធ្លាប់ដើរនៅក្នុងសង្គមច្បាប់យ៉ាងមានជំនឿចិត្ត។ មេធាវីតូចចុះពីឡានរបស់ខ្លួនភ្លាម ក៏រត់សំដៅមករកលោកប៉ានៅឯបន្ទប់ធ្វើការ ដោយមិនខ្វល់ថាខ្លួនហត់នឿយទើបតែមកពីឆ្ងាយ។ គេបោះជំហ៊ានមួយៗឆ្ពោះមកកាន់បន្ទប់ធ្វើការរបស់អ្នកដែលមានឋានៈជាឱពុក ដែលគ្មានអ្នកបម្រើណាហ៊ានចូលក្បែរ ឬសូម្បីតែអ្នកម៉ាក់របស់គេ។

Kim Taehyung ជាមេធាវីវ័យក្មេងរបស់សាលាច្បាប់មួយនៅក្នុងទីក្រុងម៉ាកាវនេះ ហើយកាលដែលនារីៗឬកំលោះៗវ័យស្របាលគេមើលមកគេដោយក្រសែរភ្នែកផ្ចាញ់ផ្ចាលនោះក៏ដោយសារតែមេធាវីតូចម្នាក់នេះធំធាត់មកតែជាមួយនឹងភាពរុងរឿងនិងភាពជោគជ័យ ព្រមទាំងមានសម្រស់ផូរផង់ស្អាតដាច់មាណវីជាច្រើនទៀត។ ពីក្រោយអ៊ាវធំរបស់ Kim TaeAn ដែលជាប្រធានក្នុងក្រុមហ៊ុនតូចមួយ...មេធាវីតូចប្រុងថានឹងហៅលោកប៉ាដើម្បីឲស្មើនឹងក្តីនឹករលឹកនិងបារម្ភដែលខ្លួនមានចំពោះលោក តែមេធាវីតូចត្រូវអាក់ខានទៅវិញព្រោះឃើញថាលោកប៉ារបស់គេកំពុងជាប់រវល់ទូរស័ព្ទ-

« លោកទុកពេលឲខ្ញុំសិនខ្លះបានទេ? នេះជាអ្វីដែលខ្ញុំចង់សុំចិត្ត! »

Tae ទច់ដំណើរនៅមាត់ទ្វារហើយដកដង្ហើមបន្តិចដើម្បីបន្លប់ភាពមិនស្រួលនៅក្រអៅបេះដូង។ នេះជាពាក្យអង្វរលើកដំបូងបង្អស់ដែលគេបានឮក្នុងមួយឆាកជីវិតជាកូនប្រុសរបស់ Kim TaeAn។ មនុស្សក្នុងគ្រួសារត្រកូលគីម មិនដែលនិយាយវេងអន្លាយទៅកាន់អ្នកណាតាមរយៈទូរស័ព្ទ ឬសូម្បីតែពាក្យអង្វរកដល់ថ្នាក់នេះឡើយ។ លើកនេះមេធាវីតូចដឹងថា លោកប៉ារបស់គេប្រាកដជាប្រឈមមុខនឹងកាលៈទេសៈដ៏លំបាកបំផុតដែលគាត់មិនធ្លាប់ឆ្លងកាត់ក្នុងរយៈពេល30សិបឆ្នាំជាងនេះហើយ។ Taehyung ឈានជើងចូលទៅយឺតៗ ព្រោះគេស្តាប់មិនសូវច្បាស់ទេថាអ្នកខាងណោះនឹងឆ្លើយតបនូវការអង្វរកនេះដោយរបៀបណា។ មេធាវីតូចកើតមានអារម្មណ៍ក្នុងចិត្តថា មនុស្សដែលលោកប៉ារបស់គេកំពុងសុំក្តីមេត្តានោះ គឺជាមនុស្សអវិជ្ជាមានច្រើនជាង។

លោកគីមដាក់ទូរស័ព្ទចុះដោយព្រូសខ្យល់ដង្ហើមមួយឃូ វាជាខ្យល់ដង្ហើមដែលបញ្ជាក់ពីអារម្មណ៍តានតឹងនឹងក្តីកង្វល់ធំធេងដែលគាត់មាននៅក្នុងគ្រាហ៍នេះ។ ឃើញសភាពអ្នកមានគុណបែបនេះ Taehyung សម្រាច់ចិត្តឈានជើងចូលមកក្រសោបបុរសវ័យកណ្តាលពីខាងក្រោយ។

« Tae ? កូនមកតាំងពីពេលណា ? » លោកគីម ហាក់ភ្ញាក់ផ្អើលនឹងការមកដល់របស់កូនប្រុស។ លោករហ័សរៀបឬកពារនិងទឹកមុខតានតឹងអម្បាញ់មិញនេះមកជាធម្មតាវិញ មុននឹងបែរក្រោយទាញកូនប្រុសសំណព្វតែមួយគត់ដែលគាត់ថ្នាក់ថ្នមដូចកែវភ្នែក មកឱបពេញៗដៃដើម្បីឲបាត់នឹក។

« កូនទើបតែមកដល់មិញនេះឯង លោកប៉ាមានរឿងអីមែនទេ? » មេធាវីតូចសួរអ្នកជាឱពុកដោយទឹកមុខចង់ដឹង។

« អាល្អិតឯងនេះ! មើលមកប៉ាមានអីលាក់បាំងនឹងឯងដែរ ឬអត់ ? » លោកគីមតបទៅកូនប្រុសវិញទាំងលេចចេញស្នាមញញឹមនៅលើផ្ទៃមុខជ្រាវជ្រួញ។

Taehyung ដឹងច្បាស់ណាស់ថាស្នាមញញឹមរបស់លោក ជាស្នាមញញឹមដែលបង្ខំចេញពីចិត្ត។ កន្លងមក លោកគីម មិនដែលមានរឿងអ្វីលាក់បាំងនឹងគេសូម្បីតែប៉ុនក្រចកដៃ ម្លោះហើយទើបពេលនេះ Taehyung នៅមិនសុខក្នុងចិត្ត ហើយមានអារម្មណ៍មួហ្មងនៅពេលដែលដឹងច្បាស់ថា លោកប៉ារបស់គេកំពុងជួបប្រទះនឹងការលំបាកដោយមិនឲគេដឹង។ មេធាវីតូចសម្រាច់ចិត្តមិនសួរដេញដោល ព្រោះរងចាំឲដល់ឱកាសល្អសង្ឃឹមថាគាត់នឹងព្រមប្រាប់គេដោយខ្លួនឯង។

« និយាយចឹង ការងារនៅកូរ៉េយ៉ាងមិចហើយកូន ? » លោកគីម អង្អែលក្បាលកូនថ្នមៗ។

« ហុឹម...ប្រសើរជាងមុនព្រោះកូនក្តីរបស់ខ្ញុំជាអ្នកឈ្នះ ទើបខ្ញុំអាចមកវិញបានមុនពេលកំណត់ »

« ល្អហើយប៉ាចូលរួមត្រេកអរផង ~ » លោកគីមញញឹមស្ងួតទៅកាន់កូនប្រុសតែមួយគត់ ដែលកំពុងអង្គុយទល់មុខខ្លួន។ មួយសន្ទុះស្នូរសំឡេងរបស់ទូរស័ព្ទ ក៏ស្រាប់តែរោទ៍ឡើងមកកាត់ចង្វាក់សន្ទនារបស់ឱពុកកូនគេទាំងពីរ។

« ចឹងបើប៉ាថាគ្មានបញ្ហាអីដូចច្នោះទៅហើយ កូនសូមទៅងូតទឹកសិន » Tae លាន់មាត់ពេលដែលសង្កេតឃើញទឹកមុខមិនសូវស្រួលរបស់លោកប៉ាគេពេលគាត់បានសម្លឹងលេខមួយខ្សែរដែលកំពុងបង្ហាញខ្លួននៅលើអេក្រង់ទូរស័ព្ទ។

« បាទ! ទៅចោះកូន » Taehyung ញញឹមបន្តិចមុននឹងនាំខ្លួនដែលមានរាងតូចស្តើងចាកចេញពីបន្ទប់មួយនោះ ទាំងមិនទាន់អស់ចិត្តនៅឡើយ។

គេឆ្ងល់ណាស់ថា មានរឿងអ្វីទៅដែលធ្វើឲលោកប៉ារបស់គេលាក់បាំងនឹងគេដល់ថ្នាក់ម្លឹង នៅមានខ្សែរទូរស័ព្ទអម្បាញ់មិញទៀត។ គ្រាន់តែវារោទ៍ភ្លាម គាត់ចាប់ផ្តើមប្រែប្រួលទឹកមុខ ចិញ្ចើមក៏រួញចូលគ្នាប្រៀបដូចជាមនុស្សកំពុងផ្ទុកភាពស្មុគស្មាញ។ គេដឹងច្បាស់ថាគាត់កំពុងរុញរាចិត្ត ថាគួរតែលើកទទួលនៅចំពោះគេ ឬក៏មិនគួរ។ បើតាមធម្មតាលោកគីមនឹងលើកទទួលនៅនឹងមុខគេ តែពេលនេះវាផ្ទុយស្រឡះខុសពីសព្វដង។ តែទោះបីជាយ៉ាងណា Taehyung សម្រាច់ចិត្តដកខ្លួន ទុកពេលវេលាឲឱពុកគេនិយាយកិច្ចការផ្ទាល់ខ្លួន។ មិនថានេះជារឿងអី បើគាត់លាក់បាំងនឹងគេដល់ថ្នាក់នេះទៅហើយ គេក៏គ្មានសិទ្ធអីទៅជំរឹតសួរឱពុកខ្លួនដែរ... ។

Somewhere else ~ ~

          នៅក្នុងបន្ទប់ការរិយាល័យខ្នាតធំ មានទំហំទូលំទូលាយ បំពាក់ទៅដោយម៉ាសុីនត្រជាក់ទំនើបនិងគ្រឿងសង្ហាររឹមថ្លៃកប់ពពក បូករួមជាមួយនឹងវត្ថុសម្រាប់តាំងលំអរ.នៅតាមទូក្បែរជញ្ជាំង។ មិនត្រឹមតែប៉ុណ្ណោះ ការរិយាល័យមួយនេះអមដោយជញ្ជាំងកញ្ចក់រលោងស្រិលខ្នាតយក្សដែលកំពុងឆ្លុះបញ្ចាំងឲឃើញនូវទស្សនៈភាពដ៏ត្រជៈត្រចង់របស់ទីក្រុងម៉ាកាវទាំងមូល ដែលជាទីក្រុងមួយសម្បូរទៅដោយពួកអ្នកលេងជាន់ខ្ពស់ ឬក៏មួយប្រភេទទៀតអាចហៅបានថាជាពពួកអ្នកអភិជនជាន់ខ្ពស់។ នៅមានស្តេចល្បែងដែលជាពួកម៉ាហ្វារតម្កល់លុយរយលានជាច្រើននាក់ទៀត។ ក្នុងចំណោមនោះក៏មានរួមបញ្ចូលនិងកំលោះម៉ាហ្វាររូបសង្ហារ 24ឆ្នាំ Jeon Jungkook ដែលជាកូនប្រុសរបស់ស្តេចម៉ាហ្វារ Jeon Jo Ian។ Jungkook ជាកំលោះម៉ាហ្វាររូបសង្ហារ កាន់កាប់មុខជំនួញជាច្រើន មិនថាជាបនល្បែងក្តី ឬខ្លឹបដែលមានឈ្មោះល្បីក្តី គឺសុទ្ធតែឋិតក្រោមការគ្រប់គ្រងរបស់គេទាំងអស់។  ...
ចូលសាច់រឿង៚

អ្នកកំលោះដែលជាម្ចាស់ឈ្មោះ កំពុងអុតបារីដើមធំហើយញុកចូលមាត់ មុននឹងដកចេញមកវិញដោយបង្ហុយផ្សែងបារីដែលមានសភាពអាប់អួរនិងមានខ្លិនដូចជាកកាវទៅលើអាកាស។ នាយបឺតបារីបណ្តើរ កន្ទុយភ្នែកចោលទៅលើក្រដាសមួយសន្លឹកបណ្តើរ។ នៅក្នុងក្រដាសមួយនោះ មានអក្សរបង្ហាញពីប្រវិត្តរូបនឹងគ្រួសារវង្សត្រកូលរបស់បុគ្គលម្នាក់ដែលកំពុងតែជំពាក់លុយគេរាប់លាន។

« កញ្ចាស់គីមថាយ៉ាងមិចខ្លះ ? » Jungkook ចោទសំណួរឡើងទាំងចោលក្រសែភ្នែកកំណាច ទៅអ្នកចាត់ការរបស់ខ្លួន។ មិនប្លែកទេ ដែលគេមានចរឹតបែបនេះ ព្រោះវាជាចរឹតពីកំណើតរបស់ពួកម៉ាហ្វារស្រាប់ទៅហើយ។

« ជម្រាបចៅហ្វាយ! គេស្នើរសុំឲពួកយើងទុកពេលឲគេបន្តិចទៀត ខ្ញុំក៏មិនទាន់តបទៅគេវិញដែរ ព្រោះចង់សុំយោបល់ពីចៅហ្វាយមុន » Lan Lin Ser តបទៅចៅហ្វាយគេវិញទាំងផ្ទៃមុខរាបស្មើរ។ គេជាដៃស្តាំចំណិតរបស់ Jungkook អាចនិយាយថាជាអ្នកចាត់ការផ្ទាល់ខ្លួនក៏បាន។

ចំណែកកំលោះម៉ាហ្វារបង្អាក់ការសប្បាយរបស់ខ្លួន ដោយបោះកន្ទុយបារីចោលទៅក្នុងចានបារីហើយយកឯកសារដែលគេសម្លឹងមុននេះ មកមើលឲបានពេញភ្នែក។ នាយម៉ាហ្វារ ប្រើកែវភ្នែកពណ៌ត្នោតខ្ចីស្ទាបស្ទង់លើប្រវត្តិរបស់កូនបំណុលគេម្តងមួយៗ មុននឹងផ្ទៃមុខសង្ហារលេចចេញស្នាមញញឹមលាក់កំណួច ដែលជាស្នាមញញឹមនរណាៗឃើញហើយអត់មិនបាននឹងគោរពកោតខ្លាច។

« ហុឹម?...មានកូនប្រុសជាមេធាវីចឹងឬ? គួរឲចាប់អារម្មណ៍ដែលតើ » Jungkook ញញឹមចុងមាត់ មុននឹងងាកទៅរកដៃស្តាំរបស់គេ « ប្រាប់គេទៅ ខ្ញុំទុកពេលឲ2ថ្ងៃទៀត ហើយបើគេរកលុយសងខ្ញុំមិនគ្រប់ចំនួនទេខ្ញុំនឹងរឹបអូសយកផ្ទះព្រមទាំងទ្រព្យសម្បត្តិដែលគេមានទាំងអស់ !! »

« បាទចៅហ្វាយ! ចុះបើ.... បើរឹបអូសហើយនៅមិនគ្រប់ចំនួនទៀត តើធ្វើយ៉ាងមិច? » Lin សួរចៅហ្វាយទាំងការងឿឆ្ងល់។ គេផ្ទាល់មិនជឿទេថា Kim TaeAn ដែលត្រឹមជាប្រធានក្នុងក្រុមហ៊ុនតូចតាចម្នាក់ អាចមានលិទ្ធភាពប្រគល់លុយឲពួកគេគ្រប់ចំនួននោះទេ។

« បើនៅតែមិនគ្រប់ទៅយកពីកូនប្រុសរបស់វាទៅ !! ប្រពន្ធកូនគេនៅរស់ទាំងមូលឯងទៅភ័យអី? » កំលោះម៉ាហ្វារបោះពាក្យសំដីហីៗទៅកូនចៅខ្លួនទាំងចងចិញ្ចើមម្ខាង។ គេក៏ចង់ដឹងដែរថា កូនបំណុលម្នាក់នេះអាចមានសម្ថភាពដោះបំណុលខ្ទង់លាននេះបានឬក៏អត់។ ហើយម្យ៉ាងទៀត បើសិនជាលិទ្ធផលចេញមកជាអវិជ្ជមាន គេនឹងប្រើវីធីដោះស្រាយតាមប្រពៃណីរបស់សង្គមម៉ាហ្វារដទៃធ្លាប់ធ្វើ។

រងចាំវគ្គបន្ត ...... 💜💜

واصل القراءة

ستعجبك أيضاً

228K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
91.5K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
489K 66.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
292K 50.2K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)