មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.5K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ42: សារភាព

963 51 0
By TaeTae2828

នៅពេលថេយ៍ឡើងទៅដល់បន្ទប់ភ្លាមថេយ៉ុងឃើញខោអាវជាច្រើនដាក់នៅលើគ្រែរបស់គេ

<<នេះជាកាដូសម្រាប់ថេយ៍ ល្ងាចនេះពាក់អោយស្អាតណា!>>នៅសុខសម្លេងរបស់ជុងហ្គុកបានបន្លឺឡើងពីក្រោយខ្នងធ្វើអោយថេយ៉ុងភ្ញាក់ក្រញែញខ្លួន

<<លោកជុងមិនបាច់ធ្វើដល់ថ្នាក់នេះទេ វាគ្រាន់តែជាតួនាទីរបស់ខ្ញុំតែប៉ុណ្ណោះដែលត្រូវជួយលោក!>>

<<មិនបានទេថេយ៍ខ្ញុំត្រូវធ្វើបែបនេះហើយ ព្រោះថេយ៍ជាមនុស្សដែលខ្ញុំស្រឡាញ់!>>ជុងហ្គុកនិយាយត្រង់គ្មានលាក់បាំងអ្វីបន្តិច ធ្វើអោយអ្នកស្តាប់នោះមុខឡើងក្រហម

<<លោកជុងកុំនិយាយលលេងអីណាវាមិនល្អទេ>>

<<នេះតើងថេយ៍ល្ងង់មែន ក៏ធ្វើជាល្ងង់ទៅ?>>

<<...>>

<<ខ្ញុំបានស្រឡាញ់ថេយ៍តាំងពីបានជួបថេយ៍ដំបូងថេយ៍មិនដឹងទេមែនទេ?>>

<<...>>

<<ខ្ញុំតែងតែយកចិត្តទុក្ខជាមួយថេយ៍ព្រោះតែខ្ញុំស្រឡាញ់ថេយ៍នេះហើយ>>ពាក្យនេះទើបធ្វើអោយថេយ៉ុងមុខក្រហមលើសដើម

<<ខ្ញុំគឺ គឺ>>

<<ថេយ៍មិនបាច់និយាយអ្វីច្រើនទេគ្រាន់តែឆ្លើយនឹងសំណួរខ្ញុំមួយមកថាតើថេយ៍ស្រឡាញ់ខ្ញុំវិញទេ?>>

<<គឺខ្ញុំ ខ្ញុំក៏ស្រឡាញ់លោកដែរ!!!តាំងពីពេលណាមិនដឹងទេ គ្រាន់តែដឹងថានៅពេលដែលខ្ញុំនៅជិតលោកខ្ញុំមានអារម្មៗណ៍ថាកក់ក្តៅនិងមានសុវត្ថិភាព>>

<<...>>

<<ខ្ញុំមិនដែលហ៊ានលើសព្រំដែនទេ ព្រោះខ្លាចថ្ងៃណាមួយខ្ញុំលែងបាននៅជិតលោកជុងទៀត ហើយពេលនោះខ្ញុំនឹងឈឺចាប់ខ្លាំង ដូច្នេះហើយបានជាខ្ញុំព្យាយាមលាក់បាំងនឹងលោកកន្លងមក>>

<<ថេយ៍!ស្តាប់បងណា ពួកយើងគ្មានថ្ងៃបែកគ្នាទេ បងក៏គ្មានថ្ងៃចោលអូន!តែបងចង់អោយអូនប្រាប់បងថាអូនចង់នៅជាមួយបងជារាងរហូតទេ?>>

<<ចង់ ខ្ញុំចង់នៅជាមួយបងរហូតដល់ចាស់>>ស្ទុះទៅអោបជុងហ្គុកដោយទឹកភ្នែករលីងរលូង

#skip

មិនយូរប៉ុន្មានមនុស្សគ្រប់គ្នាក៏មកពេញផ្ទះ នៅពេលនេះក៏យើងបានឃើញពីវត្តមានរបស់ជីមីននិងYoongiដែរ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺជីមីនពេលនេះកំពុងមានផ្ទៃពោះទៀតផង

<<សួស្តីសម្លាញ់ខានជួបគ្នាយូរហើយ!>>ជុងហ្គុកបានស្ទុះទៅស្វាគមន៍មិត្ត

<<មែនហើយឯងនេះមិនគិតមកលេងយើងខ្លះទេឬ?>>

<<គឺមកពីយើងរវល់ពេកហ្នឹងណាពេលនេះគ្រប់យ៉ាងក៏បានរាប់រយអស់ហើយដែរ!គិតតែឯងវិញទៅខានជួបគ្នាយូរឯងជិតក្លាយជាប៉ាគេហើយណា>>

<<ពិតមែនហើយ!ពេលនេះបានបីខែហើយ តែឯងវិញយ៉ាងមិចហើយ?>>

<<យ៉ាងមិច?>>

<<កុំធ្វើជាមិនដឹងអីអាហ្គុក!យើងដឹងណាថាឯងមានអារម្មណ៍លើថេយ៍តែគ្រាន់តែឯងមិននិយាយ>>

<<បន្តិចទៀតនឹងដឹងហើយ!>>

<<អូរ មែនហើយលោកជុង!ឯងណាថេយ៉ុង?>>ជីមីនដែលនៅសកងាត់អស់មួយសន្ទុះក៏បានសួរជុងហ្គុក

<<គេនៅខាងលើនៅឡើង>>និយាយមិមទាន់រួចពីមាត់ផង ស្រាប់តែវត្តមានរបស់ថេយ៉ុងបានធ្វើអោយមនុស្សគ្រប់គ្នាបែរទៅមើលគេគ្រប់ៗគ្នា

រាងដ៏ស្រលូន ស្បែកសដូចក្រដាស សក់ពណ៌ទង់ដែងជាមួយនឹងអាវនិងខោពណ៌សដូចជាអាវធ្វើការប៉ុន្តែមានតស្បៃពីក្រោយយ៉ាងវែង ជាមួយនិងmakeupបែបស្រទន់ៗចុះមកក្រោមដូចជាព្រះនាងម្ចាស់អីចឹង សម្រស់របស់គេធ្វើអោយគ្រប់ស្លួកវង្វេងមិនស្ទើរទេ ជាពិសេគឺជុងហ្គុកមើលសឹងតែមិនដកដង្ហើម

<<ថេយ៉ុង!>ជីមីនគ្រាន់តែឃើញថេយ៉ុងចុះមកភ្លាមក៏បានរត់ទៅឱបគេយកតែម្តង ទាំងមិនគិតថាខ្លួនឯងកំពុងមានផ្ទៃពោះឡើយ

<<ជីមីនយើងនឹកឯងណាស់!>>ឱបបកវិញ

<<ជីមីនមិចបានអូនមិនចេះថ្នមខ្លួនសោះអីចឹង នេះអូនកំពុងមានផ្ទៃពោះហើយនៅរត់ទៀត!>>Youngiបានរត់មកតាមពីក្រោយរួចក៏ស្តីអោយជីមីន

<<សុំទោសផងលោកប្តី មកពីអូនរំភើបពេក!>>

<<ឈប់សិនៗអម្បិញមិញនេះពួកឯងនិយាយថាមានផ្ទៃពោះ!អ្នកណាមានផ្ទៃពោះ?ជីមីនមែនទេ?>>ថេយ៉ុងស្ទើរតែមិនជឿត្រជាក់គេទេ

<<មែនហើយគឺយើង យើងមានផ្ទៃពោះបីខែហើយ>>

<<មិចបានឯងមិនប្រាប់យើងសោះអីចឹង ឯងនេះមិនសមជាមិត្តយើងសោះ!>>

<<គឺមកពីយើងចង់ surprise ឯងហ្នឹងណាតែរកឆ្លៀតពេលមិនបាន>>ជីមីនខំបកស្រាយព្រោះខ្លាចថេយ៉ុងខឹងគេ

<<បានហើយយើងមិនខឹងទេ យើងឆាប់ទៅចូលតុទៅល្អជាង>>

<<ឯងស្អាតណាស់ថ្ងៃនេះ!>>ថេយ៉ុងបានត្រឹមញញឹមដាក់ជីមីនរួចដើរទៅអង្គុយជិតជុងហ្គុកដែលមានវីលនៅជិតនេះដែល

<<ថ្ងៃនេះអូនស្អាតដូចទេពអប្សរចឹងណា!>>ជុងហ្គុកបានញោះថេយ៍

<<សរសើរពេកហើយ!លោកជុង>>

<<បងមិនចង់អោយអូនហៅបងថាលោកជុងដូចកាលមុនទេ ឆាប់ហៅថាបងវិញទៅ>>

<<មិនបានទេ គេអាចនឹងចាប់បានណា!>>

<<បានក៏បានទៅ ទំនាក់ទំនងពួកយើងអូនចង់ទុកជាសម្ងាត់មែនទេបានជាចង់បិតបាំងបែបនេះ?>>

<<មិនមែនបែបនេះទេ តែលោកជា.. >>និយាយមិនទាន់ចប់ផងក៏មានអ្នកនិយាយកាត់បាត់

<<បើនៅតែហៅបងបែបនេះតែម្តងទៀត បងនឹងចាប់ថើមនៅទីនេះមិនខានទេ!>>

<<ក៏បានៗខ្ញុំឈប់ហៅបងបែបហ្នឹងទៀតហើយ>>

<<ចឹងទៅស្រួលស្តាប់បន្តិច!>>

គ្រប់គ្នានៅទីនេះក៏នាំគ្នាឆ្ងោកញាំអាហាររាងមខ្លួនរហូតដល់អស់ទើបនាំគ្នាជជែកគ្នាតិចតួចពីនេះពីនោះ គ្រប់សប្បាយចិត្តណាស់ញញឹមឡើងស្រស់ព្រោះវាជាលើកទីមួយហើយដែលមេហៅកូនចៅមកញាំអីជាមួយបែបនេះ ជាពិសេសគេមិនមែនជាប្រធានក្រុមហ៊ុនតែម្យ៉ាងទេ ជាម៉ាហ្វៀទៀតផង

នៅសុខៗជុងហ្គុកក៏បានចាប់ទាញដៃថេយ៉ុងទៅកណ្តាលកម្មវិធីធ្វើអោយគ្រប់គ្នាបែរទៅចាំអារម្មណ៍គ្រប់គ្នា

<<បើគ្រប់គ្នាបានញាំឆ្អែកហើយ ខ្ញុំសូមអោយគ្រប់គ្នាជួយធ្វើជាសាក្សីអោយពួកយើងទាំងពីផង!>>ជុងហ្គុក

<<បងចង់ធ្វើស្អី?>>ថេយ៉ុងនិយាយទាំងភ័យ

<<គឺកក់អូនទុក>>

<<រៀបការនឹងបងទៅថេយ៍!>>ជុងហ្គុកនិយាយព្រមទាំងលើកចិញ្ចានឡើង

គ្រប់គ្នាពេលឃើញបែបនេះក៏បានស្រែកឡើងថា<<ព្រមទៅ!!ព្រមទៅ!!ព្រមទៅ!!>>

<<យ៉ាងមិចអូនមិនស្រឡាញ់បងទែឬបានជាមិនព្រមឆ្លើយនឹងបងបែបនេះ?>>

<<មិនមែនបែបនេះទេ គឺមកពីបងមិនទាន់ធ្វើរឿងមួយ!>>

<<រឿងអ្វីទៅ?>>

<<បងសាកគិតមើលទៅ!>>

<<...>>

<<ព្រះអើយនេះបងកំពុងសុំអូនរៀបការតែបងមិនបានធ្វើអោយromantic
បន្តិចសោះ!!>>

<<...>>

<<គឺបងមិនបានលុតជង្គង់ចុះទេ!>>

<<បែបនេះទេឬ?>>និយាយរួចជុងហ្គុកក៏បានលុតជង្គង់ពិតមែនទាំងមិនបានខ្វល់ពីមនុស្សដែលកំពុងមើលមកជាពិសេគឺគេជាមេម៉ាហ្វៀទៀត

<<រៀបការនឹងបងទៅថេយ៍!>>

<<អូនព្រម!ទោះបងសួរប៉ុន្មានដងទៀតក៏នៅតែព្រមដែល!!>>ថេយ៍បានចាប់ទាញជុងហ្គុកអោយឈរឡើងវិញរួចបំពាក់ចិញ្ចានអោយគ្នា

<<បងស្រឡាញ់អូនណាថេយ៍!>>

<<អូនក៏ស្រឡាញ់បង>>

គ្រប់គ្នាបានស្រែកអបអរសាទរគូរថ្មីថ្មោងមួយនេះយ៉ាងអាឡារិក គួរអោយរំភើបជំនួស ចំណែកជីមីនវិញរំភើបឡើងយំហើយព្រោះគេបានឃើញមិត្តរបស់គេដែលធ្លាប់តែត្រូវគេធ្វើបាបឥតឈប់ឈរពេលនេះក៏បានរកឃើញសេចក្តីសុខពិតប្រាកដហើយ

<<ចូលរួមត្រេតអរផងណាមិត្តសម្លាញ់របស់យើង!>>

<<អរគុណណាស់ជីមីន អរគុណដែលកន្លងមកឯងតែតែងស្រឡាញ់យើងនិងរាប់អានយើង មិនថាយើងនៅក្នុស្ថានភាពបែបណាឯងតែងតែលើកទឹកចិត្តយើង ឯងជាមិត្តល្អបំផុតក្នុងលោកនេះណា!>>និយាយផងឱបជីមីនផងព្រោះគេពិតជាមានអារម្មណ៍ថាអរគុណពិតមែន

To be continue








Continue Reading

You'll Also Like

164K 13K 77
" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ...
45.2K 2.4K 34
JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ានប្រាថ្នាទេ។ TAEKOOK 🐯💜🐰 JK TOP 💗🐰 C...
13.7K 184 9
𝐌𝐲 𝐭𝐮𝐭𝐨𝐫 "Hey, it's Oliver right?" "Y-yeah" "Um I know it's abit random but do you think you could tutor me in business. It's just I know...
123K 8.9K 77
ពាក្យស្រលាញ់ដែលលើសពីក្ដីស្រលាញ់_Taekook (មិនមែនតពីseason1)