មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.8K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ35:គោលដៅជីវិត

869 53 1
By TaeTae2828

#ភូមិគ្រឹះហ្វារីណូ

<<ថេយ៍ថ្ងៃនេះជាថ្ងៃថេយ៍បានក្លាយជាសមជិករបស់ពួកយើងជាផ្លូវការហើយ តើថេយ៍មានអារម្មណ៍យ៉ាងណាដែរ?>>ជុងហ្គុកសួរ

<<គឺខ្ញុំដូចជាភ័យៗប៉ុន្តែមិនជាបញ្ហាទេ ខ្ញុំនឹងគ្រប់គ្រងខ្លួនឯងអោយបានល្អ!>>

<<ថេយ៍មិនបាច់ភ័យទេព្រោះការបង្ហាញខ្លួនលើកនេះគឺបង្ហាញតែសម្លេងរបស់ថេយ៍ប៉ុណ្ណោះ!>>

<<ហេតុអ្វីទៅ?>>ថេយ៍សួរទាំងមិនយល់ពីគោលបំណងរបស់ជុងហ្គុក

<<គឺដើម្បីសុវត្ថិភាពរបស់ថេយ៍ ពេលណាថេយ៍បង្ហាញមុខអោយគេឯងស្គាល់ច្រើននោះ វានឹងមានគ្រោះថ្នាក់ដល់ថេយ៍ បើនិយាយអោយស្រួលស្តាប់គឺគេស្គាល់ថេយ៍កាន់តែតិច ថេយ៍នឹងមានសុវត្ថភាពកាន់តែច្រើន!>>

<<តែមុននិងក្រោយគរគង់តែដឹងដដែលមិនអីចឹង?>>ថេយ៉ុង

<<ទម្រាំដល់ពេលពួកគេដឹងថេយ៍ក៏យល់ដឹងពីសង្គមនេះច្រើនហើយ>>

ថេយ៉ុងមិនចង់សួរនាំច្រើនក៏យល់ព្រមតាមជុងហ្គុកតែម្តងព្រោះយ៉ាងហោចណាស់គេក៏បានយល់ពីអ្វីដែលជុងហ្គុកចង់ប្រាប់

#អង្គប្រជុំម៉ាហ្វៀ

នៅពេលនេះយើងបានឃើញវត្តមានរបស់ម៉ាហ្វៀទាំងអស់នៅអង្គុយជុំវិញតុក្នុងនោះក៏មានវត្តមានរបស់ហ្គាលីនដែរ តែពេលនេះគេបានក្លាយជាមនុស្សពិការជើងម្ខាងបាត់ទៅហើយដោយសារតែកាលមានរឿងជាមួយជុងហ្គុក នៅមួយសន្ទុះក៏លេចនៅរូបរាងដ៏សង្ហាររបស់មេកើយមកដល់គ្រប់គ្នាបានក្រោកឈរជាការគោរព ចំណែកហ្គាលីនត្រូវមានកូនចៅមកជួយគ្រាអោយគេក្រោកឈរមើលទៅពិតជាគួរអោយសង្វេតពិតមែន

<<សូមសម្រួលឥរិយាបថទៅអស់លោក!>>នៅពេលជុងហ្គុកដើរមកដល់កន្លែង គេក៏បានអនុញ្ញាតអោយគ្រប់គ្នាអង្គុយ

<<អស់លោកថ្ងៃនេះលោកជុងមានរឿងសំខាន់មកនិយាយអោយគ្រប់គ្នាបានដឹង>>វីល

<<ជារឿងអ្វីទៅបានជាលោកជុងហៅពួកយើងយ៉ាងតក់ក្រហលបែបនេះ?>>ម៉ាហ្វៀម្នាក់ក្នុងចំណោមពួកគេបាននិយាយ

<<មែនហើយតើមានរឿងអ្វីទៅ?>>អ្នកដទៃទៀតដ៏បន្លឺឡើងព្រមៗគ្នាព្រោះពួកគេចង់ដឹងសម្បើមណាស់

<<សូមស្ងាត់សិនទៅអស់លោក!>>វីល

<<បានហើយយើងមិនចង់ខាតពេលយូរទេ!យើងនឹងចូលសាច់ការតែម្តង គឺថ្ងៃនេះយើងហៅអស់លោកមកដើម្បីបង្ហាញពីសមាជិកថ្មីម្នាក់ដែលនឹងក្លាយជាសមាជិកផ្លូវការរបស់គ្រួសារហ្វារីណូចាប់ពីថ្ងៃនេះតទៅ!>>ជុងហ្គុក

<<លោកជុង ឯណាទៅគេ?ខ្ញុំមិនឃើញសោះ>>បុរសដដែលក៏បានសួរម្តងទៀត

<<គេនៅទីនោះ>>និយាយរួចចង្អុលទៅផ្ទាំងក្រណាត់សមួយ

<<នេះបានន័យថាយ៉ាងមិចទៅលោកជុង?>>

<<គឺយើងនឹងបង្ហាញតែសម្លេងរបស់គេប៉ុណ្ណោះ មុខមាត់របស់គេនឹងទុកជារឿងសម្ងាត់>>ពេលឮជុងហ្គុកនិយាយបែបនេះគ្រប់គ្នាក៏ភ្ញាក់ផ្ញើលយ៉ាងខ្លាំងតែជាការបង្ហាញខ្លួនរបៀបណាទៅដែលមិនអោយគ្នាមើលមុខបែបនេះ តែម្នាក់ៗបានត្រឹមគិតក្នុងចិត្តមិនហ៊ានបញ្ចេញមកក្រៅទេ

<<ដូច្នេះហើយចាប់ពីថ្ងៃនេះតទៅពួកលោកត្រូវស្តាប់តាមគេនិងគោរពគេដូចជាគោរពយើងអីចឹងដែរ>>ជុងហ្គុកបន្ត

<<សួស្តីគ្រប់គ្នា រីករាយដែលបានស្គាល់!>>សម្លេងដ៏ស្រទន់របស់ថេយ៍ក៏បានបន្លឺចេញពីក្រោយក្រណាត់ផ្ទាំងពណ៌សធ្វើអោយគ្រប់គ្នាកើតចិត្តឆ្ងល់កាន់តែខ្លាំងព្រោះគេចង់ដឹងណាស់ថាម្នាក់នេះជាមនុស្សយ៉ាងមិចបានជាមិនបង្ហាញមុខបែបនេះ

<<លោកជុង!ចុះឈ្មោះរបស់គេនោះ?>>បុរសម្នាក់បានដាច់ចិត្តសួរ

<<ហៅគេថាមនុស្សសម្ងាត់!>>ជុងហ្គុក គ្រាន់តែឮបែបនេះគ្រប់គ្នាបានក្រឡេកមើលមុខគ្នាទៅវិញទៅមក សូម្បីតែឈ្មោះពិតក៏មិនប្រាប់ទៀតម្នាក់នេះពិតជាសំខាន់ខ្លាំងហើយ

<<បានហើយ នេះជាអ្វីដែលយើងចង់ប្រាប់អស់លោក ដូច្នេះពួកលោកអាចបំបែកគ្នាបានហើយ!>>ជុងហ្គុក

គ្រប់គ្នាបានក្រោកឈរឡើងរួចដើរចេញទៅអស់គ្មានសល់លើលែងតែហ្គាលីនទេដែលមិនព្រមទៅណា គេនៅភ្លឹកមើលទៅក្រោយក្រណាត់នោះ

<<យើងចង់ដឹងណាស់ថាគេជាអ្នកណា ថាមិនត្រូវគេអាចជាចំណុតខ្សោយរបស់ជុងហ្គុកផងក៏ថាបាន>>គិតក្នុងចិត្ត វាជាការពិតណាស់ថាពេលយើងដឹងចំណុងខ្សោយរបស់សត្រូវនោះវានឹងឈានទៅរកការជោគជ័យបានច្រើនភាគរយ

<<មនុស្សសម្ងាត់!មនុស្សសម្ងាត់!>>ក្នុងខួរក្បាលគេគិតពីឈ្មោះមួយនេះមិនឈប់ តែនៅពេលគេដឹងខ្លួនពីការស្រមើស្រមៃភ្លាមគេក៏បានឃើញថាជុងហ្គុកកំពុងឈរពីមុខគេបាត់ទៅហើយ គេភ្ញាក់សឹងតែលោតចូលក្រោមតុតែដោយសារតែពិការភាពគេក៏នៅអង្គុយធ្វើមុខភ្ញាក់ផ្អើលធ្វើអ្វីមិនចេញ

<<តើ លោកកំពុងគិតអ្វីបានជាស្លុងអារម្មណ៍យ៉ាងនេះ?>>ជុងហ្គុក

<<គ្មានទេៗ!គឺខ្ញុំគ្រាន់តែស្ពឹកជើងទើបត្រូវអង្គុយបន្តិចសិនតិចទៀតខ្ញុំនឹងក្រោកចេញបានហើយ>>ហ្គាលីនបកស្រាយទាំងញ័រមាត់ព្រោះគេមិនទាន់បាត់ខ្លាចជុងហ្គុកនៅឡើយទេ

<<គិតថាយើងជឿឯងឬយ៉ាងមិច?>>ជុងហ្គុក

<<គឺ...គឺ..>>និយាយមិនចេញ

<<មិនថាឯងកំពុងគិតពីស្អីទេ តែឆាប់ឈប់ភ្លាមទៅបើឯងមិនចង់ដាច់ជើងម្ខាងទៀត>>ជុងហ្គុកគម្រាបរួចក៏ដើរចេញទៅបាត់ គ្រាន់តែគេចេញទៅបាត់ក៏មានមនុស្សម្នាក់មកជួយគ្រាហ្គាលីនចេញទៅផងដែរ

#ភូមិគ្រឹះហ្គាលីន

គ្រាន់តែហ្គាលីនចូលមកដល់ក៏បានឃើញវត្តមានរបស់បុរសម្នាក់ ភ្លាមនោះបុរសម្នាក់នោះក៏បានបែរមកស្របពេលដែលហ្គាលីនរកសួរឋកេទៅហើយ

<<Luca!!>>មែនហើយlucaជាកូនបង្កើតរបស់លោកហ្វារីណូ គេបាត់មុខទៅមួយរយៈធំហើយគ្មានអ្នកដែលឃើញគេទេ ហើយក៏គ្មានអ្នកចង់ឃើញគេដូចគ្នា តែថាហេតុអ្វីបានគេមកនៅផ្ទះហ្គាលីនទៅវិញ?តើរវាងពួកគេទាំងពីរវាយ៉ាងមិចវិញ?

<<long time no see!!>>luca

<<ខ្យល់ស្អីបក់ឯងមកទីនេះ?>>

<<ហាស ហាស!ឯងកុំធ្វើពើអី ខ្យល់ស្អីបក់យើងមកទីនេះមានតែឯងទេដែលដឹងច្បាស់ជាងគេ!!ណ្ហើយ យើងមិនចង់ខាតពេលច្រើនទេវើយ បើយល់ពីបំណងយើងហើយឆាប់បកស្រាយមក!>>luca

<<បើដឹងហើយអោយយើងបកស្រាយធ្វើស្អីទៀត!!>>

<<គឺយើងសម្តៅលើអាមនុស្សសម្ងាត់ស្អីនោះ!តើឯងមានបានឃើញវាទេ តែសក់ក្បាលបន្តិចតិចក៏បានដែរ!>>luca

<<កុំថាឡើងសក់ក្បាលគ្រាន់រោមជើងមួយសរសៃរក៏យើងមិនបានឃើញដែរ>>

<<ល្ងង់មែនហើយ!>>

<<ឯងថាមិច?>>

<<គឺថាឯងល្ងង់ហ្នឹងហើយ!រឿងសំខាន់យ៉ាងនេះបែរជាធ្វើមិនបាន ឯងដឹងទេថាជំហានបន្ទាបៀយើងតករូវធ្វើយ៉ាងមិច?គឺត្រូវរកអោយឃើញថាមនុស្សសម្ងាត់នោះជាអ្នកណា ព្រោះច្បាស់ណាស់ថាអាម្នាក់នោះប្រាកដជាចំណុចខ្សោយរបស់ជុងហ្គុកហើយទើបវាមិនហ៊ានបង្ហាញបែបនេះ បើយើងចង់ផ្តួលអាជុងហ្គុក យើងត្រូវចាប់ផ្តើមពីការរកទិន្នន័យរបស់សម្ងាត់ជាមុនសិន>>Lucaបកស្រាយប្រាប់ហ្គាលីន ពួកគេក៏យល់ស្របគ្នា

<<តែក្នុងលក្ខខណ្ឌមួយឯងត្រូវប្រាកដថាពួលយើងជាអ្នកឈ្នះ ព្រោះលើកនេះយើងមិនចង់អស់ជើងម្ខាងទៀតទេ!!>>ហ្គាលីន

<<ឯងទុកចិត្តចុះ!>>luca

ពេលនេះបញ្ហាពិតប្រាកដក៏បានមកដល់ហើយពួកមានគំនុំទាំងពីរនាក់បានចូលដៃគ្នាបាត់ទៅហើយ ថេយ៉ុងនិងជុងហ្គុកច្បាស់ណាស់ថានឹងមានជីវិតលំបាកជាងមុន!!ព្រោះសត្រូវបានកើនឡើងជារាងរាល់ថ្ងៃបែបនេះ

To be continue

Continue Reading

You'll Also Like

5.2K 263 22
រវាងលោកម៉ាហ្វៀអាយុ30ឆ្នាំ នឹងក្មេងសិស្សសាលាដែលអាយទេីបនឹង18 តែអ្វីមានអ្វីកេីតឡេីង?តេីខាងណាស្រលាញ់មុនទៅ បេីម្ខាងក្មេងយ៉ាងនឹងអាចនឹងមានបញ្ហាទេ? Taekook T...
5.9K 264 16
A marriage of Alliance between Vegas and Pete where love is not at all in existence. A newly pronounced king Vegas ...a man of aura.. strength.. pro...
3.1M 196K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.2K 190 7
មិនមែនសប្បាយ ក៏មិនមែនធុញទ្រាន់ដែល តែខ្ញុំមិនអាចសុាំនឹងវាបានទេ បុរសសង្ហាប្រចាំសាលាទាំង5មកស្រលាញ់ខ្ញុំបែបនេះ!!! { 4ឈុត=1ភាគ }