មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.9K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ

919 57 1
By TaeTae2828

ថ្ងៃបន្ទាប់ពេលនេះថេយ៉ុងបានក្លាយជាដៃឆ្វេងពេញសិទ្ធិហើយ ដូច្នេះគេក៏ខ្ញុំមានការងារធ្វើជាច្រើនដូចគ្នា ជាពិសេសនោះមិមថាជិងហ្គុកទៅណាទេ ថេយ៉ុងក៏ត្រូវទៅជាមួយដូចគ្នា ពោលគឺដូចជាលេខាម្នាក់ដែរ តែថេយ៉ុងគេកាន់តែការងារស្រាលៗទេដូចជាការធ្វើបញ្ជីឈ្មោះអ្នកដែលមានភាគហ៊ុននឹងក្រុមហ៊ុន ការចូលរួមចរចារជាមួយនឹងអតិថិជនរបស់ជុងហ្គុក ចំណែកឰើឯងការងារធ្ងន់ៗដូចជាការបញ្ជាមនុស្សអោយធ្វើអ្វីមួយដូចជាការរៀបកម្រោងការនិងការរកអង្គរក្សអោយជុងហ្គុកជាដើមនេះជាការងាររបស់វីល ថេយ៍គេឆ្លាតណាស់ដោយគ្រាន់តែវីលពន្យល់ការងារបន្តិចគេក៏យល់ហើយអាចធ្វើបានយ៉ាងឆាប់
រហ័សទៀតផង ធ្វើអោយវីលក៏ចាំផ្តើមពេញចិត្តនៅក្នុងការធ្វើការជាមួយថេយ៍លើសដើម

#office Mr.Jungkook farino

<<ថេយ៍ថ្ងៃនេះពួកយើងមានការងារសំខាន់វាពាក់ព័ន្ធនឹងម៉ាក់ប៉ារបស់ថេយ៍ណា ខ្ញុំគិតថាវាដល់ពេលហើយ!>>ជុងហ្គុក

<<នេះលោកជុងគិតចង់ធ្វើអ្វីអោយប្រាកដ?>>ថេយ៍

<<គ្មានធ្វើអ្វីច្រើនទេ គ្រាន់តែពួកយើងនឹងហោះទៅជួបzhang gui linនៅទីក្រុងប៉េកាំង ប្រទេសចិននៅពេលបន្តិចទៀតនេះដើម្បីទៅចរចាររឿងការងារ ប៉ុន្តែនេះក៏ជាឱកាសអោយថេយ៍បានស្គាល់ពីអត្តចរិតរបស់សត្រូវ!>>

<<បន្ទាន់យ៉ាងនេះឬលោក?ខ្ញុំមិនទាន់បានត្រៀមអីផង!>>

<<មិនបាច់ត្រៀមទេ!គ្រប់យ៉ាងគឺមានរួចរាល់អស់ហើយនៅលើយន្តហោះឯកជន>>

<<ព្រះអើយ!នេះខ្ញុំត្រូវជិះយន្តហោះទៀតហើយ?>>

<<ប្រាកដជាបែបនេះហើយ ពួកយើងមិនអាចជិះឡានទៅប្រទេសចិនបានទេមិនអីចឹង?យ៉ាងមិចដែរ?ថេយ៍ពុលយន្តហោះ?>>ជុងហ្គុកក៏និយាយបែបញោះលេងបន្តិច

<<គឺខ្ញុំធ្លាប់ពុលយន្តហោះខ្លាំងណាស់ហើយក៏មិនសាំងនឹងអារម្មណ៍ពេលជិះយន្តហោះដែរ នៅពេលខ្ញុំហោះមកអាមេរិកកាលពិលើកមុននោះ!>>

<<កុំបារម្ភអីណា លើកនេះមានខ្ញុំនៅថេយ៍និងមិនអីទេ!>>

ថេយ៍មិនតបអ្វីទេ ក្រៅពីងួកក្បាលជាសញ្ញាយល់ព្រមព្រោះបើប្រកែកក៏មិមបានដែរព្រោះវាជាតួនាទីរបស់គេ

#ទីក្រុងប៉េកាំង ប្រទេសចិននៅក្នុងភោជនីយដ្ឋានលំដាប់អភិជនមួយកន្លែង

<<ខានជួបគ្នាយូរហើយលោកជុង!ហើយក៏ចូលរួមសោកស្តាយផងនៅក្នុងការដែលបាត់បង់មនុស្សដ៏សំខាន់ម្នាក់ក្នុងគ្រួសារលោក>>gui lin និយាយដូចជាសោកស្តាយណាស់ ប៉ុន្តែទឹកមុខវិញដូចជាសប្បាយចិត្តណាស់ ម្នាក់នេះគឺពូកែលាក់ពុតពិតមែន

<<រឿងកន្លងផុតទៅ4-5ឆ្នាំទៅហើយ តែយ៉ាងណាក៏អរគុណហើយ!>>ជុងហ្គុកក៏ឆ្លើយយកគួរវិញ

<<ពួកលោកកំពុងចង់មកចរចារជាមួយខ្ញុំទៀតហើយមែនទេ?មិនត្រឹមតែប៉ុណ្ណឹងទេលោកនៅនាំក្មេងចំណូលថ្មីមកជាមួយទៀតផង ហាស ហាស!ពេលខ្ញុំមើលទៅគេ វាក៏បានធ្វើអោយខ្ញុំនឹកឃើញដល់លោកនៅពេលនោះណាស់ គឺពិតជាដូចគ្នាណាស់ ហាស ហាស!តែខ្ញុំសង្ឃឹមថាពួកក៏មិនប្រព្រឹត្តកំហុសច្រំដែលចុះ!>>និយាយបែបឌឺដងផ្លៃផ្កា

<<កុំទាន់និយាយអីណាលោកzhangព្រោះលោកមិនទាន់ស្គាល់សមត្ថភាពគេនៅឡើងទេ គេជាមនុស្សរបស់ខ្ញុំហើយខ្ញុំបានបង្រៀនគេល្អណាស់អាចថាគេនឹងល្អជាងខ្ញុំនៅពេលនោះទៀតក៏ថាបានព្រោះតែខ្ញុំយកកំហិសរបស់ខ្លួនជាមេរៀនសម្រាប់គេ!>>

<<ហាស ហាស!យើងចង់ដឹងណាស់ថាក្មេងម្នាក់នេះមានសមត្ថភាពប៉ុណ្ណាទៅទើបលោកសរសើរគេមិនដាច់ពីមាត់បែបនេះ>>

ជុងហ្គុកមិនតបអ្វីទេ ក្រៅពីញញឹមចុងមាត់បន្តិច ហើយក៏បែរទៅប្រាប់ថេយ៉ុងថាអោយគេចាប់ផ្តើនិយាយទៅ

<<សួស្តី!លោកzhang gui lin រីករាយដែលបានជួបលោក!ខ្ញុំគឺគីម ថេយ៉ុង>>ថេយ៉ុងនិយាយដោយភាពជឿជាក់

<<ក្មេងតូចយល់ល្អឯងគួរតែមកធ្វើជាប្រពន្ធរបស់យើងទៅល្អជាងមកប្រថុយជីវិតធ្វើរឿងទាំងនេះ!>>គេនិយាយដូចជាមើលងាយថេយ៍ពេកហើយ ជុងហ្គុកស្ទើរតែទ្រាំមិនបាន

<<លោកនឹងដឹងច្បាស់នៅក្នុងពេលបន្តិចទៀតនេះថាខ្ញុំសមធ្វើជាប្រពន្ធលោកឬជាដៃគូការងារនឹងលោក!>>ថេយ៉ុងនៅតមទាំងចិត្តត្រជាក់បំផុតហើយពាក្យមួយឃ្លានេះក៏បានធ្វើអោយជុងហ្គុកមានមោទនភាពនឹងថេយ៍ណាស់ព្រោះពេលនេះគេរឹងមាំជាងមុនច្រើនណាស់

<<ហាស ហាស!គ្រាន់បើណាស់ក្មេងតូច!>>

<<ដូច្នេះខ្ញុំសូមចូលសាច់ការហើយណាលោកzhang!គោលបំណងរបស់ពួកយើងនៅថ្ងៃនេះគឺចង់មកចរចារជាមួយលោករឿងក្រុមហ៊ុនផលិតស្រារបស់ពួកយើង ពួកយើងចង់អោយលោកមើលពីការផលិតរបស់ពួកយើងនិងគុណភាពនៃស្រានេះ>>

<<យើងក៏បានឮមកច្រើនណាស់ហើយមិនបានមើលទេក៏ដឹងហើយ តែអ្វីដែលយើងមិនដឹងនោះគឺពួកឯងយករឿងនេះមកនិយាយក្នុងគោលបំណងអ្វីដែរ?>>

<<នេះលោកល្ងង់មែនក៏ធ្វើជាល្ងង់ទៅលោកzhang?>>ជុងហ្គុកក៏លូកមាត់ព្រោះមិនគួរអោយជឿទេថាគេមិនយល់នោះ

<<គឺពួកយើងចង់អោយលោកពិចារណាក្នុងការសហការជាមួយពួកយើងដើម្បីធ្វើអោយទីផ្សារស្រារបស់ពួកយើងបានដំណើរការល្អនៅក្នុងប្រទេសចិន>>

<<អ្នកពួកលោកគិតចង់យកខ្ញុំជាឈ្នានឬ?ហើយហេតុអ្វីបានជាខ្ញុំត្រូវធ្វើរឿងនេះ?>>

<<ពួកយើងមិនបានយកលោកជាឈ្នានទេ ព្រោះថាលោកក៏បានផលប្រយោជន៍ពីពួកយើងវិញមិនតិចក៏ច្រើនដែរ!>>

<<ស្អីទៅ?>>

<<គឺខ្ញុំបានឮមកថាក្រុមហ៊ុនផលិតឡានរបស់លោកនោះជិតក្ស័យធនហើយព្រោះតែគ្មានអ្នកមកចូលហ៊ុនជាមួយពួកលោក ដូច្នេះហើយបើលោកព្រមសហការនឹងពួកយើង ពួកយើងសន្យាថានឹងរកអ្នកចូលហ៊ុនជាមួយលោកអោយបានច្រើន!>>

<<នេះជាការសន្យាដ៏ធំណាស់ណា ពួកឯងគិតអោយល្អសិនទៅប្រយ័ត្នធ្វើមិនបានបាក់មុខ!>>

<<ពួកយើងបានគិតច្បាស់លាស់ហើយ លោកមិនបាច់ខ្លាចថាពួកយើងធ្វើមិនបានដូចមាត់គេ គិតតែខ្លួនលោកទៅថាតើអាចរក្សាសន្យាជាមួយពួកយើងទេ?>>ជុងហ្គុកបានលូកមាត់ម្តងទៀត

<<ក៏បាន!ប៉ុន្តែពួកឯងត្រូវធ្វើអោយយើងបានឃើញមុនសិនទើបយើងព្រមចុះកិច្ចសន្យា>>

<<បាទ!ពួកយើងព្រមតាមសំណើរនេះទៅចុះ ហើយរាល់ការសន្ទនារបស់ពួកយើងអម្បាញ់មិញនេះក៏ត្រូវបានពយកយើងថតទុកដូចគ្នា>>ថេយ៍

<<នេះពួកឯងគិតថាយើងក្បត់ពាក្យសន្យាមែនទេទើបធ្វើមែននេះ!>>

<<លោកប្រហែងជាដឹងហើយថាគ្មានពាក្យសច្ចៈនៅក្នុងសង្គមមួយនេះទេ ដូច្នេះហើយការពារប្រសើរជាងព្យាបាល>>

# skip

<<ធ្វើបានល្អណាស់ថេយ៍!>>ជុងហ្គុកសរសើរថេយ៍

<<គ្មាមទេ វាគ្រាន់តែជាអ្វីដែលលោកវីលប្រាប់មកតែប៉ុណ្ណោះ>>

<<វីលជាអ្នកប្រាប់មកប៉ុន្តែថាធ្វើបានឬមិនបានគឺអាស្រ័យលើសម័យខ្លួនដែរណា!>>

<<បើអីចឹងខ្ញុំអរគុណណា!>>

ពួកគេបាននិយាយគ្នាបណ្តើរ ប៉ុន្តែមិនបានប៉ុន្មាននាទីផងថេយ៉ុងក៏បានគេងលងលក់បាត់ព្រោះគេចាយកម្លាំងច្រើនណាស់ក្នុងថ្ងៃនេះ

To be continue



Continue Reading

You'll Also Like

14.1K 483 8
At the bright age of 17, Luffy sets sail to assemble his pirate crew! But what will he do when he meets Russ, a fellow pirate who has eaten the dog d...
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
2.2K 190 7
មិនមែនសប្បាយ ក៏មិនមែនធុញទ្រាន់ដែល តែខ្ញុំមិនអាចសុាំនឹងវាបានទេ បុរសសង្ហាប្រចាំសាលាទាំង5មកស្រលាញ់ខ្ញុំបែបនេះ!!! { 4ឈុត=1ភាគ }
164K 13.1K 77
" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ...