មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.4K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?

895 53 0
By TaeTae2828

#ហ្វារីណូGroup

<<វីល លោកជួយរកប្រវត្តរូបរបស់ពួកគេផង>>និយាយព្រមទាំងហ៊ុតសឺមីមួយទៅវីល

<<មិនថាធ្វើបែបនេះក្នុងអត្តន័យអ្វីទេលោកជុង ក្នុងនាមខ្ញុំជាកូនចៅម្នាក់ខ្ញុំមិនចង់អោយលោកជុងរស់នៅក្នុងអតីតកាលទេ ទោះបបីដឹងការពិតហើយក៏លោកជុងមិនអាចកែប្រែអ្វីបានដែរ!>>វីលមិនដែលជំទាស់នឹងជុងហ្គុកម្តងណាទេ តែលើកនេះគេហ៊ានចេញមុខមកនិយាយ ព្រោះតែភក្តីភាពដែលមានចំពោះមេ និយាយពីជុងហ្គុកគឺគេប្រៀបដូចជាប្អូនប្រុសម្នាក់សម្រាប់វីលអីចឹង គេតែងតែនៅក្បែរមើលថែជុងហ្គុករហូតមិនថាមានរឿងអ្វីកើតឡើង

<<កុំភ័យអី!ខ្ញុំនឹងមិនអីទេ ខ្ញុំក៏ដឹងថាខ្ញុំមិនអាចផ្លាស់ប្តូរអតីតកាលបានទេ តែទោះជាយ៉ាងណាក៏ខ្ញុំត្រូវដឹងការពិតដែរ ខ្ញុំមិនអាចរស់ដោយមិនដឹងអ្វីសោះបែបនេះទេ!>>

<<បើលោកជុងអះអាងបែបនេះហើយ ខ្ញុំក៏គ្មានអ្វីនិយាយទៀតដែរ ហើយឯកសារនេះខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាពដើម្បីរកទិន្នន័យមកអោយលោកជុង ទោះវាមិនស្រួលដូចរបស់ថេយ៉ុងទេ ព្រោះម៉ាក់ប៉ារបស់លោកជុងជាអ្នកស៊ើបការសម្ងាត់ ក្រុមហ៊ុននឹងព្យាយាមអស់ពីសមត្ថភាពដើម្បីបិតបាំងប្រវត្តិរបស់ពួកគាត់ ជៀសវាងការបែកធ្លាយ តែមិនអីទេខ្ញុំនឹងព្យាយាម>>

<<អរគុណហើយណាលោកវីល>>ជុងហ្គុក

<<អូរ មែនហើយលោកជុង ចុះzhang gui linនោះ?>>វីលឆ្លៀតសួរទៀត

<<គឺ....>>

#បកមកកាលពីមួយថ្ងៃមុន

#Zhang Group

<<គេគឺ ចន ជុងហូនិងចន យុងឆា>> gui Linបឆនបញ្ជាក់យ៉ាងច្បាស់ៗ

មិនបង្អង់យូរជុងហ្គុកុក៏បានហូតកាំភ្លើងពីក្នុងអាវធំរបស់គេ រួចក៏

<<បុ័ង!បុ័ង!>>សម្លេងគ្រាប់កាំភ្លើងពីរគ្រាប់បានលាន់ឡើងផ្ទួនៗគ្នា ធ្វើអោយថេយ៍ចង់គាំងបេះដូងតែខំខាំមាត់សង្កត់ចិត្ត ដើម្បីកុំអោយរំជើបរំជួលពេក

បកមកមើលរាងកាយគ្មានវិញ្ញាណដែលបានដេកដួលក្នុងភ្លុកឈាមយ៉ាងគួរអោយសង្វេត មិននឹកស្មានសោះថាមនុស្សម្នាក់ដែលធ្លាប់តែដើរធ្វើបាបអ្នកទន់ខ្សោយ កាប់សម្លាប់អ្នកដែលគ្មានលទ្ធភាពតទល់នឹងខ្លួនវិញ តែពេលនេះគេបានទទួលរងនូវអ្វីគ្រប់យ៉ាងដែលគរបានប្រប្រត្តិហើយ

#បច្ចុប្បន្ន

#ភូមិគ្រឹះហ្គាលីន

<<ហាស ហា ហាស!!>>សម្លេងសើចក្អាស់ក្អាយរបស់lucaបានបន្លឺឡើងដូចជាមនុស្សប្រសៃប្រសាទ

<<ឯងសើចស្អីឯងអាចង្រៃ!! អាម៉ាហ្វៀចិននោះបានងាប់បាត់ហើយ បន្តិចទៀតនេះជាវេនរបស់ពួកយើងផងក៏ថាបាន ដូច្នេះឈប់សើចទៀតទៅ ហើយឆាប់រកវិធីដោះស្រាយទៅ!!>>ហ្គាលីនបន្ទោសluca តែធ្វើបែបនេះមិនបានអោយLucaខ្វល់ទេ គេសើចកាន់តែខ្លាំងឡើងៗ

<<ឯងនេះ!ស្អីបន្តិចក៏ខ្លាច ឯងពិតជាកំសាកមែន មិនសមមានឈ្មោះជាម៉ាហ្វៀទេ!ហាស ហាស!>>luca

<<មែន!យើងសុខចិត្តធ្វើជាមនុស្សកំសាកល្អជាង ងាប់ដែរ!ដូច្នេះបើឯងនៅតែបែបនេះទៀតយើងពួកយើងដើរតាមផ្លូវរាងៗខ្លួនទៅ យើងមិនចង់ចប់ទៅដូចអាgui Linស្អីនោះទេ!>>

<<ក៏បាន!!>>lucaព្រមតែមាត់ទេ តែភ្លាមនោះមានអង្គរក្សរបស់គេជាច្រើនដើរសម្រុកមករកហ្គាលីន ហ្គាលីនមើលហើយមិនយល់សោះថាពេលនេះមានរឿងអ្វី

<<ឯងចង់យ៉ាងមិច?>>

<<គឺពួកយើងបានចែកផ្លូវរាងខ្លួនហើយមិនអីចឹង?ដូច្នេះហើយបានន័យថាពួកយើងជាអ្នកដទៃ ហើយមិនមែនត្រឹមតែជាអ្នកដទៃធម្មតាៗទេ តែថែមទាំងជាសត្រូវរបស់យើងទៀតផង យើងនឹងសម្លាប់ឯងចោល!!>>តាមពិតទៅLucaក៏អាចទាយដឹងមុនបាត់ទៅហើយ ថាហ្គាលីននឹងនិយាយបែបនេះ អីចឹងហើយបានជាគេត្រៀមគ្រវ់យ៉ាងរួចស្រេច

<<ឯង!!តាមពិតឯងបានត្រៀមទុករួចទៅហើយ!!អង្គរក្ស!>>ហ្គាលីនក៏បានយល់ស្ងានការតែគួរអោយស្តាយគ្រប់យ៉ាងហួសពេលបាត់ទៅហើយ

<<មិនបាត់ប្រឹងហៅពួកគេទេសម្លាញ់ ហា ហាស!ព្រោះថាយើងបានចាញ់ការពួកវាអស់ទៅហើយ!>>

<<ឯង!>>ហ្គាលីនដឹងច្បាស់ណាស់ថាគេគេចមិនផុតទេលើកនេះ ទើបមានតែបិទភ្នែកយើងត្រៀមចិត្តអោយហើយថាគេមិនរស់ទេ ហើយភ្លាមនោះស្រាប់តែ

<<បុ័ង!!បុ័ង!!បុ័ង>>បីគ្រាប់លាន់ផ្ទួនៗគ្នា ធ្វើអោយរាងកាយដ៏រឹងមាំតែគ្មានវិញ្ញាណដេកដួលនៅក្នុងថ្លុកឈាមយ៉ាងវេទនា ហើយភ្នែកទាំងគូរបស់គេបានបើកដូចជាមនុស្សមិនបានស្លាប់បញ្ជាក់ពីភាពមិនអស់ចិត្តរបស់អ្នកស្លាប់

<<នេះហើយជាលទ្ធផលដែលឯងចង់ប្រហើនជាមួយយើង!ហាស ហាស!!>>គេដូចជាមានសេចក្តីសុខណាស់នៅពេលបានសម្លាប់ហ្គាលីនព្រោះគេគិតថាគេឈ្នះហើយ

<<អ្នកបន្ទាប់គឺជាអាជុងហ្គុក!វាដល់ពេលហើយដែលយើងយកអ្វីដែលជារបស់យើងមកវិញ!>>lucaពេលនេះគេមានជំនឿចិត្តលើខ្លួនឯងណាស់ ព្រោះគេមានកូនចៅច្រើនដោយសារគេបានបញ្ចុះបញ្ចូលកូនចៅរបស់ហ្គាលីនអោយចូលរួមជាមួយគេ

#ភូមិគ្រឹះហ្វារីណូ

<<ថាមិចលោកហ្គាលីនបានស្លាប់ហើយ!!>>សម្លេងថេយ៉ុងបានបន្លឺឡើងយ៉ាងគួរអោយភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាមនុស្សទើបតែជួបគ្នាសោះបែរជាក្លាយទៅជាបែប

<<ជាការពិតណាស់ តែគេបាននិយាយថាហ្គាលីនស្លាប់ដោយសារជំងឺគាំងបេះដូង>>វីល

<<មិនសមទេដូចជាគេហ្នឹងដែលមានជំងឺបេះដូងនោះ?គេជាម៉ាហ្វៀជើងចាស់!កាន់កាំភ្លើង!សម្លាប់មនុស្សដូចជាសម្លាប់សត្វស្រមោចអីចឹង!មនុស្សដូចជាគេមិចនឹងសមជាមនុស្សកើតជំងឺបេះដូងទៅ>>ថេយ៍គិតផង វែកញែកផងតែគេនៅតែមិនយល់សោះពីរឿងនេះ

<<ថេយ៍មិនបាច់ឆ្ងល់ច្រើនទេ ក្នុងសង្គមមួយនេះគ្មានទេពាក្យថាពិតប្រាកដនោះ គេស្លាប់ដោយសារអ្វីក៏មិនប្រាកដថាវាជាការពិតដូចគ្នា>>ជុងហ្គុកដែលបានស្ងាត់អស់រយៈពេលជាយូរក៏បានមកកាន់ការសន្ទនារបស់ថេយ៍និងវីល

<<លោកជុងចង់បានន័យថាគេស្លាប់ដោយសារមានអ្នកសម្លាប់តែគេម្នាក់នោះបានកែព័ត៌មានហើយក៏យករួចខ្លួន!បែបនេះមែនទេ>>ថេយ៍គេឆ្លាតណាស់ជុងហ្គុកគ្រាន់តែនិយាយប៉ុន្មានពាក្យគេក៏អាវយល់ពីអត្តន័យរបស់ជុងហ្គុកបាត់ទៅហើយ

ជុងហ្គុកមិននិយាយអ្វីទេ គេគ្រាន់ងក់ក្បាលជាការយល់ស្របព្រោះថាអ្វីដែលថេយ៍និយាយគឺត្រូវនឹងអ្វីដែលគេចង់ប្រាប់ណាស់

<<បែបនាះបានន័យថារឿងនេះមិនមែនជាឧបទ្ទវហេតុ ហើយក៏មិនមែនជាអត្តឃាតដែរ តែវាជាឃាត្តកម្ម!ដូចនេះ តើពួកយើងគិតយ៉ាងមិចបន្តទៅលោកជុង>>វីលក៏កាត់ន័យរបស់ថេយ៍និងជុងហ្គុកយល់ ហើយក៏បានលើកសំណួរមួយដែលជុងហ្គុកកំពុងតែគិតរកចម្លើយស្រាប់

<<បន្ទាប់មកពួកយើងគួរតែស៊ើបរកឃាតករ!>>

<<តើការស្លាប់របស់ហ្គាលីនពាក់ព័ន្ធអីនឹងលោកជុងទៅបានជាលោកចាំបាច់ចំណាយពេលរកឃាតករ>>វីល

<<គឺមកពីខ្ញុំគិតថាហ្គាលីនគេជាមនុស្សម្នាក់ដែលកំសាកណាស់ទោះបីជាគេមានឈ្មោះជាម៉ាហ្វៀមែនពិត ដូច្នេះហើយគេមិចនឹងអាចទៅមានសត្រូវមកពីណាទេដល់ថ្នាក់សម្លាប់គ្នាបែបនេះផ្ទុយទៅវិញហ្គាលីនអាចនឹងទាស់សម្តីនឹងមិត្តជិតស្និទ្ធហើយមិត្តគេម្នាក់នោះថែមទាំងមានជាប់ពាក់ព័ន្ធនឹងម៉ាហ្វៀនៅស្រុកចិនGui linនោះទៀតផង បើតាមខ្ញុំស្មានមិនខុសទេ ពួកគេប្រាកដជាទាស់គ្នាដោយសារការស្លាប់របស់gui linមិនខានទេ អីចឹងហើយទើបពេលពួកយើងរកឃើញឃាតករសម្លាប់ហ្គាលីនវាដូចជារកឃើញអ្នកដែលចង់ប្រឆាំងនឹងយើងកន្លងមកនេះអីចឹងដែរ>>ជុងហ្គុបកស្រាយ ថេយ៉ុងនិងវីលក៏ងក់ក្បាលព្រមៗគ្នាជាការយល់ស្របនឹងគំនិតរបស់ជុងហ្គុក

To be continue

Continue Reading

You'll Also Like

3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
147K 10.8K 29
ស្នេហារវាងចៅហ្វាយនាយ និងលេខាប្រុស ❤️
14.1K 483 8
At the bright age of 17, Luffy sets sail to assemble his pirate crew! But what will he do when he meets Russ, a fellow pirate who has eaten the dog d...
3.5K 161 7
The story happening in France, talking about a young Artist, Tobias. Who got taken away by a young Vampire, Ranboo. The Vampire wants the boy to beco...