- DON'T CHASE ME ❌

By Niana_Jeon

3.3K 82 1

គេចណាស់ជួបណាស់ ប៉ុន្តែលើកនេះបែរជាធ្វើឲ្យគេទប់ចិត្តមិនបាននឹងភាពពុះកញ្រ្ជោលក្ដៅគគុក។ « ជុងហ្គុក ប្លេស x ប៊ែក ហ្... More

( Plot twist )
ភាគ០២ : ឃើញភ្លាមស្រលាញ់ភ្លែត
ភាគ០៣ : That feeling
ភាគ០៤ : ល្ងីល្ងើ
ភាគ០៥ : Careless
ភាគ០៦ : សំណើនៃសម្ពាធ
ភាគ០៧ : កិច្ចព្រមព្រៀង
ភាគ០៨ : ជម្រើសនៅឯណា?
ភាគ០៩ : តាមដាន
ភាគ១០ : Dirty Minds
ភាគ១១ : 58មីលីម៉ែត្រ
ភាគ១២ : ស្នាមញញឹមពិឃាដ
ភាគ១៣ : One Sided Affection
ភាគ១៤ : អារម្មណ៍មួយដែលគ្មានតម្លៃ
ភាគ១៥ : Smiling
ភាគ១៦ : ការអត់ធ្មត់គ្មានទីបញ្ចប់
ភាគ១៧ : ដាក់សម្ពាធ
ភាគ១៨ : Say no to ពាក្យសូមទោស
ភាគ១៩ : ក្រសែភ្នែក

ភាគ០១ : លួចស្នេហ៍

328 7 0
By Niana_Jeon


ទីក្រុងឡូស អ៊ែនជឺឡែស, រដ្ឋកាលីហ្វ័រញ៉ា, សហរដ្ឋអាមេរិក

« អូយ៎ ចង់មានសង្សារ » ប៊ែក ហ្សេរ៉ា ស្រែកខ្ទរពេញអហ្វហ្វ៊ីស (Office) ព្រមទាំងបោះឯកសារការងារពេញរាយប៉ាយ បន្ទាប់ពីនោះសម្លេងហ៊ោពីមិត្តរួមការងារក៏បន្លឺឡើងឲ្យទ្រហឹង។
ទីនេះគឺ Bless Creation ក្រុមហ៊ុនពហុព័ត៌មានយក្សដែលមានសាខាទូទាំងពិភពលោក ជាអ្នកដឹកនាំផ្នែកជំនួញកម្សាន្តដែលសម្បូរបែបហើយក៏ជាក្រុមហ៊ុនមួយដែលមានគ្រប់ផ្នែក ទាំងជំនួយបទចម្រៀង តូរ្យតន្ត្រី សារព័ត៌មាន ភាពយន្ត ការផ្សព្វផ្សាយតាមវិទ្យុស្ថាន រួមទាំងជំនួញជាច្រើនទៀតដែលពាក់ព័ន្ធគ្នា។
ចំណែកនាងជាជាងថតតូចតាចម្នាក់នៅក្នុងអហ្វហ្វ៊ីស មានគ្រឿងឡប់ឡែឡោមព័ទ្ធបួនជ្រុង ជាអាណាចក្រដ៏តូចដែលពោរពេញទៅដោយរូបថត និងតារាងពេលវេលាបិទស្អេកស្កះ។

« ចង់រៀបការ! »

« ការងារមិនខំធ្វើ គិតតែពីរអ៊ូបែបនេះតាំងពី៣ឆ្នាំមុនម្ល៉េះ មិនចេះធុញខ្លះទេឬយ៉ាងម៉េច ហាស៎?? » ស្ទេវិន ប្រធានផ្នែកដើរមកចាក់ថ្ងាស ហ្សេរ៉ា ញាប់ស្អេក។ គេចាប់នាងឲ្យមកឈរមុខកញ្ចក់ ដើម្បីបាញ់រឿងសម្លៀកបំពាក់ សក់និងមុខមាត់របស់នាងដែលមើលមិនយល់។

« ចង់មានប្ដីតែមើលសភាពខ្លួនឯងបន្តិចទៅ ពាក់តែអាវយឺតខោខូវប៊យ មុខមាត់ក៏មិនតុបតែង សក់កន្រ្ទីងកន្រ្ទើងបះច្រូងច្រាង ថែមទាំងមិនចេះយកចិត្តប្រុសទៀត ជាតិនេះមានតែកាមេរ៉ានិងឆ្កែឯង ប្រហែលជារកសង្សារបានហើយ » លឺហើយ ហ្សេរ៉ា អួលដើម.ក ប្រកែកមិនចេញ បណ្ដោយឲ្យមិត្តរួមការងារច្រូងសក់របស់នាងឲ្យមើលទៅល្អ មានភាពជាមនុស្សម្នាខ្លះ។

« ហិហិៗ ស្ទេវិន មិនចម្លែកចិត្តខ្លះទេឬថាផ្នែករបស់យើងមានតែមនុស្សស្រីហ្គេយ៍ មិនអញ្ចឹងក៏អ៊ំក្បាលពោះធំ ហើយបែបនេះឯងខ្ញុំមិនដឹងថាត្រូវតែងខ្លួនដើម្បីអីទេ »

« ឬជាលេសរបស់ពួកស្រីកម្ជិល.... ហើយនេះស្អី? » ប្រធានផ្នែកទាញកំប៉ុងសន្សំលុយរូបបេះដូងដែលដាក់បៅលើតុមកមើល។
វាត្រូវសរសេរណូតបិទច្បាស់ក្រឡែតថា "សន្សំទុនទុករៀបការរបស់ ហ្សេរ៉ា" ពេលអង្រួនមើលក៏មានតែសម្លេងកម្ទេចកាក់លឺក្រុកៗ។

« អូយ៎ងាប់ហើយ នាងកញ្ញាមហាវេទនា នេះនាងចង់រៀបការដល់ថ្នាក់នេះផងឬ »

« ត្រៀមខ្លួនទុកក៏មិនខូចខាតអីដែរ យ៉ាងហោចណាស់បានថ្លៃឈ្នួលរ៉ូបកូនក្រមុំក៏ល្អ » ហ្សេរ៉ា ស្រវាយកមកវិញតែខ្ទើយកំណាចក៏ផ្ទុះសំណើចដោយមិនក្រែងរអែងចិត្ត។
ស្ទេវិន សើចឡើងហូរទឹកភ្នែករួចក៏ញាត់លុយ១០០ដុល្លាចូល ហើយក៏ហុចកំប៉ុងនោះបន្តទៅមួយជុំផ្នែក។ ពេលត្រឡប់មកក្នុងដៃវិញលុយក៏ណែនឡើងច្រាល់ចេញមកក្រៅ។
ពេលដែលដុតនាងបែបនេះ គ្រប់គ្នានៅក្នុងផ្នែកសាមគ្គីគ្នាដល់ហើយ។

« ពេលនេះអាយុប៉ុន្មានហើយ » ស្ទេវិន សួរទើប ហ្សេរ៉ា រាប់ដៃនិងលើកបង្ហាញ។

« ២៣ មិនមែនទេ ២៤ ទេដឹង » ទោសពីបទដែលចាំអាយុខ្លួនឯងមិនបាន ស្ទេវិន ក៏ខោកមួយក្រញ៉រ។

« នាងនេះចំមែន! មុខមាត់ក៏ស្អាត រាងរៅក៏ល្អ ខួរក្បាលក៏មិនមោឃ គួរណាស់តែតែងខ្លួនខ្លះទៅខ្ញុំនឹងបានធ្វើជាម៉ាដាមរុញនាងធ្វើជាស្រីបង្ហាញម៉ូដ បានចុះក្នុងទស្សនាវដ្ដីតូចតាចក៏ល្អដែរ » ស្ទេវិន ដកដង្ហើមធំដាក់មិត្តភក្តិម្នាក់នេះ។

ហ្សេរ៉ា ធ្លាប់ជាស្រីស្អាតគួរឲ្យស្រលាញ់ រាងតូចស្ដើងគួរឲ្យថ្នាក់ថ្នម សក់ខ្មៅរលើបរលោងវែងពាក់កណ្ដាលខ្នង បបូរមាត់ក្រហមដូចផ្លែឆឺរី សម្បុរផូរផង់ហាក់ដូចពន្លឺព្រះច័ន្ទដ៏ស្រទន់ ទើបកាលពីពេលចូលធ្វើការថ្មីៗមានតែអ្នកងាកមើលចង់បាក់.ក។

« ហើយពេលនេះ? » ហ្សេរ៉ា

ស្ទេវិន ចង់តែស្រែកនឹងសភាពរបស់ ហ្សេរ៉ា នៅពេលនេះដូចមនុស្សជិតងាប់ ដូចកូលាបបាតហាងដែលគ្មានអ្នកណាយកភ្នែកមើល។
ហ្សេរ៉ា មានមាឌតូចល្អិតតែធ្វើការលីកាមេរ៉ាធំៗដូចលីកាំភ្លើងធំទៅធ្វើសង្គ្រាមក្នុងមួយថ្ងៃៗដោយមិនរអ៊ូរទាំ សម្លៀកបំពាក់រញ៉េរញ៉ៃ សក់សើងម៉ើង ទើបកម្លោះទាំងឡាយញញើតមិនហ៊ានមកចែចង់។

« ឯណាមើល៍.... គូសភ្នែកមិនស្មើគ្នាទៀតហើយនាង » ស្ទេវិន ធ្លាប់ព្យាយាមចាប់ ហ្សេរ៉ា តែងខ្លួនហើយប៉ុន្តែពេលចេញក្រៅនាងក៏លើកមួកប៊េសបលពាក់ ថែមទាំងស្បែកជើងប៊ូតនិងពាក់ម៉ាស់ ទើបគ្រប់យ៉ាងដែល ស្ទេវិន ខំរៀបចំឲ្យវាលែងមានន័យ។

« ហេ៎ ស្ទេវិន បណ្ដោយតាមស្រីថមម្នាក់នេះទៅ មនុស្សប្រុសបើគេចង់បានគ្រាន់តែយកជើងឆ្កឹះការ៉ូក៏ឃើញ » សម្លេងបង្អាប់បន្លឺឡើង។

« មិនបានទេ! ខ្ញុំជាប្រធានផ្នែកត្រូវតែបារម្ភពីជីវិតផ្ទាល់ខ្លួនរបស់កូនចៅ បើបណ្ដោយបែបនេះស្រេចលើដៃពួកហិតកាវល្មម » ស្ទេវិន ស្រែកដាក់ទៅវិញមុននឹងាកមកសម្លក់ ហ្សេរ៉ា តែនាងបែរជាខាំប៊ឺហ្គើរញ៉ាំធ្វើមិនដឹង។

« មួយថ្ងៃៗគិតតែពីញ៉ាំអាហារសម្រាម » ថាហើយក៏កាន់មួយមកញ៉ដែរមុននឹងបន្ត « ពេលរសៀលមានការងារនៅស្ទូឌីយូ៉ពីរ នាងទទួលខុសត្រូវផង! ការងារនេះមានអ្នកបង្ហាញម៉ូដច្រើន តែងខ្លួនស្លៀកសំពត់ស្អាតៗទៅក្រែងលោបានយួរទៅផ្ទះមួយពីរ »

« ការថតរូបបើគិតតែស្លៀកសំពត់ វាធ្វើការមិនសូវស្រួល.... ពេលឱនថតរូបមិនលេចទៅហើយឬ »

« សួរតាមត្រង់ មានអ្នកណាដែលចូលចិត្តខ្លះឬអត់ ខ្ញុំនឹងបានជួយ »

« មាន.... ប៉ុន្តែតាមដែលខ្ញុំមើល ខ្ញុំមិនមែន Type របស់គេទេ »

« ចាត់ទុកថាជាបណ្ដាសាពីប៉ាប៉ាទៅហ្ន៎ ហាសៗៗ » ស្ទេវិន អស់សំណើចបន្ទាប់ពីនិយាយដល់លោកប៉ាមហាហួងហែងរបស់ ហ្សេរ៉ា។

« ខ្ញុំមកធ្វើការណា មិនមែនមកធ្វើខ្លួនផ្ដេសផ្ដាសដែលប៉ាខ្លាចអីបន្តិចទេ ខ្ញុំធំហើយមើលថែខ្លួនឯងបាន »

« បើមានប្រុសមកចែចង់នាង តែមិនបានប៊ូតុងចុចអូខេពីប៉ាប៉ា ធ្វើយ៉ាងម៉េចទៅណ៎ » ភ្លាមនោះ ហ្សេរ៉ា ចង់ហាមាត់ប្រកែក ប៉ុន្តែក្រឡេកឃើញអ្នកណាម្នាក់ដើរកាត់នាងក៏ស្ទុះមុជចូលទៅក្រោមតុធ្វើឲ្យ ស្ទេវិន ចំហមាត់ធ្លុងនឹងដើមហេតុដែលធ្វើឲ្យស្រីថមអឹមអៀនដល់ថ្នាក់នេះ។

« នែ៎កុំប្រាប់ណាថានាង....?? » ស្ទេវិន ងាកមកប្រសព្វភ្នែកនឹង ហ្សេរ៉ា បើកភ្នែកធំៗសឹងតែមិនជឿ។

« ត្រកូលប្លេស តាំងពីជំនាន់ឪជាផ្លេយ៍បយជួរមុខកម្ររកអ្នកណាធៀបបាន លោកជុងហ្គុក ជាក្ដីស្រមៃដ៏អាក្រក់របស់មនុស្សស្រីគ្រប់គ្នា គេជាបុគ្គលប្រភេទដែលនាងគួរតែគិតដល់ចុងក្រោយគេ »

« ប៉ុន្តែវាអាចជាក្ដីស្រមៃល្អសម្រាប់យើង » ហ្សេរ៉ា ញញឹមញញែមស្រស់ស្រាយ បេះដូងលោតដុកដាក់ រវើរវាយធ្វើឲ្យ ស្ទេវិន លើកដៃក្ដោបក្បាល។

« ធ្ងន់ធ្ងរហើយ.... នាងប្រហែលជាភ្លេចហើយថាគេមានរហស្សនាមជាស្អី »

« ខ្ញុំមិនភ្លេចទេ » Black Demon បិសាចខ្មៅ អ្នកណាៗក៏ហៅគេអញ្ចឹង តែនាងមិនគិតបែបនោះ គេជាទេវបុត្រទៅវិញទេ។
និយាយចប់ស្នាមញញឹមទាំងប៉ុន្មានក៏រលាយបាត់ក្រោយឃើញកម្លោះសង្ហារដែលនិយាយដើមអម្បាញ់មិញស្រាប់តែបណ្ដើរស្រីចេញមកថែបទាំងថើបគ្នាកណ្ដាលវាលទៀតផង គួរឲ្យញញើតមែនទែន។

« ម៉េចដែរក្ដីស្រមៃល្អដល់ថ្នាកហ្នឹង មិនទាន់បានចាប់ផ្តើមផងក្ដីស្រមៃក៏ខ្ទិចខ្ទីទៅហើយ.... គិតថាក្ដីស្រមៃដ៏ផ្អែមល្ហែមជាព្រេងនិទានទៅ ខ្ញុំតឿននាងយល់ល្អកុំទៅពាក់ពន្ធ័អីល្អជាង »

« ..... » ហ្សេរ៉ា មិនតបកំពុងអង្គុយគិតទើប ស្ទេវិន បន្ត។

« លោកជុងហ្គុក មានទ្រព្យសម្បត្តិស្ដុកស្ដម្ភនិងពូកែធ្វើការណាស់ដែលចំណុចនេះខ្ញុំសរសើរ ប៉ុន្តែចៅហ្វាយរបស់ពួកយើងនេះមានឈ្មោះល្បីបំផុតអារឿងស៊ីហើយខ្ជាក់ចោល! ស្ថិតិក្នុងការប្រមាញ់មនុស្សស្រីមួយថ្ងៃម្នាក់ ឡើងគ្រែរួចពឹបក៏ចាត់ទុកថាចប់.... មានមនុស្សស្រីនៅក្នុងក្រិមហ៊ុនមិនតិចជាង១០០នាក់បូករួមស្រីក្រៅផ្សេងទៀតរាប់មិនអស់ ដែលនាំគ្នាស្រាតឡើងគ្រែរបស់គេហើយក៏ត្រូវទាត់ចោលភ្លាម »

« ខ្ញុំដឹង »

« ស្អីដែលបានមកលឿនតែងតែទៅវិញលឿន ប៊ែក ហ្សេរ៉ា.... ខ្ញុំដាស់តឿននាងក្នុងឋានៈជាខ្ទើយរៀមច្បង កុំចង់លេងជាមួយភ្លើងអី »

« ចាស៎ ខ្ញុំយល់ហើយ » ហ្សេរ៉ា តបទាំងញញឹមទាំងសោកសៅរួចឱនមុខចុះសម្លឹងមើលប្រអប់តូចមួយដែលក្នុងនោះពោរពេញទៅដោយប្រវត្តិរូប គ្រប់យ៉ាងដែលពាក់ព័ន្ធនឹង ជុងហ្គុក ប្លេស មិនថារឿងស្រីញីឡើងគ្រែចូលក្លឹបឬទៅកន្លែងណាច្រកណាគឺនាងមានទាំងអស់ កុំភ្លេចណាថានាងបានព្យាយាមតាមដានគេអស់៣ឆ្នាំហើយ។

« ហ៊ឺយបានហើយ.... កុំភ្លេចយកឯកសារត្រូវបញ្ជូនមុនម៉ោង៤ ហើយម៉ោង១រសៀល កុំភ្លេចទៅស្ទូឌូយ៉ូពីរផង កុំយឺតឲ្យសោះ » ស្ទេវិន ស្ដីហើយដកដង្ហើមធំយ៉ាងតឹងទ្រូងមុននឹងបោះជំហានដើរចេញ។

ហ្សេរ៉ា ក៏ប្រញាប់បញ្ឈប់គំនិតឆ្កួតលីលាខ្លួនឯងឈប់តាមគេទៀតដូច Stalker មុននឹងបោះចោលរូបថតទាំងអស់ចូលធុងសម្រាមហើយត្រឡប់តាំងស្មារតីធ្វើការបន្តទាំងមុខជូរហួញ។

__________

-NIANA

Continue Reading

You'll Also Like

662K 35.1K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
350K 4.8K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
384K 28.6K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...