ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ...

De FANG-SIYOON

2.4K 625 152

ផ្កាយVsព្រះចន្ទ=ឈឺចាប់ ចុះបើ ផ្កាយVsប្រមុខកោះផ្កាយវិញ=??? Mai multe

ភាគទី01:ចោរសង្ហា
ភាគទី02:បងប្អូនភ្លោះ
ភាគទី03:អនាគតប្រពន្ធគឺអង្គុយជិតនេះ
ភាគទី04:បំបៅដោះកូន
ភាគទី05:ពិធីរើសបុត្រផ្កាយ
ភាគទី06:អន្ទះសារ
ភាគទី07:បុត្រផ្កាយបង្ហាញខ្លួន
ភាគទី08:វាសនាខុសគ្នា
ភាគទី09:ជូនពរ
ភាគទី10:ថ្នាក់ថ្នម
ភាគទី11:ឋានសួគ៌
ភាគទី12:ឈឺខ្លួន
ភាគទី13:នាំជួបម្ដាយក្មេក
ភាគទី14:អាឡែកហ្សុី
ភាគទី15:កម្មពារឬយ៉ាងណា
ភាគទី16:ប្រច័ណ្ឌខុស
ភាគទី17:សង្គមលំអៀង
ភាគទី18:ធ្វើល្អ
ភាគទី19:ដាស់តឿន
ភាគទី20:ក្ដីស្រឡាញ់
ភាគទី21:អាយដលក្នុងចិត្ត
ភាគទី22:ប្រពន្ធ
ភាគទី24:ផ្អែមល្ហែម
ភាគទី25:ឆុងមី
ភាគទី26:បោកប្រាស់
ភាគទី27:ម្ចាស់ចំការ
ភាគទី28:ដំណើរកម្សាន្ត
ភាគទី29:រួមគ្នាការពារបរិស្ថាន
ភាគទី30:ងក់ងរ
ភាគ31:ផ្ដល់សិទ្ធិ
ភាគទី32:
ភាគទី33:អាណិតស្នេហ៍ខ្ញុំផង
ភាគទី34:អរគុណ
ភាគទី35:របួសចាស់
ភាគទី36:អ្នកចាស់

ភាគទី23:ព្រមបើកបេះដូង

56 16 10
De FANG-SIYOON

ទីប្រឹក្សាបេះដូង

តុតុ

"អញ្ជើញចូល"

ទទួលការអនុញ្ញាតហើយទ្វារក៏របើកបង្ហាញឲឃើញនាយអគ្គនាយកធំចូលមកដោយស្នាមញញឹមតែក៏ទម្លាក់វិញពេលថានៅក្នុងបន្ទប់មានតែស៊ូហ្កា។

"ឯងមកមានការអី"

ស៊ូហ្កបង្ហាញទឹកមុខមិនពេញចិត្តឲឃើញតែម្ដង នៅពេលឃើញទង្វើបងខ្លួនរាល់ថ្ងៃហាក់ចង់ចូលក្បែរជីមីនហួសប្រមាណ ភ្លេចហើយឬថាខ្លួននាយមិនមែនទំនេរទៀតទេមានប្រពន្ធហើយ ចំណែកអ្នកដែលនាយព្យាយាមចូលជិតនោះមាននាមជាអនាគតប្អូនថ្លៃមិនមែនអ្នកឯណាឆ្ងាយឡើយ។

"យើងគិតមកយកឯកសារសម្រាប់នាំទំនិញចេញ"

"អាហារនោះ...ជីមីនអ្នកធ្វើមែនទេ"

មើលតាមប្រអប់និងអាហារគេក៏អាចទាយដឹងថាជាស្នាដៃជីមីនគេញុាំវាប៉ុន្មានឆ្នាំជាប់គ្នារឿងអីបុ៉ណ្ណឹងមើលមិនដឹង។

"មែនហើយ"

ស៊ូហ្កាតបដោយមុខស្មើជាការគម្រាមទៅអ្នកម្ខាងទៀត ក៏បញ្ជាក់ផងដែរថាទំនាក់ទំនងគេជាមួយជីមីនពេលនេះឈានដល់បែបណានាយគួរតែយល់ព្រោះនាយមិនមែនមិនធ្លាប់ឮពាក្យលោកយាយនិយាយឯណាពួកគេធ្លឆាប់សួរលោកយាយថាម្ដេចបានគាត់តែងតែចម្អិនអាហារសម្រាប់លោកតាដូច្នេះទាំងដែលអ្នកបម្រើមានហេតុអ្វីបានជាមិនឲគេអ្នកធ្វើ គាត់ក៏តបមកគេដោយស្នាមញញឹមជាមួយសម្ដីដែលស្ដាប់ហើយត្រជាក់ចិត្ត

«អាហារជាកម្លាំង អាហារជាជីវិត យាយពេញចិត្តដែលយាយអាចធ្វើអ្នកផ្ដល់កម្លាំងនិងជីវិតដល់មនុស្សដែលយាយស្រឡាញ់ ទោះជាធ្វើរាល់ថ្ងៃក៏យាយមិនយល់ថាហត់ឬធុញឡើយ»

"យើងសង្ឃឹមថាឯងមិនបំពានព្រំដែនយើងតទៀត មើលថែតែកូនទន្សាយរបស់ឯងឲល្អទៅបានហើយ ផ្កាយមួយដួងនោះជារបស់យើងៗជាប្រមុខកោះផ្កាយយើងចេះមើលថែហើយ"

សម្ដីលោកយាយនិងសម្ដីស៊ូហ្កាឲយ៉ុនហ្គីស្មុគស្មាញជាខ្លាំងនាយមិនយល់ទេថាម្ដេចខ្លួនអាចធ្វើទង្វើបែបនេះបាន កន្លងមកនាយប្រឹងធ្វើឲខ្លួនស្និទ្ធស្នាលព្រោះនាយច្រណែនដែលឃើញស៊ូហ្កាចាប់ផ្ដើមបានទង្វើល្អៗពីជីមីនដូចនាយពីមុន។

ល្ងាចថៃ្ង

ថ្ងៃនេះប៉ាម៉ាក់ស៊ូហ្កាបានបបួលពួកគេមកញុាំអាហារជាមួយគ្នា ព្រោះគាត់មិនសូវបានជួបកូនដូចគ្នាមកពីកោះវិញមិនប៉ុន្មានក៏បែកចេញនៅកន្លែងផ្សេងទៀត។

"ជីមីនបងសុំនិយាយជាមួយបន្តួចបានទេ"

ពេលមានឱកាសឃើញគេនៅតែឯងយ៉ុនហ្គីក៏សុំពេលវេលាបន្តិចព្រោះគេមានរឿងចង់និយាយឲបានធូរចិត្ត។

"បាន"

ជីមិនមិនកំណាញ់ទោះបីជាមិនចង់និយាយក៏ចៀសមុខផុតយ៉ាងណាពេលវេលាខាងមុខពួកគេនៅតែជាគ្រួសារតែមួយនឹងគ្នា។

"តើមួយរយៈដែលបាត់ខ្លួនអូនរស់នៅយ៉ាងម៉េចដែរពិបាកខ្លាំងទេ"

គេដឹងថាពេលនោះជីមីនអាចនឹងឈឺចាប់ខ្លាំងគេចង់ដឹងថាជីមីនឆ្លងកាត់អ្វីខ្លះនៅពេលនោះ។

"ឆ្លើយឲស្មោះត្រង់ទៅវាក៏ពិបាកដែរ ប៉ុន្តែខ្ញុំយល់ថាខ្លួនរឹងមាំជាងមុនក្រោយពីឆ្លងកាត់វារួច បន្ទាប់ពីចាកចេញពីលោក ខ្ញុំរៀនសើច រៀនធ្វើជាមនុស្សធំ លែងសូវយំ បារម្ភពីគ្រប់យ៉ាងដូចកាលកន្លង ផ្លូវចិត្តក៏បានធូរស្បើយតាមពេលវេលា ខ្ញុំបែរជាយល់ថាពេលគ្មានលោកវាល្អជាងឆ្ងាយណាស់អរគុណលោកដែលមិនចងខ្ញុំឲនៅត្រាំត្រែងជាមួយអតីតកាលមិនច្បាស់លាស់មួយនោះ"

ជីមីនញញឹមរៀបរាប់សម្លឹងមុខនាយចំ គេមិនអាចថាក្នុងចិត្តជ្រះស្រឡះលែងមានការខឹងក្រោធទាំងស្រុងឡើយតែក៏ល្អព្រោះវាមិនច្រើនរហូតត្រូវសងសឹក រឹតតែល្អដែលគេអាចកាត់ចិត្តបាន។

"ចុះពេលអូននៅក្បែរគេតើអូនមានក្ដីសុខដែរទេ គេមើលថែអូនបានល្អដែរទេ?"

គេខ្លាចថាជីមីនរស់នៅមិនមានក្ដីសុខ ខ្លាចថាស៊ូហ្កាគ្រាន់តែផ្អែមល្ហែមចំពោះតែមុខអ្នកដទៃ ខ្លាចស៊ូហ្កាធ្វើចំពោះជីមីនដូចគេកាលពីអតីតកាល។

"គេល្អណាស់ គេមើលថែព្យាយាមបំពេញតាមការចង់បានរបស់ខ្ញុំ គេស្វែងយល់សូម្បីតែរឿងតូចតាចរបស់ខ្ញុំមិនថាចំណូលចិត្តឬទម្លាប់ដែលខ្ញុំតែងធ្វើ ការប្រែប្រួលទឹកមុខពាក្យសម្ដីមានពេលខ្លះខ្ញុំគិតនឹកឆ្ងល់ថាគេជាមនុស្សម្នាក់ដែលទេវតាប្រទានមកលុបលាងប៉ះប៉ូវការឈឺចាប់កាលពីអតីតកាលតើមែនទេ ហេតុអ្វីក៏គេល្អបែបនេះ គេតែងតែធ្វើឲខ្ញុំសើចសំណើចដែលបញ្ជាក់ពីក្ដីសុខមិនមែនបង្ខំបង្ហាញលាក់ការឈឺចាប់ បេះដូងខ្ញុំសុខសាន្តណស់ពេលនៅក្បែរគេរហូតស្រមៃមិនឃើញពេលគ្មានវត្តមានគេខ្ញុំអាចរីករាយម្ដងទៀតអត់"

សម្ដីមួយៗអាចឲយ៉ុនហ្គីដឹងពីជម្រៅចិត្តរបស់ជីមីនមកលើស៊ូហ្កាបាន គេដឹងហើយថាពួកគេទាំងពីរគឺស្រឡាញ់គ្នា មិនមែនការបង្ខំចិត្តដោយសារលក្ខខណ្ឌតាមកោះផ្កាយ។

"សុំទោស!បងសុំទោសដែលអតីតកាលបងធ្វើឲអូនឈឺចាប់ សុំទោសដែលកាលពីអតីតកាបងអាត្មានិយមមិនដែលដឹងសុខទុក្ខអូន សុំទោសដែលបងជ្រើសគេចោលអូន បងមិនសង្ឃឹមឲអូនអភ័យទោសឲបងទេបងគ្រាន់តែចង់និយាយវាឲធូរចិត្តប៉ុណ្ណោះ"

កាន់តែនិយាយគេកាន់តែយល់ថាទង្វើស៊ូហ្កាចំពោះជីមីនប្រៀបដូចជាកញ្ចក់ឆ្លុះពីគេកាលពីអតីតកាលយ៉ាងអញ្ចឹងវាផ្ទុយស្រឡះគ្នាតែម្ដង គេព្រងើយស៊ូហ្កាយកចិត្តទុកដាក់ គេទុកចោលស៊ូហ្កាមើលថែ គេចង់ឈ្នះស៊ូហ្កាព្រមចាញ់ គេធ្វើឲជីមីនឈឺចាប់ស៊ូហ្កាធ្វើឲជីមីនរីករាយ គេបោកប្រាស់ស៊ូហ្កាស្មោះត្រង់ផ្ដល់តម្លៃ។

"ផ្កាយតូច!!!"សម្លេងស៊ូហ្កាស្រែករកម្ចាស់ចិត្ត

"មិនអីទេ ដូចលោកនិយាយអ៊ីចឹងវាជាអតីតកាលវាកន្លងហួសហើយបំភ្លេចចុះ បច្ចុប្បន្នខ្ញុំរស់បានរីករាយណាស់ លោកក៏ដូចគ្នាគួរតែមើលថែកូនទន្សាយរបស់លោកឲបានល្អកុំឲបាត់បង់មនុស្សល្អៗដូចគេទៀតឱកាសសម្រាប់មនុស្សម្នាក់វាមិនមានច្រើនដងទេ"

"អូហ៍!មួយទៀតសង្ឃឹមតទៅលោកហៅឈ្មោះខ្ញុំបានត្រូវគឺវ៉ាង មូឈី មិនមែនផាក ជីមីនទេ"

ជីមីននិយាយហើយក៏ដើរទៅរកស៊ូហ្កាដែលដើរមករកគេទាំងញញឹម ឲយ៉ុនហ្គីនៅឈរពិចារណានូវសម្ដីជីមីន។

"ផ្កាយតូចនិយាយអីជាមួយវា"

"និយាយរឿងធម្មតាប៉ុណ្ណោះគ្មានអីទេ តោះអ្នកម៉ាក់ប្រហែលចាំហើយ"

ចុកទេបងយ៉ុន ច្បាស់ៗលះៗ🤪

#អរគុណសម្រាប់ការអាន💜

Continuă lectura

O să-ți placă și

227K 6.6K 61
𝐁𝐄𝐈𝐍𝐆 𝐓𝐇𝐄 𝐄𝐋𝐃𝐄𝐒𝐓 child of the Kamado family was no easy task. You took on chores with your mother, and soon enough, you had to take car...
6M 311K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...
82.8K 6.6K 148
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-