និស្ស័យស្នេហ៏ : ពួកយើងជាគូ​(...

By lmwiinn

31.2K 1.5K 35

តើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិ... More

ណែនាំតួអង្គ
Episode 1 ( ដំណើរទៅប្រាសាទបុរាណ)
Episode 2 : ខ្ញុំនៅឯណានិង??
Episode 3
Episode 4 ( អ្នកបម្រើថ្មី)
Episode 5 : ជួបមនុស្សថ្មី
Episode 6 : អ្នកប្រុសចាប់ចិត្តនិងបងថេយ៍មែនទេ?
Episode 7 : ហេតុអ៏ក៏បេះដូងនេះវាឈឺម្ល៉េះ
Episode 8 : បងចាំចម្លើយអូន
Episode 9 : ស្អែកពួកយើងចេញដំណើរទៅព្រំដែន
Episode 10 : រវាងអ្នកប្រុសសុីនហានិងអ្នកប្រុសជុងគីឯងយកមួយណា
Episode 11 : សង្គ្រាម
Episode 12 : យើងដឹងថាអារម្មណ៍ឯងគិតលើស៊ូយ៉ុងយ៉ាងមិច?
Episode 13 : អៀន
Episode 14 : បុត្រមិនសុខចិត្តទេ
Episode 15 : ស្តីដណ្តឹង
Episode 16 : ពិធីភ្ជាប់ពាក្យ
Episode 17 : ថេយ៍បាត់ខ្លួនហើយ?
Episode 18 : ឆ្នាំ 20xx
Episode 20 : បង្កើតភាពស្និទ្ធស្នាល
Episode 21 : មុខដូចទន្សាយណាស់
Episode 22 : សង្សារ
Episode 23 : ចាំបងអារម្មណ៍ល្អ ចាំយើងនិយាយគ្នាវិញ
Episode 24 : គេឈប់ខឹងហើយ
Episode 25 : ជុង... បងធ្វើស្អីនិង?
Episode 26 : ពួកយើងបែកគ្នាទៅ
Episode 27 : ចៅហ្វាយ~~
អាយុ តួអង្គ ពេល5ឆ្នាំក្រោយ
Episode 28 : សម្លាប់អាជុងហ្គុកចោលទៅ
Episode 29 :ចាត់ការឯងមិនបាន ចាត់ការមនុស្សរបស់ឯងវិញ
Episode 30 : អាថ៌កំបាំងស្អី??
Episode 31 : អូននឹកបងណាស់
Episode 32 : បន្តិចទៀតជួបគ្នាណា ក្មេងតូច
Episode 33 : មិចក៏យំចឹង??
Episode 34 : ឯងបុិនសាងសត្រូវមែន
Episode 35 : សុំទោសស៊ូសាន
Episode 36 : ពួកយើងទៅរស់នៅប្រទេសចិន
Episode 37 : ស្វាគមន៍មកកាន់នរកឋានកណ្តាលណា
Episode 38 : ប្រហែលបងគិតច្រើនហើយ
Episode 39 : ឈឺ...ឈឺណាស់
ដំំណឹង
Episode 40 : រង្វាន់ហេស៎??
Episode 41 : ដឹងការពិត
Episode 42 : ឯងត្រូវតែជឿប៉ា
Episode 43 : មានរឿងអ្វីកូនជីន??
Episode 44 : គ្រួសារឯងជាអ្នកណា ??
Episode 45 : មង្គលការ
Episode 46 : ជីវិតឯងគឺបែបនិងមែនទេ???
Episode 47 : លែងលះ
ដំណឹង
Episode 48 : សោកស្តាយ
Episode 49 : អរគុណបងដែលទទួលអូនដូចគ្នា
Episode 50 : គេពពោះកូនយើង
Episode 51 : នេះជាកូនខ្ញុំ
Episode 52 : កម្មករថ្មី
Episode 53 : វាស្លាប់ហើយទេដឹង
Episode 54 : ពេលនេះអ្វីៗដោះស្រាយរួចហើយ
Episode 55 : ភាគបញ្ចប់

Episode 19 : អោយវាជួបជាមួយប្រពន្ធវាវិញ

628 35 0
By lmwiinn


+ 5 ឆ្នាំក្រោយមក

" សួស្តីប្រទេសកូរ៉េ " រាងតូចម្នាក់ដែលបានស្ថិតនៅក្នុងព្រលានយន្តហោះកូរ៉េ ដែលទើបតែត្រឡប់មកពីបញ្ចប់ការសិក្សានៅប្រទេសបារាំង ម្នាក់នោះគឺ គីម ថេយ៉ុង ។ បន្ទាប់ពីភ្ញាក់ពីសន្លប់មក ថេយ៍មិនបានចាំពីការបាត់ខ្លួនរបស់គេទេ មានន័យថារយះពេលបាត់ខ្លួនរបស់ថេយ៍ ថេយ៍មិនចាំទេ ពេលប៉ាម៉ាក់គេសួរថាបាត់ខ្លួនទៅណា ថេយ៍ថាមិនដឹងអីទាំងអស់ គេដឹងត្រឹមថាសន្លប់ ហើយភ្ញាក់មកវិញគឺនៅពេទ្យ ។ ប៉ាម៉ាក់ថេយ៍ពេលដឹងបែបនេះក៏មិនសួរដេញដោលច្រើនដែរ ខ្លាចខថយ៍គិតច្រើននិងឈឺក្បាល ។ បន្ទាប់ពីភ្ញាក់មក ប៉ាម៉ាក់ថេយ៍ក៏បញ្ជូនថេយ៍អោយទៅរៀននៅប្រទេសក្រៅ ឥឡូវគឺរៀនចប់ហើយ។ ថេយ៉ុងអាយុ 24ឆ្នាំ រៀនចប់ផ្នែកជំនួយ ឥឡូវត្រូវមកជួយការងារជីន នៅក្នុងក្រុមហ៊ុនលោកគីម ។

" ហើុយ... អាថេយ៍ រត់លឿននោះលឿន" ជីមីនក៏រត់តាមពីក្រោយថេយ៍ជាមួយហូប៊ី ពួកគេទៅរៀននៅប្រទេសបារាំងជាមួយថេយ៍ដែរ ជីមីនរៀនចប់ផ្នែកពេទ្យ ឯហូប៊ីរៀនចប់ផ្នែកគ្រឿងសម្អាង ព្រោះប៉ាម៉ាក់គេមានក្រុមហ៊ុនគ្រឿងសម្អាងផ្នែកទឹកអប់។ ពេលនេះពួកគេមកកូរ៉េវិញហើយ។

" មែននិងរត់ចង់មិនទាន់ ហើុយ.. ហត់ណាស់សម្រាកបន្តិចសិន" ហូប៊ី

" ហេឡូ កូនសិស្សទាំងបី ស្វាគមន៍ត្រឡប់មកកូរ៉េវិញ" ជីនក៏មកទទួលពួកគេ

" បងជីន" ពួកគេទាំងបីរយ់មកអោបជីន ដោយក្តីនឹករលឹក

" អួយ.. អួយ អោបតិចៗ" ជីន

" នឹកណាស់.. សឺត" ថេយ៍លោតមកថើបជីន

" ម៉ោះ អូនថើបដែរ / អូនដែរ សឺត..សឺត" ជីមីននិងហូប៊ីក៏លោតមកថើបជីនដែរ ជីមីននិងហូប៊ីជាកូនទោល ចឹងហើយបានពួកគេទាំងពីរចាត់ទុកជីនដូចបងប្រុសពួកគេដែរ

" បានហើយ ពួកអូនទើបមកដល់ ឆាប់ទៅផ្ទះទៅប៉ាម៉ាក់កំពុងចាំ" ជីន

" ហួយ.. ពួកយើងទៅដើរលេងសិនទៅហី បងជីន" ថេយ៍ រំអុកមិនទាន់ចង់ទៅផ្ទះ គេចង់ដើរលេងសិន

" មែនហើយ អូនចង់ដើរលេងសិន បងជីនជូនពួកយើងទៅសិនទៅ" ហូប៊ី

" តែប៉ាម៉ាក់ពួកអូនចាំផ្លូវណា មិននឹកម៉ាក់ប៉ាទេអី" ជីន ចង់អោយពួកគេទៅរកប៉ាម៉ាក់ពួកគេសិន

" ចាំអូនខលទៅប្រាប់គាត់ក៏បាន ពួកគាត់មិនថាអីទេ" ជីមីន

" បានហើយ បងសុំចាញ់ពួកឯងហើយ ម៉ោះចង់ទៅណា បងជូនទៅ បងសម្រាកការងារមួយថ្ងៃដើម្បីពួកឯងចុះ" ជីន ពិតជាមិនអាចបដិសេធពួកប្អូនគេបានមែន

" ល្អណាស់ បងជីនល្អជាងគេ ពួកយើងទៅ" ពួកគេសរសើរជីន ដើម្បីយកចិត្ត ហើយក៏ចាកចេញទៅ

_____

+ ស្អែកឡើង

" លោកប្រធានគីម មានអ្នកចង់វិនិយោគជាមួយនិងអគារថ្មីនៅប៊ូសាន " លេខា បានមកប្រាប់

" តើគេជានរណាដែរ?" ជីន គឺជាប្រធានក្រុមហ៊ុនគីម ដែលលោកគីមបានផ្ទេរអោយជីនកាលពី2ឆ្នាំមុន

" អ្នកដែលចង់ដាក់វិនិយោគគឺជា ក្រុមហ៊ុនសុីមមីស៊ូ ដែលជាក្រុមហ៊ុនល្បីនៅកូរ៉េនិងជប៉ុន ដែលជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុមយើងដែរ" លេខា

" អូខេ ប្រាប់ទៅខាងគេវិញទៅ ថាយល់ព្រម ហើយរកថ្ងៃទំនេរណាត់គ្នាចុះកិច្ចសន្យាទៅ " ជីន នរណាមិនស្គាល់ក្រុមហ៊ុមសុីមមីស៊ូ អ្នកណាក៏ចង់វិនិយោគជាមួយដែរ ខាងក្រុមហ៊ុនគីមក៏ធ្លាប់ដាក់វិនិយោគដែរ ហើយក៏ជាដៃគូវិនិយោគនៅក្នុងក្រុមហ៊ុមគីម មានន័យថា ក្រុមហ៊ុនសុីមមីស៊ូ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនគីមដែរ។ ឥឡូវគេចង់វិនិយោគនៅគម្រោងថ្មីទៀត ទើបគេរីករាយនិងទទួល។

" ចា៎ ខាងគេបានផ្តល់ព័ត៌មានថា ណាត់ជួបនៅថ្ងៃពិធីអាទិត្យនេះ នៅ2ថ្ងៃទៀត ពេលថ្ងៃម៉ោង2 "

" អូខេ តាមនិងចុះ ចាំជួយរំលឹកខ្ញុំផង" ជីន ប្រាប់ហើយក៏ធ្វើការបន្ត ឯលេខាក៏ចាកចេញទៅ

" បងជីន " ថេយ៉ុងក៏ចូលមក ព្រោះថ្ងៃនេះជាថ្ងៃគេចូលធ្វើការដំបូង

" មកហើយហេស៎ អង្គុយសិនមក" ជីន

" បងជីន អោយប្អូនប្រុសម្នាក់នេះធ្វើអ្វីដែរ?" ថេយ៍

" បងមានគម្រោងថ្មីនៅប៊ូសាន តើអូនចង់ធ្វើទេ?" ជីន លើកឡើងព្រោះគម្រោងថ្មីគ្មានអ្នកណាកាន់កាប់ទេ តែក៏បារម្ភពីថេយ៍ដែរ គេក៏ចង់ទៅមើលខ្លួនឯងដែរតែដោយសារត្រូវកាន់កាប់សាខាធំនេះទើបមិនអាចទៅបាន

" ត្រូវទៅនៅនិងមែនទេ?" ថេយ៍ គេមិនចង់ឃ្លាតឆ្ងាយពីគ្រួសារទៀតទេ គេទើបតែត្រឡប់មកមិនបានប៉ុន្មានផង ក៏ត្រូវទៅធ្វើការឆ្ងាយទៀត

" អត់ទេ គឺទៅតែ1ខែ ដើម្បើមើលការខុសត្រូវប៉ុណ្ណោះ" ជីន

" ចឹងក៏បានដែរ " ថេយ៍យល់ព្រម

" ចឹងអូនយកឯកសារនេះទៅមើលសិនចុះ មិនយល់ត្រង់ណា ចាំមកសួរបង អូននៅមើលទីនេះក៏បាន ចាំពេលបាយថ្ងៃចាំទៅញ្ញុាំជាមួយបង" ជីន យកឯកសារខ្លះៗអោយថេយ៍មើល

" បាទ " ថេយ៍ទទួលយក

_____

+ 2 ថ្ងៃក្រោយ

+ ភោជនីយដ្ឋាន

" សួស្តីលោក សុីមីស៊ូ សុំទោសដែលអោយលោកចាំយូរ" ជីនក៏បានមកជួបជាមួយនិង អ្នកវិនិយោគ ។ ថ្ងៃនេះត្រូវចុះកិច្ចសន្យារឿងភាគហ៊ុន គម្រោងថ្មីនៅប៊ូសាន។ ឯអ្នកដែរជីនជួបគឺជាកូនធម៌របស់លោក សុីមមីស៊ូ ដែលកាន់កាប់ក្រុមហ៊ុនមួយនៅប្រទេសកូរ៉េ ។

" សូមអញ្ជើញអង្គុយ លោកគីម"

" ខ្ញុំគីម ស៊ុកជីន " ជីនណែនាំខ្លួន

" ខ្ញុំគីម ណាមជូន សុីមមីស៊ូ ជាប្រធានក្រុមហ៊ុនសុីមមីស៊ូ ថ្មី" ណាមជូន

" នេះជាឯកសារ និងលិខិតកិច្ចសន្យា សូមលោកអាចពិនិត្យមើលបាន បើគ្មានបញ្ហាទេ អាចចុះហត្ថលេខាត្រង់នេះបាន" ជីនទាញឯកសារដាក់លើតុ

" បាទ នេះ" ណាមជូនចុះហត្ថលេខាហើយ ក៏ហិតអោយជីនវិញ

" អរគុណសម្រាប់ការសហការ" ពួកគេចាប់ដៃគ្នាជាការសហការ

" អ៎ លោកគីម.." ណាមជូន

" ហៅខ្ញុំជីនក៏បានដែរ" ជីន គេមិនសូវប្រកាន់ទេ

" បាទ ខ្ញុំចង់សួរថា តើជីនអ្នកទៅមើលគម្រោងនៅសាខាប៊ូសានមែនទេ" ណាមជូន

" បាទ អត់ទេ ខ្ញុំនៅមើលការខុសត្រូវនៅសាខាសេអ៊ូលនេះ ចំណែកគម្រោងថ្មីខ្ញុំអោយប្អូនប្រុសខ្ញុំ ទៅមើល លោកណាមជូនអាចទុកចិត្តបាន ប្អូនខ្ញុំទើបបញ្ចប់ការសិក្សាពីបារាំងទេ" ជីន

" បាទ ខ្ញុំទុកចិត្តលោក តើខ្ញុំអាចដឹងពីឈ្មោះរបស់ប្អូនប្រុសលោកជីនបានទេ?" ណាមជូន

" ប្អូនខ្ញុំឈ្មោះ គីម ថេយ៉ុង ទើបបញ្ចប់ការសិក្សាពីបារាំង" ជីន

" បាទ " ណាមជូន បានទទួលអ្វីដែលគេចង់លឺហើយ

" បើគ្មានអ្វីទេ ខ្ញុំសូមលាសិនហើយ" ជីន គេប្រញាប់ទៅញ៉ាំបាយថ្ងៃ ព្រោះប្រញាប់មកពេកមិនទាន់បានញុំាអី

" តើលោកប្រញាប់មានការអ្វីមែនទេ?" ណាមជូនឃាត់ព្រោះគេនៅចង់និយាយជាមួយជីន មិនដឹងមិចទេគេស្រាប់តែមិនទាន់ចង់អោយជីនទៅ

" គឺ ខ្ញុំទៅញ៉ាំបាយថ្ងៃ" ជីន

" មើលមិនប្រកាន់ទេ លោកនៅញ្ញុាំបាយជាមួយខ្ញុំសិនទៅ " ណាមជូន

" បាន ល្អ ប្អូន" ជីនក៏យល់ព្រម ហើយហៅអ្នកបម្រើមក។ ពួកគេនិយាយគ្នាពីនេះពីនោះ មើលទៅចុះសម្រុងណាស់ ។ ពួកគេនិយាយរហូតដល់ញ្ញុាំរួច ក៏ចាកចេញទៅធ្វើការរៀងខ្លួន

_______

+ វិមានសុីមមីស៊ូ

លោកដៃគី សុីមមីស៊ូ ឥឡូវអាយុ61ឆ្នាំហើយ។ គាត់មានកូនធម៌ប្រាំនាក់ ដែលបានទទួលស្គាល់កាលពី 2 ឆ្នាំមុន ។ គាត់បានផ្ទេរដំណែងដែលគាត់មានចែកអោយកូនធម៌គាត់កាន់កាប់

អស់ហើយ ។កូនធម៌គាត់ នោះគី កូនទី1 គឺ មីនយ៉ុងហ្គី សុីមមីស៊ូ អាយុ 31 ឆ្នាំ កាន់កាប់ផ្នែកផ្លូវងងឹតរបស់លោកដៃគី មាន ក្លឹប កាស៊ីណូ និងការជួយដូរអាវុធ ទាំងកូរ៉េ និងជប៉ុន លោកដៃគីទុកចិត្តអោយយ៉ុងហ្គីកាន់ព្រោះយ៉ុងហ្គី មុឺងម៉ាត់ និងឈាមត្រជាក់ សម្លាប់សត្រូវមិនញញើតដៃ។ កូនធម៌ទី2 គឺ គីមណាមជូន សុីមមីស៊ូ 30ឆ្នាំ កាន់កាប់ក្រុមហ៊ុនសុីមមីស៊ូ ជាប្រធានក្រុមហ៊ុន ។ កូនទី3 គឺ ចនជុងហ្គុក អាយុ 29ឆ្នាំ គេកាន់កាប់ទាំងផ្លូវភ្លឺ និង ផ្លូវងងឹត គឺផ្លូវភ្លឺ គឺមានក្រុមហ៊ុននាំចេញនាំចូល និងមានផ្សារទំនើប2 3ដែរ ឯផ្លូវងងឹតជាម៉ាហ្វៀជួញដូរថ្នាំ។ ឯកូនភ្លោះ ខាងសុងហូ សុីមមីស៊ូ និង ខាងសុងហេ សុីមមីស៊ូ អាយុ25 ឆ្នាំ កាន់កាប់ក្រុមហ៊ុននៅប្រទេសជប៉ុន ឥឡូវពួកគេនៅជប៉ុន។ ពួកគេទាំងប្រាំនាក់ជាម៉ាហ្វៀទាំងអស់ តែអ្នកដែរគេដឹងច្បាស់ថាជាម៉ាហ្វៀបើកមុខគឺ យ៉ុងហ្គី និងជុងហ្គុក។

ដំណើររឿងដែល លោកដៃគីយកពួកគេជាកូនធម៌ដោយសារតែ កាលពី2 ឆ្នាំមុន លោកដៃគីត្រូវមានគេលោបវាយឆ្មក់ នៅតាមផ្លូវស្ងាត់ ។ ពេលកំពុងបរឡាន មានឡានមួយទៀតបើកតាម រហូតដល់ផ្លូវស្ងាត់ក៏ចាប់ផ្តើមធ្វើសកម្មភាព ។ ឡានរបស់លោកដៃគីមាន ជុងហ្គុកជាអ្នកបើក និង យ៉ុងហ្គីអង្គុយកៅអីម្ខាងទៀត ខាងក្រោយមានលោកដៃគី ឯឡានបើកពីក្រោយជាឡានដែលមាន ណាមជូន សុងហូនិងសុង ថ្ងៃនិងមិនមានស៊ូសុីទេ ដោយសារគេត្រូវទៅមើលក្រុមហ៊ុននៅកូរ៉េ។ ពេលដល់ផ្លូវស្ងាត់ ស្រាប់តែមានឡានមកឈប់ពីមុខ ពេលដែលពួកគេចង់បកក្រោយតែមានឡានឈប់ពីក្រោយដូចគ្នា ហើយក៏មានមនុស្សមករុំព័ទ្ធ ឡានពួកគេជាប់ ។ ពួកគេក៏សម្រេចចិត្តរត់ចូលទៅក្នុងព្រៃដើម្បីសុវត្ថិភាព ដោយជុងហ្គុកនិងយ៉ុងហ្គីនាំលោកដៃគីរត់ ឯណាមជូន សុងហូ និងសុងហេបាញ់ការពារ។ ពេលរត់ចូលព្រៃ សត្រូវនៅតែមកតាម រកមកបាញ់សម្លាប់លោកដៃគី តែត្រូវជុងហ្គុកពាំងគ្រាប់កាំភ្លើងអោយ ដោយមិនស្រាយជីវិត ពេលបាញ់គ្នាបានមួយសន្ទុះកូនចៅលោកដៃគីក៏បានមកដល់ ហើយក៏បញ្ជូនជុងហ្គុកទៅមន្ទីរពេទ្យ។ ដោយឃើញភាពស្មោះត្រង់និង ភាពវៃឆ្លាត របស់ពួកគេទាំងប្រាំ បូករួមនិងគាត់គ្មានកូនចៅសម្រាប់ស្នងដំណែងគាត់ លោកដៃគីក៏ព្រមទទួលពួកគេជាកូនធម៌ ដោយមានការចុះបញ្ជីចូលក្នុងសៀវភៅគ្រួសារផងដែរ។ពួកគេក៏ព្រមដោយសារ ការសុំរបស់លោកដៃគី ឈ្មោះរបស់ពួកគេគ្រាន់តែបន្ថែមត្រកូលលោកដៃគីពីក្រោយប៉ុណ្ណោះ។ ដោយសារមានកូនធម៌ហើយ លោកដៃគីក៏ប្រគល់ការងារអោយកូនៗគាត់អស់ហើយ ទើបគាត់បានចូលនិវត្តន៍។ ការគ្រប់គ្រងរបស់ពួកគេទាំងប្រាំធ្វើអោយមុខជំនួយកាន់តែដើរទៅមុខ និងមានការពង្រីកមុខរបរបន្ថែមទៀត ធ្វើអោយលោកដៃគីមានមោទនភាពលើពួកគេ។ ទោះបីជាពួកគេជាម៉ាហ្វៀ តែពួកគេមិនដែរប៉ះពាល់ស្រីនោះទេ និងមិនដែលធ្លាប់មានស្មេហាអីនោះទេ

" ជុងហ្គុកឯងមិនទៅធ្វើការទេអី? " ណាមជូនមានចូលមកវិមានវិញ ហើយក៏ឃើញជុងហ្គុកនៅអង្គុយលើសាឡុង ទើបសួរ

" អត់ទេ តែប្រហែលយប់បន្តិចមានការជូញដូរថ្នាំខ្ញុំត្រូវទៅមើល" ជុងហ្គុក

" បងមកមើលប៉ាបន្តពី បងយ៉ុង គាត់ត្រូវទៅមើលកាស៊ីណូ" ណាមជូន

" អ៎.. បងជូន ឮថាបងចូលហ៊ុនលើគម្រោងថ្មីរបស់ក្រុមហ៊ុនគីមមែនទេ?" ជុងហ្គុកសួរ ព្រោះគេធ្លាប់សុីបរកថេយ៍ដែរ គេក៏រកឃើញគឺថេយ៍ជាកូនគ្រួសារគីម ពេលគេឮថាថេយ៍នៅបារាំងជុងហ្គុកក៏ធ្លាប់ទៅជួប តែមើលទៅថេយ៍មិនស្គាល់ជុងហ្គុកទេ ជុងហ្គុកមិនអស់ចិត្តក៏អោយគេសុីបមើល ទើបដឹងថាថេយ៍បាត់ការចងចាំ ទើបគេរកវិធីដើម្បីបានចូលទៅជិតថេយ៍ បែបចាប់ផ្តើមសាជាថ្មី

" មែនហើយ ឯងចង់ទៅធ្វើការលើគម្រោងនេះទេ?" ណាមជូន

" អត់ទេ មិនចាប់អារម្មណ៍" ជុងហ្គុក

" តែដូចជាលឺថា គម្រោងនិងកូនពៅត្រកូលគីមជាអ្នកកាន់ នរណាគេណ៎.. ដូចជាឈ្មោះគីម ថេយ៉ុង មិចទេ" ណាមជូន

" ថេយ៍ អ្នកកាន់បែបទេបងជូន" ពេលលឺឈ្មោះថេយ៍ភ្លាម ក៏ហក់មកសួរជុងហ្គុកអោយច្បាស់

" មែនហើយ តែឯងមិនចង់ធ្វើផង មិនអីទេចាំបងរកអ្នកផ្សេង" ណាមជូនញោះជុងហ្គុក ការពិតគេទុកកន្លែងនិងអោយជុងហ្គុកហើយៗ ការដាក់ទុនលើគម្រោងថ្មីរបស់ក្រុមហ៊ុនគីមក៏ជាគម្រោងគេដែរ ដើម្បីអោយជុងហ្គុកបាននៅជិតថេយ៍

" អ្នកណាថាខ្ញុំមិនព្រមនោះ ខ្ញុំព្រម ខ្ញុំព្រម គេធ្វើថ្ងៃណាដែរ" ជុងហ្គុកឥឡូនេះអារម្មណ៍រំជើបរំជួលណាស់ ចង់តែទៅជួបថេយ៍ភ្លាមៗនោះទេ

" ឯងកុំប្រញាប់មើល អាចនិងអាទិត្យក្រោយ" ណាមជូន

" មិចក៏យូរម៉្លេះ ទៅធ្វើថ្ងៃស្អែកម៉ងទៅអត់ទេ ប្រាប់គេថាទៅធ្វើថ្ងៃស្អែកទៅ" ជុងហ្គុកមិនសុខចិត្តទេ គេនៅរំអុកណាមជូន។ ទោះជុងហ្គុកជាម៉ាហ្វៀ តែនៅជាមួយបងប្អូនគេ គឺគេចូលចិត្តលេងសើច មិនមុខងាប់ទេ។

" បាន បាន ចាំបងខលទៅជីន ប្រាប់គេថាឯងទៅធ្វើស្អែក" ណាមជូនសុំចាញ់ហើយ

" ហៅថេយ៍ទៅផង ប្រាប់ថាខ្ញុំអ្នកជូនទៅ.... តែអ្នកណាគេជីន មិចក៏ហៅស្និទ្ធស្នាលម៉្លេះ?" ជុងហ្គុកក៏ចាប់បានសម្តី ហើយចាប់ផ្តើមញោះជុងហ្គុកម្តង ឯណាមជូនវិញចាប់ផ្តើមគេចពីសំណួរជុងហ្គុក

" ចង់ជួបថេយ៍ទេ តិចអត់បានជួបហាស់ អត់ខលទៅឡើ.." ណាមជូនយករឿងថេយ៍មកគម្រាម

" បាន" ណាមជូនខលទៅរកជីន

+ In call

( សួស្តី ខ្ញុំជីននិយាយ)

" បាទ ខ្ញុំណាមជូនណា ជីនទំនេរទេ អាចនិយាយគ្នាបានទេ" ណាមជូន និយាយ ឯជុងហ្គុកនេះប្រឹងស្តាប់បងគេនិយាយ

( បាទ ខ្ញុំអាចនិយាយបាន លោកណាមជូនមានអ្វីមែនទេ?) ជីន ដែលនៅកន្លែងធ្វើការ កំពុងមើលឯកសារ ទោះរវល់ក៏ថាទំនេរដែរ អារម្មណ៍គេចង់និយាយជាមួយណាមជូន សូម្បីតែមិញពេលឃើញថាលេខណាមជូនខលមកក៏លើកភ្លាម

" គឺខ្ញុំចង់និយាយរឿងគ្រោងនៅសាខាប៊ូសាន ខ្ញុំចង់អោយប្អូនប្រុសខ្ញុំធ្វើការ ហើយគេចង់ទៅធ្វើនៅថ្ងៃស្អែក ខ្ញុំចង់សួរថាថេយ៉ុងចង់ទៅថ្ងៃស្អែកដែរទេ ? និងបានទៅជាមួយគ្នា" ណាមជូន

( បាទ ខ្ញុំសួរប្អូនខ្ញុំសិន ថេយ៍ ថេយ៍ អូនចង់ទៅប៊ូសានស្អែកនេះទេ?) ជីននិយាយជាមួយណាមជូនហើយ ក៏ដកឃ្លាមកនិយាយជាមួយប្អូនគេដែលនៅក្នុងបន្ទប់ធ្វើការរបស់គេដែរ ហើយថេយ៍ក៏ងក់ក្បាល

( ប្អូនខ្ញុំព្រមហើយ)

" ចាំខ្ញុំទៅយក បងជូនប្រាប់គាត់ទៅ" ជុងហ្គុកដែរនៅស្តាប់ជាមួយក៏មកបញ្ជាក់ប្រាប់ណាមជូនខ្លាចភ្លេច

" ដឹងហើយៗ..ហិ ហិ ជីន ចឹងស្អែកចាំខ្ញុំអោយប្អូនប្រុសខ្ញុំទៅយក ម៉េចដែរ?" ណាមជូន ខ្សឹបប្រាប់ជុងហ្គុកតិចៗ គេចេះរៀបចំហើយនៅមករញ៉េរញ៉ៃអីណា

( អូខេ អោយពួកគេទៅជាមួយគ្នាក៏បាន ថេយ៍មិនស្គាល់នរណាផង ទៅទៅបានពីរនាក់ដែរ) ឯជុងហ្គុកនេះពេលស្អែកបានជួនថេយ៍គឺសប្បាយអរណាស់ ស្អែកបានជួបប្រពន្ធគេហើយ ក្រោយបែកគ្នា5ឆ្នាំ

" ចឹងតាមនិងទៅ " ណាមជូន

( អស់ហើយមែនទេ ចឹងខ្ញុំដាក់ចុះហើយ)

" ឈប់សិនជីនៗ គឺ.. ល្ងាចនេះទំនេរទេ អាចទៅញ្ញុាំបាយជាមួយគ្នាទេ" ណាមជូន គេចង់ជួបជីនទៀត

(បាន ខ្ញុំទំនេរអាចទៅបាន លោកចាំផ្ញើរទីកន្លែងអោយខ្ញុំមក)

" ចឹងប៉ុណ្ណឹងចុះ មិនរំខាន់ជីនធ្វើការទេ ល្ងាចជួបគ្នាណា បាយៗ" ណាមជូន

( បាទ បាយៗ)

"ហើយ៎.. មិចក៏ដាក់មុខគៀកម្ល៉េះ" ណាមជូនពេលនិយាយជាមួយជីនចប់ សប្បាយចិត្តណាស់ ពេលដែលងាកមកមើលជុងហ្គុកវិញ ក៏ឃើញមុខជុងហ្គុកនៅចំពីមុខ ដូចមានរឿងចង់សួរ

" បងមិនដែលណាត់ជាមួយនរណាគេពីមុនមកទេ មិចក៏ឥឡូវបែបជាណាត់បងប្រុសថេយ៍ចឹង បងគិតអីមែនទេ?" ជុងហ្គុក សម្លឹងភ្នែកណាមជូនជាប់ ទោះបីជាណាមជូនប្រឹងគេចមិចទៅណាក៏ដោយ

" គ្មានទេ ក្រែងតែណាត់គ្នាធម្មតាប៉ុណ្ណោះ" ណាមជូនមិនហ៊ានសម្លឹងមុខជុងហ្គុកទេ

" បងឆ្លើយនិងសំណួរខ្ញុំ មើលភ្នែកខ្ញុំផង" ជុងហ្គុក

" ណែក៎... ពីរនាក់ឯងកំពុងលេងអ្វីនិង?" យ៉ុងហ្គីដែលចុះមកពីលើ មកក៏ឃើញប្អូនគេពីរនាក់នេះដូចប្រលែងគ្នា ម្នាក់ប្រឹងគេច ម្នាក់តាមដូចដេញចាប់គ្នា

" គេបងជូនមិននិយាយការពិត" ជុងហ្គុកបែបមករកយ៉ុងហ្គីវិញ ព្រោះយ៉ុងហ្គីមានឥទ្ធិពលជាង ណាមជូនគេមិនហ៊ានទេ

" មានរឿងអ្វីមែនទេជុងហ្គុក" យ៉ុងហ្គីដើរមកអង្គុយលើសាឡុង

" គឺបងជូន គាត់មានស្នេហាហើយ" ជុងហ្គូកមកអង្គុយជិតយ៉ុងហ្គី

" មិនមែនទេ បងយ៉ុង... អាហ្គុក" ណាមជូន

" ជុងហ្គុកនិយាយទៀតមក" យ៉ុងហ្គុក

" គឺចេះទេ បងជូនបានទៅវិនិយោគជាមួយក្រុមហ៊ុនគីម ហើយក៏បានជួបជាមួយនិងប្រធានក្រុមហ៊ុនគីម គឺ គីម ស៊ុកជីន ហើយល្ងាចនេះគាត់ណាត់គ្នាញ្ញុាំបាយទៀតនោះ បងថាផ្លែកទេច្រើនឆ្នាំហើយ កូនស្រីអ្នកមានជាច្រើនណាត់គាត់ញ្ញុាំបាយ គាត់តែងតែបដិសេធមិនខ្វល់ តែពេលជួបប្រធានគីមនេះមិនបានមួយថ្ងៃផង ណាត់គេញ្ញុាំបាយហើយ" ជុងហ្គុក

" ពិតមែនហេស៎ណាមជូន" យ៉ុងហ្គីសួរបញ្ជាក់ គេមិនហាមឃាត់ទេបើប្អូនគេមានស្នេហានោះ

" មិនមែនទេ ខ្ញុំជួយអាហ្គុកតើ អោយវាជួបជាមួយប្រពន្ធវាវិញ" ណាមជូន

" ឯងជួបថេយ៉ុងវិញហើយហេស៎" យ៉ុងហ្គីមិនដឹងរឿងអីទេ

" គឺ... រឿងវាបែបនេះ" ណាមជូន

" ហើយចុះរឿងឯងនិងប្រធានគីមនោះ" យ៉ុងហ្គី នៅតែមិនភ្លេចរឿងណាមជូន

" ប្រាប់តាមត្រង់ក៏បានដែរ ខ្ញុំបានអារម្មណ៍ចម្លែកពេលឃើញជីនដំបូង ហើយកី៊បានអារម្មណ៍ចង់តែជួប " ណាមជូន

" បើស្រលាញ់ក៏តាមទៅ ឯងពិបាករកមនុស្សដែលត្រូវចិត្តណាស់់ ហើយឯងនៅមើលលោកប៉ាផង បងទៅមើលការងារមកសិន" យ៉ុងហ្គី

" បាទ ចុះលោកប៉ាយ៉ាងមិចហើយ?" ណាមជូន សួរ ព្រោះអ្នកដែលនៅមើលលោកដៃគីគឺយ៉ុងហ្គីច្រើនជាងគេ ព្រោះគេធ្វើការតែពេលល្ងាច ឯពួកប្អូនគេធ្វើការពេលព្រឹក ។ លោកដៃគីឈឺដោយសារជំងឺមនុស្សចាស់ ទើបត្រូវការអ្នកមើលថែ នៅវិមានមានអ្នកបម្រើដែរតែកូនធម៌របស់គាត់ចង់មើលថែគាត់ដោយផ្ទាល់ដើម្បីជាការសងគុណគាត់ ជួយមើលថែ។

" មិនអីទេ តែបងចង់រកគ្រូពេទ្យផ្ទាល់ខ្លួន ព្រោះបងឥឡូវមានការរវល់មិនសូវបានមើលដិតដល់ទេ ណាមួយមានពេទ្យផ្ទាល់ខ្លួនស្រួលនៅមើលគាត់ ពេលឈឺតិចតួច" យ៉ុងហ្គី

" ល្អតើបើមានពេទ្យផ្ទាល់ខ្លួន ចាំខ្ញុំរកអោយ" ណាមជូន

" ចឹងរឿងនេះទុកចិត្តលើឯងហើយ បងទៅសិនហើយ នៅមើលលោកប៉ាផង ប្រហែលព្រឹកស្អែកបងមកវិញ យប់នេះបងគេងនៅកាស៊ីណូ" យ៉ុងហ្គីក៏ដើរចេញទៅ

" អាហ្គុក ឯងដឹងថាត្រូវធ្វើអីហើយមែនទេ?" ណាមជូន

" ដឹងហើយ តែបងប្រញាប់មកផង ខ្ញុំត្រូវចេញក្រៅយប់" ជុងហ្គុកដឹងថាណាមជូននិយាយអ្វី ព្រោះពេលល្ងាចណាមជូនត្រូវណាត់ជួបជីន ចឹងការមើលថែលោកដៃគីគឺគេត្រូវមើល

" ចឹងបងត្រូវទៅរៀបចំខ្លួនហើយ ឡា ឡា ទៅជួបជីនហើយ " ណាមជូនក៏ដើរទៅបន្ទប់ដើម្បីរៀបចំខ្លួនទៅជួបមនុស្សសំខាន់

" យ៉ាប់ណាស់ អ្នកមានស្នេហាលើកដំបូង" ជុងហ្គុកក៏ចេញទៅមើលលោកប៉ាគេដែរ

________

+ Office ជីន

" យ៉ា..យ៉ា មិចក៏និយាយទូរស័ព្ទហើយ ញញឹមចឹង នរណាមែនទេ?" ថេយ៉ុងក៏ចាប់អារម្មណ៍និងអាកប្បកិរិយាជីន

" គ្មានទេ គ្រាន់តែអ្នករួមភាគហ៊ុនណាត់ញ្ញុាំបាយនិង តែប៉ុណ្ណឹងឯង" ជីន

" គេជានរណាទៅ" ថេយ៉ុង

" ជាប្រធានក្រុមហ៊ុនសុីមមីស៊ូ ឈ្មោះគីមណាមជូន សុីមមីស៊ូ" ជីន

" អ៎.. អូនធ្លាប់មើលព័ត៌មានគ្រួសារសុីមមីស៊ូដែរ គឺកូនប្រុសទី2 ដែលគេល្បីថាមិនធ្លាប់មានដៃគូ មិនដែលមានរឿងអាស្រូវជាមួយមនុស្សស្រី ម៉ត់ចត់ ពូកែ បើបានជាបងថ្លៃអូន អូនព្រមទទួល" ថេយ៉ុង គេមើលព័ត៌មានខ្លះដែរ គ្រួសារសុីមមីស៊ូ អ្នកដែលល្បីជាងគេគឺ ណាមជូននេះដែរ ព្រោះគេចេញមុខក្នុងប្រទេសកូរ៉េច្រើន ឯជុងហ្គុកនិងយ៉ុងហ្គីមិនសូវបានចូលសង្គមដូចណាមជូន ចឹងអ្នកដែលដឹងថាពួកគេជាម៉ាហ្វៀ មានតែអ្នករកសុីផ្លូវងងឹតដូចគ្នានោះទេ

" ណែក៎.. អូននិយាយដល់ណាហើយ គ្រាន់តែញ្ញុាំបាយជាមួយគ្នាមួយពេលនោះទេ" ជីន

" អោយតែដូចមាត់ តែបើបានគាត់ជាបងថ្លៃ ត្រូវចាំអូនព្រមទទួលណា" ថេយ៉ុង ដឹងពីបងប្រុសគេច្បាស់ណាស់ ថាបងគេស្រលាញ់ប្រុស មិនមែនស្រលាញ់ស្រីទេ ហើយគេក៏ដូចគ្នាព្រោះពួកគេជាពពួកអូមេហ្កា

" បានហើយ ឈប់និយាយរឿងបងទៅ រឿងអូន ស្អែកអូនអាចទៅប៊ូសានជាមួយនិងប្អូនប្រុសណាមជូនបានទេ គឺណាមជូន ចង់អោយប្អូនគេមានគ្នាទៅជាមួយ" ជីន

" ចឹងក៏បាន ចឹងអូនទៅរៀបខោអាវសិន" ថេយ៍

" ទៅជាមួយបងទៅ បងចេញទៅផ្ទះដែល" ជីនរៀបចំហើយ ក៏ចាកចេញទៅផ្ទះ

_______

+ វិមានសុីមមីស៊ូ

" លោកប៉ាក្រោកហើយមែនទេ ? ក្រោកតិចៗមក ខ្ញុំជួយ" ជុងហ្គូកចូលមក ឃើញលោកដៃគីងើបមកអង្គុយ ជុងហ្គុកក៏ប្រញាប់ចូលទៅជួយលើក

" មិនអីទេកូន " លោកដៃគី

" ប៉ាហូបបាយល្ងាចឥឡូវទេ?" ជុងហ្គុក

" ចាំបន្តិចទៀតទៅ ចុះកូនញ្ញុាំអ្វីហើយនៅ" លោកដៃគី

" ចាំកូនហូបជាមួយប៉ាទៅ" ជុងហ្គុក

" ប៉ាស្អែកខ្ញុំទៅប៊ូសាន ទៅមើលគម្រោងរបស់ក្រុមហ៊ុនគីម"

" ផ្លែកម្ល៉េះ កូនមិនដែលធ្វើការចឹងផង មានអ្វីពិសេសមែនទេ?"

" គម្រោងរបស់ក្រុមហ៊ុនគីម គឺថេយ៍ជាអ្នកតំណាងក្រុហ៊ុនគីម"

" គីម ថេយ៉ុង ប្រពន្ធកូននិងមែន"

" បាទ "

" ជុងហ្គុកគ្រាប៉ាទៅបន្ទប់ទឹកបន្តិច " ជុងហ្គុកក៏ជួយគ្រាលោកដៃគីទៅបន្ទប់ទឹក

______

To Be Continue

Continue Reading

You'll Also Like

1.7K 161 12
ព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្...
45.6K 2.6K 37
" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់...
4.4M 276K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
62.1K 1.3K 75
[FOR OFFLINE READING PURPOSES ONLY] Lin Youyi is a robot cub in the future world. His only mission from birth to death is to create happiness for th...