និស្ស័យស្នេហ៏ : ពួកយើងជាគូ​(...

By lmwiinn

31.5K 1.5K 35

តើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិ... More

ណែនាំតួអង្គ
Episode 1 ( ដំណើរទៅប្រាសាទបុរាណ)
Episode 2 : ខ្ញុំនៅឯណានិង??
Episode 3
Episode 4 ( អ្នកបម្រើថ្មី)
Episode 5 : ជួបមនុស្សថ្មី
Episode 6 : អ្នកប្រុសចាប់ចិត្តនិងបងថេយ៍មែនទេ?
Episode 7 : ហេតុអ៏ក៏បេះដូងនេះវាឈឺម្ល៉េះ
Episode 8 : បងចាំចម្លើយអូន
Episode 9 : ស្អែកពួកយើងចេញដំណើរទៅព្រំដែន
Episode 10 : រវាងអ្នកប្រុសសុីនហានិងអ្នកប្រុសជុងគីឯងយកមួយណា
Episode 11 : សង្គ្រាម
Episode 13 : អៀន
Episode 14 : បុត្រមិនសុខចិត្តទេ
Episode 15 : ស្តីដណ្តឹង
Episode 16 : ពិធីភ្ជាប់ពាក្យ
Episode 17 : ថេយ៍បាត់ខ្លួនហើយ?
Episode 18 : ឆ្នាំ 20xx
Episode 19 : អោយវាជួបជាមួយប្រពន្ធវាវិញ
Episode 20 : បង្កើតភាពស្និទ្ធស្នាល
Episode 21 : មុខដូចទន្សាយណាស់
Episode 22 : សង្សារ
Episode 23 : ចាំបងអារម្មណ៍ល្អ ចាំយើងនិយាយគ្នាវិញ
Episode 24 : គេឈប់ខឹងហើយ
Episode 25 : ជុង... បងធ្វើស្អីនិង?
Episode 26 : ពួកយើងបែកគ្នាទៅ
Episode 27 : ចៅហ្វាយ~~
អាយុ តួអង្គ ពេល5ឆ្នាំក្រោយ
Episode 28 : សម្លាប់អាជុងហ្គុកចោលទៅ
Episode 29 :ចាត់ការឯងមិនបាន ចាត់ការមនុស្សរបស់ឯងវិញ
Episode 30 : អាថ៌កំបាំងស្អី??
Episode 31 : អូននឹកបងណាស់
Episode 32 : បន្តិចទៀតជួបគ្នាណា ក្មេងតូច
Episode 33 : មិចក៏យំចឹង??
Episode 34 : ឯងបុិនសាងសត្រូវមែន
Episode 35 : សុំទោសស៊ូសាន
Episode 36 : ពួកយើងទៅរស់នៅប្រទេសចិន
Episode 37 : ស្វាគមន៍មកកាន់នរកឋានកណ្តាលណា
Episode 38 : ប្រហែលបងគិតច្រើនហើយ
Episode 39 : ឈឺ...ឈឺណាស់
ដំំណឹង
Episode 40 : រង្វាន់ហេស៎??
Episode 41 : ដឹងការពិត
Episode 42 : ឯងត្រូវតែជឿប៉ា
Episode 43 : មានរឿងអ្វីកូនជីន??
Episode 44 : គ្រួសារឯងជាអ្នកណា ??
Episode 45 : មង្គលការ
Episode 46 : ជីវិតឯងគឺបែបនិងមែនទេ???
Episode 47 : លែងលះ
ដំណឹង
Episode 48 : សោកស្តាយ
Episode 49 : អរគុណបងដែលទទួលអូនដូចគ្នា
Episode 50 : គេពពោះកូនយើង
Episode 51 : នេះជាកូនខ្ញុំ
Episode 52 : កម្មករថ្មី
Episode 53 : វាស្លាប់ហើយទេដឹង
Episode 54 : ពេលនេះអ្វីៗដោះស្រាយរួចហើយ
Episode 55 : ភាគបញ្ចប់

Episode 12 : យើងដឹងថាអារម្មណ៍ឯងគិតលើស៊ូយ៉ុងយ៉ាងមិច?

623 33 0
By lmwiinn


" ស៊ូ ស៊ូកាន់ដៃបងអោយជាប់ កុំលែងណា" ថេយ៍កំពុងកាន់ដៃស៊ូយ៉ុងផង ឯដៃម្ខាងទៀតកំពុងតែការពារខ្លួនពីសត្រូវ ដែលចង់មកវាយពួកគេ

" បងថេយ៍ ខ្ញុំខ្លាចណាស់ អា... កុំចូល ចេញទៅ" ស៊ូយ៉ុងកំពុងភ័យផង ដៃកំពុងក្រវីដាវមិនដឹងណាណីទេ ខ្លាចតែសត្រូវចូលមក ។ កំពុងភ័យចុះភ័យឡើង ស៊ូយ៉ុងក៏របូតដៃចេញពីថេយ៍

" បងថេយ៍ បងថេយ៍ " ដោយភាពវឹកវរផង ធ្វើអោយស៊ូយ៉ុងមិនអាចកាន់ដៃថេយ៍វិញទេ ហើយត្រូវទាហានដែលកំពុងប្រយុទ្ធគ្នា រុញចុះឡើងក៏ឃ្លាតពីថេយ៍ទៅមិនដឹងដល់ណាទេ

" វើយ!! បាត់ស៊ូយ៉ុងដៃ ស៊ូ ស៊ូឯងនៅណា" ថេយ៍ដោយដៃម្ខាងទូទាយពេក ក៏ងាកមើលបាត់ប្អូនគេ មិនដឹងតាំងពីពេលណា ថេយ៍ក៏ប្រឹងរកដែល។ ថេយ៍រកចុះឡើងក៏ប្រទះឃើញជុងហ្គុកប្រយុទ្ធជាមួយនិងនរណាម្នាក់ដូចជាមេទ័ព។ ពេលប្រយុទ្ធសុខៗ មេទ័ពនិងក៏ធ្លាក់ពីលើសេះ ហើយត្រូវបានជុងហ្គុកមានព្រៀបលើ

" ល្អណាស់ អ្នកប្រុសខ្ញុំខ្លាំងណាស់ ដាក់វាទៅអ្នកប្រុស" ថេយ៍កំពុងមើលពីជ្រុងម្ខាង ហើយអរលើកមេដៃអោយជុងហ្គុក

"ហើុយ!!! អ្នកប្រុសជុងហ្គុកប្រយ័ត្ន..." ថេយ៍កំពុងមើលសុខៗ ស្រាប់តែឃើញមាននរណាម្នាក់លើកព្រួញតម្រង់មកជុងហ្គុក មើលទៅជុងហ្គុកមិនបានចាប់អារម្មណ៍នោះទេ

" ជ្រុច...អាក់" ថេយ៍ រត់ទៅរុញជុងហ្គុកចេញពីព្រួញដែលកំពុងហោះមក

"ថេយ៍ .... អាក៎" ជុងហ្គុកហៅឈ្មោះថេយ៍ ព្រោះឃើញថេយ៍ជាអ្នករុញខ្លួនកុំអោយព្រួញត្រូវចំណុចសំខាន់ តែនៅតែត្រូវដើមដៃខាងឆ្វេងដដែរ តែក៏ល្អជាងត្រូវខ្លួនដែរ

" ពួកឯងចាប់ពួកវាមក " មេទ័ពខ្លាកំណាចកាលបើឃើញជុងហ្គុកត្រូវហើយ ណាមួយកូនទាហានខ្លួនក៏មកជួយដែរក៏បញ្ជាអោយចាប់ពួកជុងហ្គុកទៅ ( ជុងហ្គុកនិងមេទ័ពខ្លាកំណាច ប្រយុទ្ធគ្នានៅកន្លែងឆ្ងាយពីកូនទាហានផ្សេងទៀត)

" អ្នកប្រុសក្រោករួចទេ" ថេយ៍និងជុងហ្គុកអង្គុយនៅលើដីដដែលព្រោះថេយ៍រុញជុងហ្គុក អម្បាញ់មិញដួលនៅដី

" មិនអីទេ យើងអាចរត់បាន" ជុងហ្គុកនាយរឹងមាំត្រូវព្រួញប៉ុណ្ណឹងអាចទ្រាំបាន

" ចឹងខ្ញុំរាប់1ដល់3 ពួកយើងក្រោកហើយរត់ទៅក្រោយទាំងអស់គ្នា" ពួកកូនទាហាននគរខាងជើងក៏ដើរមករកបន្តិចម្តងៗ

" ចឹង 1 2 3 រត់" ថេយ៍ដៃម្ខាងសូកចូលចន្លោះដៃខាងស្តាំរបស់ជុងហ្គុក ចំណែកដៃម្ខាងទៀតរបស់ថេយ៍កាន់ដៃមួយក្ដាប់ ។ ពេលរាប់ដល់បីថេយ៍បាច់ដីទាំងនោះទៅពួកទាហានដែលរកមកចាប់ពួកគេ ឃើញឱកាសល្អថេយ៍លើកជុងហ្គុក រត់ទៅខាងក្រោយដែលគ្មានទាហានរបស់នគរខាងជើង។ ពួកគេក៏រត់ចូលព្រៃបាត់ ដើម្បីគេចពីពួកទាហានដែលនៅតែមកតាមពីក្រោយ

" វើយ!!! ចង្រៃមែន បើមានឱកាសក្រោយយើងនិងស្លាប់ឯង ចន ជុងហ្គុក" ជីសុង(មេទ័ពខ្លាកំណាច ) មិនសុខចិត្តនិងលទ្ធផលដែលអោយពួកជុងហ្គុករត់បាន

________

+ ចំណែកឯស៊ូយ៉ុងដែលបានបែកចេញពីថេយ៍វិញ ក៏បានរត់ចុះឡើងក៏មកឃើញសុីនហាកំពុងប្រយុទ្ធនិងសត្រូវ ក្នុងនោះដែរជុងគីក៏កំពុងប្រយុទ្ធជាមួយសត្រូវដូចគ្នា។

" ហឹស... ឆាប់ដកទ័ពចេញទៅ បើមិនចង់អោយយើងសម្លាប់ឯង" ជុងគីលើកដៃទៅភ្ជង់ក របស់មេទ័ពម្នាក់របស់បគរខាងជើងដែលបានដួលក្នុងការប្រយុទ្ធនេះ

" សម្លាប់យើងទៅ យើងមិនដកថយទេ នគរខាងត្បូងត្រូវតែជាចំណុះរបស់នគរខាងជើង ហាស៎ ហាស..." មេទ័ពនោះនៅតែមិនខ្លាចរអាក្នុងការស្លាប់ ស៊ូស្លាប់ដើម្បីជាតិ

" សម្តីខ្លាំងណាស់ណ៎ យើងនិងកាត់កឯង" សុីនហាបម្រុងនិងកាត់ហើយតែ

" អ្នកប្រុស ជួយខ្ញុំផង" សម្លេងរបស់ស៊ូយ៉ុងបន្លឺឡើង ដោយមានកូនទាហាន តាមមើលការស្លៀកពាក់ដូចជាទាហាននគរខាងជើង កំពុងឈរនៅពីក្រោយដោយមានកាំបិតភ្ជង់ក ទៀតផង ។ មុនដំបូងទាហានម្នាក់និងក៏មិនដឹងត្រូវជួយមេទ័ពរបស់គេយ៉ាងមិចដែរ តែទាហាននោះក្រលែកឃើញស៊ូយ៉ុងពួននៅម្ខាងក្នុងសម្លៀកបំពាក់ទាហានខាងត្បូង ក៏ចាប់មកគំរាមទៅ។ សុីនហានិងជុងគីក៏ភាំងដែល មិចក៏ស៊ូយ៉ុងគេនៅទីនេះ

" ឆាប់ដោះលែង បើមិនចង់អោយទាហានពួកឯងស្លាប់"

" ឯងដោះលែងគេសិនទៅ យើងនិងដោះលែងមេទ័ពឯងដែរ " ជុងគីចាប់លើកមេទ័ពនោះមកគម្រាមដែរ

" បាន អ្ហាក៎" ទាហាននោះបម្រុងនិងព្រមហើយ តែមានគ្រាប់ព្រួយហោះមកចំក្បាលទាហាននិងក៏ជួលស្លាប់ទៅ ចំណែកឯស៊ូយ៉ុងភ័យពេកក៏សន្លប់បាត់ទៅ

" អូនស៊ូ " សុីនហារត់ទៅរកស៊ូយ៉ុង

" នេះ មើលវាផង" ជុងគីបោះមេទ័ពនោះទៅអោយកូនទាហានដែលមកជួយពួកគេ ហើយក៏រត់ទៅរកស៊ូយ៉ុង

" អូនស៊ូយ៉ាងមិចទៅហើយ សន្លប់ហើយ" សុីនហាលើកក្បាលស៊ូយ៉ុងដាក់ដើមដៃ

" ម៉ោះ យើងបីគេទៅវិញ" ជុងគីរកមកបម្រុងនិងបីស៊ូយ៉ុង

" មិនបាច់ទេ យើងបីទៅបាន " សុីនហាមិនចង់អោយជុងគីប៉ះក៏នាយជាអ្នកលើកទៅតែម្តង។ ជុងគីមិនដឹងធ្វើមិចក៏បានតែទៅតាម

សង្គ្រាមក៏បានបញ្ចប់ ដោយនគរខាងត្បូងជាអ្នកឈ្នះ ព្រាបតាមព្រៃខាងកើត និង ខាងលិច ត្រូវបានសុងហេ សុងហូ ណាមជូន និងយ៉ុងហ្គី កំចាត់អស់ហើយ។ ក្នុងសង្គ្រាមទាហានរបស់នគរទាំងពីរស្លាប់និងរបួសក៏មិនតិចដែរ។ ពួកគេក៏ទៅប្រជុំគ្នានៅបន្ទាយវិញ ដើម្បីធ្វើការអបអរនិងចូលរួមរំលែកទុក្ខដល់ទាហានដែលពាលីជីវិត ។

______

+ បន្ទាយនគរខាងត្បូង

" ពេលនេះសង្គ្រាមរបស់យើងទទួលបានជោគជ័យហើយ ខ្ញុំនិងស្នើសុំព្រះអង្គអោយអំណោយខ្លះៗ ទៅលើកការខំប្រឹងអ្នកទាំងអស់គ្នា ចំណែកឯអ្នកពាលីជីវិតទាំងអស់យើងនិងបញ្ចូលសពទៅកាន់គ្រួសារហើយអោយអំណោយអោយាមស្របមួយ" យ៉ុងហ្គីចេញមកនិយាយពីការយកឈ្នះសង្គ្រាម

" បងជូនឯណា ជុងគីនិងសុីនហានោះ ក្រែងសង្គ្រាមឈ្នះហើយមិចក៏មិនមកអបអរដែល ឬគ៏ពួកគេត្រូវរបួស" សុងហេសួរព្រោះយ៉ុងហ្គីនិយាយមួយសន្ទុះហើយតែមិនឃើញចេញមកទេ ( ជុងគីនិងសុីនហា ពួកគេយកឈ្នះមុនទើបសុងហេមិនដឹង ចំណែកឯពួកគេទាំងពីបន្ទាប់ពី បីស៊ូយ៉ុងមកដល់បន្ទាយហើយក៏ប្រញាប់ចូលជំរុំដើម្បីហៅគ្រូពេទ្យមកពិនិត្យ ទើបមិនបានចូលរួមនិងគេ)

" បងឃើញពួកគេនៅចាំមុខជំរុំមិនដឹងនរណាត្រូវរបួសទេ ទើបពួកគេទាំងពីរនៅខាងមុខនោះ" ណាមជូន

" ហើយចុះបងជុងហ្គុកនោះ ក៏មិនឃើញគាត់ដែរ" សុងហូក៏លើកឡើង

" អឹម មែនហើយ បងក៏មិនឃើញដែរ ជុងហ្គុកមានបញ្ហាអីទេដឹង" ណាមជូន

" លោកមេទ័ព លោកមេទ័ព ទាហានរបស់យើងបានរកឃើញសេះរបស់មេទ័ពចន តែមិនឃើញមេទ័ពចនទេទាន" ទាហានម្នាក់រត់មកយ៉ាងលឿន ដើម្បីរាយការណ៍ពីស្ថានភាពដែលគេបានដើរមើលតាមកន្លែងប្រយុទ្ធក្រែងមានទាហានរបស់ខ្លួនណាមានរបួសតែក្រែងគ្មានអ្នកដឹង តែក៏ប្រទះឃើញសេះរបស់ជុងហ្គុកនៅតែឯងមិនឃើញម្ចាស់សេះ

" ចុះអ្នកផ្សេងមានបានឃើញមេទ័ពចន ជុងហ្គុក នៅជំរុំទេ" យ៉ុងហ្គីស្រែកសួរ ក្រែងមានទាហានណាបានដឹង

" មិនឃើញទេ / ឯងមានឃើញទេ / អត់ទេ / ខ្ញុំក៏ដែរ" ចម្លើយដែលបានពីទាហានទាំងអស់សុទ្ធតែមិនឃើញ

" ឆាប់ចាប់ទាហានខ្លះដើររកមេទ័ពចន ជុងហ្គុកភ្លាម" យ៉ុងហ្គីបញ្ជាឡើង

" បងយ៉ុង ខ្ញុំសុំទៅរកដែរ ខ្ញុំនៅមានកម្លាំងមិនអីទេ" ណាមជូនលើកឡើង ព្រោះគេមិនមានរបួសខ្លាំងទេ

" ខ្ញុំសុំទៅដែរ បងយ៉ុង " សុងហេក៏លើកខ្លួនឯងឡើងដូចគ្នា

" ល្អ ពួកឯងទៅចុះគ្នា គ្នាច្រើនឆាប់បានរកឃើញ បើមានដំណឹងអ្វីឬបញ្ហាអ្វីឆាប់រាយការណ៍មក" យ៉ុងហ្គីក៏អនុញ្ញាត

" ខ្ញុំ.. ខ្ញុំ" សុងហូក៏លើកចង់ទៅជួយដែរ

" ឯងមិនបាច់ទេ សុងហូ ឯងត្រូវរបួសហើយ ទៅព្យាបាលសិនទៅ" យ៉ុងហ្គីក៏និយាយ តាមស្ថានភាពដែលសុងហូជួបគឺរបួស ដោយត្រូវដាវរបស់សត្រូវ ត្រូវដៃខាងស្តាំ

" បាទ ចឹងក៏បានដែរ"

" បងយ៉ុង ចឹងពួកខ្ញុំចេញទៅហើយមើលទៅមេឃជិតល្ងាចហើយ "

" អឹម" យ៉ុងហ្គីងក់ក្បាល ណាមជូន និង សុងហេ ក៏ចេញទៅជាមួយទាហានខ្លះៗ

" អ្នកទាំងអស់គ្នា អាចសម្រាកបាន នឿយហត់ហើយ" យ៉ុងហ្គី បែបមកប្រាប់ទាហានដែលនៅសល់អោយសម្រាកបាន

" មោះ បងនាំឯងទៅជួបគ្រូពេទ្យ" យ៉ុងហ្គី ក៏ជួយគ្រាសុងហូទៅរកពេទ្យ

_____

+ ជំរុំ

សុីនហា និង ជុងគីបានដើរចុះឡើងរកចាំគ្រូពេទ្យប្រាប់ពីអ្នកជំងឺនៅខាងក្នុង ។ គ្រូពេទ្យក៏ចេញមក

" ពេទ្យ ពេទ្យ គេយ៉ាងមិចទៅហើយ " ពួកគេទាំងពីរក៏សួរដំណាលគ្នា ព្រោះពួកគេបារម្ភមិនចាញ់គ្នាទេ អ្នកជំងឺគ្មាននរណាក្រៅពីស៊ូយ៉ុងនោះទេ

" អ្នកជំងឺមិនអីទេ គ្រាន់តែសន្លប់ប៉ុណ្ណោះ បន្តិចទៀតនិងដឹងខ្លួនហើយ ខ្ញុំថាអ្នកដែលត្រូវខ្លាំងគឺលោកមេទ័ពទាំងពីរទេ លោកមេទ័ពទាំងពីរទៅលាងរបួសសិនទៅ" គ្រូពេទ្យក៏លើកឡើង តាមមើលអ្នកជំងឺខាងក្នុងត្តឹមតែសន្លប់ទេ ឯអ្នកបារម្ភវិញគឺសាច់សុទ្ធតែស្នាមដាវដែរសល់ពីការប្រយុទ្ធ

" ឯងទៅលាងមុនទៅ" សុីនហាដេញអោយជុងគីទៅមុន

" ឯងនិង ទៅមុនទៅ យើងទៅមើលស៊ូយ៉ុងសិន" ជុងគីក៏ប្រកែក

" អត់ទេ ឯងនិង.."

" ឯងក៏ដូចគ្នាដែរ"

" បានហើយ លោកមេទ័ពចាំខ្ញុំលាងរបួសនៅទីនេះទាំងពីរនាក់អោយល្អទេ" ពេទ្យក៏លើកដំណោះស្រាយឡើង

" យូរហើយមិននិយាយ ខានពេលឈ្លោះគ្នាទៅកើត" ជុងគីក៏និយាយឡើងហើយដើរចូលទៅក្នុងជំរុំ

" ពិតមែនហើយ" សុីនហាក៏បន្ទូលបន្ត

" យី... ប្រាប់ហើយនៅថាឯងខុសទៀត" ពេទ្យក៏និយាយឡើងដោយហួសចិត្ត ខំរកពិធីដោះស្រាយអោយហើយនៅតែថាគេខុសទៀត

" នៅនិយាយអីទៀត ចូលមក" សុីនហា

" ទៅ ហើយ ទៅហើយ បាទ" ពេទ្យក៏ដើរចូល

______

+ ក្នុងព្រៃ

ថេយ៍និងជុងហ្គុកវិញ បានរត់គេចពីទាហាននគរខាងជើង ចូលក្នុងព្រៃរាងជ្រៅដែល ទើបទាហានទាំងនោះតាមមិនទាន់ ។

ពួកគេរត់ទៅដល់មាត់ជ្រោះមួយទើបឈប់សម្រាកព្រោះមិនឃើញទាហានមកតាមទៀត។

" អ្នកប្រុសយើងរត់ផុតហើយ អ្នកប្រុស ហើយ!! អ្នកប្រុសយ៉ាងមិចទៅហើយ" ថេយ៍គ្រាជុងហ្គុកម្ខាងហើយមើលក្រោយអោយប្រាកដថាគ្មានអ្នកតាមមក ទើបបែរមុខមកវិញឃើញជុងហ្គុកទន់ខ្លួនបាត់ហើយ ចំណែកឯព្រួញនៅដៃខាងឆ្វេងជាប់ដដែរ មិនទាន់ដកទេ ខ្លាចដកហើយឈាមចេញមកកាន់តែច្រើន

" អ្នកប្រុសមិនអីទេ មែនទេ?" ថេយ៍ទម្លាក់ជុងហ្គុកអោយអង្គុយផ្អែកនិងដើមឈើជិតនិងសិន

" មិនអីទេ ឯងជួយដកព្រួញសិនទៅ " ជុងហ្គុកនិយាយទាំងមាត់គេស្លេកស្លាំងអស់ហើយ អោយសារអស់ឈាមច្រើនពេក

" ខ្ញុំ ... ខ្ញុំមិនហ៊ានដកទេ អ្នកប្រុស" ថេយ៍ឆ្លេឆ្លាណាស់មិនហ៊ានដក

" យើងជឿឯង យើងមានថ្នាំនេះ ដកព្រួញហើយ ចាំយកវាដាក់លើរបួសហើយចាំយកក្រណាត់មករុំមក " ជុងហ្គុកចាប់ផ្តើមនិយាយខ្សោយទៅខ្សោយទៅហើយ បើមិនដកព្រួយទប់ឈាមទេ គេអាចនិងស្លាប់ដោយសារអស់ឈាមមិនខាន

" មិនអីទ ថេយ៍ ឯងអាចធ្វើបាន ឯងអាចធ្វើបាន ស៊ូ ស៊ូ " ថេយ៍ក៏ចាត់ការតាមអ្វីដែរជុងហ្គុកប្រាប់។ ថេយ៍ដោះខោអាវទាហានចេញព្រោះវាធ្ងន់ណាស់ ថេយ៍ហែកក្រណាត់អាវគេបន្តិច ( ថេយ៍ពាក់អាវការចង់រត់មាមពីរជាន់នោះពីក្នុងខោអាវទាហាន) ធ្វើរួច។ ជុងហ្គុកក៏សន្លប់បាត់ស្មារតី។ ចំណែកថេយ៍ស្ទាប់ក្បាលជុងហ្គុកទើបដឹងថា អ្នកប្រុសគេក្តៅខ្លួន។ ថេយ៍យកក្រណាត់អាវដែលនៅសល់យកទៅជ្រលក់ទឹកជ្រោះដែលនៅជិតនិង ។ ថេយ៍នៅអាវសមួយជាន់ទៀត។

" កម្តៅដូចជាមិនអន់សោះ" ថេយ៍ជ្រលក់ទឹកជូតពីរ បីដងហើយ ( ថេយ៍ដោះអាវទាហានជុងហ្គុកចេញហើយ នៅសល់តែអាវសរដូចថេយ៍ចឹង)

( របៀបអាវបែបនេះ)

" រងា រងាណាស់" ជុងហ្គុកមមើនិយាយ ទាំងដៃអោនខ្លួនបញ្ជាក់ថាគេរងាខ្លាំង

" មែនហើយ បង្កាត់ភ្លើង បង្កាត់ភ្លើងសិនទើបអ្នកប្រុសមិនសូវរងា" ថេយ៍ចាប់ផ្តើមប្រមូលឈើយកមកបង្កាត់ភ្លើង ព្រោឥឡូវជិតយប់ហើយ បង្កាត់ភ្លើងអាចដេញសត្វសាហាវបាន

" អ្នកប្រុសបាត់រងារខ្លះទេ " ថេយ៍មកសួរជុងហ្គុក

" រងារ ... រងារ" បបូរមាត់ជុងហ្គុកញ័រអស់ហើយ

" ធ្វើយ៉ាងមិចទៅ គិត គិត.. អាថេយ៍គិត មែនហើយ អោបអាចបន្ថយការរងាបាន " ថេយ៍ដើរចុះឡើងគិតរកវិធី គិតចុះឡើងថេយ៍ក៏នឹកឃើញវិធី ថារកធ្វើហើយ

" មិនអាចទេ យើងមិចនិងអាចអោបអ្នកប្រុសបានទៅ " ពេលចូលរកទៅអោប ថេយ៍ក៏គិតថាមិនសម ខ្លាចជូងហ្គុកក្រោកមកថាអោយគេ ព្រោះជុងហ្គុកមិនចូលចិត្តអោយនរណាអោបខ្លួនទេ បើសូម្បីតែខោអាវមិនអោយគេរៀបចំផង

" ហើុយ!!! ស្លាប់ក៏ស្លាប់ទៅ ជួយមនុស្សសិន ចាំគិតទៀត" ថេយ៍ក៏ចូលមកអង្គុយជិតជុងហ្គុក ដាក់ដៃម្ខាងទៅខាងក្រោយជុងហ្គុក ដៃម្ខាងទៅចាប់ក្បាលជុងហ្គុកមកផ្អែកលើស្មាគេ ហើយយកស្លឹកឈើខ្លះមកធ្វើជាភួយដណ្តប់ដើម្បីបាត់រងារខ្លះ បូករួមនិងការអោបរបស់ថេយ៍ មើលទៅជុងហ្គុកអន់រងារខ្លះហើយ។ អង្គុយយូរទៅ ពួកគេទាំងពីរគេងលក់ទៅដោយសារទើបធហវើសង្គ្រាមហត់ផង។

_______

+ បន្ទាយ (ពេលព្រឹក)

ការចាត់ចែងរបស់មេទ័ពមីនទៅលើកូនទាហានក៏បានរួចរាល់។ ចំណែកឯនគរខាងជើងត្រូវសងមកខាងនគរខាងត្បូងដោយជញ្ជូនមាសប្រាក់ មកសងថ្លៃខូចខាត់ជារៀងរាល់ឆ្នាំ រយះពេល10ឆ្នាំ ជាការពិន័យ។ ឯទាហានទាំងអស់ត្រូវបានស្តេចអនុញ្ញាតអោយទៅលេងស្រុកកំណើតបាន ជាការអគុណសម្រាប់ការខិតខំប្រឹងប្រែង។ ចំណែកឯពួកយ៉ុងហ្គីត្រូវបានទៅរាជវាំងវិញថ្ងៃនេះ តែដោយសារតែរកជុងហ្គុកមិនទាប់ឃើញ ទើបចាំជុងហ្គុកសិន។

" ជុងគី ឯងមិនអីទេហែស៎ សុំទោសយប់មិញបងរវល់ពេកទើបមិនបានមកសួរ " យ៉ិងហ្គីចូលមកមើលជុងគីមិនបានចាប់អារម្មណ៍នរណានៅក្នុងនិងខ្លះទេ។ ចំណែកឯសុងហូនៅសម្រាកសិន មិនបានមកទេ

" ខ្ញុំមិនអីទេ បង" ជុងគីងើបពីគេងមិញ ក៏ឆ្លើយ

" ហើយចុះមិចក៏សុីនហានៅទីនេះដែរ ហើយនៅអាល្អិតនេះទៀត " យ៉ុងហ្គីសួរព្រោះសុីនហានិងជុងគីមិនត្រូវគ្នា តែអាចគេងនៅក្នុងជំរុំតែមួយ ពិតជាអភូតហេតុមែន

" សុីនហាគេរបួសទើបនៅទីនេះសិនទៅ ចំណែកឯស៊ូយ៉ុងវិញខ្ញុំឃើញគេពេលមានសង្គ្រាម មិនដឹងគេមកតាមណាទេ" ជុងគី

" អឹម ... " សុ៏នហាក៏ក្រោកឡើង

" ណែក អ្វីៗសន្តិភាពហើយ ឯងអាចទៅវិញបាន" យ៉ុងហ្គីនិយាយសុីនហា មើលទៅសង្គ្រាមលើកនេះអាចអោយពួកគេនិយាយគ្នាបានវិញហើយ

" អត់ទេ ខ្ញុំចាំស៊ូយ៉ុងងើបសិនបានទៅជាមួយគេ" សុីនហាក្រោកហើយក៏មកមើលស៊ូយ៉ុងដែលសន្លប់មិនទាន់ភ្ញាក់

" គេទៅក៏ត្រូវទៅជាមួយយើងដែរ" ជុងគី និយាយទៅសុីនហាដែលនៅជិតស៊ូយ៉ុង តែសុីនហាមិនខ្លាចទេមានតែទឹកមុខឌឺថែម

" បានហើយ ធំអស់ហើយនៅឈ្លោះគ្នាទៀត អ៎... មែន ជុងគី ឯងដឹងទេ ថាជុងហ្គុកបានបាត់ខ្លួន ទាហានឃើញតែសេះរបស់ជុងហ្គុកទេ" យ៉ុងហ្គី

" មិចក៏មានរឿងចឹង ចុះឥឡូវយ៉ាងមិចហើយបងយ៉ុង" ជុងគីពិតជាភ្ញាក់ផ្អើលមែន យប់មិញរវល់តែរឿងស៊ូយ៉ុង និងអស់កម្លាំងផងក៏គេងទៅមិនបានគិតអី។ សុីនហាក៏ភ្ញាក់ផ្អើលដែល ទោះមិនត្រូវគ្នាក៏ធ្លាប់ធ្វើសង្គ្រាមជាមួយគ្នាដែរ

" មិនទាន់រកឃើញទេ តែបងអោយណាមជូននិង សុងហេទៅរកហើយ ពេលរកឃើញពួកគេនិងមកវិញកុំបារម្ភអី សម្រាកសិនទៅមើលទៅពួកឯងក៏បានរបួសដែរ" យ៉ុងហ្គីនិងពួកគេក៏សំដៅដល់សុីនហាដែរ

" ពួកនៅទីនេះហើយ ចាំបងអោយគេយកអាហារមកអោយពួកឯង"

" អរគុណបងយ៉ុង" ជុងគី

" អរគុណបង" សុីនហា យ៉ិងហ្គីញញឹមហើយក៏ចេញទៅ

" ស៊ូ ស៊ូហា កាលអូនងើបហាស៎ មិចក៏គេងយូរម្ល៉េះ ដឹងបងបារម្ភអត់" សុីនហាបែរមកនិយាយជាមួយស៊ូយ៉ុង

" មិចក៏ឯងនិយាយជាមួយស៊ូយ៉ុង អូន បង សិ្នទ្ធស្នាលម្ល៉េះ ឯងត្រូវជាស្អីនិងគេ" ជុងគី

" យើងស្រលាញ់ស៊ូយ៉ុង ប៉ុណ្ណឹងបានទេ" សុីនហាបែរមកនិយាយជាមួយជុងគីដោយទឹកមុខប្រាកដប្រជា

" ឯង...." ជុងគីគាំង មិនចង់ជឿថាសុីនហា៊ននិយាយបែបនេះសោះ

" យើងដឹងថាអារម្មណ៍ឯងគិតលើស៊ូយ៉ិងយ៉ាងមិច?" សុីនហាងើបមកនិយាយតទល់និងជុងគី

" ទេ ...ហិស... ទេ .. ឯងនិយាយអីនិង ដឹងអារម្មណ៍យើងស្អី គួរអោយចង់សើចណាស់ ឯងគិតថាយើងស្រលាញ់ស៊ូយ៉ុងមែនទេ ហិ ...ហិ.. អត់ទេ មើលមាត់យើង អត់ទេ មិនដែល ហើយក៏មិនសូម្បីគិត " ជុងគីដោយមិនចង់ចាញ់ក៏និយាយបែបនេះចង់មក

" កុំបានតែមាត់ចឹង ធ្វើតាមសម្តីផង " សុ៏នហាមិនខ្វល់ថាជុងគីស្រលាញ់ស៊ូយ៉ុងឬក៏អត់ទេ តែឥឡូវជុងគីចេញមកបញ្ជាក់ច្បាស់ៗហើយ ទោះបីគេដឹងថាស៊ូយ៉ិងស្រលាញ់ជុងគី តែឥឡូវគេប្រាកដហើយ

ចំណែកឯ អ្នកដែលសន្លប់វិញ ភ្នែករបស់ស៊ូយ៉ុងមានទឹកអ្វីហូរចេញពីកន្ទុយភ្នែកគេ។

_______

To Be Continue

Continue Reading

You'll Also Like

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
46.2K 2.6K 37
" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់...
153K 5.5K 11
"she was destructive in the most gentle sense. like a hurricane that simply caressed your face, yet left you completely ruined. so soft, so distracti...
42K 3.8K 41
តើនេះជាកំហុសអ្នកណា? Jungkook Cassandra & Kim Taehyung